-
គណៈកម្មាធិការសម្បទានដីសង្គមកិច្ច មានតួនាទី បែងចែកដីសម្បទានសង្គមកិច្ចជូន ពលរដ្ឋក្រីក្រ និងប្រែក្លាយតំបន់ជនបទ ឱ្យទៅជាបុរី ជនបទ

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គណៈកម្មាធិការសម្បទានដីសង្គមកិច្ច បានជួបគ្នាជជែកពិភាក្សា និងរៀបចំឱ្យមានទស្សនៈវិស័យ ដើម្បីឱ្យការបែងចែកដីសម្បទានសង្គមកិច្ចមានលក្ខណៈកាន់តែទូលំទូលាយ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋច្រើនជាងមុន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំក្រោមក្របខណ្ឌគណៈកម្មាធិការសម្បទានដីសង្គមកិច្ច ដែលដឹកនាំដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២៤ ។ គណៈកម្មាធិការសម្បទានដីសង្គមកិច្ចមិនត្រឹមតែមានតួនាទីក្នុងការបែងចែកដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រលំបាកមិនមានដីធ្លី ជនជាតិដើមភាគតិច និងអតីតយុទ្ធជនប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានតួនាទីភារកិច្ចក្នុងការប្រែក្លាយតំបន់ជនបទរបស់ប្រទេសកម្ពុជាឱ្យទៅជាបុរីជនបទ ។ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា យើងគួរតែប្រែក្លាយមុខងាររបស់គណៈកម្មាធិការដីសម្បទានសង្គមកិច្ចឱ្យស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងស្របតាមការវិវត្តរបស់សង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា ។ រាជរដ្ឋាភិបាលនីតិកាលទី៧ មានចក្ខុវិស័យនឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទូទាំងប្រទេសមានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលនេះគឺជាមោទនភាពមួយដ៏ធំធេងសម្រាប់ប្រជាជនកម្ពុជា ហើយក៏សម្រាប់ពិភពលោក ។ តាមរយៈកិច្ចប្រជុំនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអ្វីដែលបានខិតខំប្រឹងប្រែងអនុវត្តនាពេលកន្លងមក នឹងរួមចំណែកប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ៕ ដោយ / គ្រី សម្បត្តិ
-
ឯកឧត្តម ឌិត ទីណា ៖ គោលនយោបាយរបស់ក្រសួងកសិកម្ម ផ្ដោតសំខាន់លើសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅទីស្តីការក្រសួងកសិកម្ម ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលនយោបាយរបស់ក្រសួង ដែលផ្ដោតសំខាន់លើសន្តិសុខស្បៀង ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ ទាក់ទងនឹងការងារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមឱ្យមានការសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដោយមានផែនការច្បាស់លាស់ ដោះស្រាយបញ្ហាប្រឈមរួមគ្នា ហើយប្រការចាំបាច់ត្រូវមានភាពជាម្ចាស់ការពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានណែនាំឱ្យមានការសិក្សា ពិនិត្យឱ្យបានច្បាស់លាស់ រវាងការអភិរក្ស និងអភិវឌ្ឍន៍ ឱ្យដើរទន្ទឹមគ្នានៅក្នុងវិស័យកសិកម្ម។ ចំពោះការប្រឈមនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យរៀបចំការសិក្សា និងពិនិត្យលទ្ធភាពនៃការស្តុកទឹកទុកនារដូវវស្សាសម្រាប់ការធ្វើស្រែពេញមួយឆ្នាំរបស់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីគោលនយោបាយអាទិភាព ក្នុងការកសាងសហគមន៍ទំនើបដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ការផលិតទ្រង់ទ្រាយធំ និងធ្វើឱ្យប្រសើរក្នុងខ្សែច្រវ៉ាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃ សម្រាប់វិស័យកសិកម្មដែលមានលក្ខណៈសេដ្ឋកិច្ច និងមានទីផ្សារច្បាស់លាស់៕ ប្រភព ៖ ក្រសួងកសិកម្ម
-
រដ្ឋមន្ត្រីក្រសួងការងារ ពិភាក្សាជាមួយក្រុមហ៊ុនជប៉ុន លើការបណ្តុះបណ្តាល ជំនាញជួសជុលរថយន្តស្តង់ដារជប៉ុននៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុន ចំនួន២ គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិ បត្តិការ បណ្តុះបណ្តាលជំនាញជួសជុលរថយន្ត តាមបែបស្តង់ដារជប៉ុននៅកម្ពុជា ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សា ភិបាលEhime Nissan Group និងលោក Ken Matsumura ថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃក្រុមហ៊ុន Forval Corporation ដែលបានមកសិក្សាពីគុណវុឌ្ឍ និង សក្តានុពលរបស់កម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសជាពិសេសផ្នែកគ្រឿងយន្ត ។ បន្ទាប់ពីកិច្ចស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនទាំងពីរ បាន បញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជំនាញឯកទេសរបស់ក្រុមហ៊ុនលើការជួសជុល ថែទាំរថយន្ត តោន បាញ់ថ្នាំ និងសេវាកម្មមួយចំនួនទៀត ដែលជាកម្រិត ស្តង់ដារ របស់ប្រទេសជប៉ុន។…
-
ឯសម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដែលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅសិង្ហបុរី

