Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង រួមចំណែកយ៉ាង សំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង រួមចំណែកយ៉ាង សំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា

    (ទីក្រុងប៉ារីស)៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង ។ សម្តេចធិបតីបានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា ។ លើសពីនេះ កម្ពុជា-បារាំង បាននិងកំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាអាទិ៍ ហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញកំណើនប្រកបដោយ បរិយាប័ន្ន, និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ ជាដើម ។ ជាងនេះទៅទៀត ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជា ក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជា វិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage)…

  • ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា

    ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង និងការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា

    (ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោក Philippe DELLEUR បានគោរពជម្រាបជូនសម្តេចធិបតី អំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)។ លោកបានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ានដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។ លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ…

  • អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

    អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

    (ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវអគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ១០០ថ្ងៃ ព្រមទាំងបានជូនពរដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ក្នុងជំនួបនេះដែរ លោកជំទាវអគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ ដែលនេះជាអ្វីដែលកម្ពុជាធ្លាប់បានចែករំលែក និងបង្ហាញភាពល្អប្រសើរក្នុងការរួមចំណែកថែរក្សាសន្ដិភាពក្នុងតំបន់ និងពិភពលោក។ លោកជំទាវក៏បានស្នើដល់កម្ពុជា បន្តការចែករំលែកបទពិសោធន៍ ជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងបេសកកម្មលើផ្នែកសំខាន់ៗផ្សេងទៀត…

  • ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍ ការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក

    ក្រុមហ៊ុន Orange SA របស់បារាំង បង្ហាញបំណងចង់វិនិយោគលើការអភិវឌ្ឍ ការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងទៀតលើពិភពលោក

    (ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី ចូល ជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាព រីកចម្រើន និងសកម្មភាព នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណង នៃការពង្រីក ការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ…

  • ឯកឧត្តម កែវ រ៉េមី ៖ស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកន្លែងពន្ធនាគារ មានភាពល្អប្រសើរ

    ឯកឧត្តម កែវ រ៉េមី ៖ស្ថានភាពសិទ្ធិមនុស្សប្រចាំនៅកន្លែងពន្ធនាគារ មានភាពល្អប្រសើរ

    (ភ្នំពេញ)៖ ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែងឃុំឃាំង ដូចជាពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងមណ្ឌលស្តារនីតិសម្បទា ត្រូវបានវាយតម្លៃថា គឺមានភាពល្អប្រសើរ។ នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា។ គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់ ឯកឧត្តម កែវ រ៉េមី នេះធ្វើឡើងក្នុងជំនួបពិភាក្សា ជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃស្ថានប្រតិភូ សហភាពអឺរ៉ុប ប្រចាំ កម្ពុជា នៅសាលប្រជុំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានាថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤នេះ ។ ក្នុងជំនួបនេះដែរបានផ្តោតលើ វឌ្ឍនភាពការងារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គសមក) និង កិច្ចសហការរវាង គ.ស.ម.ក. និងសហភាពអឺរ៉ុប នាពេលអនាគត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាព ក្នុងការពង្រឹងកិច្ចសហការរវាង គ.ស.ម.ក. និងស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង OHCHR លើវិស័យ សិទ្ធិមនុស្ស។…

  • សម្ដេចពិជ័យសេនា៖ ឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន» ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី សក្តានុពល ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ

    សម្ដេចពិជ័យសេនា៖ ឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន» ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី សក្តានុពល ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ

    សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជា ណា ចក្រកម្ពុជា បានគូសរំលេចក្នុងបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤” ថា «ឆ្នាំនៃការផ្លាស់ ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» នេះ ជាមូលដ្ឋាន មិន អាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ ជោគ វាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរ កម្ពុជា-ចិន។ ពិធីបើកបានប្រារព្ធយ៉ាងមហោឡារឹកនារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យ នយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃ គណៈកម្មា ធិការ មជ្ឈិមបក្សកុម្មុយនីស្ដចិន ។ សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការកំណត់យកឆ្នាំ២០២៤ ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» យើង…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រឡងរើសមន្ត្រីថ្មី ចាប់ពីពេលនេះតទៅ គឺដាច់ខាត សុក្រឹត្យភាព «ចេះជាប់»

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រឡងរើសមន្ត្រីថ្មី ចាប់ពីពេលនេះតទៅ គឺដាច់ខាត សុក្រឹត្យភាព «ចេះជាប់»

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការប្រឡងរើសមន្ត្រីថ្មី ចាប់ពីពេលនេះតទៅ គឺដាច់ខាត សុក្រឹត្យភាព «ចេះជាប់» ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ។ សម្តេចធិបតី បានថ្លែងថា៖ ការប្រលងជ្រើសមន្ត្រីថ្មី ដាច់ខាតត្រូវតែមានសុក្រឹតភាព “អ្នកចេះជាប់” ចាប់ផ្តើមពីការប្រឡងថ្ងៃមុនដែលយើងដាក់ ហើយការប្រឡងទៅមុខទៀត ធ្វើយ៉ាងណាធានាឱ្យអាយុជនយើងដែលដាក់ពាក្យប្រលង គឺធានាថា ខ្លួនមិនចាំបាច់រត់ទៅរកពីណាជួយទេ ពឹងតែខ្លួនឯងទៅ គឺប្រឡងជាប់ហើយ, នេះជាគោលការណ៍ដែលសំខាន់ទី១ ។ សម្តេចបន្តថា ទី២ គឺការកំណែទម្រង់ស្ថាប័នផ្ទៃក្នុង ត្រូវពិនិត្យមើលខាងក្នុងរបស់យើង ពិនិត្យវាយតម្លៃឡើងវិញពីផ្ទៃក្នុងរបស់ស្ថាប័ន ការប្រើប្រាស់មន្ត្រីនៅក្នុងស្ថាប័ន មានប៉ុន្មានប្រើប្រាស់ឱ្យអស់ប្រសិទ្ធភាព កន្លែងណាលើស កន្លែងណាខ្វះ ចាត់ចែងយ៉ាងណា ដើម្បីយើងបណ្ដុះបណ្ដាលកន្លែងណាសមត្ថភាពនៅមានកម្រិត…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំសម្រេចចិត្តដកអភិបាលក្រុងកែប ដោយសារការប្រើអំណាច ប្រព្រឹត្តអំពើមិនគប្បី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខ្ញុំសម្រេចចិត្តដកអភិបាលក្រុងកែប ដោយសារការប្រើអំណាច ប្រព្រឹត្តអំពើមិនគប្បី

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ ខ្ញុំសម្រេចចិត្តដកអភិបាលក្រុងកែប ដោយសារការប្រើអំណាច ប្រព្រឹត្តអំពើមិនគប្បី ខណៈរាជរដ្ឋាភិបាលកម្ពុជា មិនល្អឥតខ្ចោះទេ តែមានឆន្ទៈចង់ឱ្យខ្លួនក្លាយ ជាល្អឥតខ្ចោះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា ។ សម្តេចធិបតី បានថ្លែងថា៖ ខ្ញុំមិនថា កម្ពុជា ល្អខ្ចោះ រាជរដ្ឋាភិបាល ល្អឥតខ្ចោះនោះទេ ហើយខ្ញុំមិនថា មន្រ្តីរដ្ឋាភិបាលល្អឥតខ្ចោះនោះទេ ។ យើងត្រូវមានអភិក្រម អញ្ចឹងហើយដាក់ចេញនូវអភិក្រមទាំងប្រាំ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល ហើយព្យាបាលខ្លួនឯងមិនចេញ គឺវះកាត់» ។ សម្តេចបន្តថា មុននឹងខ្ញុំមកនេះ ខ្ញុំបានចុះហត្ថលេខាដកអភិបាលក្រុងកែបមួយ ដោយសារប្រព្រឹត្តអំពើមិនគប្បី ប្រើប្រាស់អំណាច,…

  • រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់ គោលនយោបាយចិនមួយ ក្រោយតៃវ៉ាន់បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី

    រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់ គោលនយោបាយចិនមួយ ក្រោយតៃវ៉ាន់បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី

    (ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺង ម៉ាត់ របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធា រណរដ្ឋ ប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេស ចិន ទាំងមូល ។ គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅកោះតៃវ៉ាន់ បិទបញ្ចប់នៅវេលាម៉ោង ៤រសៀល ថ្ងៃសៅរ៍ចុងសប្តាហ៍ម៉ោងក្នុងតំបន់ ការរាប់សន្លឹកឆ្នោត បានចាប់ផ្តើម។ បេក្ខភាពមកពីគណបក្សកាន់អំណាច តៃវ៉ាន់ លោក Lai Ching-te បានទទួល គាំទ្ររហូតដល់ ៤០.២ភាគរយ បន្ទាប់ពីការិយាល័យបោះឆ្នោត នៅទូទាំងកោះ តៃវ៉ាន់ បានរាប់សន្លឹកឆ្នោតរួចរាល់ចំនួន ៩៨ភាគរយ , នេះបើយោងតាមតួលេខ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល។ លោក Lai និងបេក្ខភាពមួយរូបទៀត គឺលោកស្រី Hsiao Bi-khim ដែលជា អតីត អ្នកតំណាងតៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក បានទទួលសម្លេងឆ្នោតសរុប…

  • វីដេអូ៖ ផ្សារព្រែកឯងទស្សវត្សរ៍៩០

    វីដេអូ៖ ផ្សារព្រែកឯងទស្សវត្សរ៍៩០

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ ឯកសារស្រាវជ្រាវ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #ផ្សារព្រែកឯង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media