Category: នយោបាយ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសកិច្ចការស្នូល លើវិស័យដែនដី នគរូបនីយកម្ម និងសំណង់

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសកិច្ចការស្នូល លើវិស័យដែនដី នគរូបនីយកម្ម និងសំណង់

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំថ្នាក់ដឹកនាំក្រសួងទាំងអស់ រួមចំណែកប្រែក្លាយ ទស្សនៈវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យទៅជាការងារជាក់ស្ដែង និងបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសកិច្ចការស្នូលលើវិស័យដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្របពេលដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បញ្ចប់នូវការដាក់ចេញគោលនយោបាយសម្រាប់នីតិកាលទី៧ និងចង្អុលបង្ហាញទិសដៅជាយុទ្ធសាស្ត្រសម្រាប់កម្ពុជា ដើម្បីឈានទៅរកភាពរីកចម្រើននាពេលអនាគតបន្តទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស ជាស្នូលនៃការគូសវាសផ្នត់គំនិតរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីដោយក្នុងនោះ ចំណេះដឹង និងចំណេះធ្វើគឺត្រូវដើរទន្ទឹមគ្នា។ មិនមានការកែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ។ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗ ៤ គឺ៖ (១) មានចក្ខុវែងឆ្ងាយ និងច្បាស់លាស់ (២) មានការប្តេជ្ញាចិត្តខ្ពស់ពីសមាសភាពគ្រប់លំដាប់ថ្នាក់ (៣) មានការចូលរួមដោយ ស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ និង (៤) មានការលះបង់ដើម្បីផលប្រយោជន៍រួម។ អ្វីដែលសម្ដេចធិបតីចង់បាននៅក្នុងសហសម័យកម្ពុជានេះមាន ៣ គឺ…

  • ប្រធានាធិបតីអ៊ុយក្រែន ទៅដល់ប្រទេសលីទុយអានី ក្នុងដំណើរទស្សនកិច្ច ក្នុងរដ្ឋសម្ព័ន្ធមិត្ត «បាល់ទិក»

    ប្រធានាធិបតីអ៊ុយក្រែន ទៅដល់ប្រទេសលីទុយអានី ក្នុងដំណើរទស្សនកិច្ច ក្នុងរដ្ឋសម្ព័ន្ធមិត្ត «បាល់ទិក»

    វីលនីញូស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានទៅដល់រដ្ឋធានី វីលនីញូស នៃប្រទេសលីទុយអានី កាលពីថ្ងៃពុធ សប្តាហ៍នេះ។ នេះគឺជាដំណើរទស្សនកិច្ច ដោយមិនមានការជូនដំណឹង ទៅកាន់បណ្តារដ្ឋស្ថិត ក្នុងប្លុក «បាល់ទិក» ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ុយក្រែន។ រដ្ឋ «បាល់ទិក» ទាំងបី ដែលគេដឹងថា ជាអតីតសាធារណរដ្ឋសូវៀត ឥឡូវនេះ បានក្លាយជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ។ ប្រទេសទាំងនេះស្ថិត ក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត របស់ប្រទេសអ៊ុយក្រែន។ លោក Zelensky បាននិយាយថា «ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី គឺជាមិត្តដ៏គួរឱ្យទុកចិត្តរបស់យើង និងជាដៃគូដែលមានគោលការណ៍ច្បាស់លាស់។ ថ្ងៃនេះ ខ្ញុំបានមកដល់ទីក្រុង វីលនីញូស មុនពេលទៅដល់ទីក្រុង Tallinn និង Riga »។ លោក Zelensky បានរៀបរាប់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «សន្តិសុខ សហភាពអឺរ៉ុប, សមាហរណកម្មអង្គការណាតូ, កិច្ចសហប្រតិបត្តិការលើសង្គ្រាមអេឡិចត្រូនិច, យន្តហោះគ្មានមនុស្សបើក និងការសម្របសម្រួលបន្ថែមទៀត…

  • ទូតឥណ្ឌូនេស៊ី កោតសរសើរវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែល រាជរដ្ឋា ភិបាល កម្ពុជា អាណតិ្តទី ៧ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ

    ទូតឥណ្ឌូនេស៊ី កោតសរសើរវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែល រាជរដ្ឋា ភិបាល កម្ពុជា អាណតិ្តទី ៧ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ

    ភ្នំពេញ៖ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ សម្រេចបានត្រឹមតែរយៈពេលប្រមាណជាង ១០០ ថ្ងៃ ។ ក្នុងជំនួបនេះ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានលើកទ្បើងអំពីវឌ្ឍនភាពរីកចម្រើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី ដែលជាចំណងមិត្តភាពយូរអង្វែងមកហើយ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត ។ មួយវិញទៀត ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ ក៏បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល…

  • កម្ពុជា-សិង្ហបុរី សំឡឹងមើលទិសដៅ នៃការបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ

    កម្ពុជា-សិង្ហបុរី សំឡឹងមើលទិសដៅ នៃការបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ

    ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី សំឡឹងមើលទិសដៅនៃការបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី ទាំងក្នុងកម្រិតវេទិកាតំបន់ និងឆាកអន្តរជាតិ ។ នេះបើតាមលទ្ធផលនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (TEO Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកជំទាវ ធាវ ឡេ ឈិង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកទ្បើងអំពីភាពរីកចម្រើននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អកម្ពុជា-សិង្ហបុរី នាពេលកន្លងមក នៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និងអប់រំ ព្រមទាំងបានបញ្ជាក់អំពីការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ ធាវ ឡេ…

  • រដ្ឋសភាកម្ពុជា គំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅក្នុងវេទិកាអន្តរភាអាស៊ាន (AIPA) លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ

    រដ្ឋសភាកម្ពុជា គំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅក្នុងវេទិកាអន្តរភាអាស៊ាន (AIPA) លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ

    (ភ្នំពេញ)៖ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាគំាទ្រការក្លាយជាប្រទេសសង្កេតការណ៍របស់គុយបា នៅក្នុងវេទិកាអន្តរភាអាស៊ាន (AIPA) លើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២៤នេះ។ ជាមួយគ្នានោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បានវាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែលបានលះបង់និងបំពេញការងារក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងគុយបា ដែលមានតំាងពីយូរលុងមកហើយនោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់ ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត…

  • រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

    រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ រយៈពេលជាង ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញភាពសកម្មយ៉ាងខ្លាំងតាមរយៈការបញ្ចេញសកម្មភាព និងស្នាដៃជាច្រើនដ៏គួរឱ្យកត់សម្គាល់។ គ្រាន់តែឈានចូលឆ្នាំ២០២៤ ភ្លាម កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដ៏ស៊ីជម្រៅមួយក៏ត្រូវបានប្រកាសឡើងជាមហោឡារិកដោយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។ ការប្រកាសដាក់ឱ្យដំណើរការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចាត់ទុកសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសេវាកម្មផ្នែកអត្រានុកូលដ្ឋាន ជាអាទិភាពដើម្បីដោះស្រាយឱ្យបានឆាប់រហ័សនិងម៉ឺងម៉ាត់បំផុត សុទ្ធសឹងជាចំណុចសំខាន់ដែលឆ្លើយតបនឹងអ្វីដែលមហាជនទូទៅចង់បាន។ នេះគឺជាកំណែទម្រង់អាទិភាពខ្ពស់បំផុតមួយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បាន។ យើងនៅចាំបានថា ក្រោយពីការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ភ្លាម សម្តេចធិបតីប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុចត្រូវបានប្រកាសឱ្យអនុវត្តជាប្រញាប់ក្នុងឆ្នាំ២០២៣។ ដូចការសន្យា គ្រប់ចំណុចទាំងអស់ត្រូវបានរៀបចំ និងប្រកាសឱ្យអនុវត្តរួចរាល់។ ទន្ទឹមនឹងដំណើរការអនុវត្តយ៉ាងសកម្មនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ កម្មវិធីកំណែទម្រង់ផ្សេងៗទៀតក៏ត្រូវបានប្រកាសអនុវត្តជាបន្តបន្ទាប់ ក្នុងនោះ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដូចបានលើកឡើងខាងដើមទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ។ កំណែទម្រង់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកជាចំណុចស្លាប់រស់របស់រាជរដ្ឋាភិបាល។ ជាក់ស្តែង រាល់យុទ្ធសាស្ត្រដែលបានដាក់ចេញតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល រហូតដល់យុទ្ធសាស្ត្របញ្ចកោណ សុទ្ធតែមានកំណែទម្រង់និងអភិបាលកិច្ចល្អជាស្នូល។ ជាលទ្ធផល ការស្តារនិងកសាងប្រទេសចេញពីគំនរផេះផង់ក្រោយឆ្នាំ១៩៧៩ រហូតបានរីកលូតលាស់ដូចផ្សិតគ្រប់វិស័យក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាលទ្ធផលនៃកំណែទម្រង់ជាបន្តបន្ទាប់។ ភាពសកម្មក្លៀវក្លា និងការបង្ហាញស្នាដៃប្រកបដោយផ្លែផ្កាយ៉ាងឆាប់រហ័សជូនប្រជាពលរដ្ឋឆ្លុះបញ្ចាំងឱ្យឃើញថា…

