-
កោះបាលីបង្កើតសណ្ឋាគារយន្តហោះ ស្រូបទាញភ្ញៀវទេសចរ

ហ្សាការតា៖ កោះបាលី ដែលជារមណីយដ្ឋានដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូនេស៊ី ឥឡូវនេះបានផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់ភ្ញៀវទេសចរ នោះគឺការស្នាក់នៅក្នុងយន្តហោះ ដែលច្នៃជាសណ្ឋាគារដ៏ទំនើបដំបូងគេ។ Read. លោក Felix Demin ដែលជាម្ចាស់ក្រុមហ៊ុន Private Jet Villa និយាយថា ខ្ញុំបានឃើញយន្តហោះនេះ ត្រូវគេបោះបង់ចោលមួយរយៈ ហើយខ្ញុំក៏មានគំនិតថា ប្រហែលជាអាចស្វែងរកបេសកកម្មថ្មីមួយ ដើម្បីសង្គ្រោះជីវិតរបស់យន្តហោះនេះ ហើយធ្វើឱ្យមនុស្សរីករាយជាមួយវា។ ដូច្នេះខ្ញុំបានរួមបញ្ចូលគ្នា នូវទីតាំងដ៏អស្ចារ្យ ជាមួយនឹងការរចនាយន្តហោះដ៏អស្ចារ្យ ដើម្បីបង្កើតបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ អ្នកស្រុករស់នៅកោះបាលី បានស្វាគមន៍ការបង្កើតសណ្ឋាគារយន្តហោះថ្មី ដែលនឹងបើកជាផ្លូវការក្នុងខែធ្នូនេះ ព្រមជាមួយក្តីសង្ឃឹមថា វានឹងអាចជួយជំរុញវិស័យទេសចរណ៍របស់កោះបាលីងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ។ សូមបញ្ជាក់ថា Private Jet Villa មានទីតាំងស្ថិតនៅលើច្រាំងថ្មចោទ ដែលអាចមើលឃើញឆ្នេរសមុទ្រ Nyang-Nyang ក្នុងទីក្រុងBadung ដោយប្រើប្រាស់តួយន្តហោះដែលគេបោះបង់ចោល ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកំសាន្តរីករាយ ជាមួយនឹងការស្នាក់នៅក្នុងកាប៊ីនយន្តហោះពិតប្រាកដនៅកោះបាលី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ចបើកកិច្ចប្រជុំបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែម

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានរៀបចំ កិច្ចប្រជុំបោះឆ្នោតជ្រើសរើសសមាសភាពបំពេញបន្ថែមរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស ក្រសួង អធិការកិច្ច និងជាប្រធានដឹកនាំកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧មករា។ ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា ការបោះឆ្នោត ជ្រើសរើសសមាសភាពបំពេញបន្ថែម រចនាសម្ព័ន្ធ គណៈកម្មាធិការ គណបក្ស ក្រសួងអធិការកិច្ច រួមមាន៖ ១.សមាជិកគណៈកម្មាធិការគណបក្សក្រសួង ចំនួន ៦រូប, ២.សមាជិកគណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សក្រសួងចំនួន ៤រូប, ៣.អនុប្រធានគណបក្សក្រសួង ចំនួន ២រូប, និង ៤.ប្រធានក្រុមការងារយុវជនគណបក្សក្រសួង ចំនួន ១រូប។ ទន្ទឹមនឹងនោះ ឯកឧត្តម មានមតិផ្តាំផ្ញើដល់សមាជិក សមាជិកាដែល ទើបជាប់ឆ្នោតទាំងថ្មី និងចាស់ទាំងអស់ត្រូវគោរពតាមលក្ខន្តិកៈ គណបក្ស និងបទបញ្ជាផ្ទៃក្នុងគណបក្ស និងសូមឱ្យសមាជិក សមាជិកាគណបក្សក្រសួងយើង បន្តនូវសាមគ្គី…
-
មណ្ឌលស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ

ភ្នំពេញ៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។មណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវាជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសថៃ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចុះថ្ងៃទី១៥ ខែធ្នូ បានឱ្យដឹងថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីមណ្ឌលនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦។ សេចក្តីប្រកាសបានឱ្យដឹងថា ៖ «មណ្ឌលនេះបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព»។ ក្រសួងបានឱ្យដឹងទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសថៃ ក្រសួងសង្គមកិច្ច បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលថៃនូវអគារមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២,១៩៩,៩២០ ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប៩,៧៦៨ម៉ែត្រការ៉េ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។…
-
រដ្ឋមន្ដ្រីក្រសួងកសិកម្ម ជំរុញលើកទឹកចិត្តមន្ត្រី ដែលមានសមត្ថភាព និងមានស្នាដៃ បំពេញការងារបានល្អ

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំស្តីពីការកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ថ្នាក់ដឹកនាំក្រសួង ត្រូវមានការសហការគ្នាល្អ ក្នុងការជំរុញគោលនយោបាយវិស័យកសិកម្ម ជាពិសេសអាទិភាពទាំង៣ ប្រកបដោយភាពម្ចាស់ការ និងមានប្រសិទ្ធភាពបំផុត ដើម្បីលើកស្ទួយជីវភាពប្រជាកសិករឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ អំពីកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអាទិភាពមួយរបស់ក្រសួង ។ ថ្នាក់ដឹកនាំក្រសួង ត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលមានសមត្ថភាព មានឆន្ទៈពិតប្រាកដ ទៅតាមតម្រូវការនិងឱ្យចំគោលដៅពិតប្រាកដ ដើម្បីបំពេញភារៈកិច្ចបានពេញលេញ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់។ សូមជម្រាបជូនថា អាទិភាពទាំង៣ នៃគោលនយោបាយវិស័យកសិកម្មរួមមាន ការរក្សាស្ថិរភាពថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១.៦០០នាក់ និងគោលនយោបាយសហគមន៍កសិកម្មបែបទំនើប ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាត ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក ម៉ាសាយូគិ ហ្យូដូ (Masayuki Hyodo) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sumitomo Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក ម៉ាសាយូគិ ហ្យូដូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពវិនិយោគនៅទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន លើវិស័យជាច្រើន រួមមាន៖ ការផលិតបរិក្ខារអេឡិចត្រូនិក, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផ្សព្វផ្សាយ និងឌីជីថល ។ល។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក ម៉ាសាយូគិ ហ្យូដូ ព្រមទាំងសហការី នាឱកាសនេះ និងបានថ្លែងអំណរគុណចំពោះការបោះទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដោយបានគូសបញ្ជាក់ថា…
-
ក្រុមហ៊ុន Yazaki Corporation ជប៉ុន កោតសសើរ កម្ពុជា បង្កលក្ខណៈល្អគ្រប់យ៉ាង ដល់ការវិនិយោគ របស់ក្រុមហ៊ុន

(ទីក្រុងតូក្យូ)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កូ យ៉ាហ្សាគិ (Ko Yazaki) អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ លោក កូ យ៉ាហ្សាគិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មក្នុងការផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ក្រុមហ៊ុន គិតចាប់តាំងពីឆ្នាំ ២០១១ មក ព្រមទាំងអំពីគម្រោងនៃការពង្រីកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ។ ទន្ទឹមនេះ លោក អនុប្រធានក្រុមហ៊ុន Yazaki Corporation ក៏បានថ្លែងនូវការកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយ លោក…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទ នានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ

(ទីក្រុងតូក្យូ)៖ នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវក្តីអំណរដែលរូបលោកបានចូលរួមក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីវឌ្ឍនភាពរីកចម្រើនដែលរូបលោកសាស្ត្រាចារ្យផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែកក្នុងការងារជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀតក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ ឆ្នាំ កន្លងមកនេះ ប្រកបដោយមនោសញ្ចេតនាស្រលាញ់…
-
ឯកឧត្តម នេត្រ ភក្ត្រា ៖ ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋានខេត្តក្រចេះ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ

(ក្រចេះ)៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា ផ្តាំផ្ញើដល់ក្រុមការងាររាជរដ្ឋាភិបាលថ្មី ចុះមូលដ្ឋាន ក្រុង ស្រុក ទាំង ៧ នៃខេត្តក្រចេះ ត្រូវតែខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេសជាតិបានកាន់តែរីកចំរើន និងរក្សាបានសុខសន្តិភាពទៅមុខទៀត ។នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ ។ ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ប្រធានក្រុមការងារ ក្រុង ស្រុក នីមួយៗ គឺមានតួនាទីក្នុងការកំណត់នូវសក្តានុពលទេសចរណ៍ វប្បធម៍ សេដ្ឋកិច្ច នៅមូលដ្ឋាននីមួយៗដែលមានលទ្ធភាពដែលឃើញហើយតម្រង់ទិសខេត្ត ក្នុងផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ ដើម្បីរៀបចំទីតាំងឱ្យសមស្រប មានហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ទឹក ភ្លើង ឱ្យគ្រប់គ្រាន់ ដើម្បីទាក់ទាញអ្នកវិនិយោគទុន…
-
ឯកឧត្តម នេត្រ ភក្ត្រា បើកកិច្ចប្រជុំនិងប្រកាសក្រុមការងារ រាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តក្រចេះ

(ខេត្តក្រចេះ )៖ បន្ទាប់ពីត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និងជាប្រធានក្រុមការងារ បានបើកកិច្ចប្រជុំ ដើម្បីប្រកាស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង ៧ របស់ ខេត្តក្រចេះ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ និងក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រធាន អនុប្រធាន និងសមាជិកសរុប ១៤១ នាក់ ដែលជាសមាសភាព អញ្ជើញមក ពីក្រសួងស្ថាប័ននានា ។ ដែលជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង តាមបណ្តាក្រសួង ស្ថាប័នក្នុងជួររាជរដ្ឋាភិបាល។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅកម្ពុជា គឺជាតំណាងឱ្យព្រលឹងជាតិខ្មែរ ដែលពុំអាចកាត់ថ្លៃបាន ហើយរាជរដ្ឋាភិបាលគ្រប់អាណត្តិ តែងយកចិត្តទុកដាក់ខ្ពស់ ដោយប្រកាន់នូវទស្សនាទាន “អភិរក្សដើម្បីការអភិវឌ្ឍ អភិវឌ្ឍដើម្បីការអភិរក្ស”

(ទីក្រុងតូក្យូ) នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យបណ្ឌិត Ishizawa Yoshiaki ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស នៃសាកលវិទ្យាល័យសូហ្វីយ៉ា ដែលមានទីតាំងនៅទីក្រុងតូក្យូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យ Ishizawa Yoshiaki បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវក្តីអំណរដែលរូបលោកបានចូលរួមក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ។ ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីវឌ្ឍនភាពរីកចម្រើនដែលរូបលោកសាស្ត្រាចារ្យផ្ទាល់ ក៏ដូចជាសាកលវិទ្យាល័យសូហ្វីយ៉ា បានចូលរួមចំណែកក្នុងការងារជួសជុលប្រាសាទអង្គរវត្ត និងប្រាសាទដ៏ទៃទៀតក្នុងខេត្តសៀមរាប រយៈកាលជាង ៣០ ឆ្នាំ កន្លងមកនេះ…