-
ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា

ស្វីស៖ លោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar International Group ដែលជាក្រុមហ៊ុនជំនាញកសិកម្មឈានមុខ នៅអាស៊ី ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកឱកាសវិនិយោគ លើដំណាំស្រូវ និងអំពៅនៅកម្ពុជា ក្នុងឱកាសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមនាឱកាសនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ ជាការឆ្លើយតប សម្តេចធិបតី…
-
ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាពន្លឿនការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ

ស្វាយរៀង៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តស្វាយរៀង បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុប ពន្លឿនការងារចុះបញ្ជីដីធ្លីឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ ថ្លែងនាកិច្ចប្រជុំ ជំរុញ និងផ្តល់ការគាំទ្រដល់ការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តស្វាយរៀង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញគោលនយោបាយចុះបញ្ជីដីធ្លីជាអាទិភាពមួយ ដើម្បីផ្តល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ការងារចុះបញ្ជីដីធ្លីជាការងារស្នូល ទាមទារឱ្យមានក្រសួងរៀបចំដែនដី ជាអ្នកដឹកនាំការងារនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស រីឯប្រតិបត្តិករគឺរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋក្នុងខេត្ត ដែលត្រូវសហការចូលរួមពិនិត្យព្រំដី ក្នុងពេលដែលក្រុមការងារកំពុងចុះវាស់វែងដីធ្លី ដើម្បីឱ្យដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន។ ដើម្បីជំរុញការងារចុះបញ្ជីដីធ្លី ឯកឧត្តម សាយ សំអាល់ បានប្រគល់ជូន កុំព្យូទ័រលើតុ ២ គ្រឿង កុំព្យូទ័រយួរដៃ ១៤គ្រឿង ម៉ាស៊ីនព្រីនចំនួន ១៧ គ្រឿង និងម៉ាស៊ីនស្កេនចំនួន ២០ គ្រឿង ដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន Goldman Sachs សហការជាមួយគ្រប់ភាគី ពាក់ព័ន្ធ សិក្សា និងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគ

ស្វីស៖ ក្នុងឱកាសអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Goldman Sachs សហការជាមួយគ្រប់ភាគី ពាក់ព័ន្ធ សិក្សា និងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគ ។ ក្នុងជំនួបនេះដែរ លោក Jared Cohen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម…
-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រការបណ្តុះបណ្តាលជំនាញ ច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា ។ ការលើកឡើងនេះ នៅក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមរដ្ឋមន្ត្រី និង លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការ មានសារៈសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា ។ ទន្ទឹមនឹងនេះ លោកប្រធានសមាគម បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការចង់ឱ្យមាន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ ។ ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសដៃគូលើគ្រឿងអលង្ការមានតម្លៃនេះ មានទំហំដល់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ៕ ប្រភព ៖ ក្រសួង ការងារ
-
នាយករដ្ឋមន្ត្រី៖ ដីឡូត៍ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនសម្បទានិក គឺជាទ្រព្យមួយដ៏មានតម្លៃ ក្នុងការកែច្នៃជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង

(ភ្នំពេញ)៖ ដីឡូត៍ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនសម្បទានិក គឺជាទ្រព្យមួយដ៏មានតម្លៃ ក្នុងការកែច្នៃជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានសរសេរនៅបណ្ដាញទំនាក់ទំនងសង្គមតេលេក្រាមដូច្នេះថា៖ បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានដូចជា៖ ដីឡូត៍ដែលរាជរដ្ឋាភិបាល បានប្រគល់ជូនសម្បទានិកនាពេលនេះ គឺជាទ្រព្យមួយដ៏មានតម្លៃក្នុងការកែច្នៃជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ។ នេះគឺជាការគិតគូរអំពីសេដ្ឋកិច្ចមូលដ្ឋាន និងផ្តល់មធ្យោបាយងាយស្រួលដល់ប្រជាពលរដ្ឋ អតីតយុទ្ធជន និងគ្រួសារងាយរងគ្រោះ ដែលស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលការចុះបញ្ជី និងផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ គឺជាកិច្ចការចម្បងដែលត្រូវបន្តអនុវត្តជាចាំបាច់ ។ គិតមកដល់ពេលបច្ចុប្បន្ន រដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្តែងការគួរសម នៅក្នុងប្រទេសស្វីស

(ស្វីស)៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងឱកាសនៃជំនួប លោក John Serafini បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន HawkEye 360 Inc ចាប់តាំងពីពេលបង្កើតឡើង រហូតមកដល់ទទួលបានជោគជ័យ ដូចពេលបច្ចុប្បន្ន ។ ទន្ទឹមនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ ។ ជាការឆ្លើយតប…
-
ក្រសួងបរិស្ថាន បង្កើនការដាំដុះឈើបង្កើតគម្របព្រៃឲ្យបាន ៦០ភាគរយ នៅឆ្នាំ២០៥០ និងការធ្វើពាណិជ្ជកម្មកាបូន

