Category: នយោបាយ

  • អ្នកនាំពាក្យ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត នឹងដំណើរការក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន

    អ្នកនាំពាក្យ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត នឹងដំណើរការក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន

    ភ្នំពេញ៖ គម្រោងសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប- ប៉ោយប៉ែត ប្រវែងសរុបប្រមាណ ៤២០ គីឡូម៉ែត្រនៅចំណុចចាប់ផ្តើមខាងជើងផ្លូវក្រវាត់ក្រុងទី ៣ រាជធានីភ្នំពេញ និង ចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) ឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១ គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥គីឡូម៉ែត្រ។នេះបើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួក្រសួងសាធារណការ និង ដឹកជញ្ជូន។ សូមជម្រាបជូនថា ដំណាក់កាលទី១ ភ្នំពេញ – សៀមរាប ក្រុមហ៊ុន CRBC គ្រោងនឹងបញ្ចប់សេចក្តីព្រាង គម្រោងសិក្សាសមិទ្ធិលទ្ធភាពប្លង់វិស្វកម្មសំណង់នៅខែកុម្ភៈ ២០២៤ និងបន្ទាប់មក ត្រៀមបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង(FS ) អាចនឹងដាក់ជូនរាជរដ្ឋាភិបាលនាពេលនាដើមខែមិថុនា ឆ្នាំ២០២៤។ សម្រាប់ដំណាក់ទី២៖ សៀមរាប-ប៉ោយប៉ែត នឹងបញ្ចប់ការងារសិក្សានៅការដ្ឋាន ខែមីនា ២០២៤ និង បញ្ចប់សេចក្តីព្រាងគម្រោងសិក្សាសមិទ្ធិលទ្ធភាព បច្ចេកទេសប្លង់វិស្វកម្ម…

  • ករណីបណ្តឹង ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង ខេត្តកំពង់ធំ ទទួលបានដំណោះស្រាយដ៏សមស្របនិងទាន់ពេលវេលា

    ករណីបណ្តឹង ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង ខេត្តកំពង់ធំ ទទួលបានដំណោះស្រាយដ៏សមស្របនិងទាន់ពេលវេលា

    (ភ្នំពេញ)៖ ក្រោមកិច្ចដឹកនាំយ៉ាងយកចិត្តទុកដាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជុំវិញករណីបណ្តឹង ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង ខេត្តកំពង់ធំ គូភាគីទទួលបានដំណោះស្រាយបណ្ដោះអាសន្នដ៏សមស្របនិងទាន់ពេលវេលា ។ ដើម្បីដោះស្រាយបញ្ហាធំនៅចំពោះមុខ និងសង្គ្រោះផលស្រូវប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាកសិករឱ្យ បានទាន់ពេលវេលា។បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានចាត់គណៈប្រតិភូរបស់ក្រសួងចុះជួបជាមួយ លោក ហង់ សុគន្ធ អ្នកគ្រប់គ្រងស្ថានីយបូមទឹកប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង និងតំណាងប្រជាពលរដ្ឋ ចំនួន ១២៥ គ្រួសារ ដើម្បីធ្វើការសម្របសម្រួល និងដោះស្រាយឱ្យអ្នកគ្រប់គ្រងស្ថានីយបូមទឹក ផ្គត់ផ្គង់ទឹកជូន កសិករឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ចៀសវាងការខូចខាតស្រូវរបស់ប្រជាកសិករ។ ក្រោមការសម្របសម្រួលរបស់ក្រសួងអធិការកិច្ច រដ្ឋបាលខេត្តកំពង់ធំ មន្ទីរធនធានទឹក និងឧតុនិយម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ភាគី លោក…

  • ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រឡងជ្រើសរើសគ្រូកីឡា ត្រូវប្រកួតប្រជែង ដោយផ្អែក លើសមត្ថភាព «អ្នកចេះ ប្រឡងជាប់»

    ឯកឧត្តម ហ៊ុន ម៉ានី ៖ ការប្រឡងជ្រើសរើសគ្រូកីឡា ត្រូវប្រកួតប្រជែង ដោយផ្អែក លើសមត្ថភាព «អ្នកចេះ ប្រឡងជាប់»

    (ភ្នំពេញ)៖ ការប្រឡងជ្រើសរើសគ្រូកីឡា គឺធានាឱ្យមានភាពស្មើៗគ្នានៃសិទ្ធ ប្រកួតប្រជែងដោយផ្អែកលើសមត្ថភាព ជាប់ដោយមោទនៈ ហើយបើធ្លាក់ គឺធ្លាក់ដោយអស់ចិត្ត ពោល គឺធ្វើឡើងតាមគោលការណ៍ «អ្នកចេះ ប្រឡងជាប់» ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យ ចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សន្និសីទសារព័ត៌មាន ពាក់ព័ន្ធការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងសាលាភូមិន្ទរដ្ឋបាល ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ការប្រឡងជ្រើសរើសគ្រូឯកទេសអប់រំកាយ និងកីឡានេះ គឺធ្វើឡើងដោយតម្លាភាព នឹងមិនមានការផ្ដល់អាទិភាពពិសេសដល់បុគ្គលណាម្នាក់ឡើយ ដោយផ្អែកទៅលើគោលការណ៍របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ក្នុងការជំរុញវិធានការគន្លឹះ ហើយវិធានការគន្លឹះទី១ គឺការរៀបចំប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ដោយការផ្តល់ឱកាសឲ្យស្មើៗគ្នា ក្នុងការចូលរួមចុះឈ្មោះ ហើយនឹងការប្រកួតប្រជែងផ្អែកលើសមត្ថភាព…

  • គ.ជ.ប. បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    គ.ជ.ប. បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធមួយស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ដោយបានផ្តោតសំខាន់ៗទៅលើចំណុចចំនួន៣គឺ ៖ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោត ,ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត,បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ។ ឯកឧត្តម ហែល សារ៉ាត់ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានថ្លែងក្នុងពិធីបើកិច្ចប្រជុំនេះថា៖ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបញ្ចប់ជាស្ថាពរនូវដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោត និងការចុះបញ្ជីបេក្ខជន គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ។ ក្រៅពីនេះក៏បានបញ្ចប់ផងដែរ នូវការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយនៅលើសន្លឹកឆ្នោត ហើយត្រៀម អនុវត្តការងារជាបន្តបន្ទាប់តាមប្រតិទិនបោះឆ្នោត ដែល គ.ជ.ប បានដាក់ចេញ។ ឯកឧត្តមបានថ្លែងបញ្ជាក់បន្ថែមថា៖ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតមើលតាមការិយាល័យបោះឆ្នោតគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទ នៃការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ។ បញ្ជីរាយនាមគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការ គ.ជ.ប បិទផ្សាយជាសាធារណៈ នៅតាមរាជធានី ខេត្តទាំង ២៥ ចាប់ពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នេះ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើគ្រប់មន្ត្រីជំនាញ ត្រូវអនុវត្តការងារកសិកម្ម ឱ្យដល់មូល ដ្ឋាន ដោយត្រូវសហការតាមដាននូវតម្រូវការជាក់ស្តែង របស់ កសិករ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើគ្រប់មន្ត្រីជំនាញ ត្រូវអនុវត្តការងារកសិកម្ម ឱ្យដល់មូល ដ្ឋាន ដោយត្រូវសហការតាមដាននូវតម្រូវការជាក់ស្តែង របស់ កសិករ

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោង ដែលធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំថ្នាក់ដឹកនាំក្រសួង និងមន្ដ្រីជំនាញ ឱ្យសិក្សា និងក្តាប់ការងារឱ្យបានច្បាស់លាស់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។ លើសពីនេះ គ្រប់អគ្គជំនាញពាក់ព័ន្ធត្រូវអនុវត្តការងារកសិកម្មឱ្យដល់មូលដ្ឋាន ដោយត្រូវសហការតាមដាននូវតម្រូវការជាក់ស្តែងរបស់ប្រជាកសិករ។ គោលដៅ គឺដើម្បីជួយឱ្យកសិករទទួលបានផលចំនេញ និងប្រសិទ្ធភាពសេដ្ឋកិច្ច ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យ និងអនុវត្តប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម ធ្វើយ៉ាងណាក្ដាប់ឱ្យបាននូវតម្លៃទីផ្សារច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងបញ្ចូនទិន្នន័យទៅតាមស្ថានភាពឡើងចុះនៃទីផ្សារជាក់ស្តែង ៕ ប្រភព ៖ ក្រសួកសិកម្ម

  • ប្រកាសទទួលស្គាល់កែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តសៀមរាប

    ប្រកាសទទួលស្គាល់កែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ខេត្តសៀមរាប

    សៀមរាប៖ កាលពីរសៀលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាបមានការរៀបចំពិធីប្រកាស ទទួលស្គាល់ជាកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកសាខាសម្ព័ន្ធ យុវជន ស្រឡាញ់សន្តិភាពរាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក ព្រមទាំងយុវជន យុវតីសមាជិកសមាជិកា យុវជន ស្រឡាញ់ សន្តិភាព ចំនួន ៣៥០នាក់។ លោក អ៊ឹង គឹមលាង ក្នុងនាមតំណាងឱ្យឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា សកម្មភាពរបស់យុវជននាពេលបច្ចុប្បន្ន ជាកម្លាំងចលករ ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស។ អ្នកថែរក្សាការពារសន្តិភាព ។ក្នុងនោះសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តសៀមរាប បានចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម ទាំងការងារស្ម័គ្រចិត្ត និងមនុស្សធម៌ ហើយទទួលបានការគាំទ្រយ៉ាងពេញ ទំហឹង ពីមហាជនទៀតផង ។ លោក បានបន្តថា ការចូលរួម ការងារ សង្គមរបស់យុវជន (ស.យ.ស.ស) សាខាខេត្តសៀមរាប នាពេលកន្លងមក និងកំពុងបន្តធ្វើនាពេលបច្ចុប្បន្ននេះ បាន បង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមគ្នាសាមគ្គី ក្នុងបុព្វហេតុជាតិ…

  • ប្រតិភូខេត្តរតនគិរីអញ្ជើញជូនពរថ្នាក់ដឹកនាំបក្ស និងថ្នាក់ ដឹកនាំ ខេត្ត យ៉ាឡាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

    ប្រតិភូខេត្តរតនគិរីអញ្ជើញជូនពរថ្នាក់ដឹកនាំបក្ស និងថ្នាក់ ដឹកនាំ ខេត្ត យ៉ាឡាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

    រតនគិរី ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ វៀតណាមដែលនឹងឈានចូលមកដល់នាពេលខាងមុខនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤គណៈប្រតិភូខេត្តរតនគិរី ដឹកនាំ ដោយលោក ងិន ណែល អភិបាលរងខេត្តតំណាង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានអញ្ជើញសួរ សុខទុក្ខ និងជូនពរថ្នាក់ដឹកនាំលេខាបក្ស ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាជនខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គម និយមវៀតណាម។ខេត្តយ៉ាឡាយមានព្រំប្រទល់ជាប់ គ្នា ជាមួយខេត្តរតនគិរី។ នៅក្នុងជំនួបជាមួយលោក រ៉ឺ ឡានជុង អនុប្រធានលេខាគណៈ កម្មាធិការបក្សខេត្តយ៉ាឡាយ លោក ងិន ណែលបានសម្តែង នូវសេចក្ដីសោមនស្សរីករាយនិងសូមអំណរសាទរយ៉ាងកក់ក្ដៅជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃបក្សកុម្មុយនីស្តវៀតណាមខេត្តយ៉ាឡាយ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ វៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ ។ ចំណែកលោក រ៉ឺ ឡានជុង បានថ្លែងអំណរគុណយ៉ាង ជ្រាល ជ្រៅ ចំពោះ គណ:ប្រតិភូខេត្តរតនគិរីដែលបានឆ្លៀតឱកាស ចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីជូនថ្នាក់ដឹកនាំបក្សខេត្តក៏ដូចជាប្រជាពលរដ្ឋខេត្តយ៉ាឡាយនាពេលនេះ។លោកបានវាយ តម្លៃខ្ពស់ចំពោះ ទំនាក់ទំនងមិ ត្តភាព សាមគ្គីភាព រវាងបក្សខេត្តយ៉ាឡាយនិង គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដែលបានធ្វើសហ…

  • ឯកឧត្តម អ៊ាង សុផល្លែត ៖ ការវិនិយោគល្អ បង្កើនការងារប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានស្អាត គឺជាដៃគូអភិវឌ្ឍន៍យូរអង្វែង

    ឯកឧត្តម អ៊ាង សុផល្លែត ៖ ការវិនិយោគល្អ បង្កើនការងារប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានស្អាត គឺជាដៃគូអភិវឌ្ឍន៍យូរអង្វែង

    ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ឯកឧត្តម ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគ ដែលមាន បំណង ជួយបង្កើនការងារដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជា ស្អាតតាមរយៈការវិនិយោគដោយប្រើប្រាស់ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថានស្អាតរបស់រដ្ឋមន្រ្តីធ្វើឡើងស្របនឹងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាសគាំពារបរិស្ថាននៅកម្ពុជា (EPIAC) ដោយមាន ក្រុម ហ៊ុន និងអ្នកវិនិយោគមកពីប្រទេសចិនចូលរួមផងដែរ នារសៀលថ្ងៃទី ២៥ មករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាក្នុងពិធីនេះតំណាងក្រុមហ៊ុនវិនិយោគក្នុងវិស័យបរិស្ថានបានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនចិនធ្វើការវិនិយោគ នៅ កម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសហគ្រាស គាំពារបរិស្ថាន នៅ កម្ពុជា (EPIAC) បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងរួមចំណែកជួយបង្កើនការងារដល់ ប្រជាសហគមន៍មូលដ្ឋាន និងធានាមិនធ្វើសកម្មភាពទាំងឡាយណា ដែលបង្កផល ប៉ះពាល់ដល់បរិស្ថានរបស់កម្ពុជាឡើយ ជាក់ស្តែងក្រុមហ៊ុនទាំងអស់សុទ្ធតែបានឆ្លង កាត់ការត្រួតពិនិត្យលើផ្នែកបច្ចេកទេសមុននឹងសង់រោងចក្រដោយក្រុមការងាររបស់នាយកដ្ឋាន EIA និងតំណាងអគ្គនាយកដ្ឋាន EPA នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ រួចហើយ។ ក្រុមហ៊ុន Newbustar (Cambodia) Tire CO.,LTD…

  • ឥណ្ឌូនេស៊ី កម្ពុជា បើកទំព័រ នៃកិច្ចសហប្រតិបត្តិការ លើពាណិជ្ជកម្មកាបូន និងថាមពលបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

    ឥណ្ឌូនេស៊ី កម្ពុជា បើកទំព័រ នៃកិច្ចសហប្រតិបត្តិការ លើពាណិជ្ជកម្មកាបូន និងថាមពលបៃតង ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

    ភ្នំពេញ៖ ពាណិជ្ជកម្មកាបូន និងថាមពលបៃតង ឆ្លើយតបនឹងការប្រែប្រួល អាកាស ធាតុ ជាខ្លឹមសាររួមនៃកិច្ចពិភាក្សាដើម្បីបើកទំព័រកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងឥណ្ឌូនេស៊ី និងកម្ពុជា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានថ្លែងអបអរចំពោះសមិទ្ធផលការងារដែលក្រសួងបរិស្ថានសម្រេចបានដោយជោគជ័យនូវភារកិច្ចក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់ឯកឧត្តមរដ្ឋមន្រ្តី។ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ជំនួបទ្វេភាគីនៅថ្ងៃនេះ គឺជាឱកាសល្អក្នុងកិច្ចសហប្រតិបត្តិការទូត ដើម្បីបន្តរឹតចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពស្អិតរមួតទ្វេឡើង ។ លើសពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីគោលបំណងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ជីវៈចម្រុះ និងសេដ្ឋកិច្ចបៃតង ដោយរាប់បញ្ចូលឥណទានកាបូន ពាណិជ្ជកម្មកាបូន និងថាមពលបៃតងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចការទូតនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីយុទ្ធសាស្រ្ត ចក្រាក្នុងវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ហើយឈរលើយុទ្ធសាស្រ្តគន្លឹះនេះ កម្ពុជាសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព ស្របនឹងគោលបំណងនៃជំនួបនៅថ្ងៃនេះ ដែលឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើង។ ជាមួយគ្នានេះ កម្ពុជា-ឥណ្ឌូនេស៊ីនឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីសម្អាតប្រទេសទាំងពីរឱ្យទទួលបានភាពស្អាត មិនមានការបំពុលដោយសំណល់ប្លាស្ទិក និងមានភាពបៃតង…

  • ឯកឧត្តម ឌិត ទីណា ៖ ក្រសួងកសិកម្ម បាននិងកំពុងជំរុញគោល នយោបាយ កសិ កម្ម ឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច បរិស្ថា ន

    ឯកឧត្តម ឌិត ទីណា ៖ ក្រសួងកសិកម្ម បាននិងកំពុងជំរុញគោល នយោបាយ កសិ កម្ម ឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច បរិស្ថា ន

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាការងារស្តីពីការរៀបចំវេទិកានិរន្តរភាពកសិកម្មកម្ពុជា ជាមួយភាគីពាក់ព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកសម្រេចនូវគោលដៅគោលនយោបាយនេះ ក្រសួងគ្រោងរៀបចំឱ្យមានវេទិកាស្តីពីកសិកម្ម ដែលដឹកនាំដោយក្រសួងកសិកម្ម ដើម្បីទាក់ទាញវិនិយោគិនមកដាក់ទុនវិនិយោគនៅកម្ពុជាក្នុងខ្សែច្រវាក់ផលិតកម្ម ទាំងការកែច្នៃ វេចខ្ចប់សម្រាប់នាំចេញនូវដំណាំអាទិភាពមួយចំនួនដូចជាស្រូវ ម្រេច និងស្វាយចន្ទី។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា វេទិកាកសិកម្មនេះ ត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ផ្សារភ្ជាប់ផលិតផលដល់ទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យចូលរួមវេទិកានេះ ដើម្បីផលចំណេញទាំងអស់គ្នា និងជាពិសេស គឺផ្តល់ប្រយោជន៍ដល់សង្គមជាតិ៕ ប្រភព៖ក្រសួងកសិកម្ម