Category: នយោបាយ

  • ក្រសួងកសិកម្ម ស្វាគមន៍ FAO ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

    ក្រសួងកសិកម្ម ស្វាគមន៍ FAO ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភ្សាការងារជាមួយលោក Jingyuan Xia ទីប្រឹក្សាពិសេសរបស់អគ្គនាយក FAO ទីស្នាក់ការកណ្តាលទីក្រុងរ៉ូម នៅទីស្តីការក្រសួងកសិកម្ម នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការការពារ និងគ្រប់គ្រងកត្តាចង្រៃលើផលិតផលកសិកម្ម និងការផ្សព្វផ្សាយការងារភូតគាមអនាម័យ (SPS) ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់អំពីគោលនយោបាយកសិកម្ម ក្នុងការជំរុញសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដែលទើបរៀបចំការប្រលងជ្រើសរើសជំហានដំបូងឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដើម្បីជួយកសិករលើបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងផលិតកម្ម និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យចំណាយថ្លៃដើមទាប ទទួលតម្លៃបន្ថែមខ្ពស់ និងចំណេញច្រើន ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្រសួងត្រូវការដៃគូណា ដែលអាចផ្តល់កញ្ចី ដែលមានអត្រាការប្រាក់ទាប ជួយដល់សហគមន៍កសិកម្ម អាចវិនិយោគឈានទៅរកភាពរឹងមាំ និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ លើមុខដំណាំសំខាន់ៗដូចជា អង្ករ ស្វាយចន្ទី និងបន្លែ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota ពិចា រណា ក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាង បុគ្គលិក កម្ពុជា-ជប៉ុន

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota ពិចា រណា ក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងាររវាង បុគ្គលិក កម្ពុជា-ជប៉ុន

    (ទីក្រុងតូក្យូ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota ពិចារណា ក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ការងារ រវាងបុគ្គលិកកម្ពុជា-ជប៉ុន ដើម្បីពង្រឹងនូវការដកបទពិសោធន៍ លើចំណេះដឹង, វិជ្ជាជីវៈ, វប្បធម៌, ប្រពៃណី ក៏ដូចជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យលោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ។ លោក Ichiro KASHITANI បានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីដំណើរការបង្កើតរោងចក្រដំទ្បើងរថយន្ត Toyota នៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងប្រព្រឹត្តទៅ ហើយនឹងរួចរាល់នាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ ។ លោកសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Toyota បានសុំការអនុញ្ញាតគោរពអញ្ជើញ សម្តេចនាយករដ្ឋមន្ត្រី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត រំឭកពីគំរូវីរភាព នៃការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធាន មនុស្ស នៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត រំឭកពីគំរូវីរភាព នៃការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធាន មនុស្ស នៅកម្ពុជា

    (ទីក្រុងតូក្យូ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ លោក អូកាដា ម៉ូតូយ៉ា (Okada Motoya) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AEON Co.,Ltd ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានរំឭកពីគំរូវីរភាព នៃការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងធនធានមនុស្សនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយកសាងសាលារៀនគ្រប់ដណ្តប់ទូទាំងប្រទេស ដើម្បីបើកឱកាសឱ្យកូនចៅប្រជាពលរដ្ឋគ្រប់គ្នាទទួលបានការអប់រំ ។ លោក អូកាដា ម៉ូតូយ៉ា បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។ ទន្ទឹមនេះ លោកប្រធានក្រុមហ៊ុន AEON Co.,Ltd ក៏បានជម្រាបជូន សម្តេចនាយករដ្ឋមន្ត្រី អំពីការចូលរួមរបស់ក្រុមហ៊ុនក្នុងវិស័យអប់រំ តាមរយៈការកសាងសាលាបឋមសិក្សានៅតាមបណ្តាខេត្ត និងការផ្តល់អាហារូបករណ៍ជូនដល់សិស្សានុសិស្សកម្ពុជា ដើម្បីបន្តឱកាសសិក្សាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត ។ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន AEON…

  • ការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង ក្នុងការអភិវឌ្ឍធនធានមនុស្ស

    ការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង ក្នុងការអភិវឌ្ឍធនធានមនុស្ស

