Category: នយោបាយ

  • ឯកឧត្តម សាយ សំអាល់៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានាជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត

    ឯកឧត្តម សាយ សំអាល់៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ជាការបន្តការអភិវឌ្ឍខេត្តនានាជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត

    ព្រះសីហនុ ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងក្របខ័ណ្ឌភូមិភាគទី៧ ចំនួន ៥ខេត្ត រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង ព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីលានតេជោ ពយតាមូង ក្នុងខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ចាត់ទុកថ្ងៃបើកយុទ្ធនាការនេះថាជាថ្ងៃប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។ ឯកឧត្តម បន្ដថាចាប់ពីឆ្នាំ១៩៩១ យើងឯកភាពគ្នារៀបចំកម្ពុជានៅក្នុងប្រព័ន្ធនយោបាយមួយ ដែលប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងដើរតាមគន្លងមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការបោះឆ្នោតក្នុងរយៈពេល ៥ឆ្នាំម្ដង។ នេះគឺជាគោលការណ៍មួយដ៏ធំសម្រាប់បញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវឯកភាពជាតិ និងសន្តិភាព ក៏ដូចជាឱកាសស្ដារ និងកសាងប្រទេសជាតិឡើងវិញ។ ឯកឧត្តម ចាត់ទុកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នេះថាជាការបន្តការអភិវឌ្ឍខេត្តនានា ជាពិសេសខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏រឹងមាំ និងធំជាងគេនៅកម្ពុជានាពេលអនាគត។ ឯកឧត្តម សង្ឃឹមថាការបោះឆ្នោតនេះនឹងអាចកាត់បន្ថយ ថែមទាំងលុបបំបាត់នូវចលនាជ្រុលនិយម ហើយស្មារតី និងវប្បធម៌សន្តិភាពនេះនឹងឋិតឋេរជារៀងរហូត។ ទន្ទឹមនេះ ឯកឧត្តមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា…

  • សម្ដេចក្រឡាហោម សខេង អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    សម្ដេចក្រឡាហោម សខេង អញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    ផ្អែកតាមច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់យុទ្ធនាការនៃការឃោសនាបោះឆ្នោត មានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ ។ ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់បេក្ខជនសមាជិកព្រឹទ្ធសភា និងក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នាឲ្យបានល្អនិងសកម្មក្នុងការចុះជួបអង្គបោះឆ្នោតនៅតាមក្រុង ស្រុកនីមួយៗ ដើម្បីផ្សព្វផ្សាយពីគោលការណ៍សំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្សប្រជា ជន កម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ។ សម្ដេចក្រឡាហោម ស ខេង បានរំលឺកដល់បេក្ខជនសមាជិក ព្រឹទ្ធសភា ,ក្រុមការងារគណបក្ស និង អង្គបោះឆ្នោតត្រូវគោរពអនុវត្តនឱ្យបានខ្ជាប់ខ្ជួន នូវច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីបោះឆ្នោត ,ការណែនាំរបស់គ.ជ.ប ,សហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ដើម្បីធានាឱ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ នៅក្នុងបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពល្អប្រសើរ។ សម្ដេចក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់នៅទូទាំងខេត្តបាត់ដំបងសូមអញ្ជើញទៅបោះឆ្នោត និងត្រូវគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នា ដែលមានលេខរៀងទី១នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ។ តាមរយៈរបាយការណ៍ របស់ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានឱ្យដឹងថាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥…

  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់អ្នកតំណាងរាស្ត្រ និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា និងមាន លេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវ ជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់។ ការអំពាវនាវនេះ តាមរយៈសារលិខិតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតកាលទី៥។ នៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តខិតខំអស់ពីលទ្ធភាពក្នុងការអនុវត្តនូវកម្មវិធីនយោបាយ របស់ខ្លួន សំដៅថែរក្សាយ៉ាងរឹងមាំនូវសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជា ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ ក្រោមជាតិ និងបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លា ធ្វើឱ្យប្រជាជនមានជីវភាព កាន់តែសម្បូរសប្បាយ រស់នៅយ៉ាងសុខដុមរមនាក្នុងសង្គម ប្រកបដោយការគោរពតម្លៃមនុស្ស សេរីភាព និងយុត្តិធម៌។ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងខ្លួនសម្តេចផ្ទាល់…

  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពប្រារព្ធពិធីជួបជុំ និងហែរក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពប្រារព្ធពិធីជួបជុំ និងហែរក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ

    ភ្នំពេញ:នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានប្រារព្ធពិធីជួបជុំ និងហែរក្បួនឃោសនាបោះឆ្នោត នៅមណ្ឌលបោះឆ្នោតភូមិភាគទី១ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ១០០,០០០ នាក់ រថយន្តចំនួន ២០០ គឿង ទោចក្រយានយន្តចំនួន ២,៦៥០ គឿង និងគ្រីចក្រយានយន្តចំនួន ២៨០គឿង៕

  • នៅក្នុងវគ្គទី១នេះ ទូតកម្ពុជា ប្រចាំសាធារណ រដ្ឋ កូរ៉េ ប្រគល់ លិខិតឆ្លងដែន ជូនដល់ បងប្អូនខ្មែរបាន ១០៦រូប

    នៅក្នុងវគ្គទី១នេះ ទូតកម្ពុជា ប្រចាំសាធារណ រដ្ឋ កូរ៉េ ប្រគល់ លិខិតឆ្លងដែន ជូនដល់ បងប្អូនខ្មែរបាន ១០៦រូប

    (ភ្នំពេញ)៖ ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លង ដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធា រណរដ្ឋកូរ៉េ កាលពី ថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ រួចមក ស្ថានទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណ រដ្ឋ កូរ៉េ បានយកចិត្តទុកខ្ពស់ក្នុង ការផ្តល់ជូនសេវាជាបន្តបន្ទាប់ដល់ បងប្អូនខ្មែរ នៅ សាធារណរដ្ឋកូរ៉េ ដោយនៅក្នុងវគ្គទី១នេះ ស្ថានទូត បាន និងកំពុងប្រគល់ ជូននូវ លិខិតឆ្លងដែនជូនដល់បងប្អូនខ្មែរ ទាំង ១០៦រូប ដែលបានចុះឈ្មោះកាល ពីថ្ងៃ ទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ បងប្អូនពលករខ្មែរដែលកំពុងរស់នៅ និងធ្វេីការនៅប្រទេសកូរ៉េ សម្ដែងក្តីសប្បាយ រីករាយ និងថ្លែង អំណរ គុណដល់រាជរដ្ឋាភិបាលកម្ពុជា…

  • “កម្ពុជា និងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល”

    “កម្ពុជា និងសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល”

    ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល ។ ដោយបានកត់សម្គាល់ពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់សហរដ្ឋអាមេរិក ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះការរួមចំណែករបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S CDC) ដែលបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០២០ ដើម្បីពង្រឹងវិស័យសុខាភិបាល និងប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺកូវីដ-១៩ និងជំងឺឆ្លងគ្រប់ប្រភេទ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ U.S CDC ដែលបានផ្តល់ជំនួយហិរញ្ញវត្ថុ តាមរយៈក្រសួងសុខាភិបាល និងបានសម្តែងនូវសេចក្តីរីករាយ ចំពោះការកើនឡើងនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន Pfizer ។ ឯកឧត្តមរដ្ឋលេខាធិការ បានរំលឹកដោយការកោតសរសើរចំពោះ USAID…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ

    (ភ្នំពេញ)៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននិងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យា សម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការពន្យល់យ៉ាងងាយៗថា តាមរយៈប្រព័ន្ធទូទាត់វិក្កយបត្រ ប្រជាពលរដ្ឋ អាចបង់កម្រៃសេវាតាមរយៈប្រព័ន្ធធនាគារដៃគូមួយណាក៏បាន ឬបង់ជាសាច់ប្រាក់សុទ្ធដោយផ្ទាល់ក៏បាន ខណៈប្រព័ន្ធឌីជីថលមួយនេះ នឹងចូលរួមចំណែកលុបបំបាត់អំពើពុករលួយ ការទាមទារកម្រៃសេវាក្រៅផ្លូវការ និងជួយពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។ គួររម្លឹកជូនថាក្រសួងមហាផ្ទៃ បានសហការជាមួយក្រុមហ៊ុន KESS Innovation PLC…

  • សារព័ត៌មាន ថៃរ៉ាត់ ចុះផ្សាយជំនួបរវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា ធិការ ក្រសួងកសិកម្ម ជាមួយក្រុមអ្នកកាសែតជាន់ខ្ពស់ ថៃ នៅទីក្រុងបាងកក

    សារព័ត៌មាន ថៃរ៉ាត់ ចុះផ្សាយជំនួបរវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា ធិការ ក្រសួងកសិកម្ម ជាមួយក្រុមអ្នកកាសែតជាន់ខ្ពស់ ថៃ នៅទីក្រុងបាងកក

    (ភ្នំពេញ)៖ សារព័ត៌មានដ៏មានឈ្មោះរបស់ថៃ មួយមានឈ្មោះថៃរ៉ាត( Thirath)បានចុះផ្សាយអំពី ជំនួបរវាងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម ជាមួយក្រុមអ្នកកាសែតជាន់ខ្ពស់ថៃ នៅទីក្រុងបាងកក។ យោងតាមប្រភពពីកាសែតមួយនេះដែលបានចុះផ្សាយដោយសរសេរថា កម្ពុជារីករាយ ក្នុងការដើរតួនាទីកសាងទំនាក់ទំនងអន្តរជាតិ។ វាជាការងារដែលបានក្លាយ ជាបាវចនាផ្ទាល់ខ្លួនរួចហើយ សម្រាប់ប្រទេសកម្ពុជា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ សារព័ត៌មានដដែលនេះបានសរសេរទៀតថា “លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម ជាក្រុមការងារប្រកបដោយគុណភាពរបស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា បានអញ្ជើញធ្វើបេសកកម្មក្រៅផ្លូវការ នៅប្រទេសថៃ កាលពីថ្ងៃ២០-ដល់ ២២ ខែមករា ឆ្នាំ២០២៤”។ គួរបញ្ជាក់ថាក្នុងពិធីនេះលោកជំទាវ អ៊ឹម រចនា បានជួបជាមួយបណ្ណាធិការ អ្នកកាសែតជាន់ខ្ពស់ និងបុគ្គលសំខាន់ៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃជាង ៣០រូប នៅក្នុងវគ្គសិក្សាអំពីយុទ្ធសាស្ត្រគ្រប់គ្រងសារព័ត៌មាន Advanced Mass Media Strategic Management Course (BYSS) ជំនាន់ទៅ៣។…

  • សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនមិត្តហ្វូន បន្តពង្រឹងគុណភាពនិងសេវា កម្ម ក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនៅកម្ពុជា

    សម្តេចរដ្ឋសភាធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនមិត្តហ្វូន បន្តពង្រឹងគុណភាពនិងសេវា កម្ម ក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនៅកម្ពុជា

    ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូថ្នាក់ដឹកនាំក្រុមហ៊ុនមិត្តហ្វូន(Metfone) ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ដើម្បីបម្រើសេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ជូនពលរដ្ឋកម្ពុជា ប្រកបដោយគុណភាពកាន់តែប្រសើរឡើង។ នៅក្នុងឱកាសនោះ លោក Cao Manh Duc អគ្គនាយកក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នាឱកាសនេះ។ លោកអគ្គនាយកក្រុមហ៊ុន បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅកម្ពុជាបាន១៥ឆ្នាំហើយ។ នៅក្នុងរយៈពេល១៥ឆ្នាំនេះ ក្រុមហ៊ុនបានចូលរួមចំណែកក្នុងការផ្តល់សេវាកម្មទូរស័ព្ទដៃ និងអ៊ិនធឺណែតដល់ប្រជាពលរដ្ឋនៅទូទំាងប្រទេសនិងមានប្រជាជនប្រមាណ៩លាននាក់ជាអតិថិជន។ ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ សុខមាលភាព និងការលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជាផងដែរ។ ក្រុមហ៊ុនបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា ជាច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា ដោយបានខិតខំផ្តល់សេវាកម្មបច្ចេកវិទ្យាទូរគមនាគមន៍ដល់ស្ទើរតែគ្រប់ច្រកល្ហក និងតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា។ លោកអគ្គនាយកបានកោតសរសើរនិងវាយតម្លៃខ្ពស់ ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយបានសម្តែងការពេញចិត្តដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍតាមរយៈការផ្តល់ការងារជូនពលរដ្ឋខ្មែរបានជាច្រើនពាន់នាក់។ សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ មិត្តហ្វូននៅកម្ពុជា។ វត្តមានក្រុមហ៊ុនមិត្តហ្វូននៅកម្ពុជា ជាការឆ្លុះបញ្ចំាងពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី រវាងប្រទេសទំាងពីរ ហើយបានផ្សារភ្ជាប់ចំណងមិត្តភាពប្រជាជននិងប្រជាជនឱ្យកាន់សកម្មឡើង។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមហ៊ុនវៀតណាមជាច្រើនបានមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យផ្សេងៗគ្នា។…

  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់ រួមសហការគ្នាកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត

    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់ រួមសហការគ្នាកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត

    (ភ្នំពេញ)៖ ក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់ រួមសហការគ្នា ដើម្បីជ្រោមជ្រែង ការ ងារ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេច មហា បវរធិបតី ហ៊ុន ម៉ាណែត ។ សម្រាប់ក្រុមការងារដាច់ខាតត្រូវតែស្គាល់ពីតួនាទី របស់ ខ្លួនឲ្យបានច្បាស់លាស់ ទើបយើងអាចបម្រើប្រជាពលរដ្ឋបានល្អនិងចំទិសដៅ ។ ត្រូវផ្សព្វផ្សាយពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាប និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើង។ ត្រូវមានការដោះស្រាយ បញ្ហាប្រ ឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ ក្រុមការងារ មិនមានសិទ្ធិសម្រេច ជំនួស ក្រសួង ស្ថាប័នជំនាញនោះទេ ។ យើងមានសិទ្ធិត្រឹមសម្របសម្រួលជាមួយ នឹង ក្រសួងស្ថាប័នទាំងនេះក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ បានស្នើ ឡើងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការ ចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ” នៅ សាល មហោស្រពចេនឡា នៃមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ…