Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បន្តជំនះនូវវិបត្តិផងទាំងពួង និងកំពុងបោះជំហ៊ាន ទៅជាប្រទេស មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា បន្តជំនះនូវវិបត្តិផងទាំងពួង និងកំពុងបោះជំហ៊ាន ទៅជាប្រទេស មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០

    ភ្នំពេញ៖ កម្ពុជា បន្តជំនះនូវវិបត្តិផងទាំងពួង និងកំពុងបោះជំហ៊ានទៅជាប្រទេស មានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលដ៏ល្អក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាខ្នោះសេដ្ឋកិច្ចដ៏សំខាន់មួយ ដែលធ្វើអោយកម្ពុជាសម្រេចបានកំណើនខ្ពស់ និងបន្តស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់រហូតដល់សម្រេចបាននូវចំណាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ សម្តេចធិបតី បានបន្តថា កម្ពុជា បន្តជំនះបានដោយជោគជ័យ នូវវិបត្តិផងទាំងពួង និងកំពុងបោះជំហ៊ានប្រកបដោយភាពជឿជាក់ទៅកាន់ឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងដែរថា សមិទ្ធកម្មដ៏ប្រសើរនេះ ក៏បានផ្តល់លទ្ធភាពកាន់តែច្បាស់ ជូនរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ ពង្រឹងប្រសិទ្ធភាព ស្ថាប័នសាធារណៈ និងបម្រើសេវាសាធាណៈជូន ប្រជាពលរដ្ឋអោយបានកាន់តែល្អជាលំដាប់ ៕…

  • ១សប្ដាហ៍មកនេះ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ១៣៣ករណីទូទាំងប្រទេស 

    ១សប្ដាហ៍មកនេះ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ១៣៣ករណីទូទាំងប្រទេស 

    ភ្នំពេញ៖ លោក ទូច សុឃៈ សុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានអោយដឹងថា ក្នុងយៈពេល៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំង នគរ បាលជាតិ បន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១៣៣ករណី។ បើតាម លោក ទូច សុឃៈ សុខៈ ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទី និង ភារកិច្ច ដើម្បីសេចក្ដីសុខនិងភាពកក់ក្ដៅជូនប្រជាពលរដ្ឋ កម្លាំងនគរបាលជាតិ ទាំងកម្រិត អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាន នគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានឃាត់ ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុចចង្កោម ការងារអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដៅយកមកអនុវត្តចាប់ពីដើមនីតិកាលទី៧ ស្របតាមមរតក គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងគោលការណ៍ដឹកនាំ របស់ សម្ដេច ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា…

  • កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តកិច្ចសហប្រតិបត្តិការជំរុញរំហូរភ្ញៀវទេសចរ ឱ្យកាន់តែប្រសើរ

    កម្ពុជា-ឥណ្ឌូណេស៊ី ឯកភាពបន្តកិច្ចសហប្រតិបត្តិការជំរុញរំហូរភ្ញៀវទេសចរ ឱ្យកាន់តែប្រសើរ

    ភ្នំពេញ៖ កម្ពុជា-ឥណ្ឌូណេស៊ី បានឯកភាពបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយគ្នា លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ជើង ហោះ ហើរ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរ ទៅវិញទៅមកឱ្យកាន់ តែ ប្រសើរ ។ ការឯកភាពនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរាជទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ។ ភាគីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ នៃការ ពង្រឹង ទេសចរណ៍ រវាងប្រទេសទាំងពីរ លើការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ការតភ្ជាប់ និងស្ដង់ដាទេសចរណ៍ ដើម្បីជំរុញរំហូរភ្ញៀវទេសចរទៅវិញទៅមក ឱ្យកាន់ តែប្រសើរឡើង ។ លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជា ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្ដិភាព បច្ចុប្បន្ន បច្ចុប្បន្ន បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ទៅចូលរួមនៅក្រៅប្រទេសវិញ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ កម្ពុជា ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្ដិភាព បច្ចុប្បន្ន បច្ចុប្បន្ន បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ទៅចូលរួមនៅក្រៅប្រទេសវិញ

    ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ថា ក្នុងសម័យអ៊ុនតាក់ នូវែលសេឡង់ បានបញ្ជូនកងកម្លាំងរក្សាសន្ដិភាព មកកម្ពុជា ហើយបច្ចុប្បន្ន កម្ពុជា បានក្លាយទៅ ជាប្រទេសបញ្ជូនកងកម្លាំងរក្សាសន្ដិភាព ទៅចូលរួមប្រតិបត្តិការរក្សាសន្ដិភាព នៅក្រៅប្រទេស ។ ការបញ្ជាក់របស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដូច្នេះក្នុងឱកាសជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែង នូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិ បត្តិការ រីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងកម្ពុជា និងនូវែលសេឡង់ដែលបានបង្កើត តាំងពីឆ្នាំ១៩៥៩។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងរៀបចំកិច្ចពិគ្រោះយោបល់ លើក ទី៣ ក្នុងពេលវេលាសមស្របណាមួយ…

  • ស្នាមញញឹម និងក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរត្រូវបានធានាការពារដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

    ស្នាមញញឹម និងក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរត្រូវបានធានាការពារដោយរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ ជារៀងរាល់ចុងសប្តាហ៍ ជាពិសេសក្នុងពេលមានពិធីបុណ្យនិងថ្ងៃឈប់សម្រាក គ្រួសារខ្មែរតែងតែធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ណាមួយដែលពួកគេពេញចិត្ត។ ជួនកាល ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ច្រើនកន្លែងក្នុងដំណើរតែមួយ ដោយសារអំណោយផលនៃផ្លូវគមនាគមន៍ខ្វាត់ខ្វែង ខណៈដែលអ្នកខ្លះទៀត ចេញទៅទេសចរណ៍នៅឯបរទេស។ ចំនួនអ្នកទេសចរកម្សាន្តឬទេសចរបែបជំនួញ ទាំងក្នុងនិងក្រៅប្រទេសមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ស្ថានភាពបែបនេះកើតឡើងក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធា មានលំនឹងខាងសេដ្ឋកិច្ច និងមានក្តីសង្ឃឹមក្នុងជីវិត។ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ក្តីសង្ឃឹមនិងលំនឹងជីវភាពគ្រួសារនេះហើយ ដែលជាប្រភពនៃស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។ ជាការពិត អតីតកាលដ៏ឈឺចាប់ខ្លោចផ្សារបស់កម្ពុជា បានធ្វើឱ្យស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរកប់បាត់យ៉ាងជ្រៅទៅក្នុងអន្លង់នៃភ្លើងសង្គ្រាម ក្នុងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភាពក្រីក្រតោកយ៉ាករកទីបំផុតគ្មានអស់រយៈពេលជិត៣ទសវត្សរ៍។ ប៉ុន្តែ ជាមហាភ័ព្វសំណាងរបស់ខ្មែរ ដែលមានវីរបុរសស្នេហាជាតិ គឺសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាផ្សេងទៀតដែលបានផ្លាស់ប្តូរជោគវាសនារបស់កម្ពុជាទាន់ពេលវេលា។ ស្នាមញញឹមរបស់ពលរដ្ឋខ្មែរដែលបាត់បង់អស់រយៈពេលយ៉ាងយូរបានផុសឡើងវិញ ហើយជាស្នាមញញឹមពោរពេញដោយមោទនភាពនិងក្តីសង្ឃឹម។ កម្ពុជា ក្រោមម្លប់សុខសន្តិភាពនិងស្ថិរភាពនយោបាយរយៈពេលយូរមិនធ្លាប់មានកំឡុងពេលជាង៥០០ឆ្នាំចុងក្រោយ គឺជាឱកាសមាសក្នុងការជំរុញសន្ទុះការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។ ស្លាកស្នាមប្រវត្តិសាស្ត្រអតីតកាលដ៏ខ្មៅងងឹត បានរសាត់បន្តិចម្តងៗពីសតិអារម្មណ៍ពលរដ្ឋខ្មែរ។ យុវជនជំនាន់ក្រោយ រឹតតែមិនស្គាល់ទាល់តែសោះនូវអ្វីជាសង្គ្រាម និងសោកនាដកម្មដែលរៀមច្បងជំនាន់មុនបានឆ្លងកាត់។ ភ័ព្វវាសនារបស់ខ្មែរកើតឡើងដោយសារមេដឹកនាំដ៏ខ្លាំងពូកែ គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលជាអ្នកនាំសិទ្ធិរស់រានមានជីវិតជូនដល់ប្រជាពលរដ្ឋខ្មែរ ជាបិតាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាអ្នកដឹកនាំការអភិវឌ្ឍប្រទេសមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅបន្តឈរការពារ…

  • ក្រសួងបរិស្ថានឆ្ពោះទៅមុខជាមួយភាពស្អាតលើដី ក្នុងទឹក និងខ្យល់ ដើម្បីសុខភាព ពលរដ្ឋ កម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

    ក្រសួងបរិស្ថានឆ្ពោះទៅមុខជាមួយភាពស្អាតលើដី ក្នុងទឹក និងខ្យល់ ដើម្បីសុខភាព ពលរដ្ឋ កម្ពុជា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

    ភ្នំពេញ៖ នៅចំពោះមុខ ក្រសួងបរិស្ថានបាន និងកំពុងប្រយុទ្ធយ៉ាងសកម្មជាមួយសំណល់ប្លាស្ទិក ហើយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការងារនេះនឹងអាចសម្រេចបាន ដោយយុទ្ធនាការកាត់បន្ថយប្លាស្ទិកនេះកំពុងមានសន្ទុះតួលេខកើនឡើងឥតដាច់ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែឯកឧត្តមរដ្ឋមន្រ្តីបរិស្ថានមានខ្នងបង្អែកធំ នោះគឺប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានចំនួនច្រើនជាង ៤លាននាក់បានចូលរួមចំណែក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ភាពស្អាតដែលកើតចេញពីសណ្តានចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៤លាននាក់ បានជំរុញឲ្យជំហានទី២លេចជារូបរាង គឺការរៀបចំបែងចែកសំរាម និងទុកដាក់សំរាមទៅតាមប្រភេទសំរាមសើម ស្ងួតដែលអាចកែច្នៃបាន និងសំរាមគ្រោះថ្នាក់ជាដើម ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានត្រៀមចែកជូនធុងសំរាមបន្ទាប់ពីការបែងចែក ដើម្បីទុកដាក់សំរាមទាំងនោះឱ្យបានត្រឹមត្រូវ កាត់បន្ថយការបំពុលចំពោះសុខភាពប្រជាពលរដ្ឋ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្រួមចំនួនសំណល់នៅតាមទីលានចាក់សំរាមឱ្យតិចជាងមុន។ នេះបើយោងតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការសង្គ្រោះកុមារកម្ពុជា Save the Children Cambodia នៅទីស្តីការក្រសួងបរិស្ថាន ៕ ដោយ / គ្រី សម្បត្តិ

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា អរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា អរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ

    ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ ។ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដែលមានការរីកចម្រើនកាន់តែខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានការលេចឡើងនៃបញ្ហាប្រឈមក្នុងតំបន់និងសកលក៏ដោយ ដែលបានបង្ហាញតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ ការប្រាស្រ័យទាក់ទងគ្នា តាមរយៈយន្តការទ្វេភាគី ដូចជា គណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងកិច្ចពិគ្រោះយោបល់ទ្វេភាគី ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសំដែងការអបអរសាទរដល់ហុងគ្រី ក្នុងការក្លាយជាប្រធានសហភាពអឺរ៉ុប សម្រាប់ឆមាសទី២នៃឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ហុងគ្រីសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប លើគ្រប់វិស័យ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាទំនាក់ទំនងល្អដែលមានស្រាប់ និងបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ ៕…

