-
គោលដៅលំហែរបៃតងក្នុងតំបន់ការពារធម្មជាតិ ការពារផលប្រយោជន៍ និងផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រសៀលថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែរបៃតង ក្នុងតំបន់ការពារធម្មជាតិ នៅក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍ ៣ចម្បង ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយនិរន្តភាព នៅតាមសហគមន៍មូលដ្ឋាន ។ គោលការណ៍ចម្បងទាំង៣រួមមាន ទី១. គ្រប់គម្រោងអភិវឌ្ឍន៍របស់សហគមន៍មូលដ្ឋាន ចាំបាច់ត្រូវបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ជីវភាពសហគមន៍ មានន័យថា រាល់ការអភិវឌ្ឍទាំងឡាយ ត្រូវមានការយល់ព្រមពីប្រជាសហគមន៍ ដោយមានភាពសុខដុមរមនា រវាងគម្រោងនិងសហគមន៍ ហើយត្រូវបង្រៀនសហគមន៍ ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង។ ទី២. គ្រប់គម្រោងអភិវឌ្ឍទាំងអស់ ត្រូវជួយការពារតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងនោះម្ចាស់គម្រោង ត្រូវចូលរួមការងារជាមួយសហគមន៍ ការពារទប់ស្កាត់ការទន្រ្ទានយកដីតំបន់ការពារធម្មជាតិ ឱ្យបានជាដាច់ខាត ជាពិសេសការពារឱ្យបាននូវការកាប់ឈើខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ រួមទាំងហានីភ័យនានា ដែលបង្កឱ្យមានភ្លើងឆេះព្រៃជាដើម។ ទី៣. អនុវត្តនូវភាពស្អាត ភាពបៃតងនៅក្នុងតំបន់ការពារ តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីសមានចិត្ត របស់ប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ ដែលរួមមានភ្ញៀវទេសចរណ៍…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានអោយដឹងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។ អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួម មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯក ឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេស រដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និង លោកជំទាវ នឹងចូលក្រាប បង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្តៅចៅយូហូរ ព្រះមហាក្សត្រ នៃ…
-
កងទ័ពជួរមុខកម្ពុជា និងកងទ័ពជួរមុខថៃ ជួបគ្នាដើម្បីពង្រឹង ទំនាក់ទំនង

ព្រះវិហារ៖ មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា-ថៃ បានជួបគ្នាកាលពី ព្រឹក ថ្ងៃទី៤ ខែមករា នៅក្នុងភូមិសាស្ត្រភ្នំតាថាវទិសទី១ប្រាសាទ ព្រះវិហារ ត្រង់ចំណុចដើមធ្នង់ ជួរមុខព្រំដែនកម្ពុជា-ថៃ ។ជំនួបនេះជាការធ្វើ ឡើង តាមទម្លាប់អនុវត្តកន្លងមកដើម្បីពង្រឹង ពង្រីកទំនាក់ទំនង ក៏ដូច ជាដោះស្រាយបញ្ហារួមគ្នាប្រសិនជាមានអ្វីមួយជាសំណូមពរ។ ក្នុងជំនួបនេះភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរងនាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ ឧត្តម សេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ។ចំណែកភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី ណាត់ ស៊ីអ៊ីន មេបញ្ជាការ កងពលសារ៉ាក់ណារីថៃ ។ព្រឹត្តិការណ៍នេះក៏មានការ ចូល រួមពីអាជ្ញាធរស្រុកជាប់ព្រំដែន នៃប្រទេសទាំងពីរផងដែរ។ ប្រភពព័ត៌មានបានប្រាប់ថា ក្នុងឱកាសនេះភាគីកម្ពុជា ឧត្តម សេនីយ៍ទោ អ៊ូ ណារិន ក្នុងនាមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ អន្តរាគមន៍ លេខ៣និងរូបលោកផ្ទាល់សំណូមពរដល់កងកម្លាំងទាំងពីរ ដែលនៅទល់មុខក្នុងភូមិសាស្ត្រនេះបន្តរក្សាទំនាក់ទំនង និង កិច្ចសហ ប្រតិបត្តិការឱ្យបានល្អបន្ថែមទៀតដូចដែលបាន ធ្វើ នាពេលនេះរួចមក ហើយ ។…
-
ក្រសួងបរិស្ថាន ៖ ការបំពុលខ្យល់នៅកម្ពុជា មានកម្រិតតូចជាងកម្រិតស្តង់ដា ដែល កំណត់ ដោយ WHO ហើយមិនចោទជាបញ្ហាគួរឲ្យព្រួយបារម្ភនោះទេ

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន មានកិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និង អន្តរជាតិឲ្យបានជ្រាបថា ការបំពុលខ្យល់នៅកម្ពុជាមានត្រឹម ២០ ទៅ ៤០ µg/m³ តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ µg/m³ កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ហើយដែល មិនចោទជាបញ្ហាគួរឲ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។ នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាន និងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហា ទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៍ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រម ទាំងបានអំពាវនាវឲ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ជាមួយគ្នានេះ ក្រសួងក៏បានចាត់ វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។ ជាលទ្ធផល រហូតមកដល់ពេលនេះ ចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះ រាជាណាចក្រកម្ពុជា មានការថយចុះបើប្រៀបធៀបនឹងឆ្នាំ២០១៩ និងឆ្នាំ២០២០ និងកម្រិតការបំពុលខ្យល់ ដោយភាគល្អិតនិចល PM2.5 ក៏មានការថយចុះ និងនៅក្រោមកម្រិតស្តង់ដា។ លើសពីនេះ នៅក្នុងទិសដៅ លើកកម្ពស់ការថែរក្សាបរិស្ថានឲ្យមានភាពស្រស់ស្អាត និងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ រាជរដ្ឋា…
-
ក្រសួងបរិស្ថាន គាំទ្រគំនិតផ្តួចផ្តើមក្នុងការវិនិយោគ គិតគូរដល់ការកាត់ បន្ថយការ បំភាយ មេតាន នៅក្នុងបរិយាកាស

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ពីការគាំទ្រដល់ការសិក្សាបង្កើតរោងចក្រចំណីសត្វ ដែលផ្តួចផ្តើមក្នុងការគ្រប់គ្រង និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។ ក្នុងឱកាសទទួលជួប លោក Andrew Mason, នាយកប្រតិបត្តិ ក្រុមហ៊ុន AgCo Tech Australia Pty Ltd របស់ប្រទេសអូស្រ្តាលី នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមហ៊ុន AgCo Tech យកចិត្តទុកដាក់លើ ការសិក្សាលទ្ធភាពអនុត្តគម្រោង វិនិយោគលើការផលិតចំណីសម្រាប់ សត្វពាហនៈ ដើម្បីជួយបង្កើនផលិតផលក្នុងស្រុក និងរួមចំណែកដល់ការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមកាត់បន្ថយឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ថា ឧស្ម័នមេតាន ដែលបានកាត់បន្ថយ គឺជាឥណទានកាបូនដ៏សំខាន់ ស្រប តាម ការអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល អាកាសធាតុ ដែលបានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ ៕…
-
សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារសាច់ញាតិ រៀបចំពិធីបុណ្យខួប ១ឆ្នាំ មរណភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ រួមទាំងក្រុមគ្រួសារសាច់ញាតិ បានរៀបចំពិធីបុណ្យខួប ១ឆ្នាំមរណ ភាព និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធអគ្គមហាឧបាសិកា ពុទ្ធ សាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលត្រូវជាប្អូនថ្លៃ សម្តេចតេជោ ។ ពិធីបុណ្យខួប១ឆ្នាំ និងឆ្លងប្រាង្គព្រះចេតិយឧទ្ទិសកុលដល់ដួងវិញ្ញាក្ខន្ធ អគ្គមហាឧ បា សិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និង ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្ដបុទុមវត្ដី ។ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង កើតនៅថ្ងៃ សុក្រ ៨កើត ខែផល្កុន ឆ្នាំរកា…
-
ក្រសួងបរិស្ថានសហការជាមួយក្រុមហ៊ុន TOTAL Energy ពង្រីកភាពបៃតងជំរុញអព្យាក្រឹតកាបូនបង្កើនចំណូលជូនប្រជាសហគមន៍

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន Total Energy ចូលរួមការវិនិយោគបៃតង តាមរយៈការដាំដើមឈើ ពង្រីកភាពបៃតង ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិភ្នំគូលែន ដែលជាគោលដៅលំហែបៃតង អនុលោមតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន២០២៤-២០២៨ របស់ក្រសួងបរិស្ថាន។ ការថ្លែងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Dinah Kumar នាយកប្រចាំប្រទេស និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនប្រេងឥន្ធនៈ Total Energy នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុន Total Energy គឺជាការទទួលខុសត្រូវចំពោះកិច្ចគាំពារបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថានពីការបំភាយឧស្ម័នប្រេងឥន្ធនៈ តាមរយៈការដាំដើមឈើ។ ជាមួយគ្នានេះ ក្រុមហ៊ុនគប្បីគិតពីប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា ធ្វើយ៉ាងណាត្រូវជួយលើកកម្ពស់ការអប់រំ និងផ្សព្វផ្សាយអំពីភាពស្អាត ភាពបៃតង និងចីរភាព របស់កម្ពុជាដល់ក្រុមហ៊ុនវិនិយោគបៃតងដទៃទៀត ។ ស្របតាមការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្ត្រី លោកស្រី Dinah Kumar រីករាយនឹងរួមចំណែកក្នុងកិច្ចសហការនេះ តាមរយៈការរៀបចំផែនការបន្ស៊ីទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍មូលដ្ឋានក៏ដូចជាយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ របស់កម្ពុជា ៕ ដោយ ៖ ម៉ាដេប៉ូ
-
លទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី០២ កុម្ភៈ ២០២៤ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥ ដែលមានដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។ ៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។ ៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ ៥-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ៕ សូមជូនសេចក្តីប្រកាសព័ត៌មានទាំងស្រុង ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី … អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត ,…
-
ឧត្តមសេនីយ៍ត្រី នៃ និយម ផ្សព្វផ្សាយុទ្ធសាស្រ្តបញ្ចកោណ អាណត្តិទី៧ របស់រាជ រដ្ឋា ភិ បាល ដល់នាយ-ពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកណ្តាល

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រង កណ្តាល កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ យុទ្ធ សាស្ត្រ បច្ចកោណដំណាក់កាលទី១ វិធានការគន្លឹៈ របស់រាជរដ្ឋាភិបាល នីតិ កាល ទី៧ នៃរដ្ឋសភា ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។ ពិធីនេះ មានការអញ្ជើញ ចូលរួមពីលោក មេបញ្ជាការរង លោកនាយការិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរៈសេនាតូចលេខ០១ សរុបមានចំនួន១២០នាក់ ។ នៅក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការ បានអានពីខ្លឹមសារសំខាន់ៗ ក៏ដូចជាលើកឡើងពី យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មានបាវចនាចំនួន៥ និងមានអាទិភាពគន្លឹះចំនួន៥ ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរនិងសេចក្តីត្រូវការរបស់ប្រជាជន។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ មាន បាវចនា ៥ គោលដៅយុទ្ធសាស្ត្រ ៥ និង អាទិភាពគន្លឹះ…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ទី០២ កុម្ភៈ ២០២៤ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥ ដែលមានដូចខាងក្រោម៖ ១-របាយការណ៍វឌ្ឍនភាព និងទិសដៅទៅមុខនៃការរៀបចំក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ។ ៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ។ ៤-សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។ ៥-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើត អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