-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បញ្ជាការដ្ឋានកងទ័ពជើងគោក បន្តទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពរបស់កម្លាំង និងការបំពាក់យុទ្ធោបករណ៍ផ្សេងៗ

(ភ្នំពេញ)៖ ក្នុងឯកសណ្ឋានជាកងទ័ព នៃឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបន្តធ្វើកំណែទម្រង់ពង្រឹងរចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងការបំពាក់យុទ្ធោបករណ៍ផ្សេងៗ។ សម្តេចធិបតី បានបញ្ជាក់ថា ខ្ញុំសូមឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក សូមបន្តទម្រង់ពង្រឹងរចនាសម្ព័ន្ធ ដែលបានកែសម្រួលរួច ពង្រឹងសមត្ថភាពរបស់កម្លាំង ដែលបានរៀបចំរួច និងការបំពាក់ផ្សេងៗ។ បន្ថែមពីនោះទៀត សម្តេច ក៏បានឲ្យបន្ដពិនិត្យក្នុងករណីចាំបាច់ ដើម្បីធ្វើការកំណែទម្រង់រចនាសម្ព័ន្ធបន្ដ ព្រោះសភាពការណ៍ប្រែប្រួល សភាពការណ៍វិវត្ដន៍ បច្ចេកវិទ្យាវិវត្ដន៍ យុទ្ធវិធីវិវត្ដន៍ ទាមទារឲ្យកងកម្លាំង របស់យើងត្រូវវិវត្ដន៍ផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា យើងមិនអាចប្រយុទ្ធនូវសង្គ្រាមអនាគត ផ្អែកលើយុទ្ធវិធីអតីតកាលទាំងអស់នោះទេ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក បន្តស្រាវជ្រាវហ្វឹកហាត់ ដើម្បីឆ្លើយតបការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងស្ថានភាពរបស់ពិភពលោកផងដែរ ។…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កងទ័ព គឺជាកម្លាំងស្នូល ហើយកងទ័ព ក៏ជាកត្តានៃសង្គ្រាម និងសន្តិភាពផងដែរ

(ភ្នំពេញ)៖ កងទ័ពគឺជាកម្លាំងស្នូល ដែលអាចធ្វើឲ្យមានសង្គ្រាម ហើយក៏អាចធ្វើឲ្យមានសន្តិភាពផងដែរ ។ នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឯកសណ្ឋានជាកងទ័ព ក្នុងឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងទ័ពជាកម្លាំងស្នូលធំណាស់ ជាកម្លាំងមួយដែលអាចធ្វើឲ្យមានសង្គ្រាម ហើយក៏អាចធ្វើឲ្យមានសន្តិភាពផងដែរ ។ សម្តេចធិបតី បានបញ្ជាក់ថា បណ្ដាប្រទេសជាច្រើននៅអាហ្រិក គឺកម្លាំងទ័ព បានបង្កឲ្យមានអសន្តិសុខ តាមរយៈការបះបោរ ឬរដ្ឋប្រហារ ហើយជាក់ស្ដែងកម្ពុជាខ្លួនឯង ការផ្លាស់ប្ដូរតាមរយៈការធ្វើរដ្ឋប្រហារ បានធ្វើឲ្យយើងវេទនា ។ អញ្ចឹងកុំឲ្យកិច្ចការងារនេះកើតឡើងវិញ បញ្ហានេះកើតមាននៅលើទឹកដីអង្គររបស់យើង គឺកងទ័ព ត្រូវតែបំពេញភារកិច្ចស្នូល ធ្វើយ៉ាងណាការពារឲ្យបាននូវសុខសន្តិភាព ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងសារដាស់តឿនទៅដល់ស្មារតីកងទ័ព ក្នុងការរក្សានូវភារកិច្ចរបស់ខ្លួន ការពារនូវសន្តិភាព ប្រជាជន…
-
កងទ័ព តែងផ្សាភ្ជាប់គ្រប់ដំណាក់កាល នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់ជាតិ ពោលទាំង រដ្ឋប្រហារ ការរំដោះជាតិ ពន្លត់នូវភ្លើងសង្គ្រាម និងស្វែងរកនូវសុខសន្ដិភាពជូនដល់ជាតិ និងប្រជាជន

(ភ្នំពេញ)៖ កងទ័ព តែងផ្សាភ្ជាប់គ្រប់ដំណាក់កាល នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់ជាតិ ពោលទាំង រដ្ឋប្រហារ ការរំដោះជាតិ ពន្លត់នូវភ្លើងសង្គ្រាម និងស្វែងរកនូវសុខសន្ដិភាពជូនដល់ជាតិ និងប្រជាជន ។ នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឯកសណ្ឋានជាកងទ័ព ក្នុងឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កងទ័ព គឺជាកម្លាំងមួយដែលសំខាន់ កងទ័ពអាចផ្ដើមសង្គ្រាម ហើយកងទ័ពក៏ចូលរួមសំខាន់ក្នុងការបញ្ចប់សង្គ្រាម។ ទស្សវត្ស៍ទី៧០ រដ្ឋប្រហារ គឺដោយសារកងទ័ព ដែលធ្វើឲ្យប្រទេសធ្លាក់ចូលភ្លើងសង្គ្រាម ការប្រយុទ្ធគ្នាបែកបាក់ទឹកដី ប៉ុន្ដែនៅឆ្នាំ១៩៩៨ ក៏ដោយសារការចូលរួមរបស់កងទ័ពគ្រប់ភាគីជាពិសេស កងទ័ពអតីតខ្មែរក្រហមដែលចូលរួម បើសិនជាគ្មានការចូលរួមរបស់កងទ័ព បណ្ដាមេបញ្ជាការតាមបណ្ដាអង្គភាព កងពលនោះទេ ការចូលរួមរបស់មេដឹកនាំនយោបាយរបស់ អតីតអង្គការចាត់តាំងខ្មែរក្រហម ក៏មិនជោគជ័យនោះដែរ។ សម្ដេចធិបតី បានបន្តថា…
-
សម្ដេចធិបតី ៖ ការទំនើបកម្មយោធា និងពង្រឹងសមត្ថភាព កងទ័ពរបស់កម្ពុជា គ្មានមហិច្ឆតារំលោភឈ្លានពានប្រទេស ណាមួយនោះទេ

ភ្នំពេញ៖ក្នុងឱកាសអញ្ជើញចូលរួមពិធីអបអរសាទរខួប២៥ ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាន បញ្ជាក់ ថាកម្ពុជាបានខិតខំធ្វើទំនើបកម្មយោធានិងពង្រឹងសមត្ថភាពកងទ័ព គ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយនោះទេ ។សម្តេចបន្តថា កម្ពុជាមានសិទ្ធិក្នុងការពង្រឹងសមត្ថភាពកងទ័ព ដូចបណ្តាប្រទេសផ្សេងៗដែរ ហើយកម្ពុជាគ្មានបំណងទៅ បង្កើត សង្រ្គាមជាមួយអ្នកណានោះទេ។កម្ពុជា ធ្វើទំនើបកម្ម កងទ័ពនេះ ក៏ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព នៅក្នុងតំបន់ និងលើពិភពលោកផងដែរ ។កងទ័ពកម្ពុជា មិនត្រឹមតែបានចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិនោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការថែរ ក្សាស ន្តិភាព នៅតាមបណ្តាប្រទេសនានា ក្រោមឆត្រនៃអង្គការសហ ប្រជាជាតិទៀតផង ។សម្តេចធិបតីបានបន្ថែមថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះ រាជាណាចក្រកម្ពុជា យើងមិនត្រូវបានអនុញ្ញាតឱ្យ មាន មូលដ្ឋាន កងទ័ពនៅក្រៅប្រទេសបានទេ លើកលែង តែនៅ ក្រោមឆត្រអង្គការសហប្រជាជាតិ។ សម្តេច បានសង្កត់ធ្ងន់ដែ រថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តចូលរួមក្នុងការថែរក្សា សន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រោះកម្ពុជាយល់ ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភ្លើងសង្គ្រាម ៕ ដោយ៖វណ្ណលុក
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ក្រសួង បើកទ្វារស្វាគមន៍សហការ ពីសំណាក់ដៃគូអភិវឌ្ឍ និង វិស័យឯកជន

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល នាទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍និងការពេញចិត្ត ចំពោះ កម្មវិធីអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីហាត់ការ នៅអ៊ីស្រាអែល ដែល ពង្រឹងសមត្ថភាពជំនាញកសិកម្មរបស់និស្សិតខ្មែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយរបស់ក្រសួង ដែលរួមមាន៖ ការធានាសន្តិសុខស្បៀង និងការរក្សានិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដើម្បីគាំទ្រកសិករទាំងបច្ចេកទេស ទីផ្សារ និងសម្របសម្រួលដោះស្រាយប្រឈមផ្សេងៗ ព្រមទាំងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់និងច្រវាក់តម្លៃ ជាពិសេសការកាត់បន្ថយថ្លៃដើមផលិត រក្សាស្ថិរភាពតម្លៃ និងទទួលបានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីលើកស្ទួយវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកទ្វារស្វាគមន៍ចំពោះការសហការដ៏ស្មោះត្រង់ ពីសំណាក់ដៃគូអភិវឌ្ឍ និងវិស័យឯកជន ក្នុងការគាំទ្រ ជំរុញ និងវិនិយោគលើខ្សែច្រវាក់ផលិតកម្មផលិតផលកសិកម្ម ពិសេសការកែច្នៃប្រកបដោយគុណភាពសម្រាប់បម្រើដល់ការនាំចេញ។ គោលដៅគឺធ្វើយ៉ាងណាឱ្យកសិករមានផលចំណេញសេដ្ឋកិច្ច និងទទួលបានតម្លៃបន្ថែមខ្ពស់ ។…
-
វិស័យឯកជន បង្ហាញការគាំទ្រយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន និងគាំទ្រសង្គមកម្ពុជា

ភ្នំពេញ៖ លោក Chan T. Chem, The Prince Foundation បានគាំទ្រយុទ្ធសាស្ត្រ ចក្រាវិស័យបរិស្ថាន ពិសេសលើមុំទី១ គឺភាពស្អាត ដោយក្រុមហ៊ុន ព្រីនស៍ សូមចូលរួម ចំណែករៀបចំឱ្យមានធុងសំរាម តាមសាលារៀនទាំងអស់នៅខេត្តព្រះសីហនុ។ ការប្រកាសគាំទ្របែបនេះរបស់លោក Chan T. Chem បានធ្វើឡើងក្នុងឱកាស ដែល លោកត្រូវបានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឱ្យចូល ជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ។ តាមរយៈជំនួបនេះដែរ ក្រុមហ៊ុន ព្រីនស៍ ក៏គាំទ្រនូវភាពបៃតង ដោយធ្វើយ៉ាងណា ដាំដើមឈើ ដើម្បីឱ្យមានភាពបៃតង ស្រស់ស្អាតនៅខេត្តព្រះសីហនុ និងក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនផងដែរ។ លើសពីនេះ ក្រុមហ៊ុន ព្រីនស៍ ក៏បានបង្ហាញចំណាប់អារម្មណ៍គាំទ្រសង្គមកម្ពុជា ដោយផ្តល់ជូនអាហារូបករណ៍ជូនដល់សិស្សានុសិស្សជាងតិច១០០នាក់ ក្នុងមួយឆ្នាំ គាំទ្រវិស័យកីឡា និងវិស័យសុខមាលភាពផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានស្វាគមន៍ចំពោះការគាំទ្រទាំងលើវិស័យស្អាត…
-
អូស្រ្តាលី បានបង្ហាញឆន្ទៈ មុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ ការ ជាមួយ កម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

(ភ្នំពេញ)៖ ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត(Justin Kevin Whyatt)ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅកម្ពុជា បានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លំាងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លំាងថែរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅតាមប្រទេសជាច្រើន នៅលើសកលលោកវិញ។ ប្រទេសអូស្រ្តាលី បានបង្ហាញឆន្ទៈមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) បានគូសបញ្ជាក់ថា អូស្រ្តាលី បានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹងវិវិស័យសន្តិសុខ និងការពារជាតិ…
-
កម្ពុជា-វៀតណាម: មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេសកម្ពុជា នោះឡើយ

ភ្នំពេញ៖ កម្ពុជា-វៀតណាម បានបញ្ជាក់ដូចគ្នាថា មិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងជាមួយនឹងប្រទេសវៀតណាម ឬក៏ប្រឆាំងនឹងប្រទេសកម្ពុជា នោះឡើយ ។ ការបញ្ជាក់របស់ភាគីទាំងពីរ ធ្វើឡើងក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្ដៅ និងបានវាតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម តូ ឡឹម នៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុក ទស្សនកិច្ចរបស់ប្រតិភូក្រសួងនគរបាលវៀតណាម នៅកម្ពុជានាពេលនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។ សម្ដេចប្រធានគណបក្ស បានសំដែងនូវការអបអរសាទរ ចំពោះឯកឧត្តម តូ លឹម ដែលទទួលបានគ្រឿងឥស្សរយស…
-
រយៈពេល២០ឆ្នាំ CJCC ដើរតួនាទីយ៉ាងសំខាន់ ក្នុងទំនាក់ទងប្រទេសទាំងពីរកម្ពុជា-ជប៉ុន នៅលើគ្រប់ផ្នែក គ្រប់វិស័យ

(ភ្នំពេញ)៖ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន UENO Atsushi បានលើកឡើងថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៤មក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភា្ជប់ទំនាក់ទំនង ប្រទេសយើងកម្ពុជា-ជប៉ុន នៅលើគ្រប់ផ្នែក គ្រប់វិស័យ ។ឯកឧត្តម បន្តថា CJCC បានធ្វើកិច្ចការនេះដោយចូលរួមចំណែកក្នុងសកម្មភាពផ្លាស់ប្តូរអាជីវកម្ម ដោយដើរតួជា ‘មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌’ ដ៏ពេញនិយម និងជានិមិត្តរូបនៃមិត្តភាព សាមគ្គីភាព រវាងប្រទេសជប៉ុននិងកម្ពុជា។ ការលើកឡើងរបស់ ឯកឧត្ដម ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្នុងពិធី អបអរសាទរគម្រប់ខួប២០ឆ្នាំ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ ឯកឧត្តម បន្តថា ប្រទេសជប៉ុនបានគាំទ្រ CJCC ជាដំណាក់កាល ហើយឥឡូវនេះកំពុងបន្តគាំទ្រ ដំណាក់កាលទី ៥។កិច្ចខិតខំប្រឹងប្រែងពីមុនបានផ្តោតលើការបណ្តុះគំនិតសហគ្រិនកម្ពុជា និងការផ្សព្វផ្សាយវប្បធម៌ជប៉ុន។ បច្ចុប្បន្ននេះ សកម្មភាពផ្គូផ្គងអាជីវកម្មកំពុងដំណើរការ ដោយមានគោលបំណងនាំសហគមន៍ធុរកិច្ចជប៉ុន និងកម្ពុជា។…
-
កម្ពុជា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ ប្រទេសពីរ គោលដៅទេសចរណ៍ តែមួយ

(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម បង្កើនកិច្ច សហប្រតិបត្តិការ ប្រទេសទាំងពីរ ជាគោលដៅទេសចរណ៍តែមួយ ការថ្លែងបែបនេះ តាមរយៈជំនួបរវាង ឯកឧត្ដម សុខឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ក្រសួងទេសចរណ៍ នៅក្នុងអាណត្តិទី៧នេះ បន្តធ្វើការងារ ឲ្យបានកាន់តែជិតស្និទ្ធ ជាមួយ រដ្ឋមន្ត្រីទេសចរណ៍វៀតណាម លើការពង្រឹងប្រសិទ្ធភាព ជាពិសេសជំរុញឲ្យ កម្ពុជា វៀតណាម ក្លាយជា គោលដៅទេសចរណ៍ តែមួយ នឹងជំរុញផ្សព្វផ្សាយ ទេសចរណ៍ ប្រទេសទាំងពីរ និងទេសចរអន្តរជាតិ ប្រទេសទី៣ និងទី៤ ធ្វើដំណើរ ទេសចរ នៅក្នុងប្រទេសទាំងពីរ កម្ពុជា វៀតណាម។ ឯកឧត្ដម សុខ សូកេន…