Category: នយោបាយ

  • ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ

    ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុម ការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងពិធីប្រកាសសមាសភាពនាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម រដ្ឋមន្ត្រី បានពាំនាំការសួរសុខទុក្ខពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត នូវគោល នយោ បាយ បក្សដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជា ពល រដ្ឋ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចំនួន ១២២រូប ដែលក្រុមការងារថ្នាក់ជាតិនេះ មានសមាជិកចុះជួយថ្នាក់ឃុំ សង្កាត់ ក្រុង និងស្រុក សរុបចំនួន ៣.៦៥៩រូប ។ តាមរយៈក្រុមការងារដែលបាន បែង ចែក រួចនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានណែនាំក្រុមការងារ ឱ្យរៀបចំ សមាស ភាព…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់

    រដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីអាហារូបករណ៍នូវែលសេឡង់

    ភ្នំពេញ ៖ និស្សិតជ័យលាភីអាហារូបករណ៍ Manaaki New Zealand ចំនួន ២៧នាក់ទទួលបានការអនុញ្ញាតឱ្យ ចូលជួប សំណេះ សំណាល និងទទួលយកនូវអនុសាសន៍ណែនាំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកាលពីថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹក ចិត្តឱ្យ និស្សិតកម្ពុជា ដែលជាម្ចាស់ជ័យលាភីអាហារូបករណ៍ Manaaki New Zealand ទាំង២៧រូប គប្បីត្រូវបង្ហាញនូវភាពស្អាតរបស់ខ្លួនជូនទៅអន្តរជាតិ ដើម្បីជាកិត្តិយសសម្រាប់ខ្លួនឯងផង និងជាតិមាតុភូមិផង។ កាបញ្ជាក់អំពីភាពស្អាតពីខាងក្នុងនេះ គឺសំដៅដល់ភាពស្អាតស្អំ ស្មោះត្រង់ និងអំពើល្អ សុច្ចរិតភាព ដែលជាដើមទុនសំខាន់បំផុតក្នុង ជីវិតរបស់យើងម្នាក់ៗ ទោះជាប្រកបកិច្ចការងារអ្វីក៏ទទួលបានជ័យ ជម្នះដែរ ។ជាក់ស្តែងភាពស្អាតនេះ គឺមានក្នុងយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន២០២៣-២០២៨របស់ក្រសួងបរិស្ថាន ដែលយុទ្ធសាស្រ្ត នេះហើយ ជំរុញឱ្យមានការគាំទ្រយ៉ាងផុសផុលពីប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបរួមជិតបួនលាននាក់ហើយមកទល់ថ្ងៃនេះ ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកបទពិសោធន៍ផ្ទាល់របស់ឯកឧត្តមយកមកបង្ហាញនិស្សិត ក្នុងន័យលើកទឹកចិត្តឱ្យបញ្ញវន្តគ្រប់រូប មាន គោលដៅ និងផែនការនៅក្នុងការសិក្សា ដើម្បីនាំមកនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ពីបរទេស…

  • គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ក្នុងចាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥

    គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ក្នុងចាប់ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥

    ភ្នំពេញ៖ក្នុងការចាប់ឆ្នោតកំណត់លំដាប់លេខរៀងរបស់គណ បក្ស នយោបាយដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ខាងមុខ គណបក្សប្រជាជនកម្ពុជា ទទួល បានលេខរៀងទី១ លើសន្លឹកឆ្នោត ក្នុងពិធីចាប់ឆ្នោតដែល បានធ្វើឡើង នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយ គណៈម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប និងចាប់ឆ្នោតដោយសម្តេចព្រះសង្ឃរាជ ទាំងពីរ គណៈ។ លទ្ធផលក្នុងការចាប់ឆ្នោតនេះគឺ គណបក្សប្រជាជនកម្ពុជា ទទួល បានលេខរៀងទី១ ,គណបក្សឆន្ទៈខ្មែរ បានលេខរៀងទី២ ,គណបក្សហ្វ៊ុនស៊ិនប៉ិច, លេខរៀងទី៣ និង គណកប្សកម្លាំង ជាតិលេខរៀងទី៤។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន ថ្លែងក្នុងពិធីនេះថា ការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបានបញ្ចប់ រួចហើយ ដោយ មានគណបក្សនយោបាយចំនួន បួនចូលរួមប្រកួតប្រជែង រួមមាន៖១- គណបក្សប្រជាជនកម្ពុជា…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សរសើររដ្ឋបាលខេត្ត

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សរសើររដ្ឋបាលខេត្ត

    ក្រចេះ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី រដ្ឋបាល គ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដោយ ខិតខំប្រឹងប្រែង បម្រើ ប្រជាពលរដ្ឋនិងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ពលរដ្ឋក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងខេត្ត ក្រចេះទាំងមូល។ មានប្រសាសន៍ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ក្រចេះ កាលពី រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ឯកឧត្តម នេត្រ ភក្រ្តា បានបន្តថាការបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់និងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំបានទទួលមកវិញជាមួយការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋដល់គណបក្សប្រជាជនកម្ពុជាតាមរយៈសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ការបោះឆ្នោតដើម្បីរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស និង បម្រើជាតិនិងប្រជាជន អភិវឌ្ឍឱ្យរីកចម្រើនរុងរឿងកាន់តែខ្លាំងឡើង។ ឯកឧត្តមបានលើកឡើងថាសមិទ្ធផលដែលរដ្ឋបាលខេត្តក្រចេះសម្រេចបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៦ ដឹកនាំប្រកបដោយទេពកោសល្យ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ការចាប់ផ្តើមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី៧ ដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបឆ្នាំទី២៥ នៃ ទិវា នយោបាយឈ្នះឈ្នះ និងខួបឆ្នាំទី៥ នៃវិមានឈ្នះឈ្នះ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបឆ្នាំទី២៥ នៃ ទិវា នយោបាយឈ្នះឈ្នះ និងខួបឆ្នាំទី៥ នៃវិមានឈ្នះឈ្នះ

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លើបណ្ដាញសង្គមតេឡេក្រាមនៅព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានអបអរសាទរខួបឆ្នាំទី២៥ នៃទិវា នយោបាយឈ្នះឈ្នះ និងខួបឆ្នាំទី៥ នៃវិមានឈ្នះឈ្នះ ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៣ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ។ សូមជម្រាបថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ គឺជាខួប២៥ឆ្នាំហើយ នៃការ បញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ដែលកម្ពុជា រកបាននូវសុខសន្តិភាព ពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមាន ឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក ។ នយោបាយ ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស របស់អាមេរិកមកកាន់កម្ពុជាសាជាថ្មី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការត្រឡប់មកវិញរបស់ នាវាទេសចរណ៍ខ្នាតយក្ស របស់អាមេរិកមកកាន់កម្ពុជាសាជាថ្មី

    ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ការត្រឡប់ មកវិញ របស់ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក វេសស្ទឺដាម (Westerdam) មកកាន់កម្ពុជាសាជាថ្មី នឹងធ្វើឱ្យពិភពលោក កាន់ តែស្គាល់ កម្ពុជា បន្ថែមទៀត ដោយបាននាំអ្នកទេសចរជាង ២ ០០០ នាក់ មកកាន់ ព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចធីបតី បានរំលឹកលើបណ្ដាញសង្គមថា នាវាទេសចរណ៍ខ្នាត យក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ កំពុងរីករាលដាលធ្ងន់ធ្ងរពាសពេញពិភពលោក ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណ តម្លៃ នៃមនុស្សជាតិ ។ សម្ដេចធិបតីបន្តថា “កម្ពុជាតូច…

  • ទូតមីយ៉ាន់ម៉ា អរគុណ កម្ពុជា ដែលបានជួយគាំទ្រ ក្នុងការដោះស្រាយវិបត្តិ នយោបាយ នៅមីយ៉ាន់ម៉ា

    ទូតមីយ៉ាន់ម៉ា អរគុណ កម្ពុជា ដែលបានជួយគាំទ្រ ក្នុងការដោះស្រាយវិបត្តិ នយោបាយ នៅមីយ៉ាន់ម៉ា

    (ភ្នំពេញ)៖ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ាប្រចាំ នៅកម្ពុជា បានអរគុណ កិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់ កម្ពុជា ចំពោះមីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ។ ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា បានថ្លៃបែបនេះ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឱកាស ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតអោយចូលជួបជំរាបលា ខណៈឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។ ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋាន ដ៏រឹងមាំ នៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេស តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំ ប្រឹងប្រែង និងការគាំទ្ររបស់កម្ពុជាចំពោះមីយ៉ាន់ម៉ានៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួម…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មិនខ្លាចទេនូវទង្វើអវិជ្ជមាន របស់ ខ្លួន និងការរិះគន់ទេ តែសុំផ្សាយព័ត៌មានពិត មិនមែនផ្សាយព័ត៌មានបំភ្លៃនោះទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល មិនខ្លាចទេនូវទង្វើអវិជ្ជមាន របស់ ខ្លួន និងការរិះគន់ទេ តែសុំផ្សាយព័ត៌មានពិត មិនមែនផ្សាយព័ត៌មានបំភ្លៃនោះទេ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅអ្នកវិភាគមួយចំនួនថា រាជរដ្ឋាភិបាល មិនខ្លាចទេនូវទង្វើអវិជ្ជមានរបស់ខ្លួន និងការរិះគន់ទេ តែសុំផ្សាយព័ត៌មានពិត មិនមែនផ្សាយព័ត៌មានបំភ្លៃ ដើម្បីគេងចំណេញនយោបាយ ធ្វើឱ្យប្រជាជនភ័យខ្លាចនោះទេ ខណៈកន្លងទៅ សម្តេចបានដឹងរឿង ហើយបានដោះស្រាយច្រើនណាស់ តាំងពីរឿងគ្រោះថ្នាក់ចរាចរណ៍ រឿងដីធ្លីជាដើម ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកថា សូមគោរពសិទ្ធិរបស់ប្រជាពលរដ្ឋផង បានន័យថា ខ្លួនឯងតាំងខ្លួនជាអ្នកវិភាគ តាំងខ្លួនជាអ្នកផ្តល់ព័ត៌មាន សូមផ្ដល់រឿងពិតឲ្យប្រជាជនដឹងផង ។ កុំយកអារឿងក្លែងក្លាយមកឲ្យប្រជាជនមានការកង្វល់ អត់មានហេតុផលច្បាស់លាស់ មិនបានបម្រើប្រជាជនពិតប្រាកដទេ ។ ប៉ុន្តែទីបំផុត គឺគេងប្រវ័ញ្ចផល ប្រយោជន៍ពីប្រជាជន យកព័ត៌មានបំភ្លៃមកដើម្បីគេងចំណេញនយោបាយ ធ្វើឱ្យប្រជាជនភ័យខ្លាច ។ សម្តេចចាត់ទុកថា នេះគឺជារឿងក្រមសីលធម៌ ។ សម្តេចបន្តថា រាជរដ្ឋាភិបាល…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់អាជ្ញាធររាជធានីភ្នំពេញ បញ្ចៀសជំនន់ទឹកភ្លៀងនៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់អាជ្ញាធររាជធានីភ្នំពេញ បញ្ចៀសជំនន់ទឹកភ្លៀងនៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិច

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់អាជ្ញាធររាជធានីភ្នំពេញ បញ្ចៀសជំនន់ទឹកភ្លៀងនៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិច ។ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយដៃគូអភិវឌ្ឍន៍ ពន្លឿនលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លូ ប្រឡាយរំដោះទឹកចេញពីរាជធានីភ្នំពេញ នៅតាមខណ្ឌនានាឲ្យបានលឿន ដើម្បីបញ្ចៀសទឹកជំនន់ជន់លិចនៅរាជធានីភ្នំពេញ ។ សម្ដេចធិបតី ក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេសរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ លុបបំបាត់នូវរាល់បទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងយកចិត្តទុកដាក់ការពារសន្ដិសុខសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋឲ្យបានសប្បាយរីករាយក្នុងឱកាសអបអរសាទរចូលឆ្នាំសកលឆ្នាំថ្មី២០២៤ នាពេលខាងមុខនេះ ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

  • ទូតរុស្ស៊ីប្រចាំកម្ពុជា៖ រុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៥លើពិភពលោក ទាក់ទងនឹងយុគភាពអំណាចទិញ

    ទូតរុស្ស៊ីប្រចាំកម្ពុជា៖ រុស្ស៊ីជាប់ចំណាត់ថ្នាក់ទី៥លើពិភពលោក ទាក់ទងនឹងយុគភាពអំណាចទិញ

    ភ្នំពេញ៖ រុស្ស៊ីនៅតែជាប្រទេសដែលរក្សាបាននូវលំនឹងសេដ្ឋកិច្ច រហូតជាប់ចំណាត់ថ្នាក់ទី៥ លើពិភពលោកទាក់ទងនឹងយុគភាពអំណាចទិញ បើទោះបីជារងការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន ពីបណ្ដាប្រទេសធំៗ ជាពិសេសលោកខាងលិចក៏ដោយ នេះបើតាមការអះអាងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា។ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី២៦ ខែធ្នូនេះថា ទោះបីជាមានទណ្ឌកម្មក៏ដោយ រុស្ស៊ីបានឡើងដល់ចំណាត់ថ្នាក់ទី៥នៅលើពិភពលោកទាក់ទងនឹងយុគភាពអំណាចទិញ ដែលមានទំហំទឹកប្រាក់ប្រមាណ ៥.៣៣ទ្រីលានដុល្លារ។ ឯកឧត្តមបន្តថា បណ្តាប្រទេសដែលបានប្រឆាំងនឹងរុស្ស៊ី កំពុងព្យាយាមប្រើមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសរុស្ស៊ីនៅភាពឯកោ ប៉ុន្តែផ្ទុយទៅវិញ បំណងរបស់បណ្ដាប្រទេសទាំងនេះ ត្រូវបានបរាជ័យ ដោយសមាហរណកម្មនៅក្នុងក្របខ័ណ្ឌនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលរុស្ស៊ីធ្វើជាប្រធាន នៅឆ្នាំ២០២៣នេះ កំពុងមានលក្ខណៈកាន់តែស៊ីជម្រៅ។ ឯកឧត្តមបន្ថែមថា ក្នុងបរិបទពិភពលោកសព្វថ្ងៃ រុស្ស៊ីកំពុងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយដៃគូនានា រួមទាំងបន្តការងារក្នុងវេទិកាពហុភាគីជាច្រើន ជាអាទិ៍ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី អង្គការនៃសន្ធិសញ្ញាសន្តិសុខសមូហភាព សហគមន៍រដ្ឋឯករាជ្យ អង្គការសហប្រតិបត្តិការសៀងហៃ វេទិកា BRICS ក្រុមប្រទេស G20 យន្តការអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាផ្សេងៗទៀត។ ឯកឧត្តមបានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុបនៃបណ្តាប្រទេសជាសមាជិក BRICS តាម យុគភាពអំណាចទិញ ក្នុងឆ្នាំ២០២១ បានលើសបណ្តាប្រទេសក្រុម G7។ ឯកឧត្តមថា…