-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្សព្វផ្សាយភាពស្អាតរបស់កម្ពុជា កៀរគរហិរញ្ញប្បទានបៃតង ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយឯកឧត្តម ចូខេន ហ្វាស់បឺស (Jochen Flasbarth) រដ្ឋលេខាធិការ ក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នាទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្សព្វផ្សាយអំពីភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីបេះដូងស្អាត ចិត្តស្អាត ឥរិយាបទស្អាតរបស់សិស្សានុសិស្សជិត ៤លាននាក់ តាមរយៈសកម្មភាព និងការប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងយុទ្ធនាការ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!”។ ស្របនឹងការលើកឡើងនេះ ឯកឧត្តម ចូខេន ហ្វាស់បឺស (Jochen Flasbarth) រដ្ឋលេខាធិការក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបានសម្តែងនូវការសាទរចំពោះភាពជោគជ័យដ៏ធំរបស់កម្ពុជា តាមរយៈការបណ្តុះគំនិតស្អាតដល់យុវជនជំនាន់ក្រោយ ពីព្រោះថាយុវជនជាចលករសំខាន់ក្នុងការទប់ស្កាត់ និងការពារ អភិរក្សជីវៈចម្រុះ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។ បន្ថែមពីនេះ ឯកឧកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានបន្តទៀតថា បន្ទាប់ពីភាពស្អាត កម្ពុជានឹងបន្ថែមនូវភាពបៃតង តាមរយៈការដាំដើមឈើឱ្យច្រើនជាងការកាប់ ជាមធ្យមកម្ពុជានឹងមានដើមឈើប្រមាណជាង ១លានដើមដាំជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តជាតិក្នុងទិសដៅពង្រីកវិសាលភាពគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ។ លើសពីនេះ ភាពបៃតងនឹងរួមចំណែកធ្វើឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ ជាពិសេសបើកឱកាសដល់អ្នកវិនិយោគបៃតងឱ្យមកវិនិយោគនៅកម្ពុជា…
-
កម្ពុជា ប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ អង្គការសហប្រតិបត្តិការខាងត្បូង ស្របតាមគោលការណ៍ នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្ត បន្តធ្វើការ យ៉ាង ជិត ស្និទ្ធជាមួយអង្គការសហប្រតិបត្តិការខាងត្បូង ស្របតាមគោលការណ៍ នៃភាពជា ដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Manssour Bin Mussallam អគ្គលេខាធិការ នៃអង្គការ សហប្រតិបត្តិការខាងត្បូង (OSC) នៅទីស្តីការក្រសួង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែក របស់អង្គការសហប្រតិបត្តិការខាងត្បូង ចំពោះការអប់រំប្រកបដោយតុល្យភាព និងបរិយាប័ន្ន នៅក្នុងតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការ OSC ដើម្បីនាំមកនូវដំណោះ ស្រាយ និងកិច្ចសហប្រតិបត្តិការរួមគ្នាថែមទៀត ស្របតាមគោលការណ៍ នៃភាពជាដៃគូ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ៕ ដោយ ៖ សួង ពិសិដ្ឋ
-
កម្ពុជា អ៊ីស្រាអែល រួមគ្នា ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយ តាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យានវានុវត្តន៍

(ភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកជំទាវ អរណា សាហ្គីវ ( Orna Sagiv ) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន បានជួបពិភាក្សាគ្នា ផ្តោតជាសំខាន់លើការពង្រឹងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា អ៊ីស្រាអែល លើវិស័យព័ត៌មាន ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យានវានុវត្តន៍ រួមទាំងការបណ្តុះបណ្តាលលើជំនាញព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកឡើងនូវចំណុចការងារសំខាន់ៗដែលក្រសួងព័ត៌មាន ត្រូវធ្វើការពង្រឹងគឺប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន៖ ក្រសួងមានបំណងដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលជាតិ ដោយផ្តល់ការអប់រំដល់អ្នកជំនាញសារព័ត៌មាន មន្ត្រីរាជការ និងយុវជន តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្ទាល់មាត់នៅក្នុងស្ថាប័នសារព័ត៌មានជាតិ និងស្ថាប័នទំនាក់ទំនងសាធារណៈ ។ ចំពោះការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្រសួងបានស្នើ ឱ្យចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រ ជាមួយនឹងលទ្ធភាពនៃការផ្តួចផ្តើមគំនិតរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។ ដោយឡែកការងារទាក់ទងការផ្សាយតាមប្រព័ន្ធឌីជីថល ក្រសួងបានដាក់ចេញផែនការណ៍ គោលដៅសម្រេចអោយបាននូវការផ្លាស់ប្តូរការផ្សាយ ពីប្រពន្ធ័អាន់ណាឡូក…
-
ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំ ស្ដីពីការស្នើសុំបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ ចំនួន ៧ ទីតាំង នៅក្នុងខេត្តកំពង់ធំ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានចូលរួមប្រជុំពិនិត្យការស្នើសុំបង្កើត ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើចំនួន៧ទីតាំង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំបឹងល្វា និងឃុំក្រលា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការ ក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការសិក្សា និងពិនិត្យបែងចែកឱ្យបានច្បាស់លាស់ត្រឹមត្រូវនូវតំបន់ព្រៃការពារ គម្របព្រៃ ព្រៃសហគមន៍ និងទីតាំងស្ថានីយ។ ចំពោះទីតាំងស្ថានីយទាំង៧ ឯកឧត្តមរដ្ឋមន្ដ្រី តម្រូវឱ្យយកចិត្តទុកដាក់លើយន្តការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍ដល់សង្គមជាតិពិតប្រាកដ ។ សូមជម្រាបជូនថា យោងលិខិតលេខ១៤៥ សជណ ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមឱ្យកែសម្រួលព្រំប្រទល់នៃរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលកំណត់ដោយអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការកាត់ផ្ទៃដីទំហំ ២៨៤.០១៤ហិកតា ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រងបន្ត ដែលក្នុងនោះផ្ទៃដីផ្នែកខាងលើក្នុងខេត្តកំពង់ធំ មានសរុបទំហំ ៤២.៦៨០ហិកតា ៕ ប្រភព៖ក្រសួងកសិកម្ម
-
រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ស្នើថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាព របស់ ក្រសួងចំនួន ៦ចំណុច ដើម្បីបន្តដោះស្រាយ

(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និសិទចតុម្មុខ រាជធានីភ្នំពេញ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ស្នើគ្រប់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាពរបស់ក្រសួង ចំនួន ៦ចំណុច ដោយបន្តយកចិត្តទុកដាក់ និងដាក់ចេញ នូវសកម្មភាពជាក់ស្តែង ដើម្បីបន្តដោះស្រាយបញ្ហាមួយចំនួន ។ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានអោយដឹងថា នៅក្នុងសន្និបាតរយៈពេល ១ថ្ងៃកន្លះ របស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ អង្គសន្និបាត បានលើកឡើងពីបទអន្តរាគមន៍សរុបចំនួន ៩ យកមកពិភាគក្សារួមមាន៖ បទ បង្ហាញគន្លឹះស្តីពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, និងបទបង្ហាញអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្ត របស់ អគ្គនាយក ដ្ឋានបេតិកភណ្ឌ, អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌, អគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិព្រះវិហារ, អាជ្ញាធរជាតិសំបូរព្រៃគុក, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ,…
-
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា-អាល្លឺម៉ង់ សរសើរចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា-អាល្លឺម៉ង់ សរសើរចំពោះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមក ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកជំទាវ ស៊ូហ្សាន័រ បោវម៉ាន់ រដ្ឋលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឥស្សរជនជាន់ខ្ពស់ទាំងពីរ បានពិភាក្សាអំពី ទំនាក់ទំនងទ្វេភាគី ដោយបានកោតសរសើរចំពោះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមក។ កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំងពីរក៏បានផ្តោតលើបញ្ហាតំបន់ និងពិភពលោក ដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។ នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ក៏ដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគី កម្ពុជា-អាល្លឺម៉ង់លើកទី ២ ផងដែរ ជាមួយលោកជំទាវ ផេត្រា ស៊ីកមុនដ៍ អគ្គនាយក អាស៊ី និង…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវតែមានភាពរឹងមាំ ដោយផ្អែកលើកត្តាមូលធនមនុស្ស

