-
នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងលោកជំទាវ

(ភ្នំពេញ)៖ ពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលប្រារព្ធធ្វើឡើង នៅវិមានរាជរដ្ឋាភិបាលថៃ ក្នុងរាជធានីបាងកក នាឱកាស នៃការអញ្ជើញដល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសមភាគថៃ ឯកឧត្តមបណ្ឌិត សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ និងលោកជំទាវ ។ នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលអមដំណើរដោយផ្ទាល់ពី ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម បណ្ឌិត សេដ្ឋា ថាវីស៊ីន និងលោកជំទាវ និងបានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។ បន្ទាប់ពីពិធីត្រួតពលកងកិត្តិយស នៃកងភូមិន្ទថៃរួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលអមដំណើរដោយផ្ទាល់ពីឯកឧត្តម នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន និងលោកជំទាវ អញ្ជើញធ្វើគារវកិច្ចដោយផ្ទាល់ចំពោះឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ-កម្ពុជា និងឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត…
-
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលបដិសណ្ឋារកិច្ចពីសំណាក់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ក្នុងពេលទៅដល់អាកាសយានដ្ឋានយោធា ដនមឿន ប្រទេសថៃ

(ភ្នំពេញ)៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដល់អាកាសយានដ្ឋានយោធា ដនមឿន រាជធានីបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលបដិសណ្ឋារកិច្ច ពីសំណាក់ ឯកឧត្តម ប៉ានព្រី បាហិថានុការ៉ា (Parnpree Bahiddha-Nukara) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និង លោកជំទាវ នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ក្តៅចៅយូហូរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ នៅព្រះបរមរាជវាំង។…
-
កម្ពុជា-ព្រុយណេ ប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន

ភ្នំពេញ៖ កម្ពុជា-ព្រុយណេ ប្តេជ្ញាចិត្តក្នុងការជំរុញបន្ថែមទៀត នូវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ និងវប្បធម៌ ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហ ប្រតិបត្តិការអន្តរជាតិ ជាមួយ ឯកឧត្តម Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសព្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរាជទូត ចូលជួបសម្តែង ការគួរសម នៅទីស្តីការក្រសួង ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរាជទូត បានរំលឹក ឡើងវិញនូវព្រះរាជទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យរបស់ព្រះចៅ Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah…
-
រដ្ឋមន្ត្រីក្រសួងធនធានទឹក ជម្រាបជូនគណៈកម្មការរដ្ឋសភា អំពីវឌ្ឍនភាពកាងារ និងលទ្ធផលផែនការយុទ្ធសាស្រ្តរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយបានអនុវត្តផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើវិស័យ ធនធានទឹក និងឧតុនិយម ដូចជា អនុវត្តន៍ការគ្រប់គ្រងអាងទន្លេ និងធនធានទឹកចម្រុះ ការគ្រប់គ្រង អភិវឌ្ឍន៍ និងអនុវត្តន៍អនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ការព្យាករអាកាសធាតុ ការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ការកសាងមូលដ្ឋានបច្ចេកទេស ការជំរុញលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាព ការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយផ្នែកពាក់ព័ន្ធជាដើម ដើម្បីធានាបាននូវសន្តិសុខទឹក ព្រមទាំងចូលរួមចំណែកក្នុងការទ្រទ្រង់និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិលើគ្រប់វិស័យ សម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តម…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ

(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្ត គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករដោះស្រាយបញ្ហាប្រឈមផ្សេងៗ ការកាត់បន្ថយថ្លៃដើមផលិត និងធ្វើឱ្យប្រសើរឡើងក្នុងខ្សែច្រវាក់តម្លៃ ។ ចំពោះការងារទាក់ទងនឹងអាហារូបត្ថម្ភ ក្រសួងកសិកម្មរីករាយ ក្នុងការសហការជានិច្ច តាមភាពចាំបាច់ និងសេចក្ដីត្រូវការពីក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងឱកាសជួបប្រជុំពិភាក្សាការងារ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាមួយ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នំា២០២៤ នៅទីស្តីការក្រសួងកសិកម្ម ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ក្រសួងការងារ បានរៀបចំជំនួបរវាងសម្តេចតេជោ និងសម្តេចធិបតី ជាមួយកម្មករ ១.៥លាននាក់ នៅឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និង លើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខ សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីសំណេះសំណាល របស់ សម្តេចតេជោ ជាមួយបងប្អូនកម្មករ និយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ សរុបទាំង២ជុំ ចំនួន ៩៦លើក ដែលមានកម្មករ និយោជិត សរុបប្រមាណជាង ១,៣លាននាក់ និងបានចូលរួមអនុវត្តដោយជោគជ័យ នូវអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ថ្មីៗបន្ថែម ទៀត ។ លោកជំទាវ បានបន្ថែមថា ជាមួយគ្នានេះ ក្រសួងការងារ ក៏បានសហការរៀបចំកម្មវិធី…
-
ការនាំចូលថង់ប្លាស្ទិកមានការថយចុះប្រមាណ ៥០% នៅចុងឆ្នាំ២០២៣

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ ៥០ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល ។ឯកឧត្តម ខ្វៃ អាទិត្យា បង្ហាញថា ការនាំចូលថង់ប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុងខែមករា ឆ្នាំ២០២៤ មានការថយចុះប្រមាណ ៨០ភាគរយ ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនសរុប ៦២ ២៨៤,០១គីឡូក្រាម ។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ទិន្នន័យ នៃការនាំចូល ថង់ប្លាស្ទិកនេះ ត្រូវបានកត់ត្រា ក្នុងឆ្នាំ២០២៣ និងនៅដើមឆ្នាំ២០២៤ ដែលក្រុមហ៊ុនឯកជនបានស្នើសុំការអនុញ្ញាតនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើសេវាវេចខ្ចប់ទំនិញក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន សម្រាប់ច្រកសំរាម វេចខ្ចប់អាហារ និងប្លាស្ទិកដែលងាយពុកផុយក្នុងបរិស្ថាន (Biodegradable Plastic Bag)។ ចំពោះថង់ប្លាស្ទិកដែលក្រុមហ៊ុនសុំអនុញ្ញាតនាំចូលពីបណ្តាប្រទេសផ្សេងៗនេះ បានអនុលោម ទៅតាមលក្ខខណ្ឌអនុញ្ញាតឱ្យនាំចូល ដែលមានចែងក្នុងអនុក្រឹត្យលេខ ១៦៨…
-
គ.ជ.ប អំពាវនាវឱ្យគ្រប់ភាគីគោរពច្បាប់ ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥

ភ្នំពេញ៖ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជា រយៈពេលនៃ ការឃោសនាបោះ ឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ។មុនព្រឹត្តិការណ៍នេះមកដល់ នៅថ្ងៃទី៧ ខែកុម្ភៈនេះ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប)បានអំពាវនាវដល់ គណ បក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្ស នយោបាយទាំងអស់ ត្រូវតែគោរព តាមវិធាន បទប្បញ្ញត្តិ និងគោល ការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី សម្រាប់ ការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ដោយ គ.ជ.ប ដើម្បីធានា ថា ការឃោសនា បោះឆ្នោតរបស់គណបក្ស នយោ បាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព។ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ ជំហរ អព្យាក្រឹត ឥតលម្អៀងក្នុង សកម្មភាពការងាររបស់ខ្លួន និងត្រូវ…
-
អ្នកជំនាញ៖ ការបំពេញទស្សនកិច្ចនៅថៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការ ពង្រឹងទំនាក់ទំនង និង ជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញផ្នែកសេដ្ឋកិច្ច នៃរាជ បណ្ឌិត្យ សភាកម្ពុជា បានចាត់ទុកការបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រ ថៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាការពង្រឹងទំនាក់ទំនងល្អបន្ថែមទៀត ពិសេស ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញ វិទ្យា សាស្ត្រនយោបាយ បានលើកឡើងថា ការបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា ណាចក្រថៃ គឺពិតជាមានតម្លៃសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេស ភូមិផង របង ជាមួយគ្នា បន្ទាប់ពីឯកឧត្តម សេដ្ឋា ថាវីស៊ីន បានជ្រើសរើសព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវកាលមុនគេ ក្នុងខណៈលោកបានជាប់ជានាយករដ្ឋមន្ត្រីភ្លាមៗ ពោល គឺបានមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញជាផ្លូវការនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលសបញ្ជាក់ឱ្យឃើញថា នាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃនេះ បានផ្ដល់គុណតម្លៃពិសេសទៅដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ ទាំងទិដ្ឋភាពន យោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទិដ្ឋភាពគ្រួសារ រវាងគ្រួសារត្រកូលថាក់ស៊ីន និងគ្រួសារសម្ដេចតេជោ ហ៊ុន សែន ។ ដោយផ្ដើមចេញពីទំនាក់ទំនងទាំងអស់នេះ…
-
ឧត្តមមន្ត្រីអាស៊ាន របស់កម្ពុជា ចូលរួមកិច្ចប្រជុំ ឧត្តមមន្ត្រីអាស៊ាន-អូស្រ្តាលី លើកទី៣៦ នៅប្រទេសអូស្រ្តាលី

ភ្នំពេញ៖ នៅថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ាន របស់ កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-អូស្រ្តាលីលើកទី៣៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ។ កិច្ចប្រជុំបានពិនិត្យឡើងវិញនូវវឌ្ឍនភាពការអនុវត្តនៃវិស័យអាទិភាពសំខាន់ៗ និងបានដាក់ចេញនូវទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការក្រោមទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សន:លើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញចូលរួម ដំណើរ ទស្សនកិច្ចពិនិត្យទីតាំងរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៤ ខាងមុខ៕ ដោយ សួង ពិសិដ្ឋ