-
ឯកឧត្តម សូ វិសុទ្ធី ដឹកនាំ គណៈប្រតិភូក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ

(ភ្នំពេញ)៖ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនា គមន៍ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានដឹកនាំ គណៈប្រតិភូក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ចូលរួមកម្មវិធី Lao Digital Week 2024 នៅទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ Boviengkham Vongdara រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ផងដែរ ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ ទទួលជួបពិភាក្សាការងារ ជាមួយ អនុប្រធាន ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានទទួលជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូ សហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកជំទាវ Kate Rebholz អនុប្រធានស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអាស៊ាន នៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ច សហប្រតិ បត្តិការលើវិស័យឌីជីថល រវាងកម្ពុជា និងសហរដ្ឋអាមេរិក និងអាស៊ាន-សហរដ្ឋ អាមេរិក ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
និវត្តជន៍ នៃមន្ទីរសេដ្ឋកិច្ច ខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបានការលើកទឹកចិត្ត ពីសមាគមសង្គហៈមិត្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

(ខេត្តកំពង់ចាម)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហៈមិត្តបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាម ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំការផ្ដាំសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអង្គពិធីទាំងមូល ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ យោងតាមរបាយកាណ៍របស់ លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាភិបាល សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្តបេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនា សម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤…
-
កិច្ចប្រជុំស្តីពី ផែនការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ កិច្ចប្រជុំស្តីពី ផែនការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា ព្រមទាំងអ្នកចូលរួមជាច្រើនទៀត នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តម ពិត ចំណាន បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្ងៃនេះ ព្រមទាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការកោតសរសើរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សាយុវជន និងយុវជន នៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន ២៤ ក្នុងរាជធានីភ្នំពេញ ដែលបាននិងកំពុងអនុវត្តសកម្មភាពនៅតាមក្លឹបយុវជនរៀងៗខ្លួនជាប់ជាប្រចាំនាពេលកន្លងមក។ ឯកឧត្តម មាន ចាន់យ៉ាដា បានគូសបញ្ជាក់ពីគោលបំណងសំខាន់ចំនួន៣ នៃកិច្ចប្រជុំនេះ បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-
គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជា សង្គ្រោះ បឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះ ប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានទទួល ស្វាគមន៍គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានចំនួន ១៦រូប ដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ។ ជំនួបនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ ស្តីទី និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ អមដោយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ចំនួន ១៦រូប ដឹកនាំដោយ លោក ទុយ ច័ន្ទសុបញ្ញា មន្ត្រីអគ្គនាយកដ្ឋានយុវជន នៃក្រ សួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ។ លោកជំទាវ អគ្គលេខាធិការស្តីទី…
-
បញ្ចប់មុខតំណែងអភិបាលក្រុងកែប ដោយសារប្រើអំណាចខុសច្បាប់

ភ្នំពេញ៖ លោក ខេង យ័ន អភិបាលក្រុងកែប ខេត្តកែបត្រូវបានបញ្ចប់ មុខ តំណែងដោយសារប្រើប្រាស់អំណាចនៃតួនាទីប្រព្រឹត្តអំពើប៉ះពាល់ ដល់ប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ។នេះបើយោងតាមអនុក្រឹត្យដែល ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ៕សូមជូនខ្លឹមសារអនុក្រឹត្យ៖
-
អតីតប្រមុខអ៊ុនតាក់ បង្ហាញចំណាប់អារម្មណ៍ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលគួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក

ភ្នំពេញ៖ អតីតប្រមុខអ៊ុនតាក់ បានបង្ហាញចំណាប់អារម្មណ៍ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដែលគួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក ។ នេះជាការគូសបញ្ជាក់ឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី អតីតប្រមុខអ៊ុនតាក់ (UNTAC) ដែលត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម អាកាស៊ី មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យឯកឧត្តមបានជួបគួរសមក្នុងពេលដ៏មមាញឹករបស់សម្តេច។ ឯកឧត្តមបានមានប្រសាសន៍ថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អបំផុតក្នុងជីវិតរបស់ឯកឧត្តម ដែលមិនអាចបំភ្លេចបាន។ ឯកឧត្តមនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែលជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។ អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការរបស់សម្តេចតេជោ។ នាឱកាសនេះដែរ ឯកឧត្តម អាកាស៊ី បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ ទាំងក្នុងដំណើរការស្វែងរកសន្ដិភាព ទាំងការស្តារនិងកសាងប្រទេសឡើងវិញ…
-
ទូតសហភាពអឺរ៉ុបស្វែងយល់អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ ដើម្បីឆ្លើយ តប នឹ ង ការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបង្ហាញជូន ឯកឧត្តម អ៊ីហ្គូ ទ្រីសមេន (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពីជោគជ័យនៃភាពស្អាតក្នុងជំហានទី១ តាមរយៈការចូលរួមពីសិស្សានុសិស្សជាង ៤លាននាក់ និងកំពុងមាននិន្នាការចូលរួមយ៉ាងផុសផុលពីសំណាក់កម្មករ កម្មការិនីនៅតាមរោងចក្រជាមួយយុទ្ធនាការកាត់បន្ថយប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”។ គួរបញ្ជាក់ថា៖ការបង្ហាញជូនពីភាពជោគជ័យនេះ ធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន នាជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ីហ្គូ ទ្រីសមេន (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានសម្តែងនូវការត្រេកអរចំពោះជោគជ័យនេះ ហើយឯកឧត្តមនឹងចូលរួមគាំទ្រក្រសួងបរិស្ថាន ដើម្បីរួមចំណែកក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ដែលសហភាពអឺរ៉ុបក៏បានចុះហត្ថលេខាដែរ នៅក្នុងអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុមាត្រា៦ ដែលសំដៅលើការគ្រប់គ្រង នូវកម្រិតសីតុណ្ហភាពមិនឱ្យកើនឡើងលើសពីកម្រិតកំណត់ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ EU ក៏បានយកចិត្តទុកដាក់ផងដែរចំពោះ EU Green Deal, ASEAN Green Deal និងហេតុប៉ះពាល់បរិស្ថាន (Environment Impact Assessment)។…
-
ប្រមុខរាជរដ្ឋាភិបាលប្រកាសថា នឹងបន្តលើកកម្ពស់ថែមទៀតដល់ តួនាទីស្ត្រីក្នុងសង្គម

ភ្នំពេញ ៖ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុប ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រសួង កិច្ចការនារី នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងបន្តខិតខំលើកកម្ពស់ បន្ថែម ទៀត ដល់ស្រ្តីក្នុងសង្គម និងភាពជាអ្នកដឹកនាំនៅតាមក្រសួង ស្ថាប័ននានា បើទោះបីជាបច្ចុប្បន្នស្រ្តីមានវត្តមាននៅគ្រប់វិស័យក៏ដោយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានបន្តថា រាជរដ្ឋាភិបាល នីតិ កាល ទី៧ នឹងបន្តមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្ត្រី នៅក្នុងសង្គមជាតិដោយនឹងផ្ដល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្ត្រីក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាដើម។ សម្តេចធិបតី ក៏បានណែនាំដល់រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី ធ្វើការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការវិនិយោគ និង លើកកម្ពស់ស្រ្តីសមត្ថភាពស្រ្តី នៅក្នុងសង្គមឱ្យ បានកាន់តែច្រើនបន្ថែមទៀតផងដែរ ៕ដោយ៖វណ្ណលុក
-
រសៀលនេះ សម្តេចធិបតី អញ្ជើញបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០ ២៤ របស់ក្រសួងកិច្ចការនារី

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារ សាខាភ្នំពេញ នៅរសៀលថ្ងៃទី១១ មករា ២០២៤ ។ សន្និបាតបានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈម ក្នុងការងារកន្ល ងមក ដោយផ្អែកតាមផែនការយុទ្ធ សាស្ត្រនារីរតនៈទី៥ (២០១៩- ២០២៣) និងពិនិត្យ កាលានុវត្តភាពថ្មីដើម្បីលើកទិសដៅបន្តស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ សភា។ កន្លងមក យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ៤ដំណាក់កាល បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការលើក កម្ពស់សមភាពយេនឌ័រ ការវិនិយោគ ទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និង ស្ថានភាពសេដ្ឋកិច្ច សង្គ មរបស់ស្ត្រីនិងក្រុមគ្រួសារ។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ ការលើកកម្ពស់សមភាពយេ នឌ័រ និងការបង្កើនភាព…