  • រូបិយប័ណ្ណគ្រីបតូ Bitcoin ហក់ឡើងលើស ៥ម៉ឺនដុល្លារ ជាលើកដំបូង ក្នុងពេល២ឆ្នាំ

    រូបិយប័ណ្ណគ្រីបតូ Bitcoin ហក់ឡើងលើស ៥ម៉ឺនដុល្លារ ជាលើកដំបូង ក្នុងពេល២ឆ្នាំ

    បរទេស៖ រូបិយប័ណ្ណគ្រីបតូ Bitcoin កាលពីថ្ងៃអង្គារ បានកើនឡើងលើសពី៥ម៉ឺនដុល្លារ ជាលើកដំបូង ក្នុងរយៈពេលជាង ២ឆ្នាំ ខណៈដែលវិនិយោគិនមានសុទិដ្ឋិនិយមថា ការយល់ព្រមរបស់សហរដ្ឋអាមេរិក ក្នុងការជួញដូរកាន់តែទូលំទូលាយនៅក្នុងអង្គភាព នឹងបង្កើនតម្រូវការ នាំឲ្យតម្លៃកើន តាមហ្នឹង។ គួរបញ្ជាក់ថា រូបិយប័ណ្ណគ្រីបតូ ត្រូវបានប្រើប្រាស់ស្រដៀងនឹងរូបិយប័ណ្ណផ្សេងទៀតដែរ ដើម្បីជួយដូរទំនិញផ្សេងៗ ដោយផ្អែកលើការកំណត់របស់ប្រទេស ឬតំបន់ ប៉ុន្តែលុយគ្រីបតូនេះ មិនបានឆ្លងកាត់ធនាគារកណ្តាលរបស់បណ្តាប្រទេសនីមួយៗឡើយ។ កន្លងមក បណ្តាប្រទេសមួយចំនួន បានហាមឃាត់រូបិយប័ណ្ណគ្រីបតូ នៅក្នុងប្រទេសខ្លួន ដើម្បីការពារប្រជាជនពីការបាត់បង់ទ្រព្យសម្បត្តិ និងលុយរបស់ខ្លួន។ រយៈពេលប៉ុន្មានខែ ថ្មីៗនេះ រូបិយប័ណ្ណគ្រីបតូ មានការវិវឌ្ឍខ្លាំង ដោយគេជឿថា បណ្តាលមកពីតម្រុយដែលថា សមាជិកសភាអាមេរិក នឹងអនុញ្ញាតឱ្យបង្កើតមូលនិធិជួញដូរប្តូរប្រាក់ ហៅកាត់ ETFs ហើយអនុញ្ញាតឱ្យសាធារណៈជនវិនិយោគក្នុងគ្រីបតូ ដោយមិនចាំបាច់ទិញ ដោយផ្ទាល់។ យោងតាមទិន្នន័យរបស់ Bloomberg បានឲ្យដឹងថា រូបិយប័ណ្ណគ្រីបតូ Bitcoin បានហក់ឡើង ដល់៥០៣២៨ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីចុងឆ្នាំ ២០២១។ អ្នកសង្កេតការណ៍មានសុទិដ្ឋិនិយមចំពោះទស្សនវិស័យនេះ។ លោក Fadi Aboualfa…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗ

    (ស្ទឹងត្រែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ ៣សំខាន់ៗគឺ: ទី១-ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ទី២-ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយ គ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្ត្រីនគរបាលជាតិ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលនានា និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ ដែលមានសិស្សនគរបាលជ័យលាភីចំនួន ១៧៧នាក់ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ទន្ទឹមនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគ១ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយ មោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានិងសាលានគរបាលជាតិភូមិភាគនានា។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា…

  • រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៧ ធ្នូ រៀងរាល់ឆ្នាំជា ទិវាជាតិអ្នកនិពន្ធរបស់កម្ពុជា

    រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី៧ ធ្នូ រៀងរាល់ឆ្នាំជា ទិវាជាតិអ្នកនិពន្ធរបស់កម្ពុជា

    (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែតបានចេញអនុក្រិត្យមួយស្តីពីទិវាជាតិអ្នកនិពន្ធដោយបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអនុក្រិតដែលបានចេញនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤បានបញ្ជាក់ថាការកំណត់យកថ្ងៃនេះគឺក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើក កម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និង វិទ្យាសាស្ត្រ។ ក្នុងអនុក្រិត្យនេះដែរបានបញ្ជាក់ថាគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិនិងអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានសិក្សានានា សមាគមអ្នកនិពន្ធ ចូលរួមបំផុសដល់មន្ត្រីរាជការ សិស្ស និស្សិត កម្មករ និយោជិត និយោជក កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដើម្បីបង្កើតស្មារតីចូលរួមប្រឡងប្រណាំងស្នាដៃតែងនិពន្ធ។ ជាមួយគ្នានេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរៀបចំទិវាជាតិអ្នកនិពន្ធ ដោយសហការជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ…