Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការងារអធិការរកិច្ច គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែ ក្រសួង អធិការកិច្ច ត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុនសិន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការងារអធិការរកិច្ច គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែ ក្រសួង អធិការកិច្ច ត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុនសិន

    ភ្នំពេញ៖ ការងារអធិការរកិច្ច គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែក្រសួងអធិការកិច្ច ត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុនសិន ។ ហើយការងារអធិការកិច្ចបានជួយដល់អភិក្រមចំនួន៤ ហើយ ក្រសួង ស្ថាប័នរដ្ឋទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺជាការចាប់កំហុស ប៉ុន្តែផ្ទុយទៅវិញ គឺជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារ ។ នេះបើតាមការលើកឡើងរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបង្កើតនូវយន្តការតាមដានសមិទ្ធកម្មផ្សេងៗនៅតាមក្រសួង-ស្ថាប័ន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តកិច្ចការងារនៅតាមបណ្ដាក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិនិងក្រោមជាតិ ដើម្បីធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាពទៅដល់ប្រជាពលរដ្ឋ ។ ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងចាត់ទុកកិច្ចការងារអធិការរកិច្ចនេះ គឺជាកិច្ចការងារសំខាន់ ប៉ុន្ដែកិច្ចការងារនេះ ក្រសួងអធិការកិច្ច ក៏ត្រូវមើលផ្ទះខ្លួនឯង និងត្រូវមើលលើកិច្ចការងាររដ្ឋឱ្យស្អាតជាមុនសិន ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង…

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» ជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» ជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង

    ភ្នំពេញ៖ ការប្តូរឈ្មោះមកជា «ក្រសួងអធិការកិច្ច» ជាការឆ្លុះបញ្ចាំងពីការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយនិងឆន្ទៈសម្រេចអោយបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព ចីរភាព និងបន្តផ្តោតជាចម្បងនូវរបៀបវារៈធានាប្រសិទ្ធិភាព សមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រមឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ការប្តូរឈ្មោះក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចមកជាក្រសួងអធិការកិច្ច នៅដើមអាណត្តិទី៧ គឺបានឆ្លុះបញ្ចាំងការងារស្នូលរបស់ក្រសួង និងជាការបញ្ជាក់នូវឆន្ទៈមុះមុតឥតងាករេរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព តម្លាភាព ប្រសិទ្ធិភាព គណនេយ្យភាព និងភាពទំនើប ៕ អត្ថបទ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន

    ភ្នំពេញ៖ កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា គឺការពង្រឹងអភិបាលកិច្ច ឱ្យមានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ ដែលយើងត្រូវបន្តអនុវត្តតាមទិសស្លោក «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន។ ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ស្នូលធំបំផុតរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺអភិបាលកិច្ច ពោលគឺយើងត្រូវរៀបចំផ្ទះយើងឱ្យបានស្អាតសិនចាំទៅត្រួតពិនិត្យផ្ទះគេ រៀបចំផ្ទះយើងឱ្យបានស្អាត ទើបយើងអាចបម្រើប្រជាពលរដ្ឋមានប្រសិទ្ធភាពបាន៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន អបអរសាទរទិវាវិទ្យុពិភពលោកលើកទី១៣ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន អបអរសាទរទិវាវិទ្យុពិភពលោកលើកទី១៣ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤

    ភ្នំពេញ ៖ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចូលរួមអបអរសាទរជាមួយលោក លោកស្រីជាម្ចាស់ស្ថានីយវិទ្យុ ផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុនៅក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោក ក្នុងឱកាស ទិវាវិទ្យុពិភពលោក លើកទី១៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសនៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថល។ នៅឆ្នាំ២០២៤ ទិវាវិទ្យុពិភពលោកត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating» បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង ១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ…

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រៀមដាក់ចេញយុទ្ធនាការសំអាតបឹងទន្លេសាប ០១ មីនា ២០២៤ ដើម្បីការពារត្រីដែលជាប្រភពអាហារូបម្ភរបស់ប្រជាពលរដ្ឋកម្ពុជា

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ត្រៀមដាក់ចេញយុទ្ធនាការសំអាតបឹងទន្លេសាប ០១ មីនា ២០២៤ ដើម្បីការពារត្រីដែលជាប្រភពអាហារូបម្ភរបស់ប្រជាពលរដ្ឋកម្ពុជា

    ភ្នំពេញ៖ ត្រីជាប្រភពអាហារូបត្ថម្ភដ៏ចម្បងរបស់ប្រជាពលរដ្ឋកម្ពុជា ហើយដើម្បីការពារនូវប្រភពទ្រទ្រង់សុខភាពប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានត្រៀមដាក់ចេញនូវយុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងជំហានទី១នៃការកាត់បន្ថយសំណល់ប្លាស្ទិកនៅលើគោក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួមជាង ៤លាននាក់។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងស្វែងយល់អំពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើររវាងអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង(UNOPS) និងក្រសួងបរិស្ថាន នៅទីស្តីការក្រសួង នាសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។ កញ្ញា អ៊ីដា ក្រាចា (Eda Kraja) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា-ឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង UNOPS បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីវត្ថុបំណងនៃជំនួប ដើម្បីបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨។ លើសពីនេះកញ្ញា អ៊ីដា ក្រាចា (Eda Kraja) ក៏ចង់ស្វែងយល់បន្ថែមដែរអំពី ការងារអាទិភាពដើម្បីផ្សារភ្ជាប់ជាមួយគម្រោងជាសកលផ្សេងៗទៀតរបស់ UNOPS តាមរយៈការសម្របសម្រួលគម្រោងការងារជាមួយដៃគូជាច្រើនដូចជា មូលនិធិអាកាសធាតុបៃតង(GCF), ភាពជាដៃគូ(NDC partnership), UNEP មជ្ឈមណ្ឌលអាកាសធាតុទីក្រុងCopenhagen ។…

  • ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច” នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រសួងអធិការកិច្ច បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ ពិធីបើកត្រូវបានរៀបចំធ្វើឡើង ក្រោម អធិបតី ភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូល រួមពីលោក លោកស្រី ដែលជាថ្នាក់ដឹក នាំ និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួង អធិការកិច្ចទាំងនៅថ្នាក់ជាតិ…

  • ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបអញ្ជើញ សំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប

    ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបអញ្ជើញ សំណេះ សំណាលជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប

    សៀមរាប៖នៅសាលប្រជុំ ធំ មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្ដម សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប កាលពី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ បាន អញ្ជើញជួប សំណេះសំណាលជាមួយ សមាជិក ក្រុមប្រឹក្សាសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប ក្នុង គោល បំណងដើម្បី បញ្ជ្រាបអំពីការឃោសនាបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។ ឯកឧត្ដម សៀង ណាំ មានប្រសាសន៍ថា មានសន្តិភាព ទើបមានការ អភិវឌ្ឍ ប្រទេសជាតិឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ បើពុំមាន សន្តិភាពទេ ប្រទេសជាតិមិនអាចរីកចម្រើនបានឡើយ។ ដូច្នេះ ដើម្បី រក្សាឱ្យបាននូវសមិទ្ធផលសង្គមជាតិ និង ជំរុញបន្ថែមការអភិវឌ្ឍ ប្រទេសនោះ ជាជម្រើសមានតែមួយគត់ គឺថែក្សាសន្តិភាពឱ្យ បាន គង់វង្ស ។ឯកឧត្តមក៏បានរំលឹកដល់អង្គបោះឆ្នោតត្រៀមខ្លួនសម្រាប់ចូលរួមបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ៕ ដោយ៖ ស៊ាន សុផាត

  • ប្រធានក្រុមការងារជំរុញដល់សមាជិកឱ្យបន្តចុះជួយដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ

    ប្រធានក្រុមការងារជំរុញដល់សមាជិកឱ្យបន្តចុះជួយដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ

    បន្ទាយមានជ័យ ៖ ក្នុងឱកាសបើក យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែល បាន រៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដោយមានអង្គបោះឆ្នោតចូលរួមជាងបួនពាន់នាក់ ប្រធានក្រុមការងារ បានជំរុញដល់សមាជិករបស់ខ្លួនបន្តចុះជួយដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈ អចិន្ត្រៃគណៈ កម្មាធិការ កណ្ដាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបន្តថា ត្រូវធានាបាននូវសុវត្ថិភាពសណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងភូមិឃុំសង្កាត់ ។ទប់ស្កាត់បង្ក្រាបរាល់បទល្មើស ពិសេសករណី គ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចដើរតួនាទីសំខាន់ក្នុងបញ្ហានេះ ។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំង សមាជិក ព្រឹទ្ធសភានីតិកាលទីកាលទី៥ឆ្នាំ២០២៤ នឹងដំណើរការប់ពីថ្ងៃទី ១០ ខែកម្ភៈ ដល់ថ្ងៃទី២៣ ខែកុម្ភៈ៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ

    ក្រសួងយុត្តិធម៌ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ

    (ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចុះហត្ថលេខាជាមួយ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ដីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងយុត្តិធម៌” នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងយុត្តិធម៌ ។ អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានេះ មានគោលបំណង ៤សំខាន់ គឺ (១)-ដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារនានាក្នុងវិស័យយុត្តិធម៌ (២)-ដាក់ឱ្យប្រើប្រាស់ថ្នាលឬសេវារដ្ឋាភិបាលឌីជីថល (Digital Government Products/DGPs) ក្នុងក្រសួងយុត្តិធម៌ (៣)-រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងយុត្តិធម៌ និង (៤)-រៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្ត្រីរាជការក្រសួងយុត្តិធម៌។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានវាយតម្លៃ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលសម្រេចបាននូវសមិទ្ធផលការងារជាអាទិភាពជាច្រើននៅក្នុងវិស័យឌីជីថល ជាពិសេស ការបង្កើតឱ្យមាននូវថ្នាល និងសេវារដ្ឋាភិបាលឌីជីថលថ្មីៗ សម្រាប់បម្រើឱ្យសេចក្តីត្រូវការជាក់ស្តែងក្នុងវិស័យសាធារណៈ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលទើបទទួលបានមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញឃ្លីបវីដេអូ ស្ដីពីចំណាប់អារម្មណ៍របស់បេក្ខជន អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាដែលចូលរួម និងរៀបចំការប្រឡងប្រជែង ជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញឃ្លីបវីដេអូ ស្ដីពីចំណាប់អារម្មណ៍របស់បេក្ខជន អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាដែលចូលរួម និងរៀបចំការប្រឡងប្រជែង ជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា

    (ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញឃ្លីបវីដេអូស្ដីពី ចំណាប់អារម្មណ៍របស់បេក្ខជន អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាដែលចូលរួម និងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ផ្អែកលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និង ក្រោមស្មារតី «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ ។ បេក្ខជនចំនួន ១០០រូបដែលបានប្រឡងជាប់ នឹងត្រូវដាក់ពង្រាយតាមអនុវិទ្យាល័យ និងវិទ្យាល័យគោលដៅក្នុងខេត្តចំនួន២១ បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាលតាមកម្រិត ឬប្រភេទក្របខណ្ឌដែលខ្លួនបានជ្រើសរើស ជាមួយការបន្តនីតិវិធីនានារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ដំណើរការ ប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងសុក្រឹតភាព ស្ថិតក្រោមការតាមដាន ពីក្រុមអ្នកសង្កេតការណ៍ និងស្ថាប័នពាក់ព័ន្ធដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព…