-
សាកលវិទ្យាល័យ Columbia បង្ហាញឆន្ទៈមុតមាំ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃសាកលវិទ្យាល័យ Columbia បង្ហាញពី ឆន្ទៈដ៏មុតមាំ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយប្រទេសកម្ពុជា នូវទស្សនាទាន និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព, ការអភិវឌ្ឍប្រព័ន្ធថាមពល កកើតទ្បើងវិញ ដោយចីរភាព និងការកសាងសេដ្ឋកិច្ច ពណ៌បៃតងជាដើម ។ នេះបើតាមលទ្ធផលនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យ លោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យកូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ Jeffrey Sachs បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកសាស្រ្តាចារ្យ និងភរិយា ចូលជួបសម្តែងការគួរសម បន្ទាប់ពីជំនួបកាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីក្រុងញូយ៉ក ។…
-
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ស្នើឱ្យរៀបចំចៅក្រមទទួលបន្ទុកដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ មានប្រសាសន៍ថា សំណុំរឿងពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជាង ៦,០០០ករណី នៅសាលាជម្រះក្ដីទូទាំងប្រទេសដែល ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងយុត្តិធម៌ នឹងស្នើសុំឱ្យរៀបចំចៅក្រមទទួលបន្ទុកលើការងារនេះតែម្ដង។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ចំនួនពាក្យបណ្ដឹងអំពីបញ្ហាអត្រានុកូលដ្ឋាននេះ គឺមានចំនួនច្រើនដែលប្រជាពលរដ្ឋប្ដឹង ដោយសារបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ដែលតាមច្បាប់ត្រូវដោះស្រាយនៅតុលាការ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា អត្រានុកូលដ្ឋាន គឺជាឯកសារដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ ខណៈដែលនៅពេលមាន បញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ប្រជាពលរដ្ឋត្រូវប្ដឹងទៅតុលាការ ហើយនៅពេលតុលាការប្រើរយៈពេលយូរ ក្នុងការដោះស្រាយពាក្យនោះ នឹងលេចឡើងនូវរឿងរ៉ាវផ្សេងៗ មិនខានឡើយ ។ ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ នៅក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ…
-
ទំនាក់ទំនងទ្វេភាគីកម្ពុជា ថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ

(ភ្នំពេញ)៖ ទំនាក់ទំនងទ្វេភាគីកម្ពុជា និងថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្ដម ឆឺតកៀត អាត់ថាកន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ឯកឧត្តម ឯកអគ្គរាជទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-ថៃ នាពេលកន្លងមក និងបានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និង ជិតស្និទ្ធបន្ថែមទៀត ។ ទនឹ្ទមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន…
-
គ្រូបង្រៀន និងមន្ត្រីចូលនិវត្តន៍ធ្វើបាតកម្មទាមទារដំឡើងប្រាក់ខែ នៅវ៉េណេស៊ុយអេឡា

ការ៉ាកាស៖ គ្រូបង្រៀន បុគ្គលិកសាធារណៈ និងអ្នកចូលនិវត្តន៍ នៅប្រទេសវេណេហ្ស៊ុយអេឡារាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្ម តវ៉ាទាមទារដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរ។ ក្រុមបាតុករ ដែលរួមមានទាំងមន្ត្រីចូលនិវត្តន៍នៅឆ្នាំនេះផងដែរនោះ បានអះអាងថា ប្រាក់ចំណូលរបស់ពួកគេត្រូវបានបំផ្លាញ ដោយសារតែវិបត្តិនៅក្នុងប្រទេសនេះ។ ប្រធានសមាគមសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Central លោក Jose Gregorio Alfonso មានប្រសាសន៍ថា «យើងកំពុងរង់ចាំ និងទាមទារឱ្យមានការដំឡើងប្រាក់បៀវត្សរ៍គោល និងប្រាក់ឈ្នួល»។ លោកបានបន្តថា «មិត្តភក្តិរបស់ខ្ញុំបាននិយាយក្នុងអំឡុងពេលបាតុកម្មថា គ្រូចាស់ៗ ចូលនិវត្តន៍ ដែលមានពុកចង្ការពណ៌ស អំឡុងពេលបុណ្យណូអែល ពួកគាត់បានក្លែងខ្លួន ធ្វើជាលោកតា សាន តាក្លូស ដើម្បីរកប្រាក់បន្ថែម ហើយខ្លះទៀត ត្រូវតែលក់អាហារ ទើបអាចរស់បាន»។ បាតុករម្នាក់ទៀត ដែលជាមន្ត្រីចូលនិវត្តន៍ ឈ្មោះថា Rosa Marcano បាននិយាយថា «យើងមិនអាចរស់នៅ ជាមួយនឹងប្រាក់ ៣ ដុល្លារ បានទេ … យើងកំពុងទាមទារឱ្យយើងបង្កើនប្រាក់ចំណូលរបស់យើង ដើម្បីឱ្យមានប្រាក់សោធននិវត្តន៍ សមរម្យ» ។ រដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡា របស់ប្រធានាធិបតី…
-
ឯកឧត្តម កើត រិទ្ធ ៖ ការប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ គឺជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ”

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា ការប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងការជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ ។ ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមយកព័ត៌មានពីអ្នកសារព័ត៌មានចំនួន ៥១រូប ដែលមកពីអង្គភាពសារព័ត៌មានចំនួន ២៩ អង្គភាព។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្តថា ក្នុងការដឹកនាំយុទ្ធនាការទាំង២នេះ គណៈបញ្ជាការដឹកនាំយុទ្ធនាការនិងប្រកាន់ខ្ជាប់នូវអភិក្រមចំនួន២គឺ៖ ទី១ អភិក្រមដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការងារកែទម្រង់…
-
រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរកដំណោះស្រាយករណីវិវាទ ស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្នែង នៅខេត្តកំពង់ធំ

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បីពិនិត្យ និងពិភាក្សាលើពាក្យស្នើសុំអន្តរាគមន៍ របស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ដែលបានដាក់មកក្រសួងអធិការកិច្ច កាលពីនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អំពីការលើកឡើងពីការអស់សិទ្ធិ គ្រប់គ្រង អាស្រ័យ ផល លើស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ។ ពាក់ព័ន្ធនឹងករណីនេះ ក្រសួងអធិការកិច្ចទទួលបានព័ត៌មានបឋមពីរដ្ឋបាលខេត្តកំពង់ធំថា ប្រឡាយព្រះស្នែង និងព្រះគន្លង ជាទីតាំងកំពុងមានទំនាស់ជាមួយប្រជាកសិករ និងស្ថិតក្នុងដំណាក់កាលអនុវត្តបទបញ្ជា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ សូមរំលឹកដែរថានៅដើមឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយចាត់ចែងទិញផ្តាច់ស្ថានីយបូមទឹកឯកជនចំនួន ១៩ស្ថានីយ នៅទូទាំងខេត្តកំពង់ធំ តាមលិខិតលេខ៧៧…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសាធារណរដ្ឋឆេក ដែលបានលុបចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសាធារណរដ្ឋឆេក ដែលបានលុប ចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆេក តាមរយៈឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំនៅកម្ពុជា ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម Martin Vávra ដែលទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជា និងបានផ្តាំផ្ញើនូវការអរគុណផងដែរ ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឆែក…
-
ទូតសហភាពអឺរ៉ុប ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា និងសហភាពអឺរ៉ុប

ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន ។ ឯកឧត្តម ក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវ ការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ ជាការឆ្លើយតប…
-
រដ្ឋមន្ត្រីក្រសួងការងារ រាយការណ៍ពីវឌ្ឍនភាពវិស័យការងារ សន្តិសុខសង្គម បណ្តុះបណ្តាលវិជ្ជាជីវៈ ជូនរដ្ឋសភា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំសហការី រាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៅវិមានរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រី បានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ទាំង ១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមអាណត្តិទី៧។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍ ៦ចំណុចដែលក្រសួងបានអនុវត្តគ្រប់ជ្រុងជ្រោយនៅមុនបំណាច់ឆ្នាំ២០២៣ និងអនុសាសន៍ ៤ចំណុចដែលនឹងត្រូវធ្វើបន្តតាមផែនការដែលបានដាក់។ ក្រោយបានស្តាប់សេចក្តីរាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក លោកជំទាវ ប្រធានគណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកោតសរសើរចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសម្រេចយ៉ាងច្រើនក្នុងដើមអាណត្តិទី៧នេះ ៕ ដោយ ៖ វណ្ណលុក
-
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់៖ តំបន់ឆ្នេរជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា

ខេត្តកែប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានប្រសាសន៍ថា តំបន់ឆ្នេរ គឺជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា។ សមុទ្រកម្ពុជា មានធនធានជលផលដោយមិនទាន់រាប់បញ្ចូលធនធានឆ្នេរខ្សាច់សម្រាប់ទេសចរកំសាន្ត ដោយធនធាននេះមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរ និងការស្នាក់នៅរបស់ភ្ញៀវទេសចរ ។ ឯកឧត្តមថ្លែងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈខេត្តកែប ដែលធ្វើឡើងនារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងការអភិវឌ្ឍតំបន់ឆ្នេរ ត្រូវគិតអំពីចំណុចមួយចំនួនដូចជាប៉ូលសេដ្ឋកិច្ច ឆ្នេរជារួម និងឆ្នេរដាច់ដោយដុំ តើគួរអភិវឌ្ឍបែបណា និងត្រូវឯកភាពគ្នាជាទស្សនទានរួម ដោយត្រូវអនុវត្តទៅមុខមួយជំហានម្ដងៗ និងមិនត្រូវថយក្រោយឡើយ។ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដូច្នេះទាំងអស់គ្នា ត្រូវគិតជារួមថាតើក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែប ដល់ខេត្តកោះកុង យើងត្រូវអភិវឌ្ឍអ្វីខ្លះស្របតាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីទាក់ទាញទេសចរណ៍។ ជាយុទ្ធសាស្ត្រត្រូវប្រមូលផ្ដុំនូវអ្វីដែលយើងមានជាមុនសិន ហើយចំពោះគម្រោងដាច់ដោយឡែកផ្សេងទៀតនឹងបន្តអនុវត្តនាពេលក្រោយ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់គិតគូរដាក់ចេញនូវគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈខេត្តកែប ដើម្បីទាក់ទាញទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តនៅតំបន់ឆ្នេរមួយនេះឱ្យកាន់តែច្រើនថែមទៀត សំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះតាមរយៈវិស័យទេសចរណ៍។ ទន្ទឹមនេះ ឯកឧត្តមលើកទឹកចិត្តឱ្យស្ថាបត្យករ និងអ្នករៀបចំទីក្រុង គូរប្លង់នៅមុខសាលាខេត្តកែបឱ្យកាន់តែមានសោភណ្ឌភាពថែមទៀតដើម្បីទាក់ទាញទេសចរឱ្យបានច្រើន រួមគ្នាថែទាំឆ្នេរកុំឱ្យខូចខាត និងបានផ្ដល់ទស្សនៈទានក្នុងការស្ថាបនាផ្លូវសម្រាប់ថ្មើរជើង ឬផ្លូវជិះកង់ដែលអាចស្ថិតនៅជាប់ឆ្នេរពីខេត្តកែបទៅដល់ខេត្តកោះកុង ដើម្បីឱ្យប្រជាពលរដ្ឋ ឬអ្នកទេសចរបានលំហែកំសាន្ត…