Category: នយោបាយ

  • រាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល

    រាជរដ្ឋាភិបាលចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យមួយស្តីពីការដំឡើងប្រាក់ ក ម្រៃប្រចាំខែជូនដល់មន្រ្តីជាប់កិច្ចសន្យា។ បើយោងតាមអនុក្រិត្យចេញកាលពីថ្ងៃទី៤ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថាការតំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។ សម្រាប់ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ៕ ដោយ៖ម៉ាដេប៉ូ

  • គ.ជ.ប បង្ហាញពីសមាសភាពក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតអាណត្តិថ្មី

    គ.ជ.ប បង្ហាញពីសមាសភាពក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតអាណត្តិថ្មី

    (ភ្នំពេញ)៖នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៤នេះគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គជ.ប)បានបង្ហាញពីសមាសភាពក្រុមអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានសមាសភាពចំនួន៥រូប។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.បបានឱ្យដឹងថា ចំពោះ អ្នកសារព័ត៌មានអាចទាក់ទងមកអ្នកនាំពាក្យ គ.ជ.ប តាមរយៈទូរសព្ទដូចខាងក្រោម៖១.ឯកឧត្តម ហង្ស ពុទ្ធា 012 959 666,២. ឯកឧត្តម ម៉ុក ដារ៉ា 012 636 007,៣. ឯកឧត្តម ខន កែវមនោ 012 855 018,៤.លោក សំ សាវុធ 012 909 966៥. លោកជាវង់ សុភារិទ្ធ 089 994 569 សេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ដែរថា៖ការបង្កើតសមាសភាព អ្នកនាំពាក្យនេះធ្វើឡើងបន្ទាប់ពីបានចូលកាន់តំណែងក្នុងអាណត្តិថ្មី ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គជ.ប) បានសម្រេចបង្កើត ក្រុមអ្នកនាំពាក្យ គជប សម្រាប់ទាក់ទង និងឆ្លើយឆ្លងផ្លូវការជាមួយសាធារណជន បណ្តាញសារព័ត៌មានជាតិ…

  • ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ទិវាជ័យជំនះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតលើកទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប

    ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ ទិវាជ័យជំនះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតលើកទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប

    (ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅស្រុកពាមរក៍ខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសារទរ ខួបលើកទី៤៥ ទិវាជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០២៤ ជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលអញ្ជើញមកពីស្រុកចំនួនបី មានស្រុកពាមរក៍ ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ប្រកបដោយសុឆន្ទៈ ស្មារតីទទួលខុសត្រូវខ្ពស់របស់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សខេត្តស្រុក ក្រុមការងារចុះមូលដ្ឋាន ឃុំ ភូមិ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្មដែលគណបក្សថ្នាក់លើប្រគល់ជូននាពេលកន្លងមក ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា យើងជួបជុំគ្នានាពេលនេះ គឺជាការជួបជុំបែបប្រពៃណី ដែលគណបក្សប្រជាជនកម្ពុជាតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងអបអរសាទរទិវាជ័យជំនះ ៧មករា ១៩៧៩ ដែលជាថ្ងៃកំណើតលើកទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីបានជួបសំណេះសំណាលសួរសុខទុក្ខចំពោះ បងប្អូនអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងឱកាសនៃការចូលឆ្នាំសកល…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មី នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រាកដជាប្រែក្លាយខេត្តនេះឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មី នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ប្រាកដជាប្រែក្លាយខេត្តនេះឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា

    ព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង លើកឡើងថា ការរួមសហការគ្នារវាងកម្លាំងចាស់ និងកម្លាំងថ្មីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នឹងអាចប្រែក្លាយខេត្តដែលមានសក្ដានុពលខ្ពស់នេះទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា។ ក្រុមការងារចុះមូលដ្ឋាន គឺជាយន្តការមួយដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក មិនត្រឹមតែសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ក្រុមការងារដែលមកពីក្រសួងស្ថាប័នដទៃទៀតផងដែរ ។ ការចុះមូលដ្ឋាន គឺជាកត្តាសំខាន់ដើម្បីបង្រៀនឱ្យស្គាល់ពីខ្លួនឯង និងឱ្យចេះធ្វើការជាមួយអ្នកដទៃក្នុងកម្រិតបុគ្គល និងកម្រិតជំនាញ ដែលនេះជារឿងមិនអាចមើលរំលង និងជាកត្តាចាំបាច់បំផុត ដើម្បីធ្វើដំណើរឆ្ពោះទៅមុខទាំងអស់គ្នា ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។ ទន្ទឹមនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងអំពីសច្ចភាពប្រវត្តិសាស្រ្តដែលកម្ពុជាធ្លាប់បានជួបប្រទះជាច្រើនដំណាក់កាល និងស្ថានការណ៍នយោបាយពិភពលោក ដូចជាវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម ដោយបញ្ជាក់ថាការរួបរួមសាមគ្គីគ្នាជាធ្លុងមួយពិតជានឹងធ្វើឱ្យប្រទេសជាតិ ក៏ដូចជាពិភពលោកមានសន្តិភាព និងភាពរីកចម្រើន គ្មានការបែកបាក់ ហើយប្រជាជននឹងរស់នៅដោយភាពសុខដុមរមនា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា កម្ពុជាបាននឹងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវបំផុតដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ដែលផ្តួចផ្ដើមឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តមរតកសន្តិភាពដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ…

  • គ្រូបង្រៀនដែលកើតទាន់សម័យប៉ុលពត នៅតែចងចាំការឈឺចាប់ និងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជាជួយឱ្យប្រទេសមានសុខសន្តិភាពនិងរីកចម្រើនគ្រប់វិស័យ

    គ្រូបង្រៀនដែលកើតទាន់សម័យប៉ុលពត នៅតែចងចាំការឈឺចាប់ និងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជាជួយឱ្យប្រទេសមានសុខសន្តិភាពនិងរីកចម្រើនគ្រប់វិស័យ

    ខេត្តបាត់ដំបង៖ ពលរដ្ឋកម្ពុជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានឆ្លងកាត់របប អាវខ្មៅប៉ុលពតដែលបានដឹកនាំប្រទេសធ្លាក់ទៅកាន់របបមួយកាប់សម្លាប់ពលរដ្ឋខ្លួនឯងដ៏យង់ឃ្នងនោះ នៅតែចងចាំ បើទោះបីរបបមួយនេះបានរលត់រលាយ រយៈពេល អស់រយៈពេល៤៥ឆ្នាំហើយក៏ដោយ។មិនត្រឹមតែពលរដ្ឋដែលឆ្លង កាត់របបនេះដោយផ្ទាល់ទេសូម្បីតែអ្នកកើតពុំទាន់ ហើយមានជីដូនជីតា និងសាច់ញាតិបងប្អូនដែលរងគ្រោះដោយការកាប់សម្លាប់ក្នុងរបបនេះក៏បានបង្ហាញស្លាកស្នាមដំបៅ ក្តីឈឺចាប់នេះមិនអាចបំភ្លេចបានដូចគ្នាផងដែរ។ របបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយប៉ុលពត អៀងសារី និង ខៀវសំផន បានធ្វើឱ្យពលរដ្ឋខ្មែរច្រើនគ្រួសារណាស់ត្រូវបាននិរាសព្រាត់ប្រាស់ បន្សល់នូវក្តីសង្វេគរហូតមកដល់បច្ចុប្បន្ន។ពលរដ្ឋខ្មែរ សិស្សនិស្សិត បញ្ញាវន្តជិត ៣លាននាក់ត្រូវបានពួកវាកាប់សម្លាប់ដោយគ្មានកំហុស ហើយក្រៅពីការ កាប់សម្លាប់ពួកវាក៏បានបង្អត់អាហារ និងអ្នកខ្លះទៀតស្លាប់ដោយសាររោគជំងឺ ដែលជាសោកនាដកម្មមួយធ្វើឱ្យពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានសោះឡើយ។ អ្នកស្រី ហូ សូរិយ៉ាន គ្រូបង្រៀនប្រចាំសាលាបឋមសិក្សាសម្តេចជាស៊ីមស្ថិតនៅ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ដែលបានឆ្លងកាត់ជីវិតនៅរបបប៉ុលពតមួយរូប បានលើកឡើងថា៖សម័យនោះបើទោះបីអ្នកស្រីនៅក្មេង ហើយពួកវាប្រើឱ្យ រើសអាចម៍គោ រើសកួរស្រូវ និងរស់នៅកងកុមារក៏ដោយ តែអ្នកស្រីត្រូវឃ្លាត ឆ្ងាយពីឪពុកម្តាយនឹងទទួលរងអត់ឃ្លានចំណីអាហារ រូបរាងស្គមស្គាំង និងកើតរោគជំងឺ។ពេលនោះអ្នកស្រីទុក្ខវេទនាខ្លាំងណាស់ស្ទើរតែនឹកស្មានថា មិនមានជីវិតដូចសព្វថ្ងៃនេះផងទេ។…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ភោធសាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង តម្លៃជាង ៣៤ម៉ឺនដុល្លារ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ភោធសាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង តម្លៃជាង ៣៤ម៉ឺនដុល្លារ

    (ខេត្តក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធសាលប្រជុំរបស់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឆ្លូង ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម វ៉ា ថន បានលើកឡើងថា ៖  ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះមានឆន្ទៈមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារតីសាមគ្គី សហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដោយពង្រឹងការអនុវត្តច្បាប់ និងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព យ៉ាងខ្ជាប់ខ្ជួន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងរបៀបរៀបរយសង្គមជូនប្រជាពលរដ្ឋ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដែលបម្រើឲ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ និងជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេ្ទសឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញេលញ…

  • ក្រុមប្រឹក្សាវប្បធម៌អាស៊ីផ្ញើលិខិតចូលរួមអបអរសាទរ ជាមួយនឹងរាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជា ដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”

    ក្រុមប្រឹក្សាវប្បធម៌អាស៊ីផ្ញើលិខិតចូលរួមអបអរសាទរ ជាមួយនឹងរាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជា ដែលបានកំណត់យកថ្ងៃ ២៩ ធ្នូ ជា “ទិវាសន្តិភាពនៅកម្ពុជា”

    ភ្នំពេញ៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលមានសមាជិកមកពី៥២ប្រទេស នៅទ្វីបអាស៊ី និងជាដៃគូសហប្រតិបត្តិការផ្នែកវប្បធម៌ នៅ អាស៊ី មួយ របស់អង្គការវិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហ ប្រជាជាតិ ហៅកាត់ថា យូណេស្កូ បានសូមចូលរួមអបអរសាទរ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជា ដែលបានកំណត់ យកថ្ងៃ «២៩ ធ្នូ ទិវាសន្តិភាពនៅកម្ពុជា» យោងតាមអនុក្រឹត្យ លេខ០១ អនក្រ.បក ចុះ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា នេះចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានបានបន្តថា ព្រះរាជាណាចក្រកម្ពុជា បាន កំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងបានប្រតិបត្តិសាសនា នេះ បានល្អខ្ជាប់ខ្ជួននៅក្នុងតំបន់ទន្លេមេគង្គ។ ព្រះពុទ្ធ សាសនា និង សាសនានានានៅកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការកសាងសន្តិភាព ឯកភាពជាតិ…

  • កិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួល លើសេចក្តីព្រាងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២៤-២០២៦)

    កិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួល លើសេចក្តីព្រាងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២៤-២០២៦)

    កែប៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្តល់យោបល់ និងកែសម្រួលលើសេចក្តីព្រាងកម្មវិធីវិយោគបីឆ្នាំរំកិល (២០២៤-២០២៦) និងប្រតិទិនការងារសម្រាប់រៀបចំ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) របស់រដ្ឋបាលខេត្តកែប នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ៖ ដោយអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលបានកំណត់ក្នុងមាត្រា៣៧ មាត្រា៣៨ មាត្រា៣៩ និងស្របតាមខ្លឹមសារអនុក្រឹត្យលេខ ២១៩ អន.ក្រ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តិសំខាន់ៗមួយចំនួនទៀត ដែលតម្រូវឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ តាមរយៈកម្មវិធីវិនិយោគបីឆ្នាំរំកិល ។ ឯកឧត្តម អភិបាលខេត្ត បន្តថា៖ ក្នុងអណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត…

  • រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ បច្ចេកវិទ្យា និងជួយដោះស្រាយបញ្ហាសេវាសាធារណៈនៅតាមមូលដ្ឋានបានយ៉ាងងាយស្រួលនៅក្នុងពេលអនាគ

    រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ បច្ចេកវិទ្យា និងជួយដោះស្រាយបញ្ហាសេវាសាធារណៈនៅតាមមូលដ្ឋានបានយ៉ាងងាយស្រួលនៅក្នុងពេលអនាគ

    (តាកែវ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យា នឹងជួយដោះស្រាយបញ្ហាសេវាសាធារណៈបានស្រួលនៅក្នុងពេលអនាគត ។ ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញដល់ បងប្អូនថ្នាក់ខេត្ត ស្រុក ឃុំ សូមធ្វើយ៉ាងណាបញ្រ្ជាបយុវជនបានចូលទៅធ្វើការនៅក្នុងឃុំ ដើម្បីអោយគាត់ រួមចំណែកទៅដល់ការងារឃុំបច្ចុប្បន្នផង និងត្រៀមទៅពេលអនាគត គាត់និងក្លាយជាអ្នកដែលជួយ ក្នុងការងារបច្ចេកវិទ្យា។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា បើសិនជាខេត្តតាកែវ ដាក់យុវជន ទៅតាមស្រុក ឃុំ នោះក្រសួងប្រៃសណីយ៍ និងធ្វើការបណ្តុះបណ្តាលគាត់ សំរាប់ទៅបំពេញការងារនៅកន្លែងដែលផ្តល់សេវាសាធារណៈ អនឡាញ ដែលនិងអាចជួយការងារដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។ ថ្ងៃក្រោយទៅបងប្អូនដែលធ្វើការនៅថ្នាក់ឃុំ ស្រុក ក៏អាចត្រូវអនុម័ត ឯកសារ ការងារផ្សេងតាមប្រព័ន្ធអនឡាញ ឬតាមទូរស័ព្ទដៃ និងកំព្យុទ័រពីចម្ងាយបាន ។ ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីពេលថ្មីៗនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ ។…

  • អង្គភាពប្រឆាំងអំពើពុករលួយ ៖ រយៈពេល ៣ថ្ងៃដំបូង ទទួលបានមន្រ្តី ប្រកាស ទ្រព្យសម្បត្តិ និងបំណុលចំនួនសរុប ៨៦០៥ រូប

    អង្គភាពប្រឆាំងអំពើពុករលួយ ៖ រយៈពេល ៣ថ្ងៃដំបូង ទទួលបានមន្រ្តី ប្រកាស ទ្រព្យសម្បត្តិ និងបំណុលចំនួនសរុប ៨៦០៥ រូប

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤នេះថា ៖ គិតមកដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ នាយកដ្ឋានប្រកាស ទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នក ជាប់កាតព្វកិច្ចត្រូវប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ រយៈពេល ៣ថ្ងៃដំបូង នៃឆ្នាំ២០២៤ បាន ចំនួន ៨៦០៥ រូប នាំឱ្យវឌ្ឍនភាពនៃការមកប្រគល់ឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល កើនឡើងដល់ ៤៧.០៧ ភាគរយ នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩ រូប។ ប្រភពខាងលើដដែលនេះបានឱ្យដឹងដែរថា៖ សម្រាប់ក្រសួង-ស្ថាប័ន និង រាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមានដូចជា ៖ ក្រសួង-ស្ថាប័ន ចំនួន ០២ ៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២.ធនាគារជាតិ នៃកម្ពុជា។ដោយឡែក រាជធានី-ខេត្ត ចំនួន ០៧ ៖ ១.រាជធានីភ្នំពេញ…