-
ប្រធាន IOM សរសើរក្រសួងការងារលើយន្តការ ការពារ សិទ្ធិពលករ នៅក្រៅប្រទេស

ភ្នំពេញ៖ លោកស្រី Kristin Parco ប្រធានបេសកកម្ម របស់អង្គការអន្តរជាតិ ទេសន្តរ ប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានកោតសរសើរក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចការគាំពារ និង លើកកម្ពស់សិទ្ធិពលករទសន្ត ប្រវេសន៍ ដោយអះអាងក្រសួងមានគំនិតផ្តួចផ្តើម និងយន្តការការពារជា ច្រើន ទាំងក្នុងប្រទេស កម្រិតតំបន់ និងអន្តរជាតិ ។ ថ្លែងក្នុងទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ លោកស្រីថា៖ ក្រោមការដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាមាន វឌ្ឍនភាព គួរឱ្យ កត់សម្គាល់ លើវិស័យការងារ និងពលករទេសន្តប្រវេសន៍ ដែល បានធ្វើឱ្យវិស័យនេះក្លាយជាយន្តការគន្លឹះជាអាទិភាពមួយក្នុងការលើកកម្ពស់ និងការពារសិទិ្ធពលករចំណាកស្រុក ។ តាមរយៈយន្តការនេះ កម្ពុជា បានលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើង នៅជីវភាព របស់ពលករតាមរយៈគំនិតផ្តួចផ្តើមជាច្រើន និងការពង្រឹងកិច្ចសហប្រតិបត្តិការ តំបន់ និងអន្តរជាតិ ។ លោកស្រី បានបន្តថា…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវសិស្ស អន ផានិត និងក្រុមគ្រួសារចូលជួប នៅភូមិគ្រឹះ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំង ក្រុមគ្រួសារ ចូលជួប សម្តេចនៅភូមិគ្រឹះនា ក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន នៅព្រឹកថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់ការសន្ទនា សម្តេចពិនិត្យ ឃើញថា ឪពុក ម្តាយរបស់ ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្ស គួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុម គ្រួសារ។ សម្តេចតេជោ បានបង្ហាញការកត់សម្គាល់ទៀតថា ផានិត ជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹង សាកសម ជាសិស្សប្រឡងជាប់និទ្ទេសA។ រីឯប្អូនស្រី របស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ។ សម្តេចតេជោ បានបញ្ជាក់ថា ករណីរបស់ ផានិត…
-
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញដល់កងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ បង្ក្រាប បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់

ព្រៃវែង៖ ឯកឧត្តម សន្តិបណ្ឌិតចាន់ អ៑ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបបទល្មើសផ្សេងៗជាពិសេសគ្រឿងញៀនដែលធ្វើឲ្យមានអសន្តិសុខសណ្តាប់ធ្នាប់សង្គម ។ ការថ្លែងរបស់ ឯកឧត្តមសន្តិបណ្ឌិតចាន់ អ៑ាន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ក្នុងខេត្តព្រៃវែង ដែលមានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងមហាផ្ទៃ បានសម្រេចនូវសមិទ្ធផល និងស្នាដៃជាច្រើន ទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំគោលនយោបាយ និងការដាក់ចេញគោលការណ៍ប្រតិបត្តិ អនុលោមតាមផែនការយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងបេសកកម្មថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ ឯលឧត្តមអភិបាលខេត្ត បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួលបានលទ្ធផលរួមមានដូចខាងក្រោម៖ បទល្មើសព្រហ្មទណ្ឌ៖ កើតឡើងចំនួន ២៧៤លើក លើ ៥៦លើក…
-
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ស្ទាក់ចាប់បាន រថយន្តដឹក ប្រហិតខុសច្បាប់ជាង ២តោន

ខេត្តកំពង់ឆ្នាំង៖ ប្រហិតខុសច្បាប់ជាង ២តោន ត្រូវបានសមត្ថកិច្ច នគរបាល ប្រឆាំងបទល្មើសសេ ដ្ឋកិច្ច ខេត្តកំពង់ឆ្នាំងស្ទាក់ចាប់បាន នៅវេ លាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២៣ ខែធ្នាំ២០២៣ នៅចំណុចចន្លោះ គីឡូម៉ែត្រ លេខ៧១ និង៧២ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹក ហូត ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។ វត្ថុតាងខាងលើនេះសមត្ថកិច្ច បានប្រគល់ជូន មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបា លខេត្តកំពង់ឆ្នាំងចាត់ការ តាមនីតិ វិធីច្បាប់។ លោក នួន សុភក្តី នាយរងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរ បាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការ សម្របសម្រួលរបស់លោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបាន ស្ទាក់ចាប់បានរថយន្តធុនតា្រ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នឹងផ្ដោតលើកិច្ចការសំខាន់៣ ក្នុងការងាររួមចំណែកបម្រើសេចក្ដីត្រូវការប្រជាពលរដ្ឋ

ខេត្តព្រៃវែង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានជម្រាបជូនប្រជាពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកកំចាយមារ ខេត្តព្រៃវែង ថាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តព្រៃវែង នឹងយកចិត្តទុកដាក់លើកិច្ចការសំខាន់ ចំនួន៣ ដើម្បីសហការរួមចំណែកគាំទ្ររដ្ឋបាលក្រុង ស្រុក ក៏ដូចជារដ្ឋបាលខេត្តទាំងមូល ឱ្យកាន់តែមានសមត្ថភាព និងលទ្ធភាព ក្នុងការបំពេញភារកិច្ចឆ្លើយតបទៅនឹងសេចក្ដីត្រូវការចំបាច់ក្នុងមូលដ្ឋាន ជាពិសេសផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កិច្ចការសំខាន់ទាំង៣ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ដឹកនាំដោយប្រធានក្រុមការងារនីមួយៗត្រូវយកចិត្តទុកដាក់នោះ រួមមាន ទីមួយ-ការចុះត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារតាមក្រុង ស្រុកដែលទទួលបន្ទុក និងធ្វើរបាយការណ៍ជូនប្រធានក្រុមការងារខេត្ត, ទីពីរ-បន្តជួយប្រជាពលរដ្ឋទៅតាមលទ្ធភាព និងទីបី-រកដំណោះស្រាយរាល់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ និងធ្វើរបាយការណ៍ស្នើសុំការគាំទ្របន្ថែមពីថ្នាក់លើ ប្រសិនបើលើសពីសមត្ថភាព និងលទ្ធភាព ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកកិច្ចការទាំង៣នេះថា ជាគោលដៅធំបំផុត នៃការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងជាផែនការសម្រាប់នីតិកាលទី៧ នៃគោលដៅធំៗរបស់រាជរដ្ឋាភិបាល…
-
បណ្ឌិត សុខ ទូច៖ តាមរយៈគំនិតផ្ដួចផ្ដើមសាមគ្គីភាពអាស៊ាន-កូរ៉េ នឹងក្លាយជាចលកររឹតចំណងកិច្ចសហការរឹងមាំ

ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបណ្ឌិត សុខ ទូច បានលើកឡើងថា តាមរយៈនៃគំនិតផ្ដួចផ្ដើមសាមគ្គីភាពអាស៊ាន-កូរ៉េ (KASI)នឹងក្លាយជាឧបករណ៍មួយដ៏សំខាន់ក្នុងការសម្របសម្រួល និងជាចលករក្នុងការរឹតចំណងទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ ហើយទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ នឹងកាន់តែជិតស្និទ។ លោកបានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៨ ស្តីពី «គំនិតផ្ដួចផ្ដើមសាមគ្គីភាពកូរ៉េ-អាស៊ាន៖ ការស្តារឡើងវិញនូវការតភ្ជាប់សេដ្ឋកិច្ច-សង្គម» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជានៅរាជធានីភ្នំពេញ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។ សន្និសីទនេះមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម ផាក ជុងវុក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក ផាក អ៊ីនគុក (Park In-Kook) ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារ ណរដ្ឋកូរ៉េ, លោក ខែក វីរៈ នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងវាគ្មិនជាតិ-អន្តរជាតិ និងសិស្សនិស្សិតជាច្រើនរូបផងដែរ។ បណ្ឌិត សុខ ទូច បានថ្លែងថា ប្រធានបទក្នុងសន្និសីទអន្តរជាតិនេះ ពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាព ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ។ លោកបន្តថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-អាស៊ាន (KAFTA) បានជួយបង្កើនកម្រិតពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ហើយបើផ្អែកតាមទិន្នន័យបឋមរបស់អាស៊ាន ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន…
-
សម្ដេចភក្តីអនុប្រធានគណបក្សអញ្ជើញចូលរួមប្រកាសប្រធាននិងអនុប្រធានក្រុមការងារគណបក្យប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកែប

កែប ៖ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកែបបានរៀបចំពិធីប្រកាស ប្រធាន និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដោយចាត់តាំងលោកជំទាវ ចម និម្មល ជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកែបជំនួសឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និង ឯកឧត្តម កែន សត្ថា ជាអនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែបជំនួសឯកឧត្តម អាន ហេ។ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជានិង ជា ប្រធាន គណៈប្រចាំការគណ:អចិន្ត្រៃយ៍គណ:កម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជា ។ មានប្រសាសន៍ក្នុងឱកាសនេះសម្តេចវិបុលសេនាភក្តី សាយ ឈុំបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះ មូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុកខេត្ត ដែលបានយកចិត្តទុក ដាក់និងខិតខំប្រឹងប្រែងអនុវត្តការងាររហូតទទួលបានលទ្ធផល យ៉ាងល្អប្រសើរ រយៈពេលកន្លងមក។សម្តេចភក្តីក៏បានជំរុញឱ្យលោកជំទាវ ឯកឧត្តមដែលទើប ប្រកាស ថ្មីត្រូវខិតខំបន្តដឹកនាំក្រុមការងារគណបក្ស ចុះ មូលដ្ឋានខេត្តកែប ធ្វើយ៉ាងណាសម្រេចឱ្យបាននូវសមិទ្ធផល ធំៗនិងថ្មីៗបន្ថែមទៀតដើម្បីអនាគតដ៏រុងរឿងរបស់ខេត្តកែបក៏ដូចជារបស់ ប្រទេសជាតិ៕ដោយ ៖ សិលា…
-
ឯកឧត្តម ស សុខា លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់ កម្ពុជា-វៀត ណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកធានា សន្តិសុខ និងសុវត្ថិភាពសង្គម

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម ។ ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អនុញ្ញាតជូន ឯកឧត្តម ង្វៀន ដាំឡឹក អនុប្រធានអក្សរសម្ងាត់រដ្ឋាភិបាល វៀតណាម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសមក្នុងពេលមកបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលអនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងស្ថាប័នអក្សរសម្ងាត់ នៃប្រទេសទាំងពីរ ។ ក្នុងជំនួបនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណ ជូនឯកឧត្តម ង្វៀន ង៉ុកថេម ប្រធានគណៈអក្សរសម្ងាត់ នៃរដ្ឋាភិបាលវៀតណាម ដែលតែងតែផ្តល់កិច្ចសហការជិតស្និទ្ធ និងជួយឧបត្ថម្ភគាំទ្រក្នុងវិស័យ អក្សរសម្ងាត់ដល់កម្ពុជា ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសរវាងស្ថាប័នទាំងពីរ ។ ជាការឆ្លើយតប…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការពង្រឹងស្ថាប័នរដ្ឋ គឺជាកិច្ចការសំខាន់

ភ្នំពេញ៖ ការពង្រឹងស្ថាប័នរដ្ឋគឺជាកិច្ចការសំខាន់ដូចជាការជ្រើសមន្រ្ដីថ្មីនិងការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួងស្ថាប័នជាដើម ។ នេះជាការបញ្ជាក់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាក្នុងឱកាស អញ្ជើញជាអធិបតីក្នុង ពិធី បិទ សន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នៅ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ ។ សម្តេចធិបតី បានបន្តថា ទាក់ទងទៅនឹងគោលដៅ អាទិភាព និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុង អាណត្តិទី៧នេះ ការពង្រឹងស្ថាប័នរដ្ឋ គឺជាកិច្ចការ សំខាន់ ដូចជា ការជ្រើសរើសមន្រ្ដីថ្មី និងការកែសម្រួល រចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួង ស្ថាប័នជាដើម ។សម្ដេចបានបញ្ជាក់ថា ការពង្រឹងស្ថាប័ន តួនាទី ភារកិច្ច ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងនេះ គឺជាកិច្ចការ សំខាន់ ដើម្បីធានាដល់ការដឹកនាំ និងអនុវត្តការងារ ដែល រាជរដ្ឋាភិបាលបានដាក់ចេញឱ្យសម្រេច បាន តាមគោលដៅ និងផែនការដែលបានកំណត់ និងដាក់ ចេញ…
-
រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡង ប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ២៥០នាក់ ស្របទៅតាមគន្លឹះវិធាន ការថ្មី

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង មុខងារ សាធារណៈ បានមានប្រសាសន៍ថាក្នុង ឱកាស ខួប៤ខែនៃ រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយការ ជ្រើស រើសនៃការប្រឡង មន្រ្តីកសិកម្មឃុំ២៥០នាក់ នេះក៏ជាការរៀបចំនៃការជ្រើសរើសទៅតាមអ្វីដែលជាវិធានការដូចគ្នាដែរ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ការប្រឡងនេះបានរៀបចំ ជា៣ ដំណាក់កាលហើយលទ្ធផលនៃការប្រឡង ប្រជែង ជ្រើសរើស មន្រ្តីកសិកម្មឃុំ គឺមានភាពសុក្រឹតគ្រប់ ដំណាក់ កាលទាំងអស់ ។ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ការកែនិងការបូក ស្រង់ពិន្ទុ ។ពោល គឺ បេក្ខជនដែលជាប់ជាស្ថាពរ គឺមានសមត្ថភាពពិត ប្រាកដ ជាប់ដោយមោទនភាព។ចំណែក ធ្លាក់ដោយ អស់ចិត្ត។ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំប្រឡងបានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបញ្ចប់ដំណើរ ការប្រឡង និងកំណែវិញ្ញាសានៃការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នាថ្ងៃទី២២…