Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយបំពេញទស្សនកិច្ច ផ្លូវការ នៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស ប្រកបដោយលទ្ធផលផ្លែផ្កា

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយបំពេញទស្សនកិច្ច ផ្លូវការ នៅបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅស្វីស ប្រកបដោយលទ្ធផលផ្លែផ្កា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានអញ្ញើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ ក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣ ដល់ទី១៩ ខែមករា ឆ្នាំ២០២៤។ តបតាមការអញ្ជើញរបស់ លោកសាស្ត្រាចារ្យ ក្លោស ស្លាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស។ ដោយឡែក ចំពោះដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង របស់សម្តេចធិបតី បានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។ ប្រទេសបារាំង គឺជាប្រទេសអឺរ៉ុបដំបូងគេ ដែលសម្តេចធិបតី…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យជប៉ុន ពិនិត្យលទ្ធភាពគ្រប់គ្រងទឹក និងការប្រើប្រាស់ ប្រព័ន្ធសូឡា ជួយដល់កសិករកម្ពុជា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឱ្យជប៉ុន ពិនិត្យលទ្ធភាពគ្រប់គ្រងទឹក និងការប្រើប្រាស់ ប្រព័ន្ធសូឡា ជួយដល់កសិករកម្ពុជា

    (ភ្នំពេញ)៖ ក្នុងជំនួបជាមួយ គណៈប្រតិភូ ទីភ្នាក់ងារធនធានទឹករបស់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍ និងរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នូវគម្រោងអភិវឌ្ឍន៍នានា ដែលជប៉ុនជួយដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតទៅថ្ងៃអនាគត។ ឯកឧត្តម ឌិត ទីណា បន្តថា សម្រាប់វិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ដ្រីគូសបញ្ជាក់ថា កម្ពុជាត្រូវការ ការសិក្សាលក្ខណៈវិទ្យាសាស្ត្រ និងប្រាកដនិយម អំពីវិធីសាស្ត្រដែលអាចជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ និងអាចជួយឱ្យកសិករចំណេញខ្ពស់ ហើយមានប្រសិទ្ធិភាពសេដ្ឋកិច្ច ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សូមឱ្យភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម នារដូវវស្សា និងអាចប្រើប្រាស់បាននៅខែប្រាំងរហូតពេញមួយឆ្នាំ និងគិតគូរប្រើប្រាស់ប្រព័ន្ធសូឡា ច្រើនជាងថាមពលអគ្គីសនី ដែលអាចជួយឱ្យកសិករចំណាយតិច ចំណេញច្រើន ព្រមទាំងជួយដល់ប្រសិទ្ធិភាពសេដ្ឋកិច្ច និងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបប្រាប់ភាគីជប៉ុនអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងស្ថិរភាពតម្លៃ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដឹងពីតម្រូវការ…

  • ក្រសួងការងារ និងអង្គការ Swiss Contact បន្តសហការដើម្បីពង្រឹងការ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

    ក្រសួងការងារ និងអង្គការ Swiss Contact បន្តសហការដើម្បីពង្រឹងការ បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការSwissContact នៅទីស្តី្គការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញ និងពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អង្គការSwissContactដែលបាន និងកំពុងជួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងគម្រោងមុខរបរ និងការងារសមរម្យសម្រាប់យុវជន តាមរយៈកិច្ចសហការជាមួយនឹងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអង្គការបន្តអនុវត្តសកម្មភាពគម្រោងនៅខេត្ត ឬភូមិសាស្ត្រ ឱ្យកាន់តែមានសកម្មបន្ថែមទៀត ។ ជាការឆ្លើយតប លោក Phillipe Schneuwly នាយកប្រតិបត្តិនៃអង្គការSwissContact បានគាំទ្រអនុសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីលើគម្រោងនីមួយៗដែលដៃគូអភិវឌ្ឍន៍បានចូលរួមអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅនឹងផែនការយុទ្ធសាស្ត្ររបស់ក្រសួង និងស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕ ដោយ ៖ វណ្ណលុក

  • សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤

    សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤

    សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤

  • អង្គភាពប្រឆាំងអំពើពុករលួយ៖ សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាស ទ្រព្យ សម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត

    អង្គភាពប្រឆាំងអំពើពុករលួយ៖ សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាស ទ្រព្យ សម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត

    ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖បើយោងមាត្រា ២០ ការរក្សា ទុកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយ កថាខណ្ឌទី១ ចែងយ៉ាងច្បាស់ថា «សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗ នៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត និងធ្វើជា ទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែល កំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀត រក្សា ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ លើមាត់ស្រោមសំបុត្រដែលបិទ ជិតត្រូវ ប្រថាប់ត្រា និងចុះហត្ថេលខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាង ព្រមទាំងមានផ្តិតម្រាមដៃសាមីខ្លួនផង»។ បើតាមការបញ្ជាក់ឱ្យដឹងបន្ថែមពីលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាស ទ្រព្យ សម្បត្តិ និងបំណុល ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺជាការចូលរួ ក្នុង ការ បង្ការ និងទប់ស្កាត់អំពើពុករលួយ និងអាចជួយទៅដល់សាមីខ្លួន ម្នាក់ៗ គិត ពិចារណាក្នុងការរៀបចំទ្រព្យសម្បត្តិរបស់ខ្លួនឱ្យមានឯកសារ មានប្រភពច្បាស់ លា ស់ស្អាតស្អំ ។ លោកបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ នេះ…

  • មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ គោលនយោបាយអាទិភាពទី៥ និងទី៦ ពិតជាសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យកសិកម្ម

    មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ៖ គោលនយោបាយអាទិភាពទី៥ និងទី៦ ពិតជាសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់វិស័យកសិកម្ម

    ភ្នំពេញ៖ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅអគ្គនាយកដ្ឋានសុខភាពសត្វ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានថ្លែងសន្ទរកថាស្វាគមន៍ និងរាយការណ៍ពីលទ្ធផលសម្រេចបានរបស់អគ្គនាយកដ្ឋានតាមរយៈ ការដាក់ទិសដៅក្នុងការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ ការស្រាវជ្រាវ និងកែលម្អពូជ ការទប់ស្កាត់បទល្មើសចរាចរណ៍សត្វ ការការពារជំងឺឆ្លង និងច្បាប់អនុញ្ញាតសត្តឃាតដ្ឋាន ក្នុងវិស័យចិញ្ចឹមសត្វ អោយមានគុណភាព ប្រសិទ្ធិភាព អនាម័យ និងសុវត្ថិភាព។ លោកជំទាវ ហោ ម៉ាលីន បានគូសបញ្ជាក់ថា ជាគោលនយោបាយគឺត្រូវធានាឱ្យបាននូវសន្តិសុខស្បៀង និងរក្សានូវនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ហើយកិច្ចប្រជុំខាងលើនេះ ក៏ដូចជាការឆ្លើយតបទៅនឹងនិន្នាការសង្គម សេដ្ឋកិច្ចក្នុងតំបន់និងអន្តរជាតិ ពាក់ព័ន្ធ និងផលិតកម្មសត្វ ការផ្ទុះជំងឺសត្វនិងសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុ ពាណិជ្ជកម្មសត្វ ដែលជះឥទ្ធិពលដល់សន្តិសុខស្បៀង ក្នុងបរិបទនៃសាកលភាវូបនីយ…

  • ឯកឧត្តម សុខ សូកេន ជំរុញឲ្យក្រុមហ៊ុន អាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិន ឥណ្ឌា និងទីផ្សារទេសចរណ៍កម្ពុជា

    ឯកឧត្តម សុខ សូកេន ជំរុញឲ្យក្រុមហ៊ុន អាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិនិត្យលទ្ធភាពលើដំណើរការជើងហោះហើរត្រង់ពីប្រទេសចិន ឥណ្ឌា និងទីផ្សារទេសចរណ៍កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជំនួបសម្តែងការគួរសមពី លោកស្រី ជាំង អ៊ីហ្វី នាយកគ្រប់គ្រង ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ដើម្បីពិភាក្សាអំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពធន់ នៅទីស្តីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី ជាំង អ៊ីហ្វី នឹងបានបង្ហាញអំពីកត្តាសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរួមរបស់ក្រសួងទេសចរណ៍ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា “បង្កើន ៥-Build” ព្រមទាំងមានសមាសធាតុគាំទ្រចំនួន៣ ហៅកាត់ថា “អភិវឌ្ឍ៣-3Ds” ។ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ដែលត្រូវបានតែងតាំងជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងបានដំណើរការជើងហោះហើរចំនួនប្រមាណ ២,៥០០ជើង ជាមួយនឹងអ្នកដំណើរជាង ២៥០,០០០នាក់ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី…

  • ប្រធានរដ្ឋសភាបារាំងសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា

    ប្រធានរដ្ឋសភាបារាំងសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា

    ភ្នំពេញ៖ លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។ ការសម្តែងការពេញចិត្តរបស់ប្រធានរដ្ឋសភាបារាំងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញទស្សនកិច្ចផ្លូវការក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ វប្បធម៌ ភាសា និងសេដ្ឋកិច្ច ។ល។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនាឱកាសនេះ ការជំរុញលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម…

  • មន្រ្តីក្រសួងវប្បធម៌ ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាខ្មែរ គ្រូបង្រៀន គឺអ្នកជំនាញចាស់ៗ តាមមូលដ្ឋាន និងគ្រោងទទួលសិស្ស ៣០០នាក់

    មន្រ្តីក្រសួងវប្បធម៌ ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាខ្មែរ គ្រូបង្រៀន គឺអ្នកជំនាញចាស់ៗ តាមមូលដ្ឋាន និងគ្រោងទទួលសិស្ស ៣០០នាក់

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាខ្មែរ មិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ដល់សិស្សចំនួន ៣០០នាក់ ក្រសួងគ្រោងនឹងបើកលើកដំបូងចាប់ពី ខែកុម្ភៈ ខាងមុខនេះ នឹងត្រូវបង្ហាត់បង្រៀន ដោយផ្ទាល់ពីគ្រូអ្នកជំនាញចាស់ៗតាមមូលដ្ឋាន ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការ រៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈ ខាងមុខនេះតទៅ នៅទីតាំងចំនួន ១៣ ក្នុង ៨ រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ រតនគិរី កំពង់ចាម និងខេត្តកណ្ដាល ។ សម្រាប់មុខជំនាញដែលគ្រោងនឹងបណ្តុះបណ្តាលនោះ រួមមាន ឌុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, កម្បាញក្រមាក្រំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្មិត។ ក្រសួងបានឱ្យដឹងដែរថា ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ នៅក្នុង ប្រទេសកម្ពុជា…

  • ទំនាក់ទំនង ដ៏រឹងមាំជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាងកម្ពុជា-បារាំង នឹងជួយជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើន

    ទំនាក់ទំនង ដ៏រឹងមាំជាប្រវត្តិសាស្ត្រ និងគ្រប់កម្រិត រវាងកម្ពុជា-បារាំង នឹងជួយជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ កាន់តែរីកចម្រើន

    ប៉ារីស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ ក្នុងចំណោមបណ្តាប្រទេសនៃទ្វីបអឺរ៉ុប ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្របពេលដែលប្រទេសបារាំង-កម្ពុជា កំពុងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ។ បន្ថែមលើនេះ លោកជំទាវប្រធានរដ្ឋសភា ក៏បានសម្តែងនូវការពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ក្នុងការបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ថ្នាក់តំបន់មួយនៅក្នុងប្រទេសកម្ពុជា សម្រាប់បម្រើឱ្យការបណ្តុះបណ្តាលភាសាបារាំង និងការផ្សព្វផ្សាយវប្បធម៌បារាំង ដល់ប្រជាជននៃបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសកម្ពុជា ជាប្រទេសដែលមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរលង់ជាមួយនឹងប្រទេសបារាំង ហើយក៏នៅតែជាប្រទេសសកម្មមួយ ដែលមានប្រជាជនប្រើប្រាស់ភាសាបារាំងជាច្រើន។ ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវប្រធានរដ្ឋសភាបារាំង និងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំងរវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសទំនាក់ទំនងរវាងសា្ថប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងវិស័យអប់រំ…