-
រដ្ឋមន្ត្រីការងារ ៖ ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបជាង ១៨ម៉ឺននាក់

កោះកុង៖ ក្នុងតំណែងជានាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម ហេង សួរ បានថ្លែងថា “ថ្ងៃនេះជាកម្មវិធីលើកទី១១ ដែល សម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូន កម្មករនិយោជិតក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គិតចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃនេះ សម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណជាង ១៨ម៉ឺននាក់ ក្នុងខណៈពេលដែលអាណត្តិកន្លងទៅ សម្តេចធិបតី ក៏ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ « ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ » ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ មុនអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ស្ពានសម្ដេចតេជោ ហ៊ុន សែន កោះយ៉ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយ: ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងលោកជំទាវ ដោយបានចំណាយអស់ទឹកប្រាក់ចំនួន ១,៣៨៧,០០០ដុល្លារ ដើម្បីសម្រួលចរាចរណ៍ឱ្យបងប្អូនប្រ ជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍បានធ្វើដំណើរបន្ទាប់ពីស្ពានបេឡេ ដែលឆ្លងកាត់ព្រែកកោះយ៉នេះ មានសភាពចាស់ទ្រុឌទ្រោម ។ ស្ពានសម្ដេចតេជោ ហ៊ុន សែន…
-
ខេត្តសៀមរាប ប្រារព្ធពិធីផ្សព្វផ្សាយ លទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំង ប្រទេស របស់គណបក្សប្រជាជនកម្ពុជា

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំពិធីផ្សព្វផ្សាយ លទ្ធផលមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន កម្ពុជា កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣កន្លងមក ដែលពិធីផ្សព្វ ផ្សាយ នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា និងសមាជិក សមាជិកា នៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ អង្គការ សមាគម សរុប២៦៩រូប ស្ថិតនៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។ យោងតាមលទ្ធផលមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្ស ប្រជាជនកម្ពុជានេះ បានបង្ហាញពីអត្ថន័យដ៏ជ្រាលជ្រៅ ចំពោះដំណើរអភិវឌ្ឍន៍ សង្គម- សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣ និងរយៈពេលវែង ដែលស្ថិតនៅ ក្រោម ម្លប់ សន្តិភាព និងដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនោះ…
-
ឯកឧត្តមបណ្ឌិត ថោង ខុន៖ ខួប ៤៥ឆ្នាំទិវាជ័យជម្នះ៧មករា កម្ពុជា សម្រេចបាន សមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ

កំពង់ធំ ៖ឯកឧត្តមបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្ដាល និងជា ប្រ ធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងថាខួបអនុស្សាវរីយ៍ ៤៥ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់ វិស័យ ពិសេសកំពុងបន្តទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិប តេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជា លើឆាក អន្តរជាតិ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងក្នុងខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៤) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅសួន មាត់ស្ទឹងសែន ដែលមានការចូលរួមពីឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការ កណ្ដាល និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និង សមាជិកសមាជិកា គណបក្សជាច្រើននាក់ផងដែរ។ ឯកឧត្តមបន្តថាថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៥នៃជ័យជម្នះ ជាប្រវត្តិសាស្ត្រ របស់កម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩…
-
រដ្ឋបាលខេត្តរតនគិរីប្រារព្ធមីទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា (៧.មករា.១៩៧៩-០៧.មករា.២០២៤។)

រតនគិរី៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តរតនគិរី បានរៀបចំប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧.មករា.១៩៧៩-០៧.មករា.២០២៤ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ។ ព្រមទាំងមានការ អញ្ជើញ ចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនស្រលាញ់សន្តិភាព យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ និងប្រជាពលរដ្ឋក្នុងសង្កាត់ទាំង៤ នៃក្រុងបានលុង សរុបប្រមាណជិត ២០០០នាក់ ។ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានអានសុន្ទរកថា សម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណា…
-
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីប្រកាស ព័ត៌មាន ទាក់ទងករណីលោក នី ណាក់

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ លើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ បរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការ ផ្តន្ទាទោស បទមជ្ឈិម ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៨ មាត្រា ៣០៥ មាត្រា ៤៩៤ មាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។ ខ្លឹមសារទាំងស្រុងសូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ….! ដោយ ៖ អងគភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
-
ម្ចាស់មេដាយសំរិទ្ធ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ពេជ្រ ម្ទេសខ្មាំង វិលចូលជម្រើសជាតិប្រដាល់សកលទាំងក្តីរំខ្ពស់នាំយកមេដាយជូនជាតិ

ភ្នំពេញ៖ កីឡាករប្រដាល់សកល ពេជ្រ ម្ទេសខ្មាំង ត្រឡប់មកចូលជម្រើសជាតិ ជាថ្មី ជាមួយ នឹងក្តីសង្ឈឹមខ្ពស់នាំយកមេដាយជូនជាតិ។ ក្រោយបាត់វត្តមានពីសង្វៀនប្រកួតនៅក្នុងស្រុកអស់រយៈពេលជាង៤ឆ្នាំ កីឡាករប្រដាល់សកល ណាត សៀកនិន ហៅក្រៅ ពេជ្រ ម្ទេសខ្មាំង ម្ចាស់មេដាយសំរិទ្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ បានវិលត្រឡប់មកកាន់សង្វៀនប្រដាល់សកលជាថ្មី និងប្រជែងដណ្តើមបានកៅអីជម្រើសជាតិក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ហ្វឹកហាត់ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។ ថ្លែងប្រាប់ទូរទស្សន៍អប្សរា នៅកន្លែងហ្វឹកហាត់ កីឡាករ ពេជ្រ ម្ទេសខ្មាំង បានប្រាប់មូលហេតុថា ការបាត់មុខពីសង្វៀនគុនខ្មែរ និងប្រដាល់សកលអស់រយៈពេលជាង៤ឆ្នាំកន្លងទៅនេះ មិនមែនគាត់លាឈប់ពីវិស័យប្រដាល់នោះទេ គ្រាន់តែជាប់ភារៈកិច្ចជួយធ្វើចំការនៅឯស្រុកខាងប្រពន្ធ ជ្រៃធំ ជាប់ទល់ដែនប្រទេសវៀតណាម។ ពេជ្រ ម្ទេសខ្លាំងថា ការវិលមកកាន់សង្វៀនជាថ្មីនេះ នឹងខិតខំហ្វឹកហាត់បង្កើតសមត្ថភាពឡើងវិញ ទាំងគុនខ្មែរ និងប្រដាល់សកលមិឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ម្ទេសខ្លាំង ប្តេជ្ញាចិត្ត ការវិលត្រឡប់ចូលជម្រើសជាតិប្រដាល់សកលជាថ្មីនេះ ត្រូវតែយកមេដាយជូនជាតិឲ្យបាន ដោយមានការតាំងចិត្តខ្ពស់ខិតខំក្រេបជញ្ជក់ជំនាញបច្ចេកទេសពីគ្រូបង្វឹក និងស្តាប់ដំបូន្មានគ្រូបង្វឹក ដើម្បីលើកមុខមាត់ខ្លួនឯង និងសង្គមជាតិ។ គួររំលឹកថា កីឡាករប្រដាល់កល ណាត សៀកនិត ហៅ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាន សម្តេច តេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយកម្មករ និយោជិត ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង

កោះកុង៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ មករា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។ នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១ រោងចក្របង្គុំខ្សែភ្លើង ចំនួន ១…
-
អ្នកមកដល់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកមុនដំបូងក្រោយថ្ងៃ៧មករានិយាយថា៖គួរឱ្យខ្លាច និង សោកសង្រេង

(ភ្នំពេញ)៖ ក្រោយថ្ងៃរំដោះ ៧មករា មួយថ្ងៃពោលគឺថ្ងៃទី ៨ ខែមករា ឆ្នាំ១៩៧៩ ខ្ញុំបានមកដល់មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ ឃើញមានរណ្តៅជាច្រើនកន្លែងដែលពេលដើរទៅដីផុលៗ និងអន្ធិលៗមិនដឹងថាជាអ្វី។ទីកន្លែងនេះមានរណ្តៅច្រើនណាស់មើលទៅសភាពគួរឱ្យចម្លែក និងសង្ស័យ។ ក្រោយពេលដែលដឹងថាទីកន្លែងនេះត្រូវបានពួកប៉ុលពតសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាល និងដ៏ឃោឃៅបំផុតនេះ ខ្ញុំមានការតក់ស្លុត និងសោកសង្រេងខ្លាំងណាស់”។ នេះជាការ លើកឡើងរបស់ លោក ឈុំ ឈិន ដែលបានអះអាងថា លោកបានមកដល់ទីកន្លែងនេះមុនគេក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ។ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានចំងាយប្រមាណជា១៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ លោក ឈុំ ឈិន បច្ចុប្បន្នគឺជាប្រធានភូមិប្រចាំនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅសម័យប៉ុលពត លោកត្រូវបានពួកវាបង្ខំឱ្យធ្វើការយ៉ាងទម្ងន់ និងឱ្យរស់នៅទីកន្លែងក្បែរតំបន់នេះផងដែរ។ លោក ឈុំ ឈិនបានឱ្យដឹងថា អំឡុងថ្ងៃ៧មករាឆ្នាំ១៩៧៩លោកអាយុ២០ឆ្នាំ ហើយនៅពេលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាមវាយបែកទីក្រុងភ្នំពេញថ្ងៃ៧មករា និងបន្ទាប់ពីនោះមួយថ្ងៃពោលគឺនៅថ្ងៃទី ៨ ខែមករាឆ្នាំ១៩៧៩ លោកក៏មានបំណងដើរចូលទៅកាន់ទីក្រុងភ្នំពេញដើម្បីមករកជ័យភណ្ឌពិសេសអង្ករសម្រាប់ទុកបរិភោគ។ បុរសវ័យ ៦៦ឆ្នាំ ដែលបានចូលមកឃើញទីតាំងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដែលជាទីកន្លែងសម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាលបំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានឱ្យដឹងថា៖”ថ្ងៃទី៨ខែមករា…
-
ឯកឧត្តម ជា វ៉ាន់ដេត និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ ចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា

(តាកែវ)៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសមាជិក គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តតាកែរ បានថ្លែងថា អត្ថន័យនៃគុណបំណាច់ ៧មករា ដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលជាថ្ងៃរស់ឡើងវិញ នៃប្រជាជនកម្ពុជា នៅទូទាំងប្រទេស។ ឯកឧត្តម ជា វ៉ាន់ដេត បានថ្លែងដូច្នេះ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩ – ៧មករា ២០២៤)នៅខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពី សំណាក់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ យុវជន ប្រមាណចំនួន ៧៣៤៩នាក់។ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានបញ្ជាក់ថា ថ្ងៃទី៧ មករានាថ្ងៃនេះ គឺជាខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ( ៧មករា ឆ្នាំ១៩៧៩ – ៧មករា…