-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកត្តិយស និងកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាថ្ងៃទី១២ ខែមមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់ សេចក្តី រាយការ ណ៍ អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ ។ លោកជំទាវ អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារបញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកជំទាវ កែ សួនសុភី ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត ។ លោកជំទាវ កែ សួនសុភី ស សុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ថ្នាក់ដឹកនាំទាំងអស់ដែលបានផ្តល់សេចក្តីទុកចិត្ត…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាល ប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព សំដៅផ្តល់ជូនប្រជាពលរដ្ឋនូវ សុវត្ថិ ភាព ក្នុង ការកាន់កាប់ដីធ្លីស្របច្បាប់

(កំពង់ស្ពឺ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាននឹងកំពុងប្រើប្រាស់ កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព សំដៅផ្តល់ជូនប្រជាពល រដ្ឋ នូវ សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ស្នើកម្លាំងភូមិបាលខេត្ត កម្លាំងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញ កម្លាំង អ្នកស្ម័គ្រចិត្ត និងសមាជិក ស.ស.យ.ក ចូលរួមប្រើប្រាស់កម្លាំងសរុប ពន្លឿន ការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ឱ្យមានប្រសិទ្ធភាព និងទទួលបាន ជោ គជ័យ តាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងក្នុងឱកាសប្រគល់វិញ្ញាបន បត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់ក្នុងការជំរុញការងារចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានចេញជាផ្លែផ្កានាពេលនេះ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំប្រតិភូរាជរដ្ឋាភិបាល កម្ពុជា អញ្ជើញបំពេញទស្ស នកិច្ចផ្លូវការ នៅបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤ ។ ការបំពេញទស្សនកិច្ចនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង លើវិស័យសំខាន់ៗ ជាពិសេសលើបញ្ហាការប្រឈមផ្នែកបរិស្ថាន បញ្ហាអន្តរកាលថាមពល និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកស្ទួយសន្តិភាពនៅលើពិភពលោក។ ម៉្យាងទៀត ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ការចែករំលែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ហ្វ្រង់កូហ្វូនី គឺជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង។ គណៈប្រតិភូក៏នឹងបន្តចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ កិច្ចប្រជុំនេះមានថ្នាក់ដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ ព្រមទាំងប្រធានអង្គការអន្តរជាតិសំខាន់ៗ ថ្នាក់ដឹកនាំសង្គមស៊ីវិល តំណាងយុវជន សហគ្រិនសង្គម និងអង្គភាពសារព័ត៌មាននានា នឹងចូលរួមពិភាក្សាផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលជំរុញឱ្យមានទំនុកចិត្ត រួមទាំងតម្លាភាព សង្គតិភាព និងគណនេយ្យភាព ៕…
-
ក្រសួងមហាផ្ទៃ ព្រមានចំពោះគណបក្សនយោបាយ ឱ្យបញ្ឈប់ជាបន្ទាន់រាល់ សកម្មភាព ដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ.

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបាន ចុះឈ្មោះ ចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែល នឹង ប្រព្រឹត្ត ទៅនាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ ជាបន្ទាន់រាល់ សកម្មភាព ដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែង អំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះចំណុច ទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា «ការយល់ព្រមដោយចំហ ឬដោយតុណ្ហភាព ឬ ឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាព ណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្ស នយោបាយ របស់ ខ្លួន » គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែល ត្រូវបា នហាមឃាត់ ។ ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះ ចូល រួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្ត ឱ្យបាន ត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ បញ្ចប់មុខតំណែង របស់អភិបាលក្រុងកែប

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរលើបណ្តាញតេឡេក្រាមថា ៖ ថ្ងៃនេះ ខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ សម្ដេចបន្តថា ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន ៕ ដោយ ៖ វណ្ណលុក
-
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង ជំរុញឱ្យ ទាក់ទាញការវិនិយោគនិងទេសចរណ៍

បាត់ដំបង៖នៅក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានជំរុញដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឱ្យជួយកៀរគរវិនិយោគិននិងទាក់ទាញភ្ញៀវទេសចរមក កាន់ខេត្តបាត់ដំបងឱ្យបានច្រើនកុះករថែមទៀត។ ក្នុងនាមជាប្រធានក្រុមការងារផងនោះ ឯកឧត្តមក៏បានធ្វើការ ណែ នាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវចុះសិក្សាស្វែង យល់ វាយតម្លៃនិងរកឱ្យឃើញពីសក្ដានុពលភាពទាក់ទាញ និងភាពល្បីល្បាញរបស់ខេត្ត ដែលជាអាទិភាពដើម្បីកំណត់ នូវគោលដៅ អភិវឌ្ឍន៍, ដើម្បីធ្វើការផ្សព្វផ្សាយនិងដើម្បីបង្កើន ការទាក់ទាញអ្នកវិនិយោគ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងនាមជា សេនា ធិការរបស់រាជរដ្ឋាភិបាល នៅកម្រិតមូលដ្ឋានត្រូវផ្ដល់ការ គាំទ្រឱ្យបានពេញលេញនិងជួយជំរុញការអនុវត្តឱ្យបានសកម្មផុលផុសនូវកម្មវិធីនយោបាយគោលនយោបាយនិងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាជន នៅថ្នាក់មូលដ្ឋាននីមួយៗ និងត្រូវបំផុស ចលនា ឱ្យមានការគាំទ្រ និងការចូលរួមពីប្រជា ពលរដ្ឋពីគ្រប់មជ្ឈដ្ឋានក្នុងការ ចូលរួមអភិវឌ្ឍន៍ប្រទេស ជាតិ លើគ្រប់វិស័យ។ សូមជម្រាបថា ខេត្តបាត់ដំបង គឺជាខេត្តដែលមានសក្ដានុពល ទាំងលើវិស័យទេសចរណ៍ កសិកម្ម និង…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យើងត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និងមានការរៀបចំផែនការឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីសម្រេចការងារបានជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមប្រជុំពិនិត្យលើគម្រោងសំណើ ស្តីពីការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ ការផ្សព្វផ្សាយកសិកម្មតាមរយៈការអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថាការផ្សព្វផ្សាយត្រូវមានភាពត្រឹមត្រូវ និងពិតប្រាកដទៅដល់សហគមន៏កសិកម្ម និងកសិករ ដោយមិនផ្សព្វផ្សាយបច្ចេកទេសដែលខុសនោះទេ។ លើសពីនេះទៅទៀត ការផ្សព្វផ្សាយត្រូវប្រកបដោយក្រមសីលធម៌ និង វិជ្ជាជីវៈត្រឹមត្រូវ ព្រមទាំងមានការវាយតម្លៃគ្រប់ជ្រុងជ្រោយ និងចំទិសដៅ ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា យើងត្រូវមានភាពម្ចាស់ការក្នុងការគ្រប់គ្រង និងមានការរៀបចំផែនការអោយបានត្រឹមត្រូវច្បាស់លាស់ ដើម្បីសំរេចការងារបានជោគជ័យ។ សូមជម្រាបជូនថា គម្រោងសំណើខាងលើនេះ មានរយៈពេល ៥ឆ្នាំ ជាកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និង KOICA ដែលមានគោលបំណងកសាងទំនាក់ទំនងរវាងការស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយកសិកម្ម តតាមរយៈអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
អភិបាលរងខេត្តកណ្តាល ៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករ ស្របច្បាប់ លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ

(ខេត្តកណ្តាល)៖ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវ បន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត ថែមទៀត។ ការលើកឡើងរបស់ ឯកឧត្ដម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ថា៖ ការចែកប័ណ្ណកម្មសិទ្ធ ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម ។ ឯកឧត្ដម បានផ្តាំផ្ញើដល់រដ្ឋបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់…
-
សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល!

(ភ្នំពេញ)៖ តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន រហូតដល់រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត រាល់ពេលទទួលដំណឹងពីដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំរបស់ខ្លួនទៅក្រៅប្រទេស និស្សិតនិងប្រជាពលរដ្ឋនៅឯនាយសមុទ្រតែងតែចេញសារគាំទ្រយ៉ាងកងរំពង ដោយក្តីអំណរសាទរនិងមោទនភាពជាទីបំផុត។ ពេលសម្តេចនាយករដ្ឋមន្ត្រីអញ្ជើញដល់ និស្សិតនិងប្រជាពលរដ្ឋជាច្រើនពាន់នាក់តែងស្កាត់ទៅទទួលស្វាគមន៍និងជួបជាមួយប្រមុខដឹកនាំប្រទេស។ ជាក់ស្តែង គ្រាន់តែទទួលដំណឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការអញ្ជើញពីលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និស្សិតនិងពលរដ្ឋខ្មែរជាច្រើនដែលរស់នៅអឺរ៉ុបបានចេញឃ្លីបវីដេអូអបអរសាទរជាបន្តបន្ទាប់ដោយទឹកចិត្តរំភើបយ៉ាងក្រៃលែង។ ព្រឹត្តិការណ៍នេះសបញ្ជាក់យ៉ាងច្បាស់ថា មិនត្រឹមតែទទួលបានការគាំទ្រយ៉ាងរឹងមាំពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលនិងប្រមុខដឹកនាំកម្ពុជាក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រថែមទៀត។ សំឡេងគាំទ្រនេះទៀតសោតមាននិន្នាការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងក្នុងនិងក្រៅប្រទេស។ ជាក់ស្តែង ក្នុងការបោះឆ្នោតជាតិចុងក្រោយ រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ជាង ៨២%ក្នុងចំណោមអ្នកបោះឆ្នោតជាង ៨៣%ដែលបានទៅចូលរួមបោះឆ្នោត ខណៈដែលចំនួនពលរដ្ឋខ្មែរនៅក្រៅប្រទេសបានងាកមកគាំទ្ររាជរដ្ឋាភិបាលបានកើនឡើងយ៉ាងគំហុកដូចទឹកបាក់ទំនប់។ សុខសន្តិភាព ស្ថិរភាពសង្គម និងនយោបាយ ព្រមទាំងការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រលឿនរហ័ស… សុទ្ធសឹងជាសក្ខីកម្មច្បាស់លាស់មិនអាចប្រកែកបានបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត។ សំឡេងគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងជាលំដាប់ឥតឈប់ឈរគឺជាឧត្តមភាពដ៏ក្លៀវក្លារបស់រាជរដ្ឋាភិបាល។ ឧត្តមភាពនេះកំពុងលើកស្ទួយមោទនភាពជាតិខ្មែរក៏ដូចជាកិត្យានុភាពរបស់កម្ពុជាឱ្យកាន់តែខ្ពស់ត្រដែតឡើងទាំងនៅក្នុងផ្ទៃប្រទេសនិងលើឆាកអន្តរជាតិ៕ ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
-
អនុវត្តន៍តាមអភិក្រមទាំង៥ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែងអភិបាលក្រុងកែប លោក ខេង យ័ន ដោយសារប្រើប្រាស់អំណាចនៃតួនាទី ប្រព្រឹត្តអំពើប៉ះពាល់ដល់ប្រយោជន៍រដ្ឋ និងប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ។ ខ្ញុំសង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន ៕ ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល