-
កងទ័ពវៀតណាម ខេត្តប៊ីញភឿក និង ខេត្តកំពង់ធំ បន្តប្រតិបត្តិការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ

(កំពង់ធំ)៖ គណកម្មការឯកទេសជីករុករកអដ្ឋិធាតុកងទ័ពវៀតណាម ខេត្តប៊ីញភឿក នៃសាធាររដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយវរសេនីយ៍ឯក ង្វៀន ថាញ់រួន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំប្រតិភូមកប្រជុំពិភាក្សាការងារ និងចុះអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការបន្តជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំក្រោមអធិបតីភាពលោក សុក ហៃ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការឯកទេសជីករុករកអដ្ឋិធាតុខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយក្រុមបច្ចេកទេសជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម K៧០ និង K៧២ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៣នេះ នៅខេត្តកំពង់ធំ លទ្ធផលជីកយកបាននិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១.១៥២អដ្ឋិធាតុរួចមកហើយ ។ លោកវរសេនីយ៍ឯក ង្វៀន ថាញ់រួន និងប្រតិភូ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយប្រជាពលរដ្ឋកម្ពុជា ដែលបានសហការបង្កលក្ខណៈងាយស្រួលក្នុងសកម្មភាពមនុស្សធម៌ ដើម្បីក្រុមបច្ចេកទេសជំនាញK៧០និងK៧២ ជីករុករកនិងធ្វើមាតុភូមិអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសវៀតណាមវិញទទួលបានលទ្ធផលល្អប្រសើរ ។ ឯកឧត្ដម សុក ហៃ ក្នុងនាមអាជ្ញាធរដែនដី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាល កម្ពុជា អញ្ជើញ ដល់ទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរដល់អាកាសយាន្តដ្ឋានអន្តរជាតិហាណេដា ទីក្រុង តូក្យូ ប្រទេសជប៉ុន ប្រកបដោយសុវត្ថិភាព នៅរសៀលថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ។ សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គឺស៊ីដា ហ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ។ អ្នកនាំពាក្យនាយករដ្ឋបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀតសម្រាប់អាស៊ាន និង ជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួម ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅ ក្នុងតំបន់ និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងអាស៊ាន-ជប៉ុន តាមរយៈការ ចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួម ស្តីពីមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងផែនការ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកអគ្គរដ្ឋទូតហ្វីលីពីន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ដើម្បីបុព្វហេតុសន្តិសុខ និងការអភិវឌ្ឍរីកចម្រើននៃប្រទេសទាំងពីរ។ ការគូសបញ្ជាក់ពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតហ្វីលីពីន បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការកត់សម្គាល់អំពីកិច្ចសហការដ៏ល្អ រវាងកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ និងកំពុងបន្តរីកចម្រើនឥតឈប់ឈរឆ្ពោះទៅអនាគត។ លោកជំទាវ Maria Amelita C. Aquino បានសម្ដែងការគាំទ្រលើការកត់សម្គាល់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ លោកជំទាវ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកន្លែងស្នាក់នៅជូនពលរដ្ឋហ្វីលីពីនក្នុងប្រទេសកម្ពុជា ព្រមទាំងជួយសម្របសម្រួលដល់ដំណើរការបញ្ជូនពលរដ្ឋហ្វីលីពីនធ្វើមាតុភូមិនិវត្តន៍ផងដែរ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីសារៈសំខាន់នៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្ដូររវាងប្រជាជន…
-
ប្រជាពលរដ្ឋបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ ក្រោយបានទស្សនាការសម្តែងសិល្បៈ រាត្រីចងចាំ ក្នុង ព្រឹត្តិការណ៍រំលឹកគុណអង្គរ

សៀមរាប៖ ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការ ដាក់ បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ ពិភពលោករបស់អង្គការយូណេស្កូនោះ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយ អាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តការណ៍ទស្សនីយភាព សិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នៅក្នុងបរិវេណព្រលានជល់ដំរី ក្រុងអង្គរធំ ក្រោមអធិបតី ភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និង លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុម ប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវជាភរិយាថ្នាក់ដឹកនាំ ,រដ្ឋលេខាធិការ គណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរា និងភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាច្រើនកុះករ បានអញ្ជើញចូលរួមទស្សនាកម្សាន្ត ការសម្តែងសិល្បះ នារាត្រីរំលឹកគុណអង្គរ ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកស្រី ម៉ននី រងី្ស អភិបាលរង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន នៅប្រទេសជប៉ុន