    (ទីក្រុងតូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង ។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កម្ពុជា បានលើកឡើងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យលោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ លោក កាត្សឹណារី ម៉ាត្សឹដា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពីគម្រោងនៃការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំងលើបច្ចេកវិទ្យាទំនើប នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ។ នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក្រុមហ៊ុន Meiji ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យតំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន

    សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យតំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន

    (ទីក្រុងតូក្យូ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យតំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និងឱកាសក្នុងការពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងដូចនេះក្នុងឱកាសអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ លោក អូបាយ៉ាស៊ី តាកេអុ បានជម្រាបអំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេស សកម្មភាពការងារមួយចំនួនដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជា ការជួលជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម ។ ទន្ទឹមនេះ លោកប្រធាន បានលើកឡើងអំពីបំណងពង្រីកវិនិយោគរបស់ខ្លួន ក៏ដូចជាជំរុញទឹកចិត្តក្រុមហ៊ុនជប៉ុនដទៃឱ្យទៅវិនិយោគនៅប្រទេសកម្ពុជា និង គម្រោងពិព័រណ៍សាកលនៅក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹមថា កម្ពុជានឹងចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក…

  • ចិន​កាត់​បន្ថយ​ការ​ធ្វើ​សមយុទ្ធយោធាប្រឆាំងអាមេរិក បន្ទាប់​ពី​ជំនួបរវាង​លោក ស៊ី ជីនពីង និងលោក ចូ បៃដិន

    ប៉េកាំង៖ប្រទេសចិនបានកាត់បន្ថយការប្រើប្រាស់យន្តហោះចម្បាំងដើម្បីស្ទាក់ចាប់យន្តហោះអាមេរិក ចាប់តាំងពីពេលមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីខែមុន។ នេះបើយោងតាមការរាយការណ៍ដោយប្រមុខមេបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។​ ការកាត់បន្ថយសកម្មភាពយោធារបស់ចិននេះបានកើតឡើងបន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានជួបប្រជុំគ្នានៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីខែមុន និងបានយល់ព្រមផ្សះផ្សាទំនាក់ទំនងយោធាឡើងវិញ។  គួររំឭកថា ទីក្រុងប៉េកាំងបានកាត់ផ្ដាច់ទំនាក់ទំនងយោធាជាផ្លូវការជាមួយអាមេរិកកាលពីខែសីហា ឆ្នាំ២០២២ ដោ​យសារតែដំណើរទស្សនកិច្ចការទូតរបស់អតីតប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ដែលចិនចាត់ទុកថាគ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។​ កាលពីខែមុនមន្ទីរបញ្ចកោណអាមេរិកបានរាយការណ៍ថា យន្តហោះចម្បាំងរបស់ចិនបានហោះធ្វើសមយុទ្ធប្រឆាំងនឹងយន្តហោះអាមេរិកចំនួន ១៨០ ដង និង ១០០ ដងប្រឆាំងនឹងយន្តហោះរបស់សម្ព័ន្ធមិត្តគិតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ សកម្មភាពនេះបានបង្កើនហានិភ័យខ្លាំងដែលអាចបង្កឱ្យមានការប៉ះទង្គិចគ្នា ឬគ្រោះថ្នាក់លើដែនអា​កាសណាមួយកើតមានឡើង។​ ឧត្តមនាវីឯក លោក ចន អាគីលីណូ (John Aquilino) ប្រធានបញ្ជាការដ្ឋានប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ (Tokyo) កាលពីថ្ងៃចន្ទថា ៖ «ចាប់តាំងពីមានជំនួបនោះមក សក​ម្មភាពយោធា (របស់ចិន) ហាក់ដូចជាបានស្រាកស្រាន្ត ហើយស្ថានភាពនឹងមានភាពប្រសើរឡើងជាវិជ្ជមាន ប្រសិ​នបើ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ផ្សព្វផ្សាយសក្តានុពលវិនិយោគ នៅកម្ពុជា ដល់បណ្តាវិនិយោគិនជប៉ុន នៅទីក្រុងតូក្យូ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ផ្សព្វផ្សាយសក្តានុពលវិនិយោគ នៅកម្ពុជា ដល់បណ្តាវិនិយោគិនជប៉ុន នៅទីក្រុងតូក្យូ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខា សាលា វិនិយោគកម្ពុជាឆ្នាំ២០២៣ «ការផ្លាស់ប្តូរបរិយាកាសវិនិយោគ និង សក្តានុពល នៃការធ្វើធុរកិច្ច» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា ដល់បណ្តាវិនិយោគិនជប៉ុន ។ សិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ មានការសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន ក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ដោយមាន ការចូលរួមដោយលោក អ៊ីស៊ីហ្គូរ៉ូ ណូរីហ៊ីគូ( ISHIGURO Norihiko) ប្រធាន និងជានាយកប្រតិបត្តិ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ព្រមទាំងសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករ នៃប្រទេស ជប៉ុន ប្រមាណ៣០០នាក់។ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានបានថ្លែងថា “…

  • ព្រះមហាក្សត្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ

    ព្រះមហាក្សត្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិនរយៈពេលបីថ្ងៃ

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអង្គារទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យ យាងបំពេញព្រះរាជទស្សនកិច្ច នៅ ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ អញ្ជើញថ្វាយព្រះរាជដំណើរបំពេញទស្សនកិច្ចនៅខេត្តហ្វូជៀននេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចអគ្គមហា ពញា ចក្រ ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចក្រឡាហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ…

  • អ្នកនាំពាក្យក្រសួងការងារ៖ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង នឹងអាចធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកកម្ពុជា នៅដើម ឆ្នាំ២០២៤ ខាងមុខ

    អ្នកនាំពាក្យក្រសួងការងារ៖ ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង នឹងអាចធ្វើលិខិតឆ្លងដែនផ្ទាល់ ដោយមិនបាច់មកកម្ពុជា នៅដើម ឆ្នាំ២០២៤ ខាងមុខ

    ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឱ្យប្រតិបត្តិការធ្វើលិខិតឆ្លងដែន(Passport) ឬពន្យាលិខិត និងការធ្វើលិខិតថ្កោលទោសតាមប្រព័ន្ធអ៊ីនធឺណែតពីប្រទេសកូរ៉េខាងត្បូងផ្ទាល់ដោយមិនចាំបាច់ធ្វើដំណើរមកកម្ពុជាដូចមុនទៀតនោះទេ ។ ការបញ្ជាក់របស់ក្រសួងដូចនេះ គឺធ្វើឡើងនៅចំទិវាពលករទេសន្តរ ប្រ វេសន៍ អន្តរជាតិលើកទី២៤ ។ បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការសម្របសម្រួល ឱ្យមានការធ្វើលិខិតឆ្លងដែនពីប្រទេសកូរ៉េខាងត្បូងផ្ទាល់នេះ នឹងជួយ សម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយការ ចំ ណាយដល់ពលករ ដែលនេះសុទ្ធសឹងតែជាការយកចិត្ត ទុកដាក់ របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខ ។ សូមរំលឹកថា ការប្រកាសដាក់ឱ្យដំណើរការនេះ គឺធ្វើក្រោយពេលដែល សម្តេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែង ក្នុងវេទិកាជួបជុំកម្មកររោងចក្រប្រមាណ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ ដោយសម្រេចអនុញ្ញាតឱ្យមានការរៀបចំធ្វើលិខិតឆ្លងដែន (Passport) នៅប្រទេសកូរ៉េខាងត្បូង និងបានណែនាំឱ្យ មន្រ្តីជំនាញ…

  • នាយករដ្ឋមន្ត្រីជប៉ុន បន្តធ្វើការជាមួយ សម្តេចធិបតី ដើម្បីជោគជ័យ និង ផលប្រយោជន៍រួម កម្ពុជា-ជប៉ុន

    នាយករដ្ឋមន្ត្រីជប៉ុន បន្តធ្វើការជាមួយ សម្តេចធិបតី ដើម្បីជោគជ័យ និង ផលប្រយោជន៍រួម កម្ពុជា-ជប៉ុន

    (ភ្នំពេញ)៖ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) បានបញ្ជាក់ថា បន្តធ្វើការជាមួយសម្តេចធិបតីបន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវជោគជ័យថ្មីៗជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន ។ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ដូច្នេះនារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ និងកិច្ចប្រជុំកិច្ចប្រជុំប្រមុខថ្នាក់ដឹកនាំនៃប្រទេសសមាជិកសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (The Asia Zero Emission Community Leaders Meeting-AZEC) ព្រមទាំងបានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ហើយដែលចុងក្រោយនេះ គឺកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន ។ ជាកិច្ចឆ្លើយតប សម្តេចធិបតី ហ៊ុន…