  • សម្តេចប្រធានរដ្ឋសភាកម្ពុជា ជំរុញការបង្កើតជើងហោះហើរត្រង់រវាង កម្ពុជានិង បាគីស្ថាន និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍

    សម្តេចប្រធានរដ្ឋសភាកម្ពុជា ជំរុញការបង្កើតជើងហោះហើរត្រង់រវាង កម្ពុជានិង បាគីស្ថាន និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍

    (ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជំរុញការបង្កើតជើងហោះហើរត្រង់រវាង កម្ពុជានិង បាគីស្ថាន និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍ ជាដើម។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថាន ពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគនិងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal” ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា និងឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅ កម្ពុជា បានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានការបង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ នាពេលខាងមុខ ឆាប់ៗនេះ ក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាងពីរ។ ការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវអនុស្សរណៈយោគយល់គ្នា (MOUs) រវាងរដ្ឋសភាប្រទេសទំាងពីរនេះ បានធ្វើឡើងក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី១០…

  • សម្ដេចពិជ័យសេនា អញ្ជើញអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជំនះ ៧មករា១៩៧៩ – ៧មករា ២០២៤ នៅខេត្ដសៀមរាប

    សម្ដេចពិជ័យសេនា អញ្ជើញអធិបតីពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជំនះ ៧មករា១៩៧៩ – ៧មករា ២០២៤ នៅខេត្ដសៀមរាប

    (សៀមរាប)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃថ្ងៃជ័យជំនះ ៧មករា១៩៧៩ – ៧មករា ២០២៤។ អង្គពិធីនេះ ធ្វើឡើងនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជាង៣០០០នាក់។ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធាន គណបក្សប្រជាជនកម្ពុជា បានថ្លែងសុន្ទរកថាសម្ដេចតេជោហ៊ុន សែន ប្រធានក្រុម ឧត្ដមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីរំឭក ខួបលើកទី ៤៥ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៤) ផងដែរ។សម្ដេចបានថ្លែងថា ថ្ងៃ ៧ ខែមករា ឆ្នាំ ២០២៤ នេះ ជាថ្ងៃគម្រប់ខួប…

  • រដ្ឋមន្ត្រីក្រសួងការងាររាយការណ៍ពីវឌ្ឍនភាពវិស័យការងារជូនរដ្ឋសភា

    រដ្ឋមន្ត្រីក្រសួងការងាររាយការណ៍ពីវឌ្ឍនភាពវិស័យការងារជូនរដ្ឋសភា

    ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈកាលពីថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ បាន រាយការណ៍ពីវឌ្ឍនភាពរបស់ក្រសួងពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដល់គណៈ កម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាដែលដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៅវិមានរដ្ឋសភា។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានរាយការណ៍អំពីលទ្ធផលនៃ អនុសាសន៍ ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ឱ្យក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាំងពីដើមអាណត្តិទី៧។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីបានរាយការណ៍ពីលទ្ធផលនៃអនុសាសន៍៦ចំណុចដែលក្រសួងបានអនុវត្តគ្រប់ជ្រុងជ្រោយនៅមុនដំណាច់ឆ្នាំ២០២៣ និងអនុសាសន៍៤ចំណុចដែលនឹងត្រូវធ្វើបន្តតាមផែនការដែលបានដាក់។ ក្រោយបានស្តាប់សេចក្តីរាយការណ៍រួចមក លោកជំទាវ ប្រធាន គណៈកម្មការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងកោតសរសើរ ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានសម្រេចយ៉ាងច្រើនក្នុងដើមអាណត្តិទី៧នេះ៕ ដោយ៖វណ្ណលុក

  • នគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខជនសង្ស័យកាប់ប្លន់យ៉ាងសកម្ម ២នាក់ បន្ទាប់ពីប្លន់ម៉ូតូពីអ្នកដឹកជញ្ជូនអាហារម្នាក់បានសម្រេច ដោយប្រើពេល ៤ថ្ងៃ

    នគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខជនសង្ស័យកាប់ប្លន់យ៉ាងសកម្ម ២នាក់ បន្ទាប់ពីប្លន់ម៉ូតូពីអ្នកដឹកជញ្ជូនអាហារម្នាក់បានសម្រេច ដោយប្រើពេល ៤ថ្ងៃ

    (ភ្នំពេញ)៖ ក្រោយប្រើពេលស្រាវជ្រាវអស់ពេល ៤ថ្ងៃ ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាចាស់កាប់ប្លន់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើសន្និសីទ្ធកាសែតបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។ លោកវរៈសេនីយ៍ ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន), និងឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២…