Category: នយោបាយ

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋចូលរួម មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ដើម្បីអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋចូលរួម មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ដើម្បីអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

    (ភ្នំពេញ)៖ នៅលើផេកផ្លូវការ នាព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានសរសេរថា មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានអំពានាវឱ្យប្រជាពលរដ្ឋចូលរួមក្នុងមហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរនោះ។ សម្ដេចតេជោ បានបន្តថា ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់។ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។ «រាត្រីចងចាំ» ផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ។ សូមអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ នៅក្នុងបរិវេណព្រះលានជល់ដំរី វេលាម៉ោង ១៧:០០ ល្ងាចតទៅ ដែលរៀបចំដោយ: ក្រសួងវប្បធម៌ និងវិចិត្រសិល្បសម្ដេចតេជោគូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ សូមរំលឹកថា…

  • សម្តេចរដ្ឋសភា កម្ពុជា ទទួលជួបប្រតិភូ ICAPP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សន្តិភាព វិបុលភាព និងសកម្មភាពមនុស្សធម៌ជូនពលរដ្ឋ

    សម្តេចរដ្ឋសភា កម្ពុជា ទទួលជួបប្រតិភូ ICAPP ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សន្តិភាព វិបុលភាព និងសកម្មភាពមនុស្សធម៌ជូនពលរដ្ឋ

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជុង អ៊ីយ៉ុង (Chung Eui-yong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធទី១៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ជាមួយ ICAPP ឱ្យកាន់តែសកម្មនិងស៊ីជម្រៅបន្ថែម ដើម្បីចូលរួមលើកកម្ពស់សន្តិភាព ស្ថិរភាព ក៏ដូចជាការពង្រីកសកម្មភាពមនុស្សធម៌ជូនពលរដ្ឋនៅកម្ពុជានិងនៅក្នុងតំបន់ ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមាននិងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មក្នុងការលើកកម្ពស់សន្តិភាព និងមនុស្សធម៌របស់ ICAPP នាពេលកន្លង ដោយសម្រេចបានបាននូវសមិទ្ធផលជាច្រើន រាប់មិនអស់ដូចជាការសម្រេចបាននូវភាពជាដៃគូជាមួយអង្គការ UNESCO ភាពជាដៃគូជាមួយគណបក្សនយោបាយនៅអាហ្វ្រិក (CAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល (CAPDI) និងអង្គការជាដៃគូរជាច្រើនផ្សេងទៀត។ សម្តេចប្រធានរដ្ឋសភាបានស្នើដល់ ICAPP…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៣១ តំបន់ រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោក

    សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី៣១ តំបន់ រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌ ពិភពលោក

    ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេលេក្រាមនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី ៣១ តំបន់រមណីយដ្ឋានអង្គរ ត្រូវបានបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ ~ ១៤ ធ្នូ ២០២៣) ដោយភ្ជាប់ជាមួយឃ្លាថា «កិច្ចការការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» ។ សូមរំលឹកថា រមណីយដ្ឋានអង្គរ ឬ ឧទ្យានអង្គរ ដែលមានទីតាំងនៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានអង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (United Nations Educational Scientific and Cultural Organization) ដែលហៅកាត់ថា អង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ។ តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្ត តែមួយនោះទេ តែសំដៅលើរមណីយដ្ឋានអង្គរទាំងមូល…

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានថា វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជា

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលព័ត៌មានថា វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជា

    ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញ ថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថា កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់អ្នកលេង បណ្តាញ សង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្ត ដែលធ្វើ ឱ្យ សាធារណជនមួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះ នឹងមកបើក អាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៤ ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបាន ជ្រាបថា នៅក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី កាលពីរសៀលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់ មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ីដោយប្រើរថយន្តអគ្គិសនីនៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • ទំនាក់ទំនងការទូតជាផ្លូវការ កម្ពុជា និងថៃ ឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព”

    ទំនាក់ទំនងការទូតជាផ្លូវការ កម្ពុជា និងថៃ ឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព”

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ កម្ពុជា និងថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (រយៈពេល៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៣) ទន្ទឹមនឹងនោះទំនាក់ទំនងរវាងកម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព” ដោយកម្ពុជា និងថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី (ភាគីកម្ពុជា៧រាជធានី-ខេត្ត ហើយភាគីថៃ១១រាជធានី-ខេត្ត)។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ទំនាក់ទំនងការទូត និងទស្សនកិច្ចផ្លូវការ២ឆ្នាំចុងក្រោយគឺ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អមដំណើរដោយឯកឧត្តម ប៉ាន់ព្រី ផាហ៊ិតថានុកន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ និងបានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន…

  • ឯកឧត្តម នេត្រ ភក្រ្តា ជំរុញឱ្យ សារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចុះបញ្ជីឱ្យបានត្រឹមត្រូវ

    ឯកឧត្តម នេត្រ ភក្រ្តា ជំរុញឱ្យ សារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ចុះបញ្ជីឱ្យបានត្រឹមត្រូវ

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានជំរុញលើកទឹកចិត្តឱ្យសមាគមសារព័ត៌មាន ដែលមានសមាជិក ជាចាងហ្វាងសារព័ត៌មានអនឡាញ កំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើននៅក្នុងពេលបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ល្អ។ការក្រើនរំលឹករបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងកាលពីទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អនុញ្ញាតឱ្យ សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដឹកនាំដោយ លោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន(ASEAN FRIENSHIP OF PRESS ASSOCIATION) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ក្នុងគោលបំណងស្វែងយល់ពីគ្នាទៅវិញទៅមក និងចង់ដឹងពីតម្រូវការ ឬសំណូមពររបស់សមាគមសារព័ត៌មាន ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យសារព័ត៌មាននៅកម្ពុជាឱ្យមានការរីកចម្រើនទៅមុខទៀត ។ ឯកឧត្តម នេត្រ ភក្រ្តា បន្តថា បច្ចុប្បន្ន អ្នកសារព័ត៌មានក្នុងប្រពន្ធ័ផ្សព្វផ្សាយបុរាណ និងសម័យ ទាំងអស់មានចំនួន ជាង ១ ម៉ឺននាក់ មានសារព័ត៌មានអនឡាន ជិត ១ ០០០ ស្ថាប័ន បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុន Vingroup បណ្តាក់ទុនវិនិយោគលើ សេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ក្រុមហ៊ុន Vingroup បណ្តាក់ទុនវិនិយោគលើ សេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅកម្ពុជា

    (រដ្ឋធានីហាណូយ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ក្រុមហ៊ុន Vingroup ក្នុងការបណ្តាក់ទុនវិនិយោគក្នុងវិស័យសេវាកម្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយក្នុងការប្រើប្រាស់នូវថាមពលស្អាត ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងស្វាគមន៍ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ង្វៀន វៀតក្វាង (Nguyen Viet Quang) អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន Vingroup ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ លោក ង្វៀន វៀតក្វាង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥…

  • ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ពន្លឿនការងារចុះបញ្ជីដី ធ្លី បង្ហើយ ជូនប្រជាពលរដ្ឋ

    ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ពន្លឿនការងារចុះបញ្ជីដី ធ្លី បង្ហើយ ជូនប្រជាពលរដ្ឋ

    (កំពង់ឆ្នាំង)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លី ដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់សម្ភារៈ និងកម្លាំងសរុបរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីអ្នកស្ម័គ្រចិត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានទូទាំងខេត្តកំពង់ឆ្នាំង ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការពន្លឿនការងារចុះបញ្ជីដីធ្លីគឺជាកិច្ចការដែលក្រសួង រួមជាមួយមន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋាន បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ ដែលនឹងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានគិតគូរលើការរៀបចំកែលម្អទីប្រជុំជននានា និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ថវិកាជាតិ និងការរួមចំណែកក្រោមគម្រោងនានារបស់ដៃគូអភិវឌ្ឍន៍ ដើម្បីបង្កើនសោភ័ណភាពខេត្ត សំដៅទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្តឱ្យកាន់តែច្រើន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់…

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវអាជ្ញាធរក្រោមជាតិ និងកម្លាំងព្រំដែន ពង្រឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវអាជ្ញាធរក្រោមជាតិ និងកម្លាំងព្រំដែន ពង្រឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

    (ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេទិកាអធិបតី នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ប្រារព្ធនៅសាលមហោស្របកោះពេជ្រ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រី រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលរាជធានី ខេត្ត ប្រធានមន្ទីរនិងអង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ដែលកាន់តួនាទីជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ. តួនាទីស្នូលរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពួញដូរមនុស្ស មានដូចជា ពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស លើកកម្ពស់ការផ្តល់សេវាសាធារណៈ ឱ្យបានល្អ ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវា សមស្របជូនជនរងគ្រោះឱ្យបានត្រឹមត្រូវ។ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករ ដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ…

  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំជោគជ័យថ្មីបន្ថែមទៀតរបស់កម្ពុជា លើឆាកអន្តរជាតិ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28)

    ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នាំជោគជ័យថ្មីបន្ថែមទៀតរបស់កម្ពុជា លើឆាកអន្តរជាតិ នៅសន្និសីទកំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ លើកទី២៨ (COP28)

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រយៈពេលជាង៣ខែមកនេះ បានពង្រឹងនិងពង្រីកចំណងទំនាក់ទំនងល្អ ជាមួយដៃគូចាស់ និងថ្មី ខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលមិនត្រឹមតែរួម ចំ ណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផ្នែក នយោបាយផងដែរ ។ ជាក់ស្តែង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រូវបានចាត់តាំងជាតំណាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួម និងថ្លែងសន្ទរកថាគន្លឹះ នៅសន្និសីទ កំពូលបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិស្តីពី ការប្រែ ប្រួលអាកាសធាតុ លើកទី២៨ (COP28) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម ដោយទទួលបានជោគជ័យថ្មីបន្ថែមទៀត នៅក្នុងគោល នយោបាយរបស់កម្ពុជា លើឆាកអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង…