-
ឯកឧត្តមចាយ បូរិន នាំយកវត្តុអនុស្សាវរីយ៍ របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ជូនលោកជំទាវបណ្ឌិត សភាចារ្យ ខ្លូត ធីតា ដល់គេហដ្ឋាន

(ភ្នំពេញ)៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជន គណបក្ស ថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែក ឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត…
-
មន្រ្តី UN ប្រចាំកម្ពុជា៖ កម្ពុជាបានប្រែក្លាយពីប្រទេសមួយ ទទួលកង កម្លាំងរក្សាសន្តិភាព ពីបណ្ដាប្រទេសនានា ទៅជាប្រទេសបញ្ជូនកង កម្លាំង រក្សាសន្តិភាពវិញ

(ភ្នំពេញ)៖ លោក JO SCHEUER អ្នកសម្របសម្រួលអង្គការសហ ប្រជា ជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លេងការកោតសរសើរ ដែលប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសមួយទទួលកងកម្លាំងរក្សាសន្តិភាព ពីបណ្ដាប្រទេសនានា ទៅ ជាប្រទេសបញ្ជូនកងកម្លាំងរក្សា សន្តិភាព ជាង ៩ ២០៧នាក់ ក្នុងនោះនារីចំនួ ៧២៩នាក់ ទៅកាន់ បេសកកម្មចំនួន ១២ និងបានក្លាយជាប្រទេសបញ្ជូនកងកម្លាំង រក្សាសន្តិភាព លំដាប់លេខ២ នៅក្នុង តំបន់អាស៊ាន ។ ជាពិសេសការលើកកម្ពស់ស្ត្រីចូលរួម បំពេញបេសកកម្ម រក្សាសន្តិភាព ច្រើនលើស ការកំណត់ របស់អង្គការសហប្រជាជាតិ ក៏ដូចជាការ ចូលរួមលើកកម្ពស់របៀបវារៈស្ត្រី និងសន្តិសុខ របស់ អ.ស.ប. ។ លោកសង្ឃឹមថា កម្ពុជានឹងបន្តគាំទ្ររបៀបវារៈស្ត្រី និងសន្តិសុខនៅក្នុងវេទិការ តំបន់ថែមទៀត ហើយលោក ស្រី ប្តេជ្ញាចិត្តនឹងខិតខំយកចិត្តទុកដាក់នូវគំរូដ៏ល្អ នៃការបញ្ជូនកង កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់ជាបទពិសោធន៍ទៅបំពេញបេសកកម្ម នៅបណ្តាប្រទេស នានាទៀតផង។ ការថ្លែងកបែបនេះ ធ្វើឡើងនៅក្នុងឱកាស ដែល…
-
ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការប្រឡងជ្រើសរើសមន្រ្តីកសិកម្មបាន បើកឱ្យ អ្នកពាក់ព័ន្ធចូលរួមតាមដាន ដើម្បីបង្ហាញពីសុក្រិត្យភាព

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា នៅគ្រប់ដំណាក់កាល ទាំងអស់ គឺបានអនុញ្ញាតឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ មានទាំងអ្នកអង្កេតការសាធារណៈ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកសារព័ត៌មានផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ការអនុញ្ញាតឱ្យមានការចូលរួមតាមដានគ្រប់ ការអនុវត្តន៍ការងារប្រឡងមន្រ្តីរាជការស៊ីវិល មន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺក្នុងគោលបំណងបង្ហាញពីសុក្រិត្យភាព របស់គណៈកម្មការប្រឡងប្រជែង ក្នុងការត្រួតពិនិត្យកិច្ចការងារទូទៅ របស់បេក្ខជនចូលរួមប្រឡងប្រជែងមកពីគ្រប់ទឹសទី ដើម្បីធានាថាមន្រ្តីកសិកម្មដែលប្រឡងជាប់គឺត្រូវតែមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបំពេញការងារជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឃុំ ទូទាំង១៧ ខេត្ត ។ ការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅក្នុងឱកាស អញ្ជើញពិនិត្យមើលដំណើរការកាត់ក្បាល កំណែនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធក្នុងនោះមានក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកចូលរួមអង្កេតការផងដែរ។ លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល សមាជិកគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានឡើងថាការរៀបចំប្រឡងគែបានបែងចែកជាបីតំណាក់កាល ដោយឡែកនៅក្នុងលក្ខន្តិកៈនៃការកំណែលើវិញ្ញាប្រឡង គណៈកម្មការបានបែងចែកចេញជាបីវិញ្ញានីមួយៗ…
-
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ ចូលរួម កម្មវិធី សប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ និងសន្និសីទ អាស៊ាន លើកទី៤

(ភ្នំពេញ)៖ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ និង ទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូចូលរួមកម្មវិធីសប្តាហ៍ ឌីជីថល អន្តរជាតិវៀតណាមលើកទី២ (The 2nd Vietnam International Digital Week) និងសន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (The 4th ASEAN Conference on 5G) ដែលរៀបចំឡើងដោយក្រសួង ព័ត៌មាន និងគមនាគមន៍ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាឡុង សាធារណរដ្ឋសង្គមនិយមវៀតណាម។ កម្មវិធីសប្តាហ៍ឌីជីថលអន្តរជាតិវៀតណាមលើកទី២ ផ្ដោតសំខាន់លើ (1)កិច្ចពិភាក្សាតុមូលគោលនយោបាយ (Policy Roundtable) ក្រោមប្រធានបទការអភិវឌ្ឍន៍កម្មវិធី Narrow AI Application (២)សន្និសីទអាស៊ានលើកទី៤ ស្តីពី 5G (៣)សន្និសីទលើកទី២ ស្តីពីការបញ្ចុះថ្លៃសេវារ៉ូមីងចល័តអន្តរជាតិ (International Mobile Roaming Charging) នៅក្នុងអាស៊ាន (៤)សិក្ខាសាលាថ្នាក់តំបន់…
-
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ថា ហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងវៀតណាម មានជនចំណាកស្រុក ច្រើនជាងគេនៅអាស៊ាន

(ភ្នំពេញ)៖ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) កាលពីពេល ថ្មីៗនេះ បានបញ្ចេញរបាយការណ៍ ស្តីពីទេសន្តរប្រវេសន៍ពិភពលោក ឆ្នាំ២០២២ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់អាស៊ានមាន ប្រទេសចំនួន៤ ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេ ទី១-ប្រទេសហ្វីលីពីន ទី២-ប្រទេសឥណ្ឌូនេស៊ី ទី៣-ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤-វៀតណាម ខណៈប្រទេសផ្សេងទៀត បញ្ជូនក្នុង រង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។ ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។ ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវនិងកម្ពុជា មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង ១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ដែលមានចំនួនពលករតិចជាងគេ ក្នុងរង្វង់តិចជាង ១លាននាក់។ នេះបើយោងតាមរបាយការណ៍ដដែល។ ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និងប្រទេសធំៗតំបន់មជ្ឈឹមបូព៌ា ដូច អារ៉ាបីសាអូឌិត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើន ក្នុងតំបន់អាស៊ី។ អង្គការអន្តរជាតិដែលជាជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករចំណាក ស្រុក ធ្វើការងារដូចជា ការងារ បម្រើ…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្នើអាជ្ញាធរសុខាភិបាលជាតិ ធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ដើម្បីបង្កើតភាពជាដៃគូ

(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានស្នើអាជ្ញាធរសុខាភិបាលជាតិ ធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះបណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូ ពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសនៅក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ស្តីពីអាហារូបត្ថម្ភ និងការថែទាំសុខភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល ។ ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៧លាននាក់ នៅលើសកលលោក បានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ ។ បញ្ហាប្រឈមនាំឱ្យកើតជំងឺមិនឆ្លងមានជាច្រើន។ ជំងឺមិនឆ្លងគឺជាជំងឺរបស់អ្នកមាន។ ផ្ទុយទៅវិញ ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង…
-
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន ប្ដេជ្ញាបន្ដធ្វើឱ្យស៊ីជម្រៅ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានជំនួបទ្វេភាគីជាមួយ លោកជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្ដីការក្រសួងការបរទេសជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន នៅទីក្រុងតូក្យូ។ លោកជំទាវ កាមិកាវ៉ា យ៉ូកុ បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម សុខ ចិន្តាសោភា ដែលបានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ខណៈដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់នេះដោយជោគជ័យ។ រដ្ឋមន្ត្រីការបរទេសទាំងពីរបានរំលឹកអំពីជំនួបប្រកបផ្លែផ្កាតាមទូរស័ព្ទ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ និងទទួលស្គាល់ថា ឆ្នាំ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនផង និងជាឆ្នាំដែលប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ផង…
-
សម្ដេចធីបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ មានគោលដៅច្បាស់លាស់ ក្នុងការលើកស្ទួយវិស័យកសិកម្ម ដើម្បីធានា សន្តិសុខស្បៀង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃក្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ មានគោលដៅច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកស្ទួយវិស័យកសិកម្ម ដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀងនាថ្ងៃអនាគត ។ សម្ដេចធិបតី បានសរសេរលេបណ្ដាញសង្គមដូចនេះថា៖ កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាន និងកំពុងអនុវត្តយ៉ាងស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ចំនួន ២៥០នាក់ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពលម្អិត ហ្មត់ចត់ មានវិន័យ និងមានសណ្តាប់ធ្នាប់ នាថ្ងៃអាទិត្យទី១៧ ធ្នូ២០២៣ ។ មន្ត្រីបច្ចេកទេសកសិកម្មទាំង ២៥០នាក់នេះ នឹងត្រូវដាក់ពង្រាយក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលផ្នែកដំណាំកសិកម្ម…
-
ក្រសួងការងារ បង្ហាញកិច្ចការសំខាន់ ៦ចំណុច ក្នុងទិវាពលករ ទេសន្តរប្រវេសក៍អន្តរជាតិ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ ពីកិច្ចការសំខាន់ចំនួន៦ចំណុចដែលក្រសួងបានធ្វើដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដែលជាខួបលើកទី២៤ នៃទិវាពលករ ទេសន្តរប្រវេសក៍អន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងមូលបទ ការធ្វើចំណាកស្រុកដោយសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់ របស់ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ សួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ កិច្ចការសំខាន់ៗទាំង៦នោះរួមមានទី១ ការពង្រឹងសេវាអនុព័ន្ធការងារ អម ស្ថានទូតកម្ពុជាព្រមទាំងសហការយ៉ាងជិតស្និទ្ធ ជាមួយ ជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅដើម្បីជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ ទន្ទឹមនឹងនេះ កិច្ចការសំខាន់ទី២ គឺការបន្តពង្រឹងយន្តការចុះ ត្រួត ពិនិត្យនិងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។ ទី៣ គឺការផ្ដល់ការគាំទ្រនិងភាពងាយស្រួល ជូនពលករពេលធ្វើការ នៅ ក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ ទី៤ ការជួយអន្តរាគមន៍សម្រប សម្រួលពលករ និង ដោះស្រាយ បញ្ហាជាទូទៅរបស់ពលករជួបការ លំបាក ដែលមិនអនុញ្ញាត ឱ្យពលរដ្ឋខ្មែរណាម្នាក់មានបញ្ហា ទុកលំបាកដោយគ្មានការដឹងឮ ឬអន្តរាគមន៍ ពីអាជ្ញាធរកម្ពុជាឡើយ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសមនៅទីក្រុងតូក្យូ

ទីក្រុងតូក្យូ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ជាដើម ។ លោកប្រធានក្រុមហ៊ុន…