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងត្រូវតែមានភាពរឹងមាំ ដោយផ្អែក លើកត្តាមូលធនមនុស្ស គឺត្រូវគិតគូរលើការបណ្តុះបណ្តាលសមត្ថភាពដល់ មន្ត្រីរាជ ការបម្រើការងារនៅក្រសួងបន្ថែមទៀត និងត្រូវមានការឯកភាពរួមគ្នាមួយលើការ ទទួល ស្គាល់រាល់ការចាត់តាំងតួនាទីភារកិច្ច ឬការដំឡើងឋានន្តរសក្តិនិងថ្នាក់ ហើយត្រូវខិតខំប្រឹងប្រែងកសាងកែលំអសមត្ថភាពរបស់ខ្លួនធ្វើយ៉ាងណាអោយក្លាយទៅជាថ្នាក់ដឹកនាំ និងមន្ត្រីដែលប្រកបដោយការទទួលខុសត្រូវនិងទទួលបាន ការគោរពពិតប្រាកដ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំដំឡើងឋានន្តរសក្តិនិងថ្នាក់ជូនមន្ត្រីរាជការ នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយសំអាល់ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ធ្វើឡើងដើម្បីដាក់ចេញនូវវិធានការគោលនយោបាយលើកកម្ពស់សមត្ថភាព និងបណ្តុះ បណ្តាលមន្ត្រីរាជការ ដែលជាវិធានការមួយទាក់ទិន នឹងគោលនយោ បាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ និងចំណុចអាទិភាពរបស់សម្ដេច មហា បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកំណែទម្រង់ មុខងារសាធារណៈ ដែលរួមមាន ៖ ការពង្រឹងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាព ស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រកាន់គោលជំហរដឹកនាំជាសមូហភាព…
-
រដ្ឋមន្ត្រីក្រសួងការងារ និងទូតអ៊ីស្រាអែល ឯកភាពសិក្សាលើកិច្ច សហប្រតិបត្តិការ ស្តីពី វិស័យការងារ ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តី ការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រា អែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាសិក្សាលើកិច្ចសហ ប្រតិបត្តិ ការស្តីពីវិស័យការងារ ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែក រំលែក ព័ត៌មាន ស្តីពីវិបត្តិដែលកំពុងកើតឡើងនៅតំបន់ហ្គាសា។ ឆ្លងតាមរយៈទំនាក់ទនង ដ៏ល្អនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាព សិក្សា លើកិច្ចសហប្រតិបត្តិការស្តីពីវិស័យការងាររវាងប្រទេសទាំងពីរ ដើម្បីបំពេញ តម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។ ជាមួយគ្នានេះ ឯកឧត្តរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនភាគីអ៊ីស្រាអែលពីកិច្ចសហប្រតិបត្តិ ការ លើវិស័យការងារដែលកម្ពុជា បាន និងកំពុងបន្តសហការជាមួយនឹងសាធា រណ រដ្ឋកូរ៉េ និងជប៉ុនជាដើម។ ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គ រដ្ឋ ទូត រំពឹងថា…
-
អ្នកជំនាញការកូរ៉េ បង្ហាញលទ្ធផល «ការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម»

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យអ្នកជំនាញការកូរ៉េ ធ្វើបទបង្ហាញពីលទ្ធផលបឋម នៃការវាយតម្លៃលើទស្សនទានគម្រោង «ការកសាងទំនាក់ទំនងរវាងការស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយកសិកម្ម តាមរយៈអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្សនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងក្ដីរីករាយចំពោះកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងភាគីកូរ៉េ លើគម្រោងទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស និងការផ្សព្វផ្សាយកសិកម្ម ដែលការងារនេះ មានទិសដៅស្របតាមគោលនយោបាយអាទិភាពរបស់ក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា ក្រសួងស្វាគមន៍រាល់គម្រោងអភិវឌ្ឍដែលមានលក្ខណៈសមស្រប ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានបើកកិច្ចប្រជុំ ជាមួយនិង អភិបាលខេត្តកំពង់ធំ ដើម្បីរួមគ្នាពិភាក្សាដោះស្រាយករណីបណ្តឹង ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ឈ្មោះ ហង់ សុគន្ធ តំណាងឱ្យឈ្មោះ សុខ មុន្នី និងឈ្មោះ ប៉េង ចន្ធី ពាក់ព័ន្ធនឹងស្ថានីយបូមទឹក ប្រឡាយព្រះគន្លង និងព្រះស្នែង ដែលស្ថិតនៅភូមិជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ នៅទីស្តីការក្រសួងអធិការកិច្ច ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម ស៊ឹម ស៊ូយុង រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូចុះអង្កេតស្រាវជ្រាវ ក៏បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលអង្កេតស្រាវជ្រាវ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូ ដែលបានជួបធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ច មន្រ្តីជំនាញពាក់ព័ន្ធ និងតំណាងភាគីវិវាទ ម្ចាស់ស្ថានីយ តំណាងសហគមន៍ ហើយក៏បានចុះទៅពិនិត្យមើលទីតាំងស្ថានីយបូមទឹក ជូនឯកឧត្តមរដ្ឋមន្រ្តី និងអង្គប្រជុំ ។ បន្ទាប់ពីបានសា្តប់នូវសេចក្តីរាយការណ៍របស់ឯកឧត្តមប្រធានគណៈប្រតិភូ និងសេចក្តីរាយការណ៍របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំរួចមក ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាបន្ទាន់ គឺការសង្រ្គោះស្រូវនៅក្នុងស្រែរបស់ប្រជាពលរដ្ឋដែលកំពុងទទួលរងនៅការខ្វះទឹកប្រើប្រាស់ក្នុងការស្រោចស្រពស្រែចំការរបស់ពួកគាត់។…