-
កម្ពុជាបង្ហាញសហភាពអឺរ៉ុបពីទិសដៅអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានបង្ហាញពីទិសដៅអភិវឌ្ឍរបស់ក្រសួង ទៅដល់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងអំឡុងពេលជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាយុទ្ធសាស្ត្រ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើង និងកាន់តែស្វាហាប់បន្ថែមទៀត លើកិច្ចការទំនាក់ទំនងវិជ្ជាជីវៈក្នុងរោងចក្រសហគ្រាស ការរក្សាកំណើនការងារសមរម្យសម្រាប់យុវជន ការផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈជាក់លាក់ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កិច្ចគាំពារសង្គម សម្រាប់ក្រុមគោលដៅ និងដំណោះស្រាយ និងភាពប្រសើរឡើងជាលំដាប់នៃពលករទេសន្តរប្រវេសន៍ ។ ឯកឧត្តមអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រសម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងក្នុងអាណត្តិទី៧នេះ ។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងឯកឧត្តម ឯកអគ្គរដ្ឋទូត រំពឹងថា កិច្ចសហការដែលមានស្រាប់ នៃភាគីទាំងពីរ នឹងជួយជ្រោមជ្រែងឱកាសវិនិយោគពីអឺរ៉ុប មកកាន់កម្ពុជា បន្ថែមទៀត ៕ ដោយ ៖ វណ្ណលុក
-
ក្រុមការងារអន្តរក្រសួង ជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ដោយមានការលើកលែងពន្ធប្រថាប់ត្រា

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាពគ្នាប្រើប្រាស់កម្លាំងសរុបជំរុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ ការឯកភាពគ្នានេះធ្វើឡើងនាកិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរៀបចំដែនដី។ កិច្ចប្រជុំបានត្រួតពិនិត្យ ពិគ្រោះយោបល់ និងតម្រង់ទិសការងាររៀបចំនិយាមនីតិវិធីប្រតិបត្តិការងារ (Standard Operation Procedure-SOP) ស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជីនិងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ សំដៅធានាបាននូវការផ្តល់បណ្ណកម្មសិទ្ធិនិងការកត់ត្រាទិន្នន័យឱ្យបានឆាប់រហ័ស ។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យពន្លឿនការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។ មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស យើងនៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង…
-
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង

ប៉ារីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួប ពិភាក្សា ការងារ នាឱកាសនេះ និងបានជម្រាបជូន ឯកឧត្តមប្រធានព្រឹទ្ធសភា អំពីលទ្ធផល នៃជំនួប ជាមួយ ឯកឧត្តមប្រធានាធិបតីបារាំង ជាពិសេស វឌ្ឍនភាពកិច្ចសហប្រតិបត្តិ…
-
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា

បារាំង៖ ខណៈទទួលជួបជាមួយ លោកស្រី Sophie Viger នាយិកាសាលា Ecole 42 ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋ បារាំង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែង ស្វា គមន៍ ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ។ ក្នុងជំនួបនេះ លោកស្រីនាយិកា Sophie Viger បានថ្លែងអំណរគុណ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួប សម្តែង ការគួរសម និងបានជម្រាបជូនអំពីសកម្មភាពបណ្តុះបណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់នូវការ សិក្សា ដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះ ដឹងសម្រាប់អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ…
-
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើសុំ កិច្ចសហការ ពី អង្គភាពប្រឆាំងអំពើពុករលួយ ក្នុង យុទ្ធនាការ លើកកម្ពស់ គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ឯកឧត្តម កើត រិទ្ធបានដឹកនាំមន្រ្តីនៃក្រសួងយុត្តិធម៌ដើម្បីស្នើសុំកិច្ចសហការពីឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីដាក់ចេញនូវយុទ្ធនាការ លើកកម្ពស់ គុណភាព និង ប្រសិទ្ធភាព នៃ ប្រព័ន្ធយុត្តិធម៌រួចមក។ ថ្លែងក្នុងកិច្ចប្រជុំនាថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ប្រាប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ព្រមទាំង អង្គប្រជុំ អំពី ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ជាពិសេស យុទ្ធនាការចំនួន ២ ដែលក្រសួងយុត្តិធម៌ បានដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ គឺ យុទ្ធនាការ ជំរុញ និង ពន្លឿន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំនាក់ទំនងរដ្ឋ និងរដ្ឋប្រទេសទាំងពីរកម្ពុជា-បារាំង ពិតជាមានសារៈសំខាន់ ខណៈទំនាក់ទំនងវិស័យឯកជន ក៏ចាំបាច់ផងដែរ

ប៉ារីស៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងជំនួបជាមួយឯកឧត្តមប្រធានាធិបតីបារាំង យើងពិភាក្សាគ្នាទៅលើកិច្ចការងារ ប្រធានបទដែលមានការចាប់អារម្មណ៍រួម ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រទេសយើងទាំងពីរ នៅក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជានៅក្នុងក្របខណ្ឌសកលលោកផងដែរ។ សម្ដេចបន្តថា ទំនាក់ទំនងរដ្ឋ និងរដ្ឋប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ ហើយអ្វីដែលសំខាន់ និងចាំបាច់ផងដែរនោះ គឺទំនាក់ទំនងវិស័យឯកជន ដូចដែលឯកឧត្តមប្រធានាធិបតីបារាំងបានមានប្រសាសន៍។ ជាពិសេសលើវិស័យឯកជនទាំងពីរ ដែលយើងអាចប្រដូចឈាមក្រហមចិញ្ចឹមរាងកាយនៃទនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង។ យើងអាចនិយាយបាននូវមោទនភាពថា ទំនាក់ទំនងរវាងវិស័យឯកជននៅក្នុងផ្នែកវិនិយោគ និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាលំដាប់នៅលើគ្រប់វិស័យ។ សម្តេចធិបតី សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅបារាំងនាពេលនេះ ជាពិសេសជំនួបជាមួយឯកឧត្តមប្រធានាធិបតីបារាំង អាចឲ្យយើងបានជជែកគ្នានៅក្នុងកិច្ចការងារដែលត្រូវបន្តទៅទៀត នៅក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងបារាំង ។ ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរួមគ្នា ជាមួយ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅទីក្រុងប៉ារីស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ៕ ប្រភព ៖ ទទកដោយ ៖…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត “សារៈសំខាន់កំពង់ផែកម្ពុជា”

-
អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) កត់សម្គាល់ពីគុណភាព នៃផលិតផល ដែលផលិត នៅកម្ពុជា

(ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ចូលជួបសម្តែង ការគួរ សម ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។ ជាកិច្ចចាប់ផ្ដើម សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយ ដែល បានជួបពិភាក្សាការងារជាមួយលោកអគ្គនាយក និងបានកោតសរសើរ និង ថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការWIPO នាពេលកន្លងមក ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការកន្លង មករវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការ WIPO តាមរយៈការផ្តល់ជំនួយ បច្ចេកទេសសម្រាប់ប្រព័ន្ធ IPAS ការផ្ដល់ការគាំទ្របច្ចេកទេស និងការកសាង សមត្ថភាពក្នុងការរៀបចំកសាងច្បាប់ ឯកសារគតិយុត្ត និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ក៏ដូចជាការកសាងសមត្ថភាព ការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ដល់សាធារណជន និងការពង្រឹកការអនុវត្តច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា ។ សម្ដេចធិបតី…
-
កម្ពុជា-ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បន្តពង្រឹង កិច្ច សហប្រតិបត្តិការបន្ថែមទៀត

(ស្វីស)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។ ក្នុងជំនួបនេះ លោកជំទាវប្រធានទីភ្នាក់ងារ USAID បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយលោកជំទាវ បានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពការងាររបស់ USAID នៅកម្ពុជា ពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការការពារកុមារតូច តាមរយៈកិច្ចសហប្រតិបត្តិការរវាង USAID និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់កម្មវិធីអប់រំ អនាម័យ និងបរិក្ខាសិក្សានៅតាមសាលារៀនសម្រាប់កុមារតូច ។ លោកជំទាវក៏បានកោតសរសើរ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអត្រាជំងឺឆ្លង និងកាត់បន្ថយអត្រាមរណភាព របស់ទារក និងកុមារតូចក្រោមអាយុ៥ឆ្នាំ…
-
ឯកឧត្តម Tony Blair វាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា

(ស្វីស)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៃឱកាសចូលរួម វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស និងជាប្រធានប្រតិបត្តិ នៃវិទ្យាស្ថានបម្រែបម្រួលសកល Tony Blair (Tony Blair Institute for Global Change) បានវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើនលើគ្រប់វិស័យ របស់ប្រទេសកម្ពុជា ។ នៅក្នុងជំនួបនេះដែរ សម្តេចធិបតី បានសម្តែង នូវការស្វាគមន៍ និងសេចក្តីរីករាយ ដែលបានជួបពិភាក្សាជាមួយឯកឧត្តម Tony Blair និងបានបញ្ជាក់ថា កម្ពុជារក្សាបានូវសុខសន្ដិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ សម្តេចធិបតី បានបន្ថែមថា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងកំណត់យកនូវឤទិភាពគន្លឹះរួមមាន៖ ការអភិវឌ្ឍមូលធនមនុស្ស…