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គឺស៊ីដា ហ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ។ អ្នកនាំពាក្យនាយករដ្ឋបានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧប នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម សុខ…
-
កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក

ភ្នំពេញ៖ កម្ពុជា និងអាមេរិក សន្យាពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃជំនួបពិភាក្សាក្នុងស្មារតីមិត្តភាពរវាង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវ មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្តី និងលោកជំទាវឧបការីរង បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញ ចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្មនិងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានបង្ហាញនូវគោលនយោបាយដែលផ្តោតលើប្រជាពលរដ្ឋ និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំនិងបណ្តុះបណ្តាល និង ការបង្កើតការងារ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ ។ ទន្ទឹមនឹងទទួលស្គាល់ នូវកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកជំទាវឧបការីរងបានគូសបញ្ជាក់ថា…
-
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ ការបណ្តុះបណ្តាលដល់មន្ត្រីរាជការ គឺ ដើម្បីការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពី« ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើការរៀបចំផែនការសកម្មភាពផែនការយទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង »។ ការបណ្តុះបណ្តាលទៅលើមន្រ្តីនៃក្រសួងនេះដែរ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាអភិវឌ្ឍន៍ធនធានរបស់មន្រ្តីក្រសួងបរិស្ថានកាន់តែមានចំណេះជំនាញប្រសើរឡើងថែមទៀត។ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី« ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើការរៀបចំផែនការសកម្មភាពផែនការយទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង »នាទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមជួប ប៉ារីស៍ រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានបន្តថា៖ ដើម្បីឆ្លើយតបនឹងប្រសិទ្ធភាព ប្រសិទ្ធផលក្នុងការកែទម្រង់ស្ថាប័ន និងការងារជាយុទ្ធសាស្ត្រ របស់ក្រសួងបរិស្ថាន ដែលមានកំណត់ក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន២០២៣-២០២៨ រួមមាន៖ យុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្ដោតលើមុំ «ការត្រួតពិនិត្យកាលបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យ ការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន» យុទ្ធសាស្ត្រទី២ ភាពបៃតង ផ្តោតលើមុំ «ការពង្រីកចលនាដាំដើមឈើ ការជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋាន» និងយុទ្ធសាស្ត្រទី៣ ចីរភាព ផ្ដោតលើមុំ «ការអនុវត្តអនុលោមភាព ការពង្រីកកិច្ចសហប្រតិបត្តិការ និងការពង្រឹងការសម្របសម្រួល» ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណឱ្យទទួលបានជោគជ័យ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរាយ…
-
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌ ការតាម ដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសារៈសំខាន់នៃការចាប់ផ្តើមវដ្តថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ, យន្តការជំរុញការអនុវត្ត និងយន្តការអនុវត្ត ដែលជាផ្នែកមួយដ៏ចាំបាច់ សំដៅធានាការអនុវត្តយុទ្ធសាស្រ្តនេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កាខ្ពស់។ អង្គប្រជុំបានស្ដាប់បទបង្ហាញរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ស្តីពីទស្សនាទានរួម, គោលការណ៍, អភិក្រម,…
-
អបអរសាទរ ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ឆ្នោត ជាប្រធានដឹកនាំ គ.ជ.ប សម្រាប់អាណត្តិថ្មី

អគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អបអរសាទរ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលបានជាប់ឆ្នោតជាប្រធានដឹកនាំគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប) សម្រាប់អាណត្តិថ្មី។ ឯកឧត្តម ស៊ុំ ប៊ុនហុង អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ. ជ.ប) ទំាងអស់ សូមសម្ដែងការចូលរួមអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហទ័យចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់អាណត្តិថ្មី។ គួរំលឹកថា អង្គប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា កាលពីព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបោះឆ្នោតជូន ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប់ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯកឧត្តម ជឺ ចំណាន ជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត…
-
ប្រធាន ICAPP ៖ ក្រោមការដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា នឹងបន្ត អភិវឌ្ឍកាន់តែខ្លាំង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

(ភ្នំពេញ)៖ អតីតរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងជាប្រធាន ICAPP ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងបន្តការអភិវឌ្ឍកាន់តែខ្លាំងក្លាទៅមុខ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ឯកឧត្តម ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ បានបង្ហាញការជឿជាក់ដូច្នេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តម ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដី នៃ កម្ពុជាសាជាថ្មី ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងគួរឱ្យកត់សម្គាល់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន…