-
ប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងខេត្តកណ្ដាល អបអរសាទរថ្ងៃកំណើតទី២ ដ៏នក្ខត្តឫក្ស របស់ខ្មែរ ប្រកបដោយក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព

(ខេត្តកណ្ដាល)៖ នៅសាលាខេត្តកណ្ដាលថ្ងៃទី ៧ ខែមករា ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំនៃថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ៧. មករា ២០២៤ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអានសុន្ទរកថា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយគូសបញ្ជាក់ថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុលពត ដែលធ្វើឲ្យប្រជាជាតិខ្មែរ បានរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងអំពើកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ។ សុន្ទរកថា របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តថា ជ័យជម្នះ ៧មករា បានដណ្តើមមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុលពត បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា និងបើកឡើងនូវសករាជថ្មី គឺ…
-
ឯកឧត្តម ប៉ែន បូណា ៖ ៧មករា ថ្ងៃមួយអត្ថន័យបី

(ភ្នំពេញ)៖ ថ្ងៃនេះយើងទាំងអស់គ្នាមានអាយុ ៤៥ឆ្នាំហើយ។ សូមកុំភ្លេចថា ខ្មែរយើងមានខួបកំណើត ២ គឺ ខួបកំណើតដែលឪពុកម្តាយយើងបានផ្តល់ឱ្យរៀងៗខ្លួន និងខួបកំណើតរួមដែលយើងរួចផុតពីសេចក្តីស្លាប់នៅថ្ងៃ ៧មករា ១៩៧៩ ។ សូមអបអរសាទរថ្ងៃកំណើតទី២ ដ៏នក្ខត្តឫក្ស របស់ខ្មែរទាំងអស់គ្នា ប្រកបដោយក្តីសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ។ ទន្ទឹមនឹងនោះដែរ ថ្ងៃនេះក៏ជាថ្ងៃរម្លឹកប្រវត្តិសាស្ត្រដ៏ឈឺចាប់ខ្លោចផ្សារបស់យើងពីអតីតកាល។ កម្ពុជា ទឹកដីអង្គរដ៏បវរនៃយើងបានធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម រហូតក្លាយជាវាលពិឃាដចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៦មករា ១៩៧៩ ដែលបានឆក់យកជីវិតជនជាតិខ្មែរប្រមាណ៣លាននាក់យ៉ាងអយុត្តិធម៌បំផុត។ នេះគឺជារបត់ប្រវត្តិសាស្ត្រដ៏ឈឺចាប់ដែលខ្មែរគ្រប់រូបនិងគ្រប់ជំនាន់ត្រូវកត់ត្រាទុកគ្មានថ្ងៃបំភ្លេចបាននិងបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។ ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលយើងរម្លឹកគុណូបការៈដល់វីរជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងយកជីវិតធ្វើដើមទុនដើម្បីផ្តល់កំណើតទី២ឱ្យយើង នាំសុខសន្តិភាព និងការអភិវឌ្ឍន៍ឱ្យយើង។ បើគ្មានថ្ងៃ៧មករាទេ យើងក៏គ្មានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះដែរ។ គ្រប់យ៉ាងដែលយើងមានគឺផ្តើមចេញពីសិទ្ធិរស់រានមានជីវិត ។ នេះគឺជាអត្ថន័យ ៧មករា៖ថ្ងៃមួយអត្ថន័យបី ពោលគឺជាថ្ងៃអបអរខួបកំណើតទី២របស់ខ្មែរ ថ្ងៃចងចាំប្រវត្តិសាស្ត្រខ្មៅងងឹតពីអតីតកាល និងថ្ងៃរម្លឹកគុណូបការៈវីរបុរសដែលបានជួយសង្គ្រោះជីវិតយើងពីជ្រោះមរណៈ ៕ ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
-
សម្ដេចតេជោ ហ៊ុន សែន ៖ បើគ្មានជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ ស្មារតី៧មករា ចារិកជាប់ក្នុងមនសិការរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ជោគជ័យ និងការសប្បាយរីករាយរបស់ប្រជាជនកម្ពុជាយើងនៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ៧មករា បើគ្មានជ័យជម្នះ៧មករា យើងពិតជាមិនអាចមានអ្វីៗដូចថ្ងៃនេះឡើយ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានលើកឡើងថា តាមរយៈបណ្ដាសមិទ្ធផលជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានទាំងអស់ បានបង្ហាញច្បាស់ថា កម្ពុជា បាននិងកំពុងឈានទៅមុខតាមមាគ៌ាមួយដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយនឹងសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ ព្រមជាមួយនោះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់នូវការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់ជនជាតិ និងគ្រប់ជំនឿសាសនា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន កម្មករ កសិករ អាជីវករ…
-
សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យធ្វើឱ្យបានល្អ នូវទិសដៅសំខាន់ៗឆ្នាំ២០២៤ នេះ ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌

ភ្នំពេញ៖ ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ មករា ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រយៈពេល ៥ឆ្នាំខាងមុខនេះ ជារយៈពេលដ៏មានសារៈសំខាន់បំផុត ក្នុងការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌ ដើម្បីសម្រេចនូវចក្ខុវិស័យរយៈពេលមធ្យមរបស់កម្ពុជានៅឆ្នាំ ២០៣០ និងរយៈពេលវែងនៅឆ្នាំ ២០៥០។ សម្ដេចបន្តថា ក្នុងន័យនេះ សម្រាប់ឆ្នាំ ២០២៤ ត្រូវប្រមូលធ្វើឱ្យបានល្អនូវទិសដៅសំខាន់ៗដូចខាងក្រោម៖ ១- ការប្ដូរផ្ដាច់ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ព្រមទាំងការធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន…
-
សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ-១៩ ខណៈលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ កាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងរហ័ស និងកំពុងឈានទៅរកស្ថានភាពកំណើនដូចមុនគ្រាមានវិបត្តិកូវីដ-១៩ ខណៈលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ កាន់តែបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ ។ នេះជាការគូសបញញជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថា រយៈពេល ៤៥ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅដែលពុំនឹកស្មានដល់ ជាពិសេសក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្តិភាពពេញលេញ។ កម្ពុជាដែលពីមុនកើតមានសង្គ្រាមមិនចេះចប់ និងជាទឹកដីនៃវាលពិឃាតដ៏យង់ឃ្នងបំផុត បានប្រែក្លាយទៅជាទឹកដីដ៏ស្រស់បំព្រងប្រកប- ដោយសន្តិភាព សេរីភាព…
-
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៖ សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាម បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានលើកឡើងថា សន្តិភាពដែលកម្ពុជាសម្រេចបានដោយខ្លួនឯង និងដោយគ្មានការបង្ហូរឈាម បាននិងកំពុងធ្វើជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាឱ្យសម្រេចបានជោគជ័យយ៉ាងធំធេង ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ បានថ្លែងថា បន្ទាប់ពីថ្ងៃជ័យជម្នះ៧មករា “សាធារណរដ្ឋប្រជាមានិតកម្ពុជា” ដែលជារដ្ឋរបស់ប្រជាជន និងដើម្បីប្រជាជនត្រូវបានបង្កើតឡើង។ រដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ត្រូវគ្រប់គ្រងប្រទេសក្នុងស្ថានភាពមានសន្តិភាពផង និងមានសង្គ្រាមផង ព្រមទាំងត្រូវមជ្ឈដ្ឋានខាងក្រៅមួយចំនួនហ៊ុមព័ទ្ធខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀត។ ប៉ុន្តែទោះបីត្រូវជួបឧបសគ្គ និងការលំបាកយ៉ាងណាក្ដី ក៏សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបន្ទាប់មកបានប្ដូរឈ្មោះជារដ្ឋកម្ពុជា នៅឆ្នាំ ១៩៨៩ បានបំពេញតួនាទីជាប្រវត្តិសាស្ត្ររបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងបុព្វហេតុប្រយុទ្ធទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ និងបុព្វហេតុ ស្ដារ និងកសាងសេដ្ឋកិច្ច…
-
សម្ដេចតេជោ ហ៊ុន សែន ៖ ការរួបរួមនៃកម្លាំងទាំង៥ភាគី បានផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំការតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ការរួបរួមនៃកម្លាំងទាំង៥ភាគី បានផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីពេលវេលាបានកន្លងផុតទៅរាប់សិបឆ្នាំហើយក្ដី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងបានជួបប្រទះពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ…
-
សម្ដេចតេជោ ហ៊ុន សែន ៖ យើងប្រារព្ធខួបទី ៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងប្រារព្ធខួបទី ៤៥ នៃទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីកម្ពុជា ដែលបានប្រយុទ្ធ និងធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃអង្គមីទ្ទីង តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃ៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃគម្រប់ខួប ៤៥ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជន បន្តចុះជាប់ និងដោះស្រាយសំណូមពរប្រជាពលរដ្ឋ មិនឱ្យពលរដ្ឋខកបំណង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកលើកដែក បានលើកទឹកចិត្តសមាជិកគណបក្សចុះជួយស្រុកលើកដែកគ្រប់លំដាប់ថ្នាក់ បន្តបម្រើឆ្លើយតបសេវាតម្រូវការ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋឆ្លើយតបនឹងជំនឿទុកចិត្ត កុំឱ្យខកបំណងដែលប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជារហូតមកនិងបន្តបន្ទាប់ទៅអនាគតទៀត។ ការជំរុញនិងលើកទឹកចិត្តនេះ បានលើកឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលទ្ឋផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ទី៦ ខែមករា ឆ្នាំ២០២៤។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការចូលរួមក្នុងដំណើរការបោះឆ្នោត និងការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាជនបែបនេះ ជាកត្តាសត្យានុម័តជួយឱ្យដំណើរការផ្ទេរអំណាចពីឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន មកឥស្សរជនជំនាន់ក្រោយជាអ្នកបន្តវេន បានប្រព្រឹត្តទៅដោយរលូន ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មិនធ្លាប់មានក្នុងរយៈពេលប្រមាណ៥០០ឆ្នាំកន្លងមកនេះ នៅកម្ពុជា។ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ” ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម ប្រកបដោយភាពធន់ និងបរិយាប័ន្ន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ…
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតថៃ មានសុទិដ្ឋិនិយម លើកិច្ចសហប្រតិ បត្តិការ រវាងប្រទេសទាំងពីរ បន្តរីកចម្រើនថែមទៀត

(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និង ឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ។ សាររួមគ្នាជាវិជ្ជមាននេះ បានបង្ហាញនាថ្ងៃសុក្រទី៥ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតិជូន ឯកឧត្ដម Cherdkiat ATTHAKOR ឯកអគ្គរាជទូត ថៃ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមព្រំដែន។ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា វត្តមានរបស់ ឯកឧត្ដមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាបេសកកម្មដ៏មានសារសំខាន់រួមចំណែក ដើម្បីពង្រឹងទំនាក់ទំនង…