-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ឯកឧត្តម ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានអោយដឹងថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋវ័យចំណាស់មួយ ដែលបានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើន ក្នុងរយៈពេលជាច្រើនសិបឆ្នាំមកនេះ។ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្កើតសាខាថ្មីមួយទៀត នៅទីតាំងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សាខាថ្មីនេះ គឺជាការបណ្ដុះបណ្ដាលលើមហាវិទ្យាសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ។ ឯកឧត្តម លើកឡើងបន្តថា ការបណ្ដុះបណ្ដាលនៅសាខាថ្មី មានលក្ខណៈស្តង់ដាអន្តរជាតិ ដោយបង្រៀនជាភាសាអង់គ្លេស ជាភាសាគោល និងភាសាបារាំងជាភាសាជម្រើស។ ជាការកម្រិតសម្រាប់និស្សិតចូលរៀន គឺត្រូវតែជានិស្សិតឆ្នើម ទទួលបាននិទ្ទេស A លើមុខវិជ្ជាគណិតវិទ្យាជាដាច់ខាត សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប។ ភ្ជាប់ជាមួយនឹងការកម្រិតសម្រាប់សិស្សចូលរៀន ចំពោះសាស្ត្រាចារ្យវិញ…
-
សិល្បៈតន្ត្រីខ្មែរ ១៩៣០-បច្ចុប្បន្ន

-
អនុប្រធានសមាគមអតីយុទ្ធជនកម្ពុជា ណែនាំឱ្យយកចិត្តទុកដាក់ ចំពោះ ក្រុមគ្រួសារនិងអតីតយុទ្ធជន

រតនគិរី៖នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ សមាគមអតីតយុវជនកម្ពុជាការណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ឱ្យចិត្ត ដាក់ក្នុង ការផ្ដល់សេវាសាធារណៈ ការប្រើប្រាស់បណ្ណប.ស.ស ក្នុងការ ទៅពិនិត្យនិងព្យាបាលជំងឺនៅតាមមន្ទីរ ពេទ្យរដ្ឋ ដោយមិនគិតថ្លៃ និង ការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជា ប្រយោជន៍ សម្រាប់បងប្អូនគ្រួសារអតីត យុទ្ធជន ។ ការរំលឹកនេះក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសលោក មុយ សុផាត ជាប្រធានគណៈកម្មាធិការ និងជា ប្រធាន គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រតនគីរីជំនួសលោក ខាំ ស៊ុក ដែលត្រូវបាន ផ្លាស់ប្តូរ ភារកិច្ច កាលពី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៤នៅសាលប្រជុំសាលាខេត្ត រតនគិរី។ នាយឧត្តមសេនីយ៍បន្តដោយស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរ ដែនដី និង សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន…
-
សម្តេចរធិបតី ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ នៅទូទាំង ប្រទេស ចាត់វិធានការបិទទីតាំងល្បែងផ្សងសំណាងផ្សេងៗ ជាបន្ទាន់

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យ ជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់ វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច ។ តាមរយះសារជាសំឡេង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ដូច្នេះថា ប៉ុន្មានបីសប្ដាហ៍មកនេះ ខ្ញ៉ំបានចេញបទបញ្ជាឲ្យផ្អាករាល់ការ ចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សង សំណា ងបន្ថែមនៅតាម មូលដ្ឋាន ។ សម្តេចធិបតី បញ្ជាក់ថា “ខ្ញុំបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រង ល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស “។ សម្តេចបានបន្តថា “ខ្ញុំសូមឲ្យឯកឧត្តមលោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានីខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ ការដកអាជ្ញាប័ណ្ណនៅក្នុងខេត្ត…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន សម្រាប់ជាធាតុចូល ដើម្បីតម្រង់ទិសការងារ និងរៀបចំយុទ្ធសាស្ត្រ ក្នុងការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ

(ភ្នំពេញ)៖ ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យ ប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ វត្ថុ សា ធា រ ណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួន ដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ រួមទាំងគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អាចយកទៅធ្វើជាធាតុចូលបន្ថែម សម្រាប់ការតម្រង់ទិសការងារ និងការរៀបចំយុទ្ធសាស្ត្រតទៅមុខ ក្នុងនោះមានដូចជា៖ ១៖ របៀបវារៈគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ត្រូវបានរំលេចច្បាស់លាស់រួចហើយ ក្នុងកម្មវិធីនយោបាយ, យុទ្ធសាស្ត្រ, និងគោលនយោបាយតាមវិស័យនានា, ជាពិសេសក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព: កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលសម្តេចបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា, កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ សម្តេចបានទាញចំណាប់អារម្មណ៍អង្គពិធីថា «ស្នូល» នៃយុទ្ធសាស្ត្របញ្ចកោណ…
-
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ក្រសួងរៀបចំដែនដី នឹងសហការជាមួយក្រសួង និងគ្រប់ផ្នែកពាក់ព័ន្ធ រៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង និងទាក់ទាញការវិនិយោគ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការសិក្សាលើការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានី ធ្វើឡើងក្នុងគោលបំណងដើម្បីកែប្រែមុខមាត់រាជធានីរបស់យើងឱ្យកាន់តែមានភាពស្រស់បំព្រង លើកកម្ពស់ផាសុខភាពក្នុងការរស់នៅ និងទាក់ទាញការវិនិយោគ ពោល គឺធ្វើឱ្យគុណភាពជីវិត និងបែបបទនៃការរស់នៅកាន់តែមានភាពប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយធ្វើឱ្យពិភពលោកទទួលស្គាល់ថាប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាប្រជាពលរដ្ឋមានភ័ព្វសំណាងបានរស់នៅក្នុងរាជធានីដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការថ្លែងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ នៅក្រសួងរៀបចំដែនដី នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្តថា ការកែប្រែមុខមាត់ថ្មីនៃរាជធានីភ្នំពេញ ត្រូវរក្សាឱ្យបាននូវគុណតម្លៃរបស់រាជធានីភ្នំពេញ ដោយក្នុងនោះត្រូវរក្សាមរតកចាស់ និងបន្ដបង្កើនមរតកថ្មីនាពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយ។ ការកែប្រែមុខមាត់ថ្មីនេះ នឹងទាមទារឱ្យមានកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងទាំងពីរនឹងត្រូវសហការគ្នាក្នុងការសិក្សាផ្នែកច្បាប់លើសំណង់អគារដែលមានសភាពចាស់ទ្រុឌទ្រោម និងរៀបចំកំណត់ស្តង់ដារក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា។ ជាមួយគ្នានេះ កត្តាសំខាន់ដែលត្រូវរួមគ្នាពិភាក្សានោះ គឺការកែលម្អសំណង់ចាស់ និងការកសាងសំណង់ថ្មី ដើម្បីតម្រូវទៅតាមការវិវត្តនៃសង្គមសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសកម្ពុជា។ ឯកឧត្តមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា…
-
សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាឱ្យត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែង ផ្សងសំណាងទូទាំងប្រទេស

