-
ភាពស្អាត កើតចេញពីចិត្ត និងគំនិតបុគ្គលម្នាក់ៗ ឈានឆ្ពោះទៅភាពស្អាត របស់សង្គម នាំឱ្យប្រទេសជាតិស្អាត បន្តជំនាន់ទៅមុខទៀត

ភ្នំពេញ៖ «ភាពស្អាត កើតចេញពីចិត្ត និងគំនិតបុគ្គលម្នាក់ ឈានឆ្ពោះទៅភាពស្អាតរបស់សង្គម នាំឱ្យប្រទេសជាតិស្អាត បន្តជំនាន់ទៅមុខទៀត» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នារសៀលថ្ងៃចន្ទទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១ កញ្ញា បាននិងកំពុងកៀរគរមនុស្សជាង ៤លាននាក់ ឱ្យចូលរួម នាពេលបច្ចុប្បន្ន ជាពិសេសនោះ យុទ្ធនាការនេះដោយផ្តើមចេញពីការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដោយបេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាមោទនភាពរបស់កម្ពុជាយើង ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានបណ្តុះគំនិតឱ្យកុមារស្រឡាញ់បរិស្ថាន និងបានបង្កើតភាពស្អាតនេះ ដែលមិនត្រឹមតែធ្វើឱ្យខ្លួនយើងស្អាត ឬការស្អាតចេញពីក្នុងខ្លួននោះទេ ប៉ុន្តែធ្វើខាងក្រៅខ្លួនមានភាពស្អាតបន្ថែមទៀត…
-
កម្ពុជា នឹងបង្កើតស្ថានីយបណ្តុះកូនឈើលក្ខណៈអន្តរជាតិនៅក្នុងខេត្តចំនួន៤

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន ៤កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាន និងតាមសហគមន៍ ។ សម្រាប់ ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង៤កន្លែងខាងលើ អាចមានសមត្ថភាពបណ្តុះកូនឈើ ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗ ដូចជា៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ នឹងទាក់ទាញបានការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាននូវទេសចរណ៍គោលដៅកម្សាន្តបៃតង។ ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ ឱ្យរកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរណ៍។ គួរបញ្ជាក់ថា គម្រោងរៀបចំស្ថានីយបណ្តុះកូនឈើនៅក្នុងភូមិសាស្រ្តទាំង៤ ខាងលើ ជំរុញភាពបៃតង ដែលជាមុំដ៏សំខាន់មួយក្នុងចំណោមមុំបី នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ

កណ្តាល៖ នៅភូមិគ្រឹៈតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសន្ទនាជាមួយ ឯកឧត្តម ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួមរួម តាមប្រព័ន្ធវីដេអូ ។ នៅក្នុងកិច្ចសន្ទនាដែលបានចំណាយពេលប្រមាណ២០នាទី មេដឹកនាំគណបក្សទាំងពីរ បានវាយតម្លៃខ្ពស់ នៃជំនួបទ្វេភាគីក្នុងបរិយាកាសសប្បាយរីករាយ និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់ឆ្នាំថ្មី ។ ថ្នាក់ដឹកនាំទាំងពីរ បានលើកអំពីគុណសម្បត្តិ នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលឆ្នាំនេះគឺជាគម្រប់ខួប ២៥ឆ្នាំ ហើយគណបក្សទាំងពីរនឹងពិចារណាគ្នា នៅក្នុងការផ្លាស់ប្ដូរសារអបអរសាទរទៅវិញទៅមក និងការបង្កើតនូវព្រឹត្តិការណ៍ចាំបាច់នានា ដើម្បីផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការដែលធ្លាប់មានអស់រយៈពេល ២៥ឆ្នាំកន្លងមក ។ ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរអំពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដោយភាពជឿជាក់ ការគោរពគ្នា ការយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមកតាមពេលវេលា និងកាលៈទេសៈចាំបាច់ ហើយថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ នឹងបង្កើនបរិយាកាស នៃការផ្លាស់ប្ដូរទស្សនកិច្ច ទៅតាមពេលវេលាសមស្រប ទាំងទៅរស្ស៊ី និងមកកម្ពុជា។ ថ្នាក់ដឹកនាំទាំងពីរ…
-
Church of Jesus Christ មានគម្រោងសាងសង់មន្ទីរពេទ្យព្យាបាលជំងឺបេះដូងនៅខេត្តសៀមរាប

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃChurch of Jesus Christ លោកElder Dale G. Renlund បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអំពីគម្រោងកសាងមន្ទីរពេទ្យព្យាបាលជំងឺបេះដូងមួយកន្លែង នៅក្នុងខេត្តសៀមរាបសំដៅជួយដល់ការព្យាបាល និងលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពជា។ប៉ុន្តែលោកពុំបានបញ្ជាក់លំអិតអំពីគម្រោងនេះសាងសង់នេះទេ។ ជាមួយគ្នានេះលោកក៏បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តចូលរួមចំណែកលើកកម្ពស់និងគាំទ្រវិស័យសុខាភិបាល និងលើការបណ្ដុះបណ្ដាលកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ នៅតាមមូលដ្ឋានផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ច មកព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ លោក Elder Dale G.Renlund ក៏បានជម្រាបសម្តេចធិបតីនូវសកម្មភាពការងាររបស់ Church of Jesus Christ ដែលផ្ដោតជាសំខាន់ការកិច្ចការមនុស្សធម៌ ការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍វិស័យសាសនា អប់រំ សុខាភិបាល និងអនាម័យទឹកស្អាតតាមមូលដ្ឋាន ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះលទ្ធផល…
-
រដ្ឋមន្រ្តី នេត្រ ភក្រ្តា ៖ ក្រសួងព័ត៌មាននឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋពុលព័ត៌មានក្លែងក្លាយ

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានលើកឡើងថា ក្រសួងព័ត៌មាននឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋពុលព័ត៌មានក្លែងក្លាយដែលធ្វើឱ្យមានការយល់ច្រឡំ។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់បន្តថា ក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មានខុសពីព័ត៌មានសន្តិសុខ(និយា យពីព័ត៌មានពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍) ប៉ុន្តែសន្តិសុខព័ត៌មាន គឺសំដៅ ដូចគ្នាទៅនឹង សន្តិសុខស្បៀង សន្តិសុខថាមពល។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១. ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ ទី២.ព័ត៌មានដែលមានគុណភាព(គុណភាព អ្នកកាសែត) ទី៣. សុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សន្តិសុខព័ត៌មានជាផ្នែកមួយក្នុងការជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសម្រាប់ប្រទេសផងដែរ។ ឯកឧត្តមបានបន្ថែមថា នៅពេលខាងមុខនេះ ក្រសួងនឹង ដាក់ចេញនូវគោលនយោបាយជាតិពីផ្សាយព័ត៌មានពីអាណូឡូកទៅឌីជីថល ដែលគោលនយោបាយនេះមានការពាក់ព័ន្ធច្រើនរួមទាំងការនាំចូលនូវឧបករណ៍សម្ភារសោតទស្សន៍ចូលមកក្នុងប្រទេសថាតើ…
-
កម្ពុជា និង UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវវិស័យអាទិភាពចំនួន ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ទី១) ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី…
-
ទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យ ។ ក្នុងជំនួបនេះ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅសាធារណរដ្ឋបារាំង និងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជូននូវការបេ្តជ្ញាចិត្ត របស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យបន្ថែមទៀត ជាពិសេស លើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន…
-
អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់ លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម

(ភ្នំពេញ)៖ អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់ លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម បន្តទៀត ។ នេះជាគូសបញ្ជា ក់របស់លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ(UN–ESCAP) ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចតេជោហ៊ុនសែនបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់លោកជំទាវអគ្គលេខាធិការរង អង្គការសហប្រជាជាតិ នៅកម្ពុជាបន្ទាប់ពីសម្ដេចបានជួបលើកជំទាវកាលពីឆ្នាំ២០១៩ កន្លងទៅ។ សម្ដេចបានបញ្ជាក់ថា ដំណើរបេសកកម្មរបស់លោកជំទាវនៅពេលនេះ នឹងពិនិត្យឃើញអំពីការវិឌ្ឍន៍ និងការរីកចម្រើនសេដ្ឋកិច្ចសង្គមនៅកម្ពុជា ។ លោកជំទាវ អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្ដែងការគួរសម។ លោកជំទាវបានបញ្ជាក់ថា នេះជាលើកទីបីហើយ ចាប់តាំងពីឆ្នាំ២០១៩ ដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកដល់កងទ័ព បង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ

(ភ្នំពេញ)៖ យោងតាមសារលិខិតជូនពរចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ នៃការបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានក្រើនរំលឹកដល់កងទ័ពបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ ឆ្លើយតបទៅនឹងបញ្ហាសកល និងមហិច្ឆិតាអាក្រក់របស់ជនក្បត់ជាតិ។ តាមរយៈលិខិត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ និងលើកទឹកចិត្តចំពោះយោធិនទាំងអស់ ដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អជាមួយបណ្តាគ្រប់កងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី។ បន្ថែមពីលើនោះបានសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ខណៈដែលប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះ ដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។ សម្តេច បានរំលេចថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមកនេះ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្មវិធី “សំណេរអង្គរ”គឺជាការ តម្កើងអក្សរសាស្ត្រ

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរដល់ជ័យលាភីទាំង៣រូប នៃកម្មវិធីសរសេរតាមអានថ្នាក់ជាតិលើកទី១ “សំណេរអង្គរ” ក្រោម ប្រធានបទ”អង្គរអាណាចក្រនៃអរិយធម៌ខ្មែរ”។សម្ដេចបានចាត់ ទុកកម្មវិធីនេះជាការ ពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យកាន់ ផុលផុស បន្ថែមទៀត ។ យោងតាមលទ្ធផលប្រកាសដោយគណៈកម្មការបានបង្ហាញថា បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ នៃកម្មវិធី សរសេរ តាមអានថ្នាក់ជាតិលើកទី១ «សំណេរអង្គរ»។ បេក្ខជនរូបនេះ សរសេរ ខុសតែ២ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងតាមអាន ថ្នាក់ជាតិរបស់ខ្លួន ខណៈបេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ និងជ័យលាភីលេខ៣បេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យប៉ុណ្ណោះ នៃសំណេរប្រឡងរបស់ខ្លួន ដែលបាន ប្រារព្ធនៅ ស្ពានហាល ប្រាសាទ អង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ សូមជម្រាបថាកម្មវិធី«សំណេរអង្គរ» ក្រោមប្រធានបទ…