-
កម្ពុជា-ប្រ៊ុយណេ ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌអាស៊ាន

(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីប្រ៊ុយណេដារូសាឡឹមបានប្តេជ្ញាបង្កើនកិច្ចសហ ប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត ទាំងក្របខណ្ឌទ្វេភាគី និងក្រប ខណ្ឌ អាស៊ាន ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជា ជននៃប្រទេសទាំងពីរ ព្រម ជាមួយការជំរុញរំហូរទេសចរក្នុងតំបន់អាស៊ានផងដែរ ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាសឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបសម្តែងការគួរសមជាមួយលោក ភីងគីរ៉ាន់ កាស្មីហាន ភីងគីរ៉ាន់ តាហី (Pengiran Kasmirhan Pengiran Tahir) ឯកអគ្គរាជទូតប្រទេសប្រ៊ុយណេ ដារូសាឡឹមប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ទេសចរណ៍ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការ ពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដើម្បីជំរុញរំហូរទេសចរទៅវិញ ទៅមកឱ្យកាន់តែប្រសើរឡើង។ ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាធាតុ សំខាន់មួយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងទំនាក់ទំនង រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ពិសេសគឺដើម្បីពង្រឹងបន្ថែមនូវកិច្ច សហ ប្រតិ បត្តិការទេសចរណ៍រវាងប្រទេសទាំងពីរក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរាជទូតប្រ៊ុយណេបានប្តេជ្ញា…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ បញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង ដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ មានភាពម្ចាស់ការ និងសម្រេចបានលទ្ធផលល្អក្នុមួយឆ្នាំ២០២៣កន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង ដែលចាំបាច់ត្រូវធានាសន្តិសុខស្បៀង និងរក្សានិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់បន្ថែមអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលជាត្រីវិស័យក្នុងជំរុញគោលនយោបាយកសិកម្មឈានទៅរកភាពជោគជ័យ ធានាបាននូវស្ថិរភាពការផ្គត់ផ្គង់និងតម្លៃ តាមរយៈការជំរុញសហគមន៍កសិកម្មទំនើបដែលបម្រើឱ្យវិស័យកសិកម្មទាំងមូល ព្រមទាំងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំឱ្យចំទិសដៅ និងដល់មូលដ្ឋាន ដើម្បីជួយដល់កសិករទាំងបច្ចេកទេស ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី គ្រប់អនុវិស័យទាំងអស់ត្រូវយកចិត្តទុកដាក់ សហការ ធ្វើការជាមួយគ្នាឱ្យបានល្អ ត្រូវមានការសិក្សានិងវាយតម្លៃច្បាស់លាស់ទាំងទិដ្ឋភាពបច្ចេកទេស ច្បាប់ និងនយោបាយ។ លើសពីនេះទៀត ត្រូវមានផែនការជាក់លាក់ ស្របតាមគោលនយោបាយ ហើយត្រូវពិនិត្យតាមដានស្ថានភាពកសិកម្មជាទៀងទាត់…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមចូលរួម ផ្សព្វផ្សាយវប្បធម៌ បៃតង ដើម្បីជួយពលរដ្ឋចាកផុតភាពក្រីក្រ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្សព្វផ្សាយចេញនូវគោលដៅកម្សាន្តបៃតង ដែលជាច្រកសេដ្ឋកិច្ចបន្ថែមមួយទៀតសម្រាប់ប្រជាសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា ។ ការលើកឡើងនេះក្នុងពេលដែល ឯកឧត្តមរដ្ឋមន្រ្តី អនុញ្ញាតឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីរួមចំណែកក្នុងការងារបរិស្ថានបន្ត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បន្តថា ៖ គោលដៅកម្សាន្តបៃតង ដែលបានដកស្រង់ចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗ ដែលរួមមាន ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤កន្លែង ស្ថិតនៅ ខេត្តកំពង់ស្ពឺ កោះកុង/កំពង់សោម ត្បូងឃ្មុំ និងខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ យ៉ាងតិចជាង ១លានដើម ។ ឈើដែលបណ្តុះបាន មាន ៣ប្រភេទ ទី១ កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ ទី២ បណ្តុះជាឈើជំទង់ និងទី៣ បណ្តុះកូនឈើឱ្យក្លាយជាដើមឈើធំៗ សម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើ…
-
ក្រុមហ៊ុនឈានមុខសិង្ហបុរី មើលឃើញកម្ពុជា ជាគោលដៅវិនិយោគដ៏សំខាន់ នៅក្នុងតំបន់អាស៊ាន

(ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូ លរួមវេទិកា សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ លោកប្រធានក្រុមហ៊ុនបានរំឭកអំពីជំនួបរវាងរូបលោក និងសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ដែលក្នុងនោះ លោកបានសម្ដែងនូវការកោតសរសើរ ចំពោះគំរូវីរៈភាពដឹកនាំរបស់សម្តេចតេជោ ផងដែរ ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន មានមូលដ្ឋាននៅសិង្ហបុរី និង…
-
ក្រុមហ៊ុន Bühler Group របស់ស្វីស សន្យានាំយកបច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា

(ស្វីស)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៃ ឱកាសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Bühler Group បានបង្ហាញអំពីចំណាប់អារម្មណ៍ នៅក្នុងការពង្រីកនូវការវិនិយោគរបស់ក្រុមហ៊ុន ដោយនាំយកនូវបច្ចេកវិទ្យាទំនើបឈានមុខគេដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីដំណើរការ នៃការដាំដុះ ការប្រមូលផល រហូតដល់ការផលិតកែច្នៃ ដើម្បីនាំចេញទៅក្រៅប្រទេស។ លោកស្រី Mary Akinyi Olwal នាយិកាក្រុមហ៊ុន Bühler Group ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការីបានចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាព នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Bühler Group ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នៅកម្ពុជា ។ ជាការឆ្លើយតប សម្តេចធិបតី បានគូសបញ្ជាក់ថា…
-
សម្តេចធិបតី និងរដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថលជប៉ុន ពិភាក្សា គ្នាលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល

ស្វីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម គូណូ តារ៉ូ(Kono Taro) រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល នៃ ប្រទេស ជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើការ បន្ត កិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល ក្នុងឱកាស អញ្ជើញចូល រួមក្នុងវេទិកា សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងកិច្ចសន្ទនាកាលពីថ្ងៃទី១៧ ខែមករា សម្ដេចធិបតីបាន បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន ឡើងដល់កម្រិត «ភាពជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុត ក្នុង ប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។ សម្ដេចបានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល តែងតែជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណាក់កាលស្វែង រក សន្ដិភាព រហូតដល់កម្ពុជាមានការអភិវឌ្ឍនរីកចម្រើនលើ គ្រប់ វិស័យដូចសព្វថ្ងៃ។ សម្ដេចធិបតី ក៏បានរំឭកពីដំណើរទស្សនកិច្ចរបស់សម្ដេច កាល ពីខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចូលរួមកិច្ច ប្រជុំ កំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន…
-
ក្រុមហ៊ុនធំរបស់ឥណ្ឌូនេស៊ី ស្វែងរកឱកាសវិនិយោគ លើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យ នៅកម្ពុជា

(ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាព នៃអាជីវកមុ្មរបស់ក្រុមហ៊ុន Lippo Group ដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញ ចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគ…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់អាកាស យានដ្ឋាន អន្តរជាតិ Orly ទីក្រុងប៉ារីស ដើម្បីបំពេញទស្សនកិច្ចផ្លូវការពីរថ្ងៃ នៅបារាំង

ប៉ារីស ៖ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការចូល រួម កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស សហព័ន្ធ ស្វីស គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត បានបន្តដំណើរត្រឡប់ទៅកាន់ សាធារណរដ្ឋបារាំងវិញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ តបតាម ការអញ្ជើញរបស់ ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ។ នាឱកាសអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុង ប៉ារីស នាល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូ រាជ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចធិបតី នាយករដ្ឋ មន្ត្រីកម្ពុជា និង លោកជំទាវបណ្ឌិត ត្រូវបានទទួលបដិ សណ្ឋារ កិច្ចជាផ្លូវការដោយលោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង…
-
ឯកឧត្តមចាយ បូរិន នាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង

ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្តុអនុស្សាវរីយ៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត អនុប្រធានគបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនឯកឧត្តមបណ្ឌិតសភាចារ្យស៊ន សំណាង ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចធិបតីហ៊ុន ម៉ាណែត ជូនឯកឧត្តមបណ្ឌិតសភាចារ្យស៊នសំណាងនិងក្រុមគ្រួសារ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានសម្តែងនូងក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ ឯកឧត្តម ចាយ បូរិន ដែលបានដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំបាទដល់លំនៅដ្ឋាន ។ ឯកឧត្តមក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលឯកឧត្តមធ្លាប់បានឆ្លងកាត់ តាំងពីរការសិក្សានិងការបំពេញការងារជូនជាតិមាតុភូមិ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។ ឯកឧត្តមជាអ្នកសិក្សាស្រាវជ្រាវ…
-
គ្រប់បុគ្គល មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាអំពើខុសច្បាប់ ប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ

ភ្នំពេញ៖ គ្រប់បុគ្គល មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល យោងមាត្រា៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ គឺប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ ខែ ទៅ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០០០០ (មួយសែន) រៀល ទៅ ២០០០០០០ (ពីរលាន) រៀល» ។ នេះជាការបញ្ជាក់ពីសំណាក់ឯកឧត្ដម ខូយ លឹមហុង ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ។ ឯកឧត្ដម ខូយ លឹមហុងបានលើកឡើងនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤នេះថា៖” គ្រប់បុគ្គលដែលមិនប្រកាស នឹងត្រូវបង្ខំឱ្យធ្វើការប្រកាសទ្រព្យសម្បត្តិជូនអង្គភាពប្រឆាំងអំពើពុករលួយ។ ក្នុងករណីរឹងរូសមិនព្រមប្រកាសទ្រព្យសម្បត្តិទៀត នឹងត្រូវផ្ដន្ទាទោសទ្វេដង”។ ឯកឧត្តមបានឱ្យដឹងបន្ថែមថា៖គិតត្រឹមម៉ោង ១២រសៀលថ្ងៃទី១៧ ខែមករានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខេត្តកំពត បានបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចប់ ១០០ភាគរយ។ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ ដែលនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលបានសរុបចំនួន ១៦០២៥…