-
សន្តិភាព ជារបាំងការពារសិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកលសម្រាប់មនុស្សជាតិលើភពផែនដី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ទើបតែបានចេញអនុក្រឹត្យមួយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ ដោយកំណត់យកថ្ងៃទី២៩ ធ្នូ រៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ ។ ទិវាសន្តិភាពនៅកម្ពុជាត្រូវបានកំណត់ឡើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រទេសនិងប្រជាពលរដ្ឋខ្មែរដែលស្នេហាសន្តិភាពនិងស្អប់ខ្ពើមសង្គ្រាម ក៏ដូចជាការរម្លឹកគុណូបការៈដល់បិតាស្ថាបនិកសន្តិភាព ព្រមទាំងឥស្សរជនស្នេហាជាតិទាំងឡាយដែលបានយកជីវិតទៅប្តូរដើម្បីសន្តិភាពនៅកម្ពុជា។ ទិវានេះក៏ដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាពនិងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។ សន្តិភាពមិនមែនត្រឹមតែជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរនិងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សន្តិភាពមានតម្លៃជាសកលពីព្រោះវាជាសេចក្តីត្រូវការរបស់មនុស្សជាតិនៅលើភពផែនដីទាំងមូល ។ នៅលើលោកយើងនេះ គ្មាននរណាស្អប់ខ្ពើមសន្តិភាពហើយប្រាថ្នាចង់បានសង្គ្រាមនោះឡើយ ។ ដូច្នេះការបង្កើតឱ្យមាន «ទិវាសន្តិភាពនៅកម្ពុជា» ពិតជាសមស្របហើយស័ក្តិសមនឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការគាំទ្រពីមនុស្សជាតិលើភពផែនដីទាំងមូលជាពិសេសពីបណ្តាប្រទេសដែលធ្លាប់ភ្លក់រសជាតិសង្គ្រាម ។ កម្ពុជាដែលមានបទពិសោធន៍ជោគជាំក្នុងភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ មានភ័ព្វសំណាងណាស់ដែលមានឥស្សរជនស្នេហាជាតិចេញមុខតតាំងប្រឆាំងផ្តួលរំលំរបបវាលពិឃាដដើម្បីដណ្តើមយកជីវិតខ្មែរដែលនៅសេសសល់ពីជ្រោះមរណៈ។ ក្រៅពីផ្តល់សិទ្ធិរស់រានមានជីវិតនិងសិទ្ធិផ្សេងទៀតគ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋ ការស្វែងរកសន្តិភាព គឺជាបេសកកម្មដ៏លំបាកលំបិនមួយទៀតដែលត្រូវប្រថុយជីវិតជាថ្មីដើម្បីប្តូរ។ ទីបំផុត សន្តិភាពពេញលេញត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដោយការលះបង់ធំធេងនិងស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជារូបមន្តខ្មែរសុទ្ធសាធ ។ សន្តិភាពដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃបានហើយដែលប្រជាពលរដ្ឋខ្មែរទទួលផលរាល់ថ្ងៃបាននឹងកំពុងចាក់ឫសកាន់តែជ្រៅនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្រោមការថែទាំនិងការពារយ៉ាងមុតមាំពីសំណាក់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយហេតុថា សន្តិភាពមានតម្លៃជាសកល ដូច្នេះ អ្នកដែលប្រឆាំងនឹងសន្តិភាព មានន័យថា…
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធយុត្តិធម៌ហៅកាត់ថា (គ.ក.ប.យ) ដើម្បីជាយន្តការសម្របសម្រួលជំរុញដល់ការអនុវត្ត និងលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដែលមាន១៦ មាត្រា បានចែងថា ៖ «អនុក្រឹត្យនេះកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការដឹកនាំកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីជាយន្តការដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ព្រមទាំងគុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា»។ គ.ក.ប.យ. មានតួនាទី និងភារកិច្ច ជាអ្នកដឹកនាំ គាំទ្រ សម្របសម្រួល និងជំរុញការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្តួចផ្តើម និងលើកសំណើជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច លើផែនការយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ប្រភពដដែលបានបន្តថា គ.ក.ប.យ. ក៏មានតួនាទីដាក់ចេញនូវសេចក្តីណែនាំ និងវិធានការចាំបាច់នានាសំដៅធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ត្រួតពិនិត្យ និងវាយតម្លៃពីការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពពាក់ព័ន្ធនឹង ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ព្រះរាជក្រឹត្យ បានបញ្ជាក់ថា ៖…
-
រដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងរៀបចំជាម្ចាស់ផ្ទះនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្ដីពីពិភពលោកមួយដែលគ្មានមីនឆ្នាំ២០២៤

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីននៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ដើម្បីដឹកនាំសម្របសម្រួល ភារកិច្ចតាមសមត្ថកិច្ចក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានសម្រេចជោគជ័យ ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ ឆ្នាំ២០២៤នេះ។ ការបង្កើតនេះ ធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាលចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាប្រធានគណៈកម្មការ ដែលមានសមាជិកសរុប ២៤ រូប ពីបណ្តាក្រសួងស្ថាប័នសំខាន់ៗមួយចំនួន។ គណៈកម្មការនេះមានភារកិច្ចដឹកនាំ គ្រប់គ្រង សម្របសម្រួល និងបែងចែកភារកិច្ចការងារតាមសមត្ថកិច្ចក្រសួងស្ថាប័ន ពាក់ព័ន្ធដំណើរការរៀបចំ និងប្រព្រឹត្តទៅនូវកិច្ចប្រជុំដែលក្នុងនោះមាន ការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសណ្តាប់ធ្នាប់។សេចក្តីសម្រេចបានបញ្ជាក់ថា ៖ «គណៈកម្មការនេះ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូននាយករដ្ឋមន្ត្រីតាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី និងបំពេញភារកិច្ចផ្សេងៗទៀតទៅតាមការប្រគល់ជូនរបស់រដ្ឋាភិបាល»។ គណៈកម្មការនេះ មានទីតាំងនៅអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ហើយមានសិទ្ធិប្រើប្រាស់ត្រារបស់អាជ្ញាធរនេះដើម្បីដំណើរការងាររបស់ខ្លួន ព្រមទាំងអាចមានសិទ្ធិប្រើប្រាស់ថវិការបស់រដ្ឋាភិបាល និងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀតដើម្បីដំណើរការងាររបស់ខ្លួនផងងដែរ ដោយមានសិទ្ធិរកដៃគូអភិវឌ្ឍន៍នានា ឬផ្នែកឯកជន ដើម្បីចូលរួមសហការ។ សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត…
-
រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី២៩ ខែធ្នូជារៀង រាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា»

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូជារៀងរាល់ឆ្នាំជា«ទិវាសន្តិភាពនៅកម្ពុជា»ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា។នេះ បើយោងតាម អនុក្រឹត្យចុះហត្ថលេខាដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ៕សូមជូនខ្លឹមសារអនុក្រឹត្យ៖
-
គ.ជ.ប និង ភាគីពាក់ព័ន្ធបង្ហាញពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឬ គ.ជ.ប បានបើកកិច្ចប្រជុំរួមមួយស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ លើប្រធានបទ ការផ្តល់សុពលភាព និង ប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣។ ថ្លែងនាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣នាទីស្តីការគ.ជ.ប ឯកឧត្តម សោម សូរីដា សមាជិក គ.ជ.ប បានឱ្យដឹងថា ដើម្បីធានាឱ្យដំណើរ ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ប្រព្រឹត្ត ទៅក្នុងបរិយាកាសស្ងប់ស្ងាត់ មានសន្តិសុខ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ.ជ.ប បានសហការជាមួយ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ហៅកាត់ ថា គ.ស.អ ដាក់ចេញនូវសេចក្តីណែនាំរួមលេខ ០៣ សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ស្តីពី កិច្ចសហការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរ ការ ពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់ សុពល…
-
ថ្ងៃនេះកាលពី៤៥ឆ្នាំមុន រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះខេត្តរតនគិរី ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

-
ឯកឧត្តម ហួត ហាក់ ៖ វិស័យអធិការកិច្ច ចូលរួមលើកកម្ពស់ បង្ការ ទប់ស្កាត់ កែលម្អ និងប្រឆាំងនឹងអំពើពុករលួយ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានលើកឡើងថា សារៈសំខាន់នៃវិស័យអធិការកិច្ច ក្នុងការរួមចំណែកលើកកម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព សុចរិតភាព ព្រមទាំងរួមចំណែកក្នុងការចូលរួមបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ក៏ដូចជាការរួមចំណែកពង្រឹងការអនុវត្តច្បាប់ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈជាដើម ។ ការថ្លែងបែបនេះ របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច “វីធីសាស្រ្តអង្គេតស្រាវជ្រាវ និងដោះស្រាយវិវាទដីធ្លី” និង ចែកវិញ្ញាបណ្ណបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ចំនួន ៥៤រូប មកពីតាមក្រសួង -ស្ថាប័ន ផ្សេងៗ ដែលរៀបចំឡើងវិទ្យាស្ថានជាតិអធិការកិច្ចនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានប្រឹងប្រែងរៀបចំវគ្គបណ្តុះបណ្តាលសម្រេចបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតំលៃធ្វើបទឧទ្ទេសនាមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗដល់សិក្ខាកាម រយៈពេល ៨ថ្ងៃកន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សូមឱ្យសិក្ខាកាមទាំងអស់ នៅពេលចុះបំពេញបេសកកម្ម…
-
ឯកឧត្តម ឌិត ទីណា អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ

(ខេត្តបន្ទាយមានជ័យ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម ឌិត ទីណា បានប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិចំនួន ១២២រូប ដែលក្រុមការងារថ្នាក់ជាតិនេះ មានសមាជិកចុះជួយថ្នាក់ឃុំ សង្កាត់ ក្រុង និងស្រុក សរុបចំនួន ៣.៦៥៩រូប។ តាមរយៈក្រុមការងារដែលបានបែងចែករួចនេះ ឯកឧត្តម បានណែនាំក្រុមការងារឱ្យរៀបចំសមាសភាពបន្ថែមដើម្បីចុះដល់មូលដ្ឋានភូមិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ស្របតាមការចង្អុរបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម ប្រធានក្រុមការងារ បានគូសបញ្ជាក់បន្ថែមថា ក្រុមការងារចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ហើយចាំបាច់ត្រូវចុះដល់មូលដ្ឋានផ្ទះប្រជាពលរដ្ឋ ដើម្បីស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានគឺចុះជួយ តែមិនមែនធ្វើជំនួសនោះទេ ហើយក្រុមការងារក៏មិនសម្រេចជំនួសអង្គភាពជំនាញដែរ។ បន្ទាប់ពីបានអានសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការចុះមូលដ្ឋាន ឯកឧត្តមរដ្ឋមន្ដ្រីបានពន្យល់បញ្ជាក់អំពីតួនាទីភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានទាំងកម្រិតថ្នាក់ជាតិនិងក្រោមជាតិ របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារ ទទួលបានប្រសិទ្ធភាព…
-
ក្នុងខែធ្នូនេះមានមន្រ្តីចំនួន ២៩៩នាក់ ប្រកាសទ្រព្យសម្បត្តិ និងមានពាក្យប្តឹងចំនួន ៣១ករណី

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងធ្នូ ឆ្នាំ ២០២៣នេះសម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមានមន្រ្តីសរុបចំនួន ២៩៩នាក់បានមកប្រកាសទ្រព្យសម្បត្តិ និង ចំណែកពាក្យប្តឹងមកអង្គភាពប្រឆាំង អំពើ ពុករលួយ វិញមានចំនួនសរុប៣១ករណី។ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពេលបើកកិច្ចប្រជុំលើកទី៣០ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នារសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះថា៖សម្រាប់ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងខែធ្នូនេះមន្ត្រីចំនួន ២៩៩នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបាន ការតែងតាំងថ្មីចំនួន ១៩៦នាក់ និងមន្ត្រី ១០៣នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុល ជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។ ឯកឧត្តមបានលើកឡើងដោយបញ្ចាក់បន្ថែមថា៖”សម្រាប់ការងារពាក្យប្ដឹងវិញអង្គភាពប្រឆាំងអំពើពុករលួយបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យ ប្ដឹង ដែលមានក្នុងខែធ្នូនេះ ចំនួន ៣១ពាក្យប្ដឹង”។ គួរបញ្ជាក់ថាបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរូបនេះនាកន្លងមកបានឱ្យដឹងថា៖ការទទួលពាក្យប្តឹងពីប្រជាពលរដ្ឋ និងសាធារណៈជន ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយគឺមានច្រើនវិធីណាស់ ក្នុងនេះដូចជាគេអាចដាក់ពាក្យប្តឹងតាមប្រអប់ ស តាមដងផ្លូវ គេអាចដាក់ពាក្យប្តឹងគ្រាន់តែទូរស័ព្ទមកអង្គភាព…
-
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងការប្រឡង ជ្រើស រើសមន្ត្រីរាជការ ដោយមានតម្លាភាព

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សំអឿន បានស្នើថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញត្រូវពង្រឹងការ ប្រឡងជ្រើសរើសមន្ត្រីរាជការ ការគ្រប់គ្រង និងចាត់ចែងមន្ត្រីរាជការ ការដំឡើងថ្នាក់ ឋានន្តរស័ក្ត និងការតែងតាំងមុខតំណែង ត្រូវតែមានតម្លាភាព និងគណនេយ្យភាព មិនបក្សពួកនិយម និងគ្រួសារនិយមនោះឡើយ ។ ផ្តល់ការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារបានល្អ មានសមត្ថភាព មានស្នាដៃ និងជំរុញការបណ្តុះបណ្តាលជំនាញ និងកសាងសមត្ថភាពដល់មន្ត្រីរាជការឱ្យសមស្របទៅនឹងការវិវត្តនៃការងារ និងបច្ចេកវិទ្យាឌីជីថល ។ ការស្នើបែបនេះ របស់ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធី”បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ។ ឯកឧត្តម ប្រាក់ សំអឿន បានជំរុញអោយបន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ ការប្រើប្រាស់…