-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ធ្វើអ្វីក៏ដោយ យើងត្រូវតែគិតពីផល ប្រយោជន៍ប្រជាពលរដ្ឋជាធំ

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ធ្វើអ្វីក៏ដោយ យើងត្រូវតែគិតគូរពីប្រជាពលរដ្ឋរបស់យើង ពោលគឺយកមនុស្សជាគោល ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យក្រសួងស្ថាប័ននានា ត្រូវពិនិត្យរាល់ក្របខណ្ឌច្បាប់ទាំងឡាយ ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានរំលឹកដែរថា ការអភិវឌ្ឍ គឺជារឿងចាំបាច់ដែលយើងត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន និងទៅអនាគត ប៉ុន្តែយើងក៏ត្រូវតែគិតគូរអំពីការថែរក្សានូវតម្លៃ និងផលប៉ះពាល់លើបរិស្ថានផងដែរ ព្រោះបើមិនដូច្នេះទេ យើងនឹងសប្បាយតែក្នុងពេលបច្ចុប្បន្ន ឯកូនចៅជំនាន់ក្រោយរបស់យើងនឹងជួបការលំបាក។ សម្តេចធិបតី បានបន្តថា ការដាក់ចេញនូវគោលនយោបាយសំខាន់នៅពេលនេះ គឺជាការបង្ការនូវឱកាសដែលកូនចៅ ចៅទួតរបស់យើង ត្រូវលំបាកវេទនាដោយសារបញ្ហាបរិស្ថានដែលយើងបានបង្កើតឡើង ៕ អត្ថបទ ៖…
-
នាយករដ្ឋមន្រ្តី ចេញបទបញ្ជាឱ្យក្រសួងធម្មការ ពិនិត្យ និងចាត់វិធាន ការ ចំពោះអ្នកយកសាសនាទៅធ្វើសកម្មភាពខុស

(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តី ចេញបទបញ្ជាឱ្យក្រសួងធម្មការ ពិនិត្យ និងចាត់វិធានការចំពោះអ្នកយកសាសនាទៅធ្វើសកម្មភាពខុស ។ ការចេញបទបញ្ជានេះ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “សិទ្ធិសេរីភាពការគោរពសាសនា គឺយើងត្រូវថែរក្សា តែក៏ត្រូវមានដែនកំណត់ មានមូលដ្ឋានច្បាស់លាស់ មិនត្រូវបំផុសខុសការពិត” ។ សម្តេចធិបតី បានបញ្ជាក់ដែរថា “យើងត្រូវការពារ មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់សាធារណៈទេ ។ ការផ្សព្វផ្សាយនានាតាមបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់សង្គម ខុសប្រាសចាកពីការពិត ធ្វើសកម្មភាពខុស”។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ឱ្យប្រជុំជាមួយនឹងថ្នាក់ដឹកនាំសាសនាទាំងអស់នៅកម្ពុជា ពិនិត្យឡើងវិញទៅលើភាពត្រឹមត្រូវ និងមូលដ្ឋាននៃសាសនាទាំងអស់។ សម្ដេចធិបតីក៏បានថ្លែងចាត់ទុកភាពរញ៉េរញៃនៃសាសនាដែលគ្មានមូលដ្ឋាន ថា បានប៉ះពាល់ទៅដល់បរិស្ថានសង្គមយ៉ាងធ្ងន់ធ្ងរ។ សម្ដេចថា៖ សុំឱ្យពិនិត្យមើលរាល់ការធ្វើសកម្មភាពផ្សេងៗត្រូវមានមូលដ្ឋានច្បាស់លាស់ឬអត់? រាល់ជំនឿដែលគ្មានមូលដ្ឋានច្បាស់លាស់សូមពិនិត្យឡើងវិញ ។ ជាមួយគ្នានេះ សម្ដេចក៏បានបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌…
-
ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ចេញបទបញ្ជាឱ្យចាត់វិធានការបង្ក្រាប បទ ល្មើស ធនធានធម្មជាតិ ពិសេសត្រូវខិតខំការពារតំបន់ព្រៃលិចទឹក

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឱ្យ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នាចាត់វិធានការឱ្យបានម៉ឺងម៉ាត់ បំផុតចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសត្រូវខិតខំការពារ តំបន់ ព្រៃលិចទឹកនៅក្នុងប្រទេសកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា មានប្រសាសន៍ដូច្នេះក្នុងឱកាស អញ្ជើញ ជាអធិបតី បិទ សន្និ បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដាក់ចេញនូវបទបញ្ជា និង ស្នើសមត្ថកិច្ចអនុវត្ត ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើស ធនធានធម្មជាតិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវជាដាច់ខាត។ សម្តេចធិបតី បានបញ្ជាក់ថា “គណៈបញ្ជាការ ឯកភាពរាជធានី-ខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ ដែលមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រៀម ផ្តល់កិច្ចសហការ គាំទ្រ។ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យនិងពង្រឹងបង្កើនកិច្ចសហការ។ សម្តេចធិបតី ថា “បើមិនទប់ស្កាត់ទេ មនុស្សតិចបានផល មនុស្សច្រើនបានរងផលប៉ះពាល់…
-
សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន បន្ទាប់ពីកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើវិស័យនេះ

(ភ្នំពេញ)៖ សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន បន្ទាប់ពីកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើវិស័យនេះ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទ សន្និ បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា គោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជីវចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។ សម្ដេចថា កម្ពុជា អនុវត្តបានល្អប្រសើរ នូវបេសកកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលដ្ឋានធម្មជាតិក្នុងការធានាបាននូវសន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល ការទ្រទ្រង់ជីវភាពប្រជាជនរយៈពេលវែង និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងការកែច្នៃសំណល់ទីប្រជុំជន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា គំនិតផ្តួចផ្តើមស្ដីពីកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងចីរភាព និងការអនុវត្តគោលនយោបាយការទូតបៃតងឥណទានកាបូន នឹងលើកកម្ពស់ហិរញ្ញប្បទានបៃតង…
-
រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត ក្រសួងបរិស្ថាន ឆ្នាំ២០២៣

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ។ កិច្ចប្រជុំនៅថ្ងៃនេះ ជាឱកាសដ៏មានអត្ថប្រយោជន៍សម្រាប់ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព មន្ទីរបរិស្ថានរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួម និងធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលានុវត្តភាព ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ចែករំលែកបទពិសោធន៍ បច្ចេកទេស និងចំណេះដឹងថ្មីៗ ជាពិសេស ពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ឈានទៅអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រ និងកំណត់ទិសដៅការងារឱ្យកាន់តែមានភាពសមស្រប ស៊ីសង្វាក់ សំដៅសម្រេចបាននូវសុក្រឹតកម្មបរិស្ថានកិច្ច និងសមិទ្ធផលថ្មីៗបន្ថែមទៀត។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់លើកិច្ចការងារបរិស្ថាន ពិសេសការប្រែប្រួលអាកាសធាតុនៅកម្ពុជា និយាយដោយឡែក និងទូទាំងសកលលោកនិយាយជារួម។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺជាកិច្ចការអាទិភាពទី៥ នៅក្នុងបញ្ចកោណទី៤ គឺ “ការធានាចីរភាពបរិស្ថាននិងការរៀបចំខ្លួនឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចបៃតង” ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកាត់បន្ថយជាអតិបរមានូវការបំពុលនិងផលប៉ះពាល់បរិស្ថាន, ការពង្រឹងការគ្រប់គ្រងទឹកនិងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកា សធាតុ,និងការចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការ ប្រែប្រួលអាកាសធាតុសកលដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ។ បើយោងតាមសុន្ទរកថារបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅក្នុងរយៈពេលជាង១០០ថ្ងៃនៃរាជរដ្ឋាភិបាលនីតិកាលទី៧…
-
ឯកឧត្តម ស សុខា ណែនាំក្រុមការងាររាជរដ្ឋាភិបាល សហការ គាំទ្រ រដ្ឋបាល ខេត្តព្រៃវែង អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យជោគជ័យ

(ព្រៃវែង)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងាររាជរដ្ឋបាល បន្តផ្ដល់កិច្ចសហការនិងគាំទ្រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង អនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ឯកឧត្ដមបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនេះ មានអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។ ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថល នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖អ្នកសារព័ត៌មាន ត្រូវរួមគ្នាដោះស្រាយ បញ្ហាប្រឈម ដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍និងណែនាំដល់ ស្ថាប័នសារព័ត៌មាន និង អ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មាន ក្លែងក្លាយ ដែលមានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមានអរិភាព ការបែកបាក់សាមគ្គីភាពជាតិ។ ការបញ្ជាក់នេះតាមរយៈសារលិខិតចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំឡើង ដោយ ក្លិបអ្នក កាសែតកម្ពុជាដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័ន សារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានាបានជួបជុំ ពិភាក្សាផ្លាស់ ប្តូរយោបល់ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនា ពេលកន្លងមក នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ប្រធានបទនេះពិតជាមាន សារៈសំខាន់ បំផុត ខណៈដែលការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់ អ្នកសារព័ត៌មានមួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មាន តាមប្រព័ន្ធអនឡាញ ដែលទាមទារឱ្យមានការយកចិត្ត ទុក ដាក់ពង្រឹង ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការបណ្តុះបណ្តាលជំនាញ ដើម្បី បង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន និងបង្កើន ទំនុក ចិត្តដល់…
-
អនាគតមិនច្បាស់លាស់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឥណ្ឌូនេស៊ី

ហ្សាកាតា៖ ក្រុមជនជាតិរ៉ូហ៊ីងយ៉ាក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់ ខណៈកំហឹងរបស់អ្នកស្រុក នៅក្នុងតំបន់ដែលផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បានកើនឡើង ជាបន្តបន្ទាប់។ នៅលើកោះដាច់ស្រយាលមួយ នាភាគពាយ័ព្យនៃប្រទេសឥណ្ឌូនេស៊ី ចម្ងាយប៉ុន្មានម៉ាយ ពីឆ្នេរខ្សាច់ស គឺជាកន្លែងដែលត្រូវបានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាងមួយពាន់នាក់បានទៅ ដល់តាំងពីពាក់កណ្តាល ខែវិច្ឆិកាមក។ ក្នុងរយៈពេលប៉ុន្មានខែ ថ្មីៗនេះ ទូកឈើចាស់ៗបានធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ ចេញពីប្រទេសបង់ក្លាដែស ជាកន្លែងដែលជនជាតិរ៉ូហ៊ីងយ៉ាប្រហែលមួយលាននាក់បានតាំងទីលំនៅ។ ពួកគេបានភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញ ក្នុងប្រទេសមីយ៉ាន់ម៉ា។ ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើនជាគោលដៅនៃការបង្រ្កាបឆ្នាំ២០១៧ ដោយយោធាមីយ៉ាន់ម៉ា ហើយទង្វើនេះត្រូវបានអង្គការសហប្រជាជាតិកំពុងចាត់ទុកជា កម្មវត្ថុនៃការស៊ើបអង្កេត អំពើប្រល័យពូជសាសន៍។ វត្តមានរបស់ក្រុមរ៉ូហ៊ីងយ៉ា ទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺជាលំហូរចូលដ៏ធំបំផុត ចាប់តាំងពីឆ្នាំ២០១៥ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ។ ពួកគេរាប់ពាន់នាក់បានបន្តប្រថុយជីវិត ជារៀងរាល់ឆ្នាំ ក្នុងការធ្វើដំណើរតាមសមុទ្រដ៏វែងឆ្ងាយ ដើម្បីឲ្យបានទៅដល់ប្រទេស ឥណ្ឌូនេស៊ី ឬ ម៉ាឡេស៊ី។ ឥណ្ឌូនេស៊ីបានយល់ព្រមជួយ ដោយផ្តល់ជម្រក និងផ្តល់អាហារដល់ពួកគេ ខណៈដែលការជំទាស់ពីអាជ្ញាធរមូលដ្ឋានមួយចំនួន ។ ពួកគេបានអំពាវនាវឱ្យប្រទេសជិតខាង ផ្តល់ផ្ទះអចិន្ត្រៃយ៍ ដល់ជនជាតិរ៉ូហ៊ីងយ៉ា។ ជាមួយគ្នានេះ ប្រជាជនឥណ្ឌូនេស៊ីយ៉ាងច្រើនបានដើរដង្ហែរ នៅខាងក្រៅជំរកបណ្ដោះអាសន្ន ដែលត្រូវបានរៀបចំជាលំនៅដ្ឋាន សម្រាប់អ្នកចំណូលថ្មី។ ជាលទ្ធផល ជនភៀសខ្លួនត្រូវបានទុកចោល…
-
បេក្ខភាពនាយករដ្ឋមន្ត្រីថៃ លោក Pita ចូលទៅបំភ្លឺ នៅតុលាការ

បាងកក៖ អ្នកនយោបាយដែលធ្លាប់ទទួលបានជ័យជម្នះ ក្នុងពេលបោះឆ្នោតសកល នៅប្រទេសថៃ លោក Pita Limjaroenrat កាលពីថ្ងៃពុធ សប្តាហ៍នេះ បានអញ្ជើញទៅផ្តល់ភស្តុតាង នៅក្នុងសំណុំរឿងតុលាការ ដែលអាចមើលឃើញថា លោកត្រូវបានរារាំង ពីនយោបាយ។ ប៉ុន្តែ លោក Pita បានអះអាង នៅទីនោះថា លោកមិនមានការព្រួយបារម្ភអ្វីទេ។ តុលាការធម្មនុញ្ញថៃកំពុងពិចារណាថា តើមេដឹកនាំគណបក្ស «ផ្លាស់ទីទៅមុខ» (MFP) រូបនេះ បានបំពានច្បាប់ហាមឃាត់ពី «សមាជិកសភា» ដោយសារតែការកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែរឬទេ។ បុរសអាយុ ៤៣ ឆ្នាំរូបនេះ បានទទូចថា លោកនឹងឈរឈ្មោះបោះឆ្នោត ម្តងទៀត ប៉ុន្តែប្រសិនបើតុលាការកាត់ទោសលោកថា មានពិរុទ្ធមែន លោកអាចនឹងត្រូវបានដកសិទ្ធិ ចេញពីសភាទាំងស្រុង។ តុលាការបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងចេញសេចក្តីសម្រេច ក្នុងសំណុំរឿងនេះ នៅថ្ងៃទី ២៤ ខែមករា។ គួររម្លឹកថា បក្ស MFP បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា ប៉ុន្តែ លោក Pita…
-
បារាំង នឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ ខាងមុខ

ភ្នំពេញ៖ ប្រទេសបារាំង នឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅឆ្នាំ២០២៦ ខាងមុខ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលប្រមាណជាង ៩០ នៅទូទាំងសាកលលោកចូលរួម។ ជាមួយគ្នានេះ ប្រទេសបារាំង ក៏បាន និង កំពុងត្រៀមលក្ខណៈក្នុងការទទួលស្វាគន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅប្រទេសបារាំង នាពេលឆាប់ៗខាងមុខនេះ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ្សាក់ ប៉ែលឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តម ហ្សាក់ ប៉ែលឡេ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ថា បារាំងនឹងបន្តពង្រឹង…