(ភ្នំពេញ)៖ អនុលោកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើជ្រុងចំនួន៣ ក្នុងនោះភាពស្អាត ភាពបៃតង និងចីរភាព ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានថ្លែងថា ភាពបៃតងនៅគឺជាការចូលរួមចំណែកធ្វើយ៉ាងណា គឺការធ្វើការ ដាំដុះដើមឈើឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅការសម្រេចបានបង្កើន គម្របព្រៃឈើចំនួន ៦០ភាគរយ នៅឆ្នាំ២០៥០ ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងផងថា៖ដើម្បីសម្រេចគោលដៅនៅក្រសួង បរិស្ថាន បានដាក់ចេញនូវយុទ្ធានាការដាំដើមឈើយ៉ាងតិចចំនួន ១លានដើមក្នុង ១ឆ្នាំ ។ រហូតមកទល់ពេលនេះក្រសួងបរិស្ថាន បានចែកជូនកូនឈើជូនប្រជា ពលរដ្ឋ ដាំដុះ បានចំនួន ១៤ម៉ឺនដើមរួចហើយ ។ ជាមួយគ្នានេះមន្ទីរបរិស្ថាន នៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញក្តីសង្ឃឹមថា នៅក្នុងខែមិថុនា និង កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កូនឈើនៅតាមថ្នាល់បណ្តុះ រីកដុះធំល្មម…
-
ក្រុមហ៊ុន Grab ប្តេជ្ញាធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍

ស្វីស៖ ក្រុមហ៊ុន Grab ប្តេជ្ញាជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាល ឌីជីថល Grab ធ្វើជាគម្រូល្អ ក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់ សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ ។ការបញ្ជាក់នេះបានធ្វើឡើងក្នុងឱកាសលោក Anthony Tan នាយក ប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ខណៈសម្ដេចអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោក Anthony Tan បានជម្រាបជូនសម្ដេចធិបតីអំពី សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើត ឡើងក្នុង ឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម…
-
រដ្ឋមន្រ្តី ហេង សួរ លើកទឹកចិត្តដល់យុវជនក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលអាចចងក្រងជាក្រុមរកស៊ីដោយខ្លួនឯង

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី ហេង សួរ បានលើកទឹកចិត្តដល់ យុវជន ប្រជាពលរដ្ឋ ដែលទទួលបាននូវការបណ្តុះបណ្តាល រៀនជាមួយគ្នា ចងក្រងជាក្រុម បើសិនជាក្រុមមានជំនាញល្អ ពូកែ អាចរកស៊ីខ្លួនឯងក៏បាន ជាពិសេសអ្នកដែលបានរៀនផ្នែកសេវាកម្ម មានផ្នែកដំណើរការភោជនីយដ្ឋាន ឬមួយដំណើរការហាងកាហ្វេ បើរៀនចប់មានគ្នា ៣ ទៅ ៤នាក់ គឺអាចបើកដំណើរការបាន។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីការគិតគូររបស់ក្រសួង ទៅលើការស្វែងរកដើមទុន ដោយនិងធ្វើការជាមួយធនាគារដៃគូសហការ ក្នុងនោះមានធនាគារវីងជាដើម ដើម្បីអាចផ្តល់ជាកម្ចី មួយចំនួន សម្រាប់ឱ្យ បងប្អូន ក្មួយៗ ដែលចង់រកស៊ីដោយខ្លួន ឬរកស៊ី ជាក្រុម មានការប្រាក់ទាប អាចនៅក្រោម ១០ភាគរយ ដើម្បីធ្វើយ៉ាងណាយកដើមទុននេះទៅធ្វើជាមុខរបរ ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបែបនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ…
-
លោកជំទាវ ម៉ែន នារីសោភ័គ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរ បទពិសោធន៍ជាលើកទី២ របស់គណៈប្រតិភូយុវជនកាកបាទក្រហម សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២ របស់ គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ចំនួន ៤៥រូប ដឹកនាំដោយលោកស្រី LEE MINSEON ជាប្រធានប្រតិភូ ដែលជំនួបនេះប្រព្រឹត្ត ទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ។ លោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូយុវជន កាកបាទ ក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ បានជម្រាបជូនពីសកម្មភាពការងាររបស់កាកបាទ ក្រហមកម្ពុជា ទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាម វិស័យអាទិភាពចំនួន ៤ រួមមាន ៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព…