Category: នយោបាយ

  • តម្លៃប្រេងកើនឡើង ចំពេលភាពតានតឹងថ្មីកើតឡើងនៅមជ្ឈិមបូព៌ា

    តម្លៃប្រេងកើនឡើង ចំពេលភាពតានតឹងថ្មីកើតឡើងនៅមជ្ឈិមបូព៌ា

    ហុងកុង៖ នៅថ្ងៃចន្ទសប្តាហ៍នេះ តម្លៃប្រេងបានហក់ឡើង ស្របពេលមានភាពតានតឹងថ្មីកើតឡើងនៅតំបន់មជ្ឈិមបូព៌ា ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សន្យាថា នឹងសងសឹក ក្រោយចោទក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ ជាអ្នកប្រើយន្តហោះដ្រូនវាយប្រហារសម្លាប់ទាហានអាមេរិក ៣នាក់នៅហ៊្សកដានី។ តម្លៃប្រេងប្រភេទ West Texas Intermediate កើនឡើង ០.៤ភាគរយ ដល់ ៧៨.៣៤ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងប្រភេទ Brent កើនឡើង ០.៤ភាគរយ ដល់ ៨៣.៣០ដុល្លារក្នុងមួយបារ៉ែល។ ការវាយប្រហារដោយយន្តហោះដ្រូនលើមូលដ្ឋានកងទ័ពមួយក្នុងប្រទេសហ៊្សកដានី កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ូទីរបស់យេម៉ែន វាយប្រហារលើនាវាដឹកទំនិញនៅសមុទ្រក្រហម បង្កើនភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ទំនិញ តាមរយៈផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់។ អគ្គនាយកប្រតិបតិ្តក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura លោក Andrew Ticehurst និយាយថា ដំណឹងកងទ័ពអាមេរិក ៣នាក់ត្រូវបានសម្លាប់ ព្រោះការវាយប្រហារដោយយន្តហោះដ្រូន ហើយលោក ចូ បៃដិន សន្យាថា នឹងសងសឹកវិញ ទំនងជានឹងធ្វើឱ្យទីផ្សារប្រេងផ្តោតលើតំបន់មជ្ឈិមបូព៌ា។ ស្ថានការណ៍តានតឹងនេះ កើតឡើងនៅពេលដែលអ៊ីស្រាអែលបន្តធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយបន្ថែមការព្រួយបារម្ភរបស់អ្នកវិនិយោគ ជុំវិញការរីករាលដាលជម្លោះកាន់តែធំ នាំឱ្យមានការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់-អាមេរិក៕ ប្រភព៖ AFP…

  • ក្នុងខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងចំនួន២៨ ក្នុងនេះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១ករណី

    ក្នុងខែមករា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យប្តឹងចំនួន២៨ ក្នុងនេះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១ករណី

    ភ្នំពេញ៖ អង្ភភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៤នេះ អង្គភាពរបស់ខ្លួនបានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ២៨ពាក្យប្ដឹង ។ ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ០១ករណី ពាក់ព័ន្ធនឹងបទល្មើសរំលោភអំណាច និងសម្អាតប្រាក់ ។ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្នុងពេលបើកកិច្ចប្រជុំលើកទី៣១ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះថា ៖ ក្នុងខែនេះ ក្រៅពីអង្គភាពប្រឆាំងអំពើពុករលួយដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងហើយ អង្គភាពរបស់លោកបានបញ្ជូនទៅតុលាការករណី លោក ខេង យ័ន អតីតអភិបាលក្រុងកែប ក្រោមការចោទពីបទរំលោភអំណាច និងបទសម្អាតប្រាក់ គឺជាបទល្មើស ទាក់ទងនឹងការប្រព្រឹត្តិអំពើពុករលួយក្នុងមុខងារជាអ្នកកាន់ការងាររាជការ ។ គួរបញ្ជាក់ថា ចំណាត់ការលើលោក ខេង យ័ន គឺបន្ទាប់អង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ បញ្ជួនទៅតុលាការកាលពីរសៀលថ្ងៃទី១៣មករា២០២៤ ក្រោមការចោទពីបទរំលោភអំណាច និងបទសម្អាតប្រាក់៕ អត្ថបទ ៖ ម៉ាដេប៉ូរូបភាព៖ ហេង សម្បត្តិ

  • ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២៤-២០២៨

    ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២៤-២០២៨

    ភ្នំពេញ៖ «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន» គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងបរិស្ថាន ដែលបន្តគាំទ្រលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន តាមរយៈការជំរុញទេសចរណ៍ធម្មជាតិ និងកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីជម្រើសមុខរបរ ព្រមទាំងលើកទឹកចិត្ត ឱ្យសហគមន៍ដាំដើមឈើដែលមានប្រយោជន៍ និងឈានទៅសហគមន៍អព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន(២០២៤-២០២៨) នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ដើម្បីបន្តបេសកកម្ម និងចូលរួមអនុវត្ត «ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ ដល់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានពង្រឹងការអនុវត្តចំណុចអាទិភាពចំនួន ៦ រួមមាន ៖ បន្តកិច្ចសហការ និងកៀរគរដៃគូ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីសហការគាំទ្រ ធ្វើអន្តរាគមន៍ និងឆ្លើយតបនូវរាល់កង្វល់ផ្សេងៗរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាលើកកម្ពស់សហគ្រិនភាព និងការវិនិយោគ ជាមួយសហគមន៍តំបន់ការពារធម្មជាតិ លើវិស័យកសិកម្ម ការកែច្នៃអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ធម្មជាតិ ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន» ឱ្យកាន់តែមានប្រសិទ្ធភាព…

  • ក្រសួងបរិស្ថាន ប្រាប់ដល់មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការច្បាប់ ១០០ភាគរយលើរាល់បទល្មើសធនធានធម្មជាតិ

    ក្រសួងបរិស្ថាន ប្រាប់ដល់មន្ទីរបរិស្ថានរាជធានី-ខេត្ត ត្រូវអនុវត្តវិធានការច្បាប់ ១០០ភាគរយលើរាល់បទល្មើសធនធានធម្មជាតិ

    ភ្នំពេញ៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៤នេះបានចេញ សេចក្តី ណែនាំមួយដោយបានប្រាប់ដល់ប្រធានមន្ទីរបរិស្ថានរាជធានី-ខេត្ត អំពី ការជំរុញក្នុងការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធាន ធម្មជាតិ។ ក្នុងសេចក្តីណែនាំនេះបានបញ្ជាក់ថា បន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន និងមិនត្រូវមានជាដាច់ ខាត នូវ វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនល្មើស។ ក្រសួងបានបន្តឱ្យដឹងថា” ក្នុងរយៈពេល បន្ទាប់ពីមានការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបានសង្កេតឃើញថា នៅមានការខ្វះចន្លោះខ្លះៗ ពីការអនុវត្តវិធានការច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិ។ ដូចនេះ ក្រសួងសូមធ្វើការ ក្រើនរំលឹកសារជាថ្មីដល់មន្ទីរបរិស្ថានរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការ ច្បាប់ ១០០ ភាគរយ លើរាល់បទល្មើសធនធានធម្មជាតិឱ្យខាងតែបាន…

  • កម្ពុជា ចូលកាន់តំណែងផ្លូវការ ជាប្រធានក្រុមប្រទេស ៧៧ និងចិន ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤

    កម្ពុជា ចូលកាន់តំណែងផ្លូវការ ជាប្រធានក្រុមប្រទេស ៧៧ និងចិន ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤

    ហ្សឺណែវ ប្រទេសស្វីស៖ ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជា តំណាង ស្ថាន បេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការ ពាណិជ្ជកម្ម ពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស បានចូលកាន់តំណែងផ្លូវការជាប្រធានក្រុមប្រទេស ៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហ ប្រជា ជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។ ក្នុងកម្មវិធីផ្ទេរតំណែងនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក៏មានការចូលរួមពីលោកជំទាវ អគ្គលេខាធិការ អង្គការ UNCTAD ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និង China ដែលចប់អាណត្តិ ផងដែរ។ ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានមានមតិស្វាគមន៍ និងអបអរ សារទរចំពោះការចូលកាន់តំណែងរបស់កម្ពុជា…

  • ខែសីហា ១៩៧៨

    ខែសីហា ១៩៧៨

    #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #កម្មាភិបាលយោធា #វគ្គសិក្សា #សមមិត្ដហ៊ុនសែន #របបប៉ុលពត Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ក្រុមហ៊ុន Mizuda បង្ហាញពីបំណងពង្រីកការវិនិយោគ លើការផលិតថាមពលអគ្គិសនីពីសំណល់ នៅរាជធានីភ្នំពេញ

    ក្រុមហ៊ុន Mizuda បង្ហាញពីបំណងពង្រីកការវិនិយោគ លើការផលិតថាមពលអគ្គិសនីពីសំណល់ នៅរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. បង្ហាញពីបំណងពង្រីកការវិនិយោគលើការផលិតថាមពលអគ្គិសនីពីសំណល់ នៅក្នុងរាជធានីភ្នំពេញ ។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក សាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group និងសហការី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និង សហការី ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូន សម្តេចធិបតី ថា ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ផ្តល់សេវាបោសសម្អាត…

  • រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បង្ហាញការប្តេជ្ញាចិត្ត បន្តកិច្ច សហប្រតិបត្តិការអភិវឌ្ឍមូលធនមនុស្ស និង វិស័យអាទិភាពមួយចំនួន នៅកម្ពុជា

    រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បង្ហាញការប្តេជ្ញាចិត្ត បន្តកិច្ច សហប្រតិបត្តិការអភិវឌ្ឍមូលធនមនុស្ស និង វិស័យអាទិភាពមួយចំនួន នៅកម្ពុជា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក បង្ហាញការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍ មូលធនមនុស្ស និងវិស័យអាទិភាពមួយចំនួន នៅកម្ពុជា រួមមាន៖ វិស័យអប់រំ វិស័យសុខាភិបាល វិស័យកសិកម្ម វិស័យឌីជីថល វិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី ម៉ារីយ៉ាម ចេ សឺរមែន (Mariam J. Sherman) នាយិកាគ្រប់គ្រង នៃធនាគារពិភព លោកប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នាឱកាស នៃដំណើរបំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ លោកស្រីនាយិកាគ្រប់គ្រង បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យលោកស្រី និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកស្រីនាយិកាគ្រប់គ្រង បានវាយតម្លៃខ្ពស់…

  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយកសាងកុដិ និងទិញដីពង្រីបន្ថែម សម្រាប់ វត្តដែលកូននេន សីហា គង់ស្នាក់នៅក្នុងខេត្តកំពត

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសជួយកសាងកុដិ និងទិញដីពង្រីបន្ថែម សម្រាប់ វត្តដែលកូននេន សីហា គង់ស្នាក់នៅក្នុងខេត្តកំពត

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសជួយកសាងកុដិ និងទិញដីពង្រីកបន្ថែម សម្រាប់វត្តដែលកូននេន សីហា គង់ស្នាក់នៅ ដែលមាទីតាំងនៅវត្តព្រៃថ្មី ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត ។ នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោបានសរសេរថា ព្រឹកម៉ិញបានជួបកូន អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពីកូននេន សីហា ។ ចំណុចសំខាន់ តើត្រូវជួយកូននេនសីហា របៀបណា និង ការជួយកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ និងទិញដីបន្ថែមដើម្បីពង្រីកនិងកសាងវត្ត។ សម្ដេចតេជោបញ្ជាក់ថា៖ ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំ ទៅជួបព្រះចៅអធិ ការវត្ត និង កូននេនសីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង។ សូមអរគុណ កូន អួន សារ៉ាត់ ដែលបានជួយផ្សព្វផ្សាយពីកូននេន សីហា និង សូមអរគុណសប្បុរសជន ដែលបានជួយដល់ កូននេនសីហា ដើម្បីកសាងព្រះវិហារ និង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព គឺជាគោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ ពិសេស គឺការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ដែលនឹងក្លាយជាមូលធនមនុស្សដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា២០៣០ ។ សម្តេចធិបតី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈកម្មការរៀបចំការប្រឡងប្រជែង រួមមាន៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពពាក់ព័ន្ធ ដែលបានសិក្សាគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរៀបចំការប្រឡងប្រជែងនាថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ នេះ ទាំងការតាក់តែងវិញ្ញាសាច្រើនជាងមួយជម្រើស ដោយជ្រើសយកជម្រើសតែមួយ មុនការប្រឡងប្រព្រឹត្តទៅ ក៏ដូចជាសណ្តាប់ធ្នាប់មណ្ឌលប្រឡង ពោរពេញដោយភាពហ្មត់ចត់ សុក្រឹតភាព និងសង្គតិភាព ដោយឈរលើស្មារតី “ចេះ គឺជាប់” “ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត” ដើម្បីជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ចេញពីបេក្ខជនប្រឡង ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ…