Category: នយោបាយ

  • ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា ជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយចូលរួម ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់សង្គម

    ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា ជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយចូលរួម ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់សង្គម

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា ជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់សង្គម តាមរយៈការផ្សាយព័ត៌មានពិតត្រឹមត្រូវមានក្រមសីលធម៍វិជ្ជាជីវៈ ដើម្បីលើកតម្លៃវិស័យព័ត៌មាន និងតម្លៃរបស់អ្នកសារព័ត៌មាន ការពង្រឹងគុណភាពសារព័ត៌មានអោយមានសណ្តាប់ធ្នាប់ល្អ, នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឧិកាសទទួលជួបពិភាក្សាការងារជាមួយ សមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព ដឹកនាំដោយ លោក ហ៊ុន មករា ប្រធានសមាគម នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកសមាគមសារព័ត៌មាន គឺជាដៃគូរដ៏សំខាន់មួយដែលត្រូវដើរជាមួយគ្នាធ្វើការពិគ្រោះយោបល់ជាមួយគ្នា ដោយក្រសួងមិនអាចកាត់ផ្តាច់ចេញដោយឡែកពីសមាគមសារព័ត៌មាននោះទេ គឺត្រូវជួបគ្នា ដើម្បីក្តាប់ជាប់គោលបំណងសំខាន់ៗ និងបញ្ហាប្រឈម តម្រូវការ ក្នុងការធ្វើយ៉ាងមិចអោយវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បានដើរទៅមុខដោយស្វាហាប់ ។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា អ្វីដែល ឯកឧត្តម ចង់ឃើញ គឺវិស័យសារព័ត៌មាននៅកម្ពុជា មិនត្រឹមតែមានភាពរឹងមាំដែលអាចឈររឹងក្នុងក្របខណ្ឌក្រមសីលធម៍វិជ្ជាជីវៈ និងគុណភាពប៉ុណ្ណោះនោះទេ តែក៏ត្រូវលេចធ្លោនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ព្រោះទិសដៅរបស់ក្រសួងព័ត៌មាន…

  • ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិដាក់គោលដៅអាទិភាពមួយចំនួនដល់រដ្ឋបាលខេត្ដសៀមរាប

    ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងការពារជាតិដាក់គោលដៅអាទិភាពមួយចំនួនដល់រដ្ឋបាលខេត្ដសៀមរាប

    សៀមរាប៖នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រី ក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បាន អញ្ជើញជាអធិបតីក្នុងបិទសន្និបាត បូក សរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្ដ សៀមរាប។ក្នុងឱកាសនេះឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយ ចំនួន ដល់រដ្ឋបាលខេត្តសម្រាប់អនុវត្តបន្ត ។ នាយឧត្ដមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ ជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈ នយោបាយ ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ប្រកប ដោយ ទស្សនៈវិស័យច្បាស់លាស់និងវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្តទៀត។ ឯកឧត្តមបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោត លើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័ន រដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ។ ពាក់ព័ន្ធនឹងការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្ដមបានផ្តល់ការណែនាំលើកិច្ចការ អាទិភា ពសំខាន់ៗ…

  • សម្តេចក្រឡាហោម ស ខេង៖ អំពាវនាវឱ្យថែរក្សាសន្តិភាព និង ស្ថិតភាព នយោបាយ ដើម្បីបន្តការអភិវឌ្ឍប្រទេស

    សម្តេចក្រឡាហោម ស ខេង៖ អំពាវនាវឱ្យថែរក្សាសន្តិភាព និង ស្ថិតភាព នយោបាយ ដើម្បីបន្តការអភិវឌ្ឍប្រទេស

                      បាត់ដំបង៖មានប្រសាសន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជា ផ្លូវការអគារសិក្សាមួយខ្នង កម្ពស់បួនជាន់ មាន៣០បន្ទប់ នៃវិទ្យាល័យ ព្រះមុនីវង្ស ក្រុង-ខេត្តបាត់ដំបង និងអញ្ជើញផ្តល់ជូននូវរង្វាន់ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល ទទួល បាននិទ្ទេស”A” ចំនួន៧៧នាក់កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៣សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជា តំណាង រាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអំពាវដល់គ្រប់អាជ្ញាធរ មន្ត្រីរាជការ កងកម្លាំង បងប្អូនប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធទាំង អស់ ត្រូវនាំ គ្នាបន្តចូលរួមគាំទ្រនូវគោលនយោបាយរបស៎រាដ្ឋាភិបាល អាណត្តិទី៧និងត្រូវខិតខំពង្រឹង ដើម្បីថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ និងត្រូវបន្ត ក្នុងការលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋនិងការពង្រឹងនីតិរដ្ឋឱ្យស្របតាម រដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជាយើងបានគង់វង្សយូរអង្វែង។  សម្ដេចក្រឡាហោម បានបន្តថា យើង ត្រូវខិតខំ និងបន្ដជំរុញ ក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់នូវការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ ដោយសហការជាមួយអាជ្ញាធរនិងកងកម្លាំងមាន សមត្ថកិច្ច ដែល នៅជិតខ្លួន…

  • ក្រុមអ្នកជំនាញសេដ្ឋកិច្ច៖ មុខជំនាញដែលក្រសួងការងារ ត្រៀមបណ្តុះបណ្តាលយុវជនក្រីក្រ ជាជំនាញត្រូវប៉ាន់ និងមានចំណាប់អារម្មណ៍ខ្ពស់ពីយុវជន

    ក្រុមអ្នកជំនាញសេដ្ឋកិច្ច៖ មុខជំនាញដែលក្រសួងការងារ ត្រៀមបណ្តុះបណ្តាលយុវជនក្រីក្រ ជាជំនាញត្រូវប៉ាន់ និងមានចំណាប់អារម្មណ៍ខ្ពស់ពីយុវជន

    (ភ្នំពេញ)៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជាមើលឃើញថា ជំនាញលើវិស័យទាំង១០ ដែលមានក្នុងការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន១,៥ លាន របស់រាជរដ្ឋាភិបាល គឺសុទ្ធសឹងតែជាជំនាញឋិត ក្នុងទីផ្សារការងារខ្ពស់ ហើយជាជំនាញ ដែលឋិតក្នុងចំណាប់អារម្មណ៍យុវជនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ។ ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០ មានដូចជា៖ វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេការនិចទូទៅ/មេកានិចរថយន្ត បរិក្ខាត្រជាក់ និងកម្តៅ សំណង់ ទេសចរណ៍ សេវកម្ម កសិកម្ម និងកសិឧស្សាហកម្ម អគ្គិសនី និងថាមពល អេឡិចត្រនិច និងកម្មន្តសាល សម្រាប់ដាក់បញ្ចូលជាមុខវិជ្ជា ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១,៥ លាននាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា៖ ជំនាញទាំងអស់ខាងលើនេះ គឺឋិតនៅក្នុងចំណោមជំនាញ ដែលមានតម្រូវការទីផ្សារខ្ពស់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រមាណជិត ២០ឆ្នាំមកនេះ ជាពិសេស នាពេលបច្ចុប្បន្ន មានតម្រូវការខាងសំណង់ សម្ភារៈពាណិជ្ជកម្ម និងអាជីវកម្មផ្នែកព័ត៌មានវិទ្យា ផ្នែកឌីជីថល មេកានិចទូទៅ…

  • សម្តេចប្រធានរដ្ឋសភា៖ និស្សិតកម្ពុជា សម័យសន្តិភាពចេញ ទៅសិក្សា នៅ បរទេស ដោយមោទកភាព ខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រ នោះឡើយ

    សម្តេចប្រធានរដ្ឋសភា៖ និស្សិតកម្ពុជា សម័យសន្តិភាពចេញ ទៅសិក្សា នៅ បរទេស ដោយមោទកភាព ខុសពីសម័យសង្រ្គាមគ្មានឱកាសរៀនសូត្រ នោះឡើយ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលីក្រោយឧត្តមសិក្សា(Australia Awards) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ។ សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ដែលបានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាក្នុងគ្រឹះស្ថានសិក្សាល្បីៗនៅប្រទេសអូស្រ្ដាលី ។ ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី ដែលមានស្តង់ដាអប់រំខ្ពស់លំដាប់ទី៣ នៅលើពិភពលោកនេះ មិនត្រឹមតែជាមោទកភាពសម្រាប់ខ្លួននិស្សិតនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែជាមោទកភាពសម្រាប់សង្គមជាតិទំាងមូល ។ សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថានិស្សិតដែលទទួលបានអាហារូបករណ៍នាពេលនេះ ជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពក្នុងការកសាងមូលធនមនុស្សជាស្នូលដ៏សំខាន់ ។ ជាងនេះទៀត សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ក្មួយៗនិស្សិតទំាងអស់ ជាតំណាងឱ្យជាតិខ្មែរទំាងមូល ដើរតួនាទីជាអ្នកការទូត ចូលរួមចំណែកផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន បង្កើនមិត្តភាពជាមួយប្រទេសដទៃ ក៏ដូចជាលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា ក្មួយៗនិស្សិតដែលនឹងត្រូវចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនាពេលនេះ បានត្រៀមលក្ខណៈចាកចេញទៅសិក្សាដោយមោទកភាពដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ សម្តេចបានរម្លឹក កាលពីអតីតកាល ពិសេសក្នុងសម័យសម្តេចនៅជាយុវជន សម្តេចក៏បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលីដែរ ប៉ុន្តែដោយសារភ្លើងសង្រ្គាមសម្តេចពុំបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលី ក្នុងអំឡុងឆ្នាំ១៩៧៥នោះទេ។ ផ្ទុយទៅវិញ សម្តេចក៏ដូចជាប្រជាពលរដ្ឋដទៃក្នុងរបប ប៉ុល ពត ដែលត្រូវជាប់ឃុំក្នុងរបបនោះ…

  • ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្តេជ្ញាចិត្ត កសាង សហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព កាន់តែប្រសើរឡើង នៅក្នុងតំបន់

    ថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានប្តេជ្ញាចិត្ត កសាង សហគមន៍ វាសនារួម នៃសន្តិភាព និងវិបុលភាព កាន់តែប្រសើរឡើង នៅក្នុងតំបន់

    ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ ក្រោម មូលបទ “ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន ឯកឧត្តម មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ ប្រជាមានិតចិន។ កិច្ចប្រជុំក៏មានការចូលរួមពី ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ។ ថ្នាក់ដឹកនាំបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្រោមក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង។ ថ្នាក់ដឹកនាំបានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ច្រើនក្នុង រយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ដែលនាំមកនូវលទ្ធផលជាក់ស្តែង និងអត្ថប្រយោជន៍នៅគ្រប់វិស័យ តាម រយៈការអនុវត្តដោយជោគជ័យ នៃផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២)។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យ ជំរឿន សេដ្ឋកិច្ច ទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាម បែបវិទ្យាសាស្ត្រ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យ ជំរឿន សេដ្ឋកិច្ច ទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាម បែបវិទ្យាសាស្ត្រ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ច ឲ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ តាមបែបវិទ្យាសាស្ត្រ និងលើកទឹកចិត្ត ឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ បានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងផែនការ ដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឲ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និងធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូត្រូវរៀបចំឲ្យបានល្អតាមលក្ខណៈវិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប ។ សម្ដេច សូមស្នើឲ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឲ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រើប្រាស់ទិន្នន័យក្នុងការវិភាគ គឺពិតជាសំខាន់ណាស់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រើប្រាស់ទិន្នន័យក្នុងការវិភាគ គឺពិតជាសំខាន់ណាស់

    ភ្នំពេញ៖ ការប្រើប្រាស់ទិន្នន័យក្នុងការវិភាគ គឺពិតជាសំខាន់ណាស់ បើគ្មានទិន្នន័យ យើងហាក់បីដូចជាស្ថិតក្នុងចំណុចមួយ ដែលអាចងាយស្រួលក្នុងការវង្វេងរង្វាន់ ហើយបើយើងអត់អាចព្យាករណ៍បានថា តើស្ថានភាពនឹងវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទិន្នន័យ គឺសំខាន់ណាស់ ព្រោះវាជាផែនទី និងត្រីវិស័យសម្រាប់យើង ពោល គឺផែនទីអោយយើងដឹងអំពីស្ថានភាពភូមិសាស្ត្រដែលមិនសំដៅតែភូមិសាស្រ្តនៅលើដីនោះទេ ប៉ុន្តែក៏សំដៅលើភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច ភូមិសាស្រ្តធុរកិច្ច ដើម្បីឱ្យដឹងថា តើស្ថានភាពភូមិសាស្រ្តនៅជុំវិញយើងមានលក្ខណៈបែបណា។ សូម្បីធុរកិច្ចក៏ត្រូវដឹងចំណង់ចំណូលចិត្តអតិថិជន មុននឹងដាក់វិនិយោគ នេះហើយជាការវាស់ស្ទង់។ ចំណែកឯត្រីវិស័យ ធ្វើឱ្យយើងដឹងថា យើងនៅចំណុចណានៅលើផែនទីភូមិសាស្រ្តនេះ ។ សម្តេចធិបតី បានបន្តថា ការប្រើទិន្នន័យក្នុងការវិភាគនេះនៅលើពិភពលោក គឺប្រើ បើគ្មានទិន្នន័យយើងហាក់បីដូចជាស្ថិតក្នុងចំណុចមួយដែលអាចងាយស្រួលក្នុងការវង្វេងវង្វាន់ ពោលគឺមិនអាចដឹងថាស្ថានភាពនៅជុំវិញយ៉ាងណា ឬក៏អាចព្យាករណ៍ថា ទៅមុខមានអី តើយើងដើរដល់កន្លែងណា ហើយទៅដល់កន្លែងណាទៀត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជំរឿនសេដ្ឋកិច្ច ជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដែលងាយស្រួលយើងដាក់ទិសដៅ និងសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជំរឿនសេដ្ឋកិច្ច ជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដែលងាយស្រួលយើងដាក់ទិសដៅ និងសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកមានភាពប្រែប្រួលរហូត យើងមិនអាចប៉ាន់ស្មានត្រូវ តែបើយើងគ្មានទិន្នន័យស្ថិតិទេ យើងដើរចេញទៅទាំងងងឹត ។ ដូច្នេះការធ្វើជំរឿនសេដ្ឋកិច្ចនេះ គឺជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដែលងាយស្រួលយើងដាក់ទិសដៅ និងសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីលទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជា ឆ្នាំ២០២២ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ថិតិទិន្នន័យដៃលយើងប្រឹងធ្វើជាក់ស្តែង ជំរឿនសេដ្ឋកិច្ចដែលយើងធ្វើឡើងនេះ ដើម្បីជាផែនទីចង្អុលផ្លូវ និងជាត្រីវិស័យ ដែលងាយស្រួលយើងដាក់ទិសទៅត្រូវ ។ ទិន្នន័យ ជួយឱ្យយើងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ។ សម្តេចធិបតី បានបន្តថា “ការប្រើប្រាស់ទិន្នន័យ ក្នុងការវិភាគ គឺជាវិធីដែលពិភពលោកបានប្រើប្រាស់”។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ ជំរឿនសេដ្ឋកិច្ច…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ តាមប្រព័ន្ធវីដេអូនៅវិមានសន្តិភាព

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដឹកនាំមន្ត្រីរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងទំនើបកម្មក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង» តាមប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។ គោលដៅចំបង និងមូលដ្ឋានគ្រឹះនៃទស្សនាទានការអភិវឌ្ឍ របស់កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺដើម្បី ៖ ១/ សម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃបណ្តាប្រទេសអនុតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន បង្រួមគម្លាតនៃការអភិវឌ្ឍ និងការកសាងសហគមន៍នៃអនាគតរួមសន្តិភាព និងវិបុលភាព និង២/ តាមរយៈការធ្វើសមាហរណកម្មជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គផ្សេងទៀត និងយន្តការជំរុញការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់និរន្តរភាព ការអភិវឌ្ឍ ។ បើតាម សេចក្តីប្រកាស ព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអោយដឹងថា ឯកសារចំនួនត្រូវបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន ឆាង លើកទី៤ រួមមាន៖…