ភ្នំពេញ៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Faceboo និង Telegram នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ដែលថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅសិង្ហបុរី ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារដូច្នេះថា៖ អបអរសាទរ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) នៅប្រទេសសិង្ហបុរី លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤ ក្រោយពីប្រកួតប្រជែងជាមួយនឹងផលិតផលឌីជីថល សេវា និងកម្មវិធី ទាំង១២៥ នៃប្រទេសជាសមាជិកអាស៊ានទាំង ១០ ។ ការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ ដើម្បីជាការជំរុញ និងតម្រង់ទិសឆ្ពោះទៅកាន់ការកសាងរដ្ឋាភិបាលឌីជីថល ។ ទន្ទឹមនឹងនេះ…
-
សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ សូមជម្រាបថា សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា គឺជាអង្គការឯករាជ្យមិនស្វែងរកប្រាក់ចំណេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយមានទាំងក្រុមហ៊ុនអាមេរិក និងកម្ពុជា ជាសមាជិក ដែលបានសហការគ្នាក្នុងការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច, វិនិយោគ និង ពាណិជ្ជកម្ម, ក៏ដូចជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។ កាលពីថ្ងៃទី២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្មអាមេរិក ក៏បានសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំនូវវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាត លើកទី ៧៨ របស់អង្គការសហប្រជាជាតិ ដោយមានក្រុមហ៊ុនធំៗ…
-
ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ២នាក់និង ជាអ្នកជាសះស្បើយ ៣នាក់

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះក្រសួងសុខាភិបាល បានចេញ សេចក្តីប្រកាសព័ត៌មានមួយដោយបាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩សម្រាប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤គឺមានចំនួន ២នាក់ ខណៈជាអ្នកជាសះស្បើយ ៣នាក់។ គួរបញ្ជាក់ថា៖ បើតាមក្រសួងសុខាភិបាល បានឱ្យដឹងដែរថាគិតមកដល់ពេលនេះកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩០៨៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,០១៥នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។ដោយឡែកចំពោះករណីនាំចូលពីក្រៅប្រទេស២១២៤៦(ថ្មី:០)និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍១៧២៥៥នាក់(ថ្មី២នាក់)។ គួរបញ្ជាក់ថាចំពោះ កំណើនអត្រាចាក់វាក់សាំងកូរីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ក្នុងនេះមាន៖-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៤,០៤ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៤០ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១១,០០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤៣,៨៦ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់-លើកុមារអាយុ…
-
តំណាងសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម សេង ទៀង បានអញ្ជើញចុះពិនិត្យមើល ទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្តកូននេន សីហា គង់នៅខេត្តកំពត

កំពត៖ លោក អ៊ឹម ច័ន្ទសោធន ស្រុកទឹកឈូ និងក្រុម ការងារថ្នាក់ខេត្ត បាន ចូល រួមអមដំ ណើរឯកឧត្តម សេង ទៀង នាយរងខុទ្ធកាល័យ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យមើល ទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត និងកសាងកុដិ ប្រគេន ជូនព្រះតេជគុណ លៀង សីហា ដើម្បីគង់នៅ និងស្វែងយល់រៀន សូត្រ ព្រះធម៌ ក្នុងផ្លូវព្រះពុទ្ធសាសនា នៅវត្តព្រៃថ្មី កាលពីព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ លោក អ៊ឹម ច័ន្ទសោធន អភិបាល នៃគ ណៈអភិបាល ស្រុកទឹកឈូ និងក្រុមកា រងារថ្នាក់ខេត្ត បានចូលរួមអមដំណើរឯកឧត្តម សេង ទៀង នាយរងខុទ្ធកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចុះពិនិត្យមើលទីតាំងទិញដីបន្ថែម សម្រាប់ពង្រីកដីវត្ត…
-
ថ្ងៃទី៣១ ខែមករានេះ ជាថ្ងៃចុងក្រោយ អង្គភាពប្រឆាំងអំពើពុករលួយ ទទួល ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ដល់ម៉ោង១២ យប់

ភ្នំពេញ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ជាកាលបរិច្ឆេទចុងក្រោយនៃការ ទទួល ឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ឆ្នាំ២០២៤។ហេតុនេះអង្គភាពប្រឆាំងអំពើពុករលូយនឹងបើកទ្វារទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល រហូតដល់ម៉ោង១២ យប់។នេះបើតាមការឱ្យដឹងពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅរសៀលថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤នេះថា៖សម្រាប់ បុគ្គលដែលមានមុខតំណែងត្រូវប្រកាសដូចចែង ក្នុងមាត្រា១៧ (សមាសភាពបុគ្គលដែលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល) នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ ខ្លួន រៀងរាល់ ២(ពីរ)ឆ្នាំម្តង ដែលមិនទាន់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល សូមអញ្ជើញមកប្រកាសឱ្យបានរួសរាន់ តាមច្បាប់កំណត់។ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានរំលឹកដាស់តឿនដែរថាតាម មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ជនណាដែលមិនបាន ប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដីអភិរក្សបឹងទន្លេសាប ត្រូវការពារឱ្យបាន ដើម្បីការពារ កិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវការពារដីអភិរក្សបឹងទន្លេសាបឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ ។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀសថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ។ នៅក្នុងពិធីនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលទី៧ ប្តេជ្ញាបន្តការកំណត់ព្រៃលិចទឹក បឹងទន្លេសាប រហូតដល់ចប់ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ស្របតាមគោលការណ៍ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល អាណត្តិទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។ សម្ដេចបានបន្តថា កិច្ចការងារនេះ ទាមទារឱ្យមានសហការពីគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដោយចែកចេញជាជំហានទី១ ចំពោះមុខ ត្រូវបញ្ចប់កិច្ចការងារនេះដោយសុក្រឹតភាព និងប្រសិទ្ធភាព តាមរយៈការចុះបញ្ជីដីឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងជាប្រព័ន្ធ ជាមួយការប្រគល់ភារកិច្ចជូនឯកឧត្តម…
-
រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពីការបង្កើត ក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម់ាណែត បានចុះហត្ថលេខាលើសេចក្តីសម្រេចស្តីពីការបង្កើត “ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ក្រោមឆត្រ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ នេះ បើ យោង តាមសេចក្តីសម្រេចដែលចុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ និងបានចេញផ្សាយនៅលើបណ្ដាញសង្គម តេឡេក្រាមរបស់ សម្ដេច ធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានសរសេរនៅលើបណ្ដាញសង្គមថា មុនការឆ្លង រាល ដាលជាសកលនៃជំងឺកូវីដ-១៩ កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់, ទាំងនៅក្នុងតំបន់ និងលើសកល លោក, ជាមួយនឹងអត្រាកំណើនជាមធ្យមប្រមាណ ៧ភាគរយ ក្នុង មួយឆ្នាំ ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញ ពីឋានៈ ជា ប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៥ កន្លងទៅ ។សម្ដេចធិបតីបន្តថា ជាមួយនឹងសមិទ្ធផលដ៏ត្រចះត្រចង់…