Category: នយោបាយ

  • កម្ពុជា-ឥណ្ឌូនេស៊ី បេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភា ពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន

    កម្ពុជា-ឥណ្ឌូនេស៊ី បេ្តជ្ញាលើកកម្ពស់ទំនាក់ទំនងសភា ពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជន

    នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានលើកឡើងថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យពាណិជ្ជកម្ម ទំនាក់ទំនងប្រជាជននិងប្រជាជន រួមនឹងវិស័យអប់រំ ឱ្យមានការរីកចម្រើនថែមទៀតផងដែរ។ ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ និងបានគូសបញ្ជាក់ថា រដ្ឋសភាបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតឥណ្ឌូនេស៊ី សំដៅពង្រឹង និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយថែមទៀត។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ស្របពេលទំនាក់ទំនងប្រទេសទំាងពីរបានឈានដល់ខួបទី៦៥ឆ្នាំ និងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានបង្កើតឡើងក្រោយការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងមកនេះ។ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដោយមានពលរដ្ឋជាង៨៤% នៃអ្នកមានឈ្មោះបោះឆ្នោតបានចេញទៅបោះឆ្នោត ហើយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួនជាង ៨២% ធ្វើឱ្យកម្ពុជាបានផ្ទេរការដឹកនាំពីឥស្សរជនជំនាន់មុនមកឥស្សរជនវ័យក្មេងជំនាន់ក្រោយ ដែលមានសក្តានុពល…

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយ ការអនុវត្តច្បាប់ហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ជូនរដ្ឋបាលថ្នាក់ ក្រោមជាតិ

    រដ្ឋបាលខេត្តបន្ទាយមានជ័យ ផ្សព្វផ្សាយ ការអនុវត្តច្បាប់ហិរញ្ញ វត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ជូនរដ្ឋបាលថ្នាក់ ក្រោមជាតិ

    បន្ទាយមានជ័យ៖ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យផ្សព្វផ្សាយ ជូន រដ្ឋបាលថ្នាក់ក្រោមជាតិកាលពីល្ងាចថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០២៤ នៅសាលាប្រជុំធំសាលាខេត្តក្រោមវត្តមានលោក ហ៊ឹល រាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោកបឹង គឹមសឹង ប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត លោកអឿនច័ន្ទ វិសុទ្ធ ប្រធាន រតនាគារខេត្តនិងចូលរួមដោយ លោក លោកស្រី  ប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធ លោកមេឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ ២០៥នាក់ ។ លោក បឹង គឹមសឹង បានបញ្ជាក់ថា កិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយ សារាចរណែនាំស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋាភិបាលថ្នាក់ក្រោមជាតិនេះមានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍ក្រោមជាតិរៀបចំគម្រោងថវិកាឆ្នាំ២០២៤របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព។ ក្នុងឱកាសនេះលោកអភិបាលខេត្តបានក្រើនរំលឹកដល់អភិបាលក្រុងស្រុក ប្រធានការិយាល័យ រដ្ឋបាលហិរញ្ញវត្ថុស្រុក ក្រុង លោកឃុំ សង្កាត់ ស្មៀននិងមន្ត្រីពាក់ព័ន្ធត្រូវយកចំណេះដឹង ពីការផ្សព្វផ្សាយនេះ និងគួបផ្សំបទពិសោធន៍ការងារដើម្បីពិត ប្រាកដថា ការរៀបចំគម្រោងថវិកាឆ្នាំនេះអាចសម្រេចបាន សមទ្ធិផលតាមគោលដៅសូចនាករដែលបានកំណត់ថវិកាឆ្នាំ២០២៤។នេះជាការត្រៀមចាប់ផ្ដើមនិងដំណើរឆ្ពោះទៅ រករបត់ ថ្មីនៃការគ្រប់គ្រងថវិកាស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៤៕ ដោយ៖ឃិន គន្ធា

  • រដ្ឋមន្ត្រីក្រសួងដែនដីសង្ឃឹមថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស

    រដ្ឋមន្ត្រីក្រសួងដែនដីសង្ឃឹមថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស

    ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សង្ឃឹមថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB,អេឌីប៊ី)នឹងអាចពិចារណាក្នុងការចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេសកម្ពុជា ពីព្រោះការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ ណាស់ក្នុងការបញ្ចប់វិវាទដីធ្លីក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើង ដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ បញ្ជាក់តបនឹងប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ , តំណាង ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា អេឌីប៊ី ផ្ដោត លើ គម្រោង ពីរចំណុច។ ទី១ សំណើដែលក្រសួងរៀបចំដែន ដី នគរូបនីយកម្មនិងសំណង់បានស្នើពាក់ព័ន្ធនឹងជំនួយបច្ចេកទេសក្នុងការរៀបចំផែនការសម្រាប់ប៉ូលសេដ្ឋកិច្ចនៅក្នុង ព្រះរាជា ណាចក្រកម្ពុជាថាតើគួរមានវិធានការយ៉ាងណាខ្លះបន្តទៀតសម្រាប់ជំរុញឱ្យគម្រោងបានដំណើរការទៅមុខ? ។ទី២ ទាក់ទង នឹងការចូលរួមរបស់អេឌីប៊ី ក្នុងផែនការអភិវឌ្ឍន៍តំបន់ឆ្នេរ។ក្នុងនោះដែរ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីបានស្នើ សុំឱ្យ ក្រសួង ផ្ដល់កិច្ចសហការគាំទ្រដល់អេឌីប៊ី បន្ថែមទៀតចំពោះ កិច្ចការនេះ។ ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំទីក្រុងឱ្យទៅជាបែប…

  • រាជរដ្ឋាភិបាលកម្ពុជា ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅស្រុកសំរោង ខេត្តតាកែវ

    រាជរដ្ឋាភិបាលកម្ពុជា ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅស្រុកសំរោង ខេត្តតាកែវ

    តាកែវ៖ រាជរដ្ឋាភិបាល បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ នៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព ជូនប្រជាពលរដ្ឋចំនួន ៣២៣ គ្រួសារ នៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ នាពេលនេះ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នក្រសួងបានបញ្ចេញនូវមន្ត្រីជំនាញ និងមានការចូលរួមពីនិស្សិតស្ម័គ្រចិត្ត កំពុងធ្វើយុទ្ធនាការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីឲ្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុច្បាស់លាស់ និងអាចប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗបានស្រួល និងក៏ជាការឆ្ពោះទៅ នៃការបញ្ចប់នូវទំនាស់ដីធ្លីផងដែរ ។ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងនឹង រៀបចំទីក្រុងឱ្យទៅជាបែបនគរូបនីយកម្ម.ទីក្រុងទាំងអស់នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ក្រសួងនឹង រៀបចំទីក្រុងឱ្យទៅជាបែបនគរូបនីយកម្ម.ទីក្រុងទាំងអស់នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍

    ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងនឹងរៀបចំទីក្រុងឱ្យទៅជា បែប នគរូប នីយកម្ម មានន័យ ថាទីក្រុងទាំងអស់នឹងក្លាយជាទីក្រុងអភិវឌ្ឍន៍ ។ រីឯទាក់ទិននឹង ការចុះបញ្ជីដីធ្លី ឯកឧត្តមបានឱ្យដឹងថា ការចុះបញ្ជីដីធ្លីទទួល បានការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវ ថវិកាចំនួន ១៨ដុល្លារក្នុងមួយបណ្ណ ។ដូច្នេះឯកឧត្តមសង្ឃឹមថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB,អេឌីប៊ី) នឹងអាចពិចារណា ក្នុង ការចូលរួមចំណែកក្នុងការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់នៅ ទូទាំងប្រទេស ពីព្រោះការចុះបញ្ជីដីធ្លីគឺមានសារៈសំខាន់ ណាស់ក្នុងការបញ្ចប់វិវាទដីធ្លី ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុង ប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងបែបនេះ ក្នុង ជំនួបពិភាក្សាការងារជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ។ ឯកឧត្តមបានជម្រាបតំណាងធនាគារអភិវឌ្ឍន៍អាស៊ីដោយផ្ដោត លើ គម្រោងពីរចំណុច។ទី១.សំណើដែលក្រសួងរៀបចំ ដែនដី នគរូប នីយកម្មនិងសំណង់បានស្នើពាក់ព័ន្ធនឹងជំនួយ បច្ចេក ទេសក្នុងការរៀបចំផែនការសម្រាប់ប៉ូលសេដ្ឋកិច្ចនៅក្នុងព្រះរាជា ណាចក្រកម្ពុជា…

  • ជនសង្ស័យ ២៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី២៩ ខែមករា

    ជនសង្ស័យ ២៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៧ករណី ថ្ងៃទី២៩ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ២៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន២៤នាក់ រួមមាន ដឹកជញ្ជូន រក្សាទុក ១៣ករណី ឃាត់ ២០នាក់ស្រី ២នាក់ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ វត្ថុតាងដែលចាប់ យកសរុបក្នុងថ្ងៃទី២៩ ខែមករា រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៥,៦៣ក្រាម និង៣២កញ្ចប់តូច។ លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប៕ ដោយ ៖ ប៊ុនធី និង ភារ៉ា

  • យានយន្តល្មើសចំនួន ៤៤៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែមករា

    យានយន្តល្មើសចំនួន ៤៤៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែមករា

    ភ្នំពេញ៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២៩ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៨គ្រឿង រថយន្តធំ០១គ្រឿង រថយន្តតូច ៨០គ្រឿង ម៉ូតូ ៣៧៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៤៧គ្រឿងមានរថយន្តធំ០១គ្រឿង រថយន្តតូច ៦៩គ្រឿង និងម៉ូតូចំនួន ៣៧៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមករា បណ្តាលឱ្យ មនុស្សស្លាប់ ៥នាក់ នឹងរងរបួស ១៦នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមករា បណ្តាលឱ្យ មនុស្សស្លាប់ ៥នាក់ នឹងរងរបួស ១៦នាក់

    ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្តាលអោយមនុស្សស្លាប់ ៥នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០១នាក់ មិនគោរពសិទ្ធិ ០៤លើក ស្លាប់ ០១នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ១នាក់ និងងងុយ ០១លើក ស្លាប់ ០២នាក់ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហាមមន្រ្តីបរិស្ថានទិញកូនឈើចែកប្រជាពលរដ្ឋ តែត្រូវបណ្តុះកូនឈើចែកជូនពលរដ្ឋជំនួសវិញ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហាមមន្រ្តីបរិស្ថានទិញកូនឈើចែកប្រជាពលរដ្ឋ តែត្រូវបណ្តុះកូនឈើចែកជូនពលរដ្ឋជំនួសវិញ

    ភ្នំពេញ៖ ការហាមមន្រ្តី មិនឱ្យទិញឈើចែកជូនប្រជាពលរដ្ឋរបស់រដ្ឋមន្រ្តី ក្រសួងបរិស្ថាននេះ ក៏ព្រោះថា មន្រ្តីបរិស្ថានមិនមែនជាឈ្មួញជួញដូរកូនឈើ នោះទេ តែគឺជាអ្នកបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋ ។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាច្រើនលើកច្រើនសាយ៉ាងដូច្នេះ គឺដើម្បីបណ្តុះគំនិតក្នុងភាពជាម្ចាស់ ដោយ មិនផ្តោតតែថវិកាតែមួយមុខឡើយ គឺចាំបាច់ត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ លើ ធនធានដែលមានស្រាប់ក្នុងតំបន់ ហើយរួមផ្សំនឹងធនធានថវិកាផង ។ លើសពីនេះ ការបណ្តុះដើមឈើជូនប្រជាពលរដ្ឋដោយប្រើបេះដូងជួយ គឺជា ភាព គំរូដ៏ល្អមួយ ដែលកើតចេញពីចិត្តស្អាតរបស់មន្រ្តីបរិស្ថាន ហើយបន្តពន្លក បៃតងដែលស្អាតល្អបរិសុទ្ធនេះទៅឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដាំ ដើម្បី បង្កើននូវភាពបៃតងទូទាំងប្រទេស ម្យ៉ាងវិញទៀតក៏ជាការបង្ហាញថា ការទុកចិត្ត របស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលថ្មី គឺបានកំពុងដឹកនាំប្រទេស កម្ពុជាឱ្យ ចាក ឆ្ងាយ ភាពក្រីក្រ ឈានទៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ តាមរយៈកម្មវិធីអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាលនីតកាលទី៧ ក្នុងនោះរាប់បញ្ជូលការធ្វើពាណិជ្ជកម្មកាបូនផងដែរ។ គួរបញ្ជាក់ថា ការជំរុញលើកទឹកចិត្ត និងបង្កឱ្យមានវប្បធម៌ស្អាត ក្នុងចំ ណោម មន្រ្តីរាជការ និងភាពស្អាតស្អំពីមន្រ្តីរាជការនេះ គឺបានធ្វើឡើងនៅក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៊ាង…

  • សេដ្ឋកិច្ចស៊ុយអែត ធ្លាក់ចុះ ០.៣ភាគរយ ក្នុងឆ្នាំ ២០២៣

    សេដ្ឋកិច្ចស៊ុយអែត ធ្លាក់ចុះ ០.៣ភាគរយ ក្នុងឆ្នាំ ២០២៣

    ស្តុកខុល៖ ស្ថិតិផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសស៊ុយអែត ធ្លាក់ចុះចំនួន ០.៣ភាគរយ ក្នុងឆ្នាំ ២០២៣។ ស៊ុយអែតជាប្រទេសមួយ ក្នុងចំនោមសមាជិកប្លុកអឺរ៉ុបទាំង ២៧ ដែលបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ ប៉ុន្តែបានកើនឡើងវិញ ០.១ភាគរយនៅចន្លោះខែតុលា ដល់ខែធ្នូ។ ស៊ុយអែតកំពុងតស៊ូជាមួយអតិផរណាដ៏ខ្ពស់ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក៏ដូចជាការធ្លាក់ចុះរូបិយបណ្ណជាតិ (ក្រូណា) ដែលជំរុញឱ្យធនាគារកណ្តាលបង្កើនអត្រាការប្រាក់របស់ខ្លួនជាបន្តបន្ទាប់ដល់ ៤ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ឆ្នាំ។ ធនាគារកណ្តាលស៊ុយអែត (Swedbank) បានបញ្ជាក់យោងលើរបាយការណ៍របស់សេដ្ឋវិទូថា សេដ្ឋកិច្ចស៊ុយអែតបន្តធ្លាក់ចុះ ហើយថា តួលេខផលិតផលសរុបក្នុងស្រុក (GDP) ប្រចាំឆ្នាំ គឺដូចតាមការរំពឹងទុក។ ធនាគារនេះបន្ថែមថា ទិន្នន័យប្រចាំខែបង្ហាញថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តធ្លាក់ចុះបន្តិច ក្នុងអំឡុងត្រីមាសទី៤ ជាមួយនឹងតួលេខលក់រាយចុះខ្សោយនៅខែវិច្ឆិកា ០.២ភាគរយ និងខែធ្នូ ០.២ភាគរយ។ សម្រាប់ឆ្នាំ ២០២៤នេះ ធនាគារកណ្តាលស៊ុយអែតព្យាករណ៍ថា អត្រាអតិផរណានឹងថយចុះមកត្រឹម ៤.៤ភាគរយ ហើយសេដ្ឋកិច្ចប្រទេសអឺរ៉ុបនេះ នឹងធ្លាក់ចុះម្តងទៀតចំនួន ០.២ភាគរយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា