Category: នយោបាយ

  • យុវជនជំនាន់ក្រោយត្រូវចងចាំថ្ងៃ៧មករា និងចូលរួមថែរក្សាសុខសន្តិភាពឱ្យ បានគង់វង្ស

    យុវជនជំនាន់ក្រោយត្រូវចងចាំថ្ងៃ៧មករា និងចូលរួមថែរក្សាសុខសន្តិភាពឱ្យ បានគង់វង្ស

    កំពត៖ ខេត្តកំពតកាលពីថ្ងៃទី៧ខែមករា បានប្រារព្ធពិធីមិទ្ទីងរម្លឹកខួប អនុស្សាវរីយ៍ ទី៤៥ ឆ្នាំនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧មករា ២០២៤) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន សមាជិកគណៈ កម្មា ធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ប្រធានគណៈកម្មការទី១០ រដ្ឋសភា និង ជាប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះ ជួយខេត្តកំពត ។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងថា ៤៥ឆ្នាំមក ហើយ ដែល របបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានផ្តួលរំលំ ហើយ២៧ ឆ្នាំដែលប្រទេសមានសុខសន្តិភាពពេញលេញ។ ក្មេងៗជំនាន់ក្រោយ ស្ទើរតែ មិនជឿថាកម្ពុជាធ្លាប់ឆ្លងកាត់សម័យកាលនោះទេ។ ឯកឧត្តមបណ្ឌិតបានផ្តាំដល់យុវជនជំនាន់ក្រោយថា ថ្ងៃ៧ មករា ជាថៃ្ង ប្រវត្តិសាស្ត្រ និងជាបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹក ដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះ ប្រទេស ជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងនាំមក នូវសុខសន្តិភាពដូចបច្ចុប្បន្ន។…

  • គិតមកដល់ដើមសប្ដាហ៍ទី២នេះមន្រ្តីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលបានមកប្រកាស ទ្រព្យសម្បត្តិមានកំណើនខ្ពស់គួរកត់សម្គាល់

    គិតមកដល់ដើមសប្ដាហ៍ទី២នេះមន្រ្តីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលបានមកប្រកាស ទ្រព្យសម្បត្តិមានកំណើនខ្ពស់គួរកត់សម្គាល់

    (ភ្នំពេញ)៖ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានឱ្យដឹងថា៖គិតមក ដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៤នេះ កំណើន នៃការ មកប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ ពីអ្នកជាប់កាតព្វកិច្ចត្រូវ ប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ៦៤,១៦ភាគរយ គិតជាតួលេខ នៃអ្នកដែលបានមកប្រកាសស្មើនឹង ១១៧២៩ រូប ក្នុងចំណោមអ្នកដែលត្រូវជាប់ កាតព្ចកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិនិងបំណុល សរុប១៨២៧៩ រូប។ លោកលោក ញីវ បញ្ញារិទ្ធបានបញ្ជាក់បន្ថែមផងថា «កិច្ចសហការក្នុងស្មារតីទទួល ខុសត្រូវខ្ពស់លើការងារខ្លួន របស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៅតាម ក្រសួង-ស្ថាប័ន ខេត្ត បានជំរុញ និងធ្វើឱ្យការប្រកាសដំណើរការបានល្អ និង ដោយរលូន»។ លោកថា៖ ក្នុងនោះបុគ្គលដែលអញ្ជើញមកប្រកាស បានធ្វើការកោតសរសើរ ចំពោះមន្រ្តីទទួលការងារប្រកាសទ្រព្យរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែល បានបំពេញការងារ ប្រកបដោយសីលធម៌ ភាពប៉ិនប្រសព្វ និងការ ទទួល ខុស ត្រូវខ្ពស់។…

  • ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អរគុណ អាល្លឺម៉ង់ ដែលផ្តល់ជំនួយ ជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា

    ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អរគុណ អាល្លឺម៉ង់ ដែលផ្តល់ជំនួយ ជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងឱកាសអនុញាតិឱ្យ ឯកឧត្តម Tino CHRUPALLA ប្រធានក្រុមសភា នៃគណបក្សAfD នៃសហព័ន្ធអាល្លឺម៉ង់ និងសហការី ចូលជួបធ្វើសវនាការ និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានថ្លែងអំណរគុណ សភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជាទាំងទ្វេភាគី និងជំនួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជា ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀត អំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ដែលមិត្តអាល្លឺម៉ង់ ជាប្រទេសដែលបានជួយគាំទ្រលើការអភិវឌ្ឍន៍គ្រប់បែបយ៉ាងជាយូរអង្វែងមួយនៅកម្ពុជា ដល់ស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថៃ្ង ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមវិភាគទានដ៏ថ្លៃថ្លាពីបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះអាល្លឺម៉ង់ ជាប្រទេសមួយដែលបានផ្តល់ជំនួយយ៉ាងច្រើន និងលើច្រើនវិស័យដល់កម្ពុជា។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភា កម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាល…

  • ឯកឧត្តម វង សូត បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

    ឯកឧត្តម វង សូត បញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ

    (ត្បូងឃ្មុំ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា នៅបរិវេណសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ មានប្រសាសន៍ទៅកាន់សមាជិកចូលរួមប្រមាណ ៨០០នាក់ ឯកឧត្តម វង សូត ថ្លែងថា ថ្ងៃ៧ មករា ជាថៃ្ងប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់ ។ ឯកឧត្តម វង សូត បានបញ្ជាក់ថា បើគ្មានមហាជ័យជម្នះ ៧ មករា ១៩៧៩ គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គល ណាបដិសេធបានឡើយ។ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន…

  • តំណាងយុវជនទូទាំងខេត្តបាត់ដំបង បង្ហាញការចងចាំជានិច្ច នូវថ្ងៃជ័យជម្នះ៧មករា និងជាថ្ងៃកំណើតទី២ របស់ ប្រជាជនកម្ពុជា

    តំណាងយុវជនទូទាំងខេត្តបាត់ដំបង បង្ហាញការចងចាំជានិច្ច នូវថ្ងៃជ័យជម្នះ៧មករា និងជាថ្ងៃកំណើតទី២ របស់ ប្រជាជនកម្ពុជា

    បាត់ដំបង៖នៅបរិវេណសួនច្បារ វិមានឯករាជ្យ សម្តេចក្រឡាហោម ក្រុង បាត់ដំបង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បាន ប្រារព្វមិទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃ ទិវាជ័យជម្នះ ៧មករា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត និងនៅតាម បណ្តា មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី និងប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ សមាជិក គណៈកម្មាធិការកណ្ដាល និងជា ប្រធានគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជន កម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្ត។ ថ្លែងក្នុងអង្គពិធីទាំងមូលឯកឧត្តម សុខ លូ បានអានទាំងស្រុងនូវសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា។ ក្នុងឱកាសនោះ…

  • ឯកឧត្តម ឌិត ទីណា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ

    ឯកឧត្តម ឌិត ទីណា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍគ្រប់វិស័យ

    ភ្នំពេញ៖ឯកឧត្តម ឌិត ទីណា សមាជិកណៈកម្មាធិការកណ្ដាលគណបក្ស ប្រជា ជនកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត បន្ទាយ មានជ័យ កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីនៅ ក្នុង មិទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ៧មករា នៅខេត្ត បន្ទាយមានជ័យ។ មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម បានរំឭកឡើងវិញអំពី សច្ចភាព នៃ ទិវាជ័យជម្នះ៧ មករា ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំការរំដោះ ប្រទេសកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្ស ប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រទេសកម្ពុជាពី របបវាលពិឃាត ប៉ុលពតប៉ុណ្ណោះទេ តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ថ្នាក់ ដឹកនាំ ទាំង អស់នៃគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងឥតឈប់ឈរដោយ មិន ខ្លាចនឿយហត់ ដឹកនាំកសាងប្រទេសឡើងវិញចាប់តាំងពីបាតដៃទទេ រហូត ទទួលបានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ។ឯកឧត្តមបន្តថា ក្រោមការដឹកនាំពីគណបក្សប្រជាជនកម្ពុជា ពលរដ្ឋមាន សិទ្ធិ សេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខ សន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ…

  • នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសយកឆ្នាំ២០២៤ ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី

    នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសយកឆ្នាំ២០២៤ ដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី

    (ព្រះសីហនុ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកឆ្នាំ២០២៤នេះ ជាឆ្នាំជំរុញការវិនិយោគនៅខេត្តព្រះសីហនុជាថ្មី ជាពិសេសដើម្បីជំរុញការដោះស្រាយ បញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ។ នេះជាបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានថ្លែងថា នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ សម្ដេចនឹងអញ្ជើញប្រកាសដាក់ចេញនូវកម្មវិធីនយោបាយជំរុញការវិនិយោគ និងដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ។ សម្ដេចនាយករដ្ឋមន្ត្រី បានឲ្យដឹងទៀតថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចបានដាក់ចេញនូវផែនការជំរុញទេសចរណ៍ខេត្តសៀមរាប។ ដូច្នេះនៅថ្ងៃ២៥ ខែមករា ឆ្នាំ ២០២៤ សម្ដេចបានកំណត់យកជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ជាពិសេសបញ្ហា សំណង់មួយចំនួនដែលជាប់គាំង។សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងប្រាប់ដល់អភិបាលខេត្តព្រះសីហនុថា ថ្ងៃទី២៥ មករា ២០២៤ ខ្ញ៉ំទៅខេត្តព្រះសីហនុហើយ ក៉ំទៅណា…

  • រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់បម្រើពលរដ្ឋឲ្យកាន់តែល្អ ដើម្បីឲ្យបានផលកាន់តែច្រើន

    រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់បម្រើពលរដ្ឋឲ្យកាន់តែល្អ ដើម្បីឲ្យបានផលកាន់តែច្រើន

    (កោះកុង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីឲ្យបានផលកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋ ជាបន្ដបន្ទាប់ ។ នេះជាការថ្លែងអះអាងរបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រស់នៅខេត្តកោះកុង បានជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា ភារកិច្ចរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ប្រៀបដូចសិស្សប្រឡងដែរ។ ទន្ទឹមនឹងប្រឡងជាប់ហើយ មិនបោះបង់ការសិក្សាឡើយ ត្រូវតែកាន់ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបានប្រឡងជាប់ជាបន្ដទៀត ដោយលោកគ្រូ-អ្នកគ្រូ ដាក់ពន្ទុឲ្យ។ ចំពោះរាជរដ្ឋាភិបាលវិញ លោកគ្រូ-អ្នកគ្រូ គឺប្រជាពលរដ្ឋ ហើយប្ដេជ្ញាបម្រើប្រជាពលរដ្ឋបន្ដទៀត។ សម្ដេចធិបតី បានបន្ថែមថា យើងធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានបាន មានទុកចិត្ត មានភាពកក់ក្ដៅ ទើបយើងបានរីកចម្រើន។ ចឹងជាមួយនឹងការអរគុណដល់បងប្អូន ដែលបានបោះឆ្នោតគាំទ្រ ផ្ដល់ការទុកចិត្តដល់គណបក្សប្រជាជនកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាសន្តិភាពនៅកម្ពុជា មិនមែនធ្វើឡើងសំរាប់ តែត្រកូលហ៊ុនទេ គឺដើម្បីខ្មែរទាំងអស់គ្នា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទិវាសន្តិភាពនៅកម្ពុជា មិនមែនធ្វើឡើងសំរាប់ តែត្រកូលហ៊ុនទេ គឺដើម្បីខ្មែរទាំងអស់គ្នា

    កោះកុង៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ទិវាសន្តិភាពនៅកម្ពុជា មិនមែនធ្វើឡើងសំរាប់តែត្រកូលហ៊ុនទេ គឺដើម្បីខ្មែរទាំងអស់គ្នា ដែលស្រលាញ់សន្តិភាព ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងស្រុកមណ្ដលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានអ្នកខ្លះចេញមករិះគន់ថាថ្ងៃ ២៩ ធ្នូ ជាការធ្វើដើម្បីត្រកូលហ៊ុន ។ សម្ដេច ថា យើងធ្វើដើម្បីខ្មែរទាំងអស់ ដែលបានផលពីសន្តិភាពទូទាំងប្រទេស ខណៈទិវាសន្តិភាពនៅកម្ពុជានេះ គឺជាផលសម្រាប់យើងទាំងអស់គ្នា របស់ប្រជាពលរដ្ឋទាំងអស់គ្នា សម្រាប់បច្ចុប្បន្ន និងអនាគត ។ សម្តេចធិបតី បានបញ្ជាក់ថា ថ្ងៃ ៩ វិច្ជិការ បុណ្យឯករាជជាតិ, ថ្ងៃ៧មករា ថ្ងៃកំណើតទី២ និងថ្ងៃ២៩ធ្នូ គឺដើម្បីរំលឹកដល់ខ្មែរឱ្យស្រលាញ់សន្តិភាព រាប់ពាន់ឆ្នាំទៅមុខទៀត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយ និងផែនការរបស់រដ្ឋាភិបាល នីតិកាលទី៧ គឺ ដើម្បីបម្រើពលរដ្ឋ និងរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយ និងផែនការរបស់រដ្ឋាភិបាល នីតិកាលទី៧ គឺ ដើម្បីបម្រើពលរដ្ឋ និងរុញសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង

    កោះកុង៖ គោលនយោបាយ និងផែនការសកម្មភាពទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺធ្វើឡើងដើម្បីបម្រើប្រជាពលរដ្ឋ និងរុញសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរបន្ថែមទៀត។ នេះជាការថ្លែងអះអាងរបស់សម្តេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និង សំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង ១ម៉ឺននាក់ នៅក្នុងស្រុកមណ្ដលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺខុសពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឆ្ងាយណាស់ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបានអំណាចហើយគឺផ្តល់សិទ្ធិសេរីភាព និងបម្រើផលប្រយោជន៍គ្រប់បែបយ៉ាងដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ដោយខុសពីសម័យប៉ុល ពត ទទួលបានអំណាចហើយកាប់សម្លាប់ប្រជាជនខ្លួនឯងទៅវិញ ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានប្រកាសថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ និយោជិតទាំងអស់នៅខេត្តកោះកុង ដែលបានបន្តបោះឆ្នោតជូន ដល់គណបក្សប្រជាជនកម្ពុជា ឲ្យបន្តកាន់ដឹកនាំប្រទេសជាតិ ។ សម្តេចធិបតី បានលើកឡើងថា តាមរយៈការបោះឆ្នោតអាណត្តិទី៧ នាពេលកន្លងទៅ…