ភ្នំពេញ៖សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាឱ្យ អភិបាល រាជ ធានី-ខេត្តទាំងអស់នៅទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំង ល្បែងផ្សងសំណាង ក្នុងករណីមានបន្តបើកថ្មីទៀត សូមចាត់វិធាន ការ បិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូនសម្តេច។នេះបើយោងតាមសារ សំឡេងពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅមុននេះបន្តិច។សូមជូនសារសំឡេងពិសេស៖
-
ស្មារតីនៃការកែទម្រង់ គឺត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ

(ភ្នំពេញ)៖ ស្មារតីនៃការកែទម្រង់ គឺត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះកិច្ចការកែទម្រង់ដែលជោគជ័យ គឺត្រូវផ្អែកលើ កត្តាសំខាន់បួន រួមមាន ៖ ១-ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ៣- ត្រូវមានការចូលរួមដោយស្មោះត្រង់ និង ៤-ត្រូវមានការលះបង់ក្នុងការងារ ។ សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងទង់កាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់ នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម ភ្ញាក់រលឹក…
-
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរំលឹកដល់មន្រ្តីខេត្តសៀមរាបអំពីសារៈសំខាន់ នៃសន្តិភាព

សៀមរាប៖មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានរំលឹកដល់មន្រ្តីគ្រប់ជាន់ ថ្នាក់នៃខេត្តសៀមរាបអំពីសារៈសំខាន់នៃសន្តិភាពដែលនាំមកនូវ ការអភិវឌ្ឍ។ ដូច្នេះសន្តិភាពជាកត្តាគន្លឹះចម្បងដែលត្រូវយក ចិត្ត ទុក ដាក់ ព្រោះបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍហើយ ការរស់នៅ ប្រចាំថ្ងៃ ក៏គ្មានសេចក្តីសុខដែរ។ មានប្រសាសន៍នៅក្នុងពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចអភិបាលរងខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបាន បញ្ជាក់ ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែប្រកាន់យកកិច្ចការថែរក្សាសន្តិភាព ស្ថិរភាព បូរណភាពទឹកដី ការការពាររបបរាជានិយម ការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជាកិច្ចការអាទិភាពដដែល។ដូច នេះត្រូវបន្តខិតខំថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។ សូមជម្រាបថា ខេត្តសៀមរាបបានប្រកាសអភិបាលរងថ្មីចំនួនបីរូប ។ក្នុងនេះ លោក លី សារី អតីតអភិបាលរងខេត្តបន្ទាយមានជ័យ ។ចំណែក លោក ង៉ូវ សេងកាក់ មន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងទេសចរណ៍ និង លោក សំកុល សុចិត្រា ក៏ត្រូវបានតែងតាំង ជំនួសលោកស្រី…
-
បិទបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤

ភ្នំពេញ៖ កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែ ទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ បានបិទ បញ្ចប់នៅព្រឹកទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះក្រោមអធិបតីភាព សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បន្ទាប់ពីបានប្រារព្ធបើកកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបចំផ្ដួចផ្ដើមដាក់ឱ្យអនុវត្តនូវ «កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»មួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្របដណ្ដប់លើគ្រប់ទិដ្ឋភាព នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ ជាតិ។ «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ»ត្រូវបាន ប្រកាសដាក់ ឱ្យអនុវត្ត ជាផ្លូវការ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្រោម អធិបតីភាពរបស់ សម្ដេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនា ពេល នោះ ។ ចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះគឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ពីប្រព័ន្ធផ្តោតលើធាតុចូលនិងមាន លក្ខណៈ មជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផលឬសមិទ្ធកម្មនិងមាន លក្ខណៈវិមជ្ឈការស្របតាមស្តង់ដានិងឧត្តមានុវត្តន៍អន្តរជាតិ។ កម្មវិធីកែទម្រង់នេះផ្តោតសំខាន់លើការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធ ភាព នៃការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដើម្បីជាគុណ…