Category: នយោបាយ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំ បានធ្វើឱ្យវិស័យអប់រំនៅ កម្ពុជា កាន់តែមានគុណភាពខ្ពស់ ខណៈសមត្ថភាពកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេស ឡើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំ បានធ្វើឱ្យវិស័យអប់រំនៅ កម្ពុជា កាន់តែមានគុណភាពខ្ពស់ ខណៈសមត្ថភាពកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេស ឡើយ

    (ភ្នំពេញ)៖ កម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមានគុណភាពខ្ពស់ ខណៈសមត្ថភាពកូនខ្មែរបច្ចុប្បន្ន មិនចាញ់បរទេសឡើយ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ថា បានដាក់ចេញផែនការគោលនយោបាយ និងកម្មវិធីកែទម្រង់ ដើម្បីជំរុញការចូលរៀន ព្រមទាំងបានលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសគឺការកែទម្រង់នៅថ្នាក់ឧត្តមសិក្សាតែម្តង ។ សម្តេច ក៏បានវាយតម្លៃខ្ពស់ដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងសាលា សាស្ត្រចារ្យ និងដៃគូសហប្រតិបត្តិការនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្ស ឱ្យក្លាយជាមូលធនមនុស្សប្រកបដោយ ចំណេះដឹងទូលំទូលាយ ច្បាស់លាស់ មនសិកា វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងចេះរួមរស់នៅជាមួយគ្នា ប្រកបដោយសុខដុមរមនា និងជាមូលធនដ៏ល្អសម្រាប់ប្រទេសជាតិ ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា សមត្ថភាពកូនខ្មែរនាពេលបច្ចុប្បន្ននេះ មានចំណេះដឹងខ្ពស់ មិនចាញ់ជនបរទេសឡើយ…

  • សម្តេចធិបតីនាយករដ្ឋមន្រ្តី ៖ កម្ពុជាកំពុងសិក្សាធ្វើទំនើបកម្ម ឌីជីថល ឆ្ពោះ ទៅកាន់ការអភិវឌ្ឍលឿន

    សម្តេចធិបតីនាយករដ្ឋមន្រ្តី ៖ កម្ពុជាកំពុងសិក្សាធ្វើទំនើបកម្ម ឌីជីថល ឆ្ពោះ ទៅកាន់ការអភិវឌ្ឍលឿន

    ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាកំពុង សិក្សា អភិវឌ្ឍន៍ពីប្រព័ន្ធ 4G ទៅប្រព័ន្ធ 5G ដើម្បីធ្វើទំនើបកម្ម ឌីជីថល ឆ្ពោះទៅកាន់ការអភិវឌ្ឍលឿន ។ សូមជម្រាបថា 5G គឺជាប្រព័ន្ធជំនាន់ទី៥ និងជាបណ្តាញប្រព័ន្ធ អ៊ីនធឺណិត ចល័តថ្មី ដែលផ្តល់ល្បឿនលឿន និងការតភ្ជាប់គួរ ឱ្យទុក ចិត្តលើទូរសព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតជាង ជំនាន់មុនៗ ។ ទិន្នន័យដែលបានបញ្ជូនដោយប្រើ 5G គឺលឿន ជាង 4G ។ ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតកាលព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានលើកបញ្ហានេះមកនិយាយ។ជាមួយនឹងការថ្លែងកោតសរសើរដល់ការរីកចម្រើននៃ វិស័យធនធានមនុស្ស សម្តេចបា នរំលេចបញ្ហាថា បច្ចុប្បន្នការប្រកួត ប្រជែងលើពិភពលោកមានកាន់តែច្រើន ។ដូច្នេះចាំបាច់កម្ពុជាត្រូវយក ចិត្តទុកដាក់ការ អភិវឌ្ឍ ធន ធានមនុស្ស ។ សម្ដេចធិបតីបន្ថែមថា យើងត្រូវគិតមុនគិតឱ្យធំ។ គិតអនាគត ។ជាក់ស្តែង យុទ្ធសាស្រ្តបញ្ចកោណ…

  • គ.ជ.ប អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយ ជោគជ័យ

    គ.ជ.ប អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយ ជោគជ័យ

    (ភ្នំពេញ)៖ គណៈកម្មាធិការតរៀបចំការបោឆ្នោត (គ.ជ.ប) អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើ សកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូចជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀប ចំការបោឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃ ការបោះឆ្នោត គឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ។ នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់គណៈកម្មាធិការតរៀបចំការបោឆ្នោត (គ.ជ.ប) ដែលបានចេញផ្សាយ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៤ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះការឃោសនា បានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ។ សេចក្តីថ្លែងការណ៍ បញ្ជាក់ថា គណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន ។ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈ ងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោត ស្របតាមច្បាប់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាង និងបំពាក់បំប៉នសមត្ថភាពដល់មនុស្ស គឺមិនខុសពីការកសាងធនធានមនុស្ស សម្រាប់ប្រទេសជាតិនោះទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាង និងបំពាក់បំប៉នសមត្ថភាពដល់មនុស្ស គឺមិនខុសពីការកសាងធនធានមនុស្ស សម្រាប់ប្រទេសជាតិនោះទេ

    (ភ្នំពេញ)៖ ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាង ៥ពាន់នាក់នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងមានចំណេះដឹងខ្ពស់ គឺជាភាពចាំបាច់មិនអាចខ្វះបាន។ ការកសាង និង បំពាក់បំប៉នសមត្ថភាពដល់មនុស្ស គឺមិនខុសពីការកសាងធនធានមនុស្សសម្រាប់ប្រទេសនោះទេ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សញ្ញបត្រមួយសន្លឹក ដែលកើតចេញពីញើសឈាម និងការខិតខំប្រឹងប្រែងស្រូបយកនូវចំណេះដឹង នឹងធ្វើអោយយើងអាច៖ ទី១-លើកកម្ពស់កម្រិតប្រកួតប្រជែងរបស់និស្សិតម្នាក់ៗ, ទី២-បង្កើនភាពម្ចាស់ការខ្លួនឯង ពោលគឺយើងអាចគិត យើងអាចប្រែក្លាយគំនិតរបស់យើងទៅជាអ្វីដែលយើងធ្វើបាន និង ទី៣-មានសញ្ញាបត្រមានចំណេះដឹង មានគុណវឌ្ឍិកាន់តែខ្ពស់ ជាមូលដ្ឋានឈានទៅរកការអភិវឌ្ឍ និងការបង្កើនសមត្ថភាពឱ្យកាន់តែខ្ពស់។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកឡើងដែរថា ការសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវនៅថ្ងៃនេះ គឺជាសមិទ្ធិផលសរុបរបស់ប្រជាពលរដ្ឋ និងសម្រាប់ជាតិយើងជាពិសេស ដែលមានធនធានមនុស្សជាង ៥០០០ នាក់បានបញ្ចប់ការសិក្សា និងឈានដល់ការកសាងគុណវុឌ្ឍិមួយជំហានថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា មោទកភាពរបស់ប្រទេសជាតិនីមួយៗ គឺអាស្រ័យទៅលើប្រជាពលរដ្ឋ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសិក្សារៀនសូត្រ មិនមែនធ្វើតែមួយថ្ងៃនោះទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការសិក្សារៀនសូត្រ មិនមែនធ្វើតែមួយថ្ងៃនោះទេ

    (ភ្នំពេញ)៖ ការសិក្សារៀនសូត្រមិនមែនធ្វើតែមួយថ្ងៃនោះទេ ខណៈការទទួលបានសញ្ញាបត្រ គឺបានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែង ទើបទទួលបានសមិទ្ធផលសិក្សានៅថ្ងៃនេះ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សារៀនសូត្រមិនមែនធ្វើតែមួយថ្ងៃនោះទេ។ ជាក់ស្ដែង ការដែលនិស្សិតមកទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺពួកគេបានសិក្សារៀនសូត្រអស់រយៈពេលដ៏យូរ ក្នុងនោះបរិញ្ញាបត្ររងត្រូវប្រើររយៈពេល២ឆ្នាំ, បរិញ្ញាបត្រ ៤ឆ្នាំ និងបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ក្នុងរយៈពេលយូរថែមទៀត។ សម្តេចធិបតី បានថ្លែងបន្តថា នៅក្នុងពេលសិក្សា និស្សិតខ្លះ ត្រូវប្រឈមជាមួយការងារច្រើន ទាំងបញ្ហាជីវភាពរស់នៅ និងសកម្មភាពការងារផ្សេងៗ។ ដូចនេះ ភាពអត់ធ្មត់រៀនសូត្រ នាំឱ្យការសិក្សាទទួលបានជោគជ័យ ហើយការទទួលបានសញ្ញាបត្រនៅទីនេះ គឺបានបង្ហាញអំពីការដាក់ទិសដៅច្បាស់លាស់ និងការខិតខំប្រឹងប្រែង ទើបទទួលបានសមិទ្ធផលសិក្សានៅថ្ងៃនេះ ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរ ព្រោះបើមានឱកាសដូចគ្នា នោះខួរក្បាលមិនអន់ជាងគ្នាទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរ ព្រោះបើមានឱកាសដូចគ្នា នោះខួរក្បាលមិនអន់ជាងគ្នាទេ

    ភ្នំពេញ៖ អ្នកមានចំណេះដឹង មិនអាស្រ័យលើអ្នកមាន អ្នកក្រ ឬកំព្រានោះទេ បើមានឱកាសដូចគ្នានោះ ខួរក្បាលមិនអន់ជាងគ្នាទេ។ ហើយកូនអ្នកមានក៏មិនប្រាកដថា ពូកែជាងកូនអ្នកខ្វះខាតដែរ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសម្រាប់ជាតិទាំងមូលក្នុងការទទួលបានធនធានមនុស្ស សម្រាប់កសាងប្រទេសជាតិ។ សម្តេច ថា សមិទ្ធផល កើតឡើងមិនមែនជាការកើតឡើងដោយឯកឯងទេ គឺកើតឡើងពីការខិតខំប្រឹងប្រែង។ សម្តេចធិបតី ថ្លែងបន្តថា ការកសាងធនធានមនុស្ស ការអប់រំ គឺដើម្បីបច្ចុប្បន្ន និងអនាគត ហើយការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា កម្ពុជា ប្រកាន់របបទីផ្សារសេរី ត្រូវតែមានការប្រកួតប្រជែងស្មើភាព ដូច្នេះដើម្បីប្រកួតប្រជែងបានត្រូវការធនធានមនុស្ស និងចំណេះដឹង ជាការជួយលើកកម្ពស់កម្រិតប្រកួតប្រជែង និងបង្កើនភាពម្ចាស់ការ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាន់ឪពុកម្តាយយើង ពុំមានឱកាស សិក្សា នៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនាន់ឪពុកម្តាយយើង ពុំមានឱកាស សិក្សា នៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិ

    ភ្នំពេញ៖ ដោយសារសង្គ្រាម ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិត ជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំនាន់ឪពុកម្តាយរបស់យើង ពុំមានឱកាសសិក្សានៅសាកលវិទ្យាល័យទេ ដោយសារសង្រ្គាម និងស្ថានភាពប្រទេសជាតិយើង។ សម្តេចធិបតី បានបញ្ជាក់ថា ការទទួលបានជ័យលាភីបញ្ចប់ការសិក្សានៅពេលនេះ គឺជាមោទនភាពសម្រាប់ខ្លួនឯងផង ហើយជាពិសេសអ្នកដែលសប្បាយចិត្តជាងគេ គឺឪពុកម្តាយយើងតែម្តង។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យដែលនិស្សិតយើងសម្រេចបាននាពេលនេះ គឺមិនអាចចាប់ផ្ដាច់បានឡើយពីការចូលរួមរបស់ សាស្ត្រាចារ្យ ឪពុកម្តាយ និងប្រទេសជាតិដែលមានសុខសន្តិភាពផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ៕ អត្ថបទ ៖ វណ្ណលុករូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

  • ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដាន វត្តមានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ

    ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដាន វត្តមានសត្វព្រៃ និងពិនិត្យមើលចំណីរបស់សត្វខ្លាធំ

    ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ យោងតាមប្រសាសន៍ឯកឧត្តមរដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចំងាយមួយគីឡូម៉ែត្រ។ ក្នុងរយៈពេល៣ខែ ចន្លោះរដូវប្រាំង និងរដូវវស្សា កាំមេរ៉ា អាចចាប់រូបភាព និងអ្នកជំនាញអាចវិភាគបាននូវប្រភេទសត្វជាអាហារសម្រាប់ស្តារសត្វខ្លាធំបាន។ យោងតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ការបំពាក់កាំមេរ៉ានេះនឹងជួយ ផ្តល់នូវទិន្នន័យជាក់លាក់នៃធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំ។ ជួយអ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស, សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសំបូរ របស់សត្វព្រៃ និងដែលអាចជាចំណីរបស់សត្វខ្លាធំ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP បានចុះសិក្សា និងបានដាក់កាំមេរ៉ា ដែលបានបំពាក់រួចរាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២…

  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចតែងតាំង ឯកឧត្តម ណុប ចាន់ណារិន្ទ ជា «អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល»

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  សម្រេចតែងតាំង ឯកឧត្តម ណុប ចាន់ណារិន្ទ ជា «អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល»

    សេចក្តីសម្រេច៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្រេចតែងតាំង ឯកឧត្តម ណុប ចាន់ណារិន្ទ ជា«អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាល»។

  • សម្តេចរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ កំពុងសស្រាក់ សស្រាំ បូមទឹកសង្គ្រោះ ស្រូវរបស់ប្រជាពលរដ្ឋ

    សម្តេចរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ កំពុងសស្រាក់ សស្រាំ បូមទឹកសង្គ្រោះ ស្រូវរបស់ប្រជាពលរដ្ឋ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់លើបណ្តាញសង្គម នារសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាន និងកំពុងសស្រាក់សស្រាំ ក្នុងការបូមទឹកសង្គ្រោះស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ។ សម្តេចធិបតី បានលើកឡើងថា នៅក្នុងរដូវប្រាំង ឆ្នាំ២០២៣-២០២៤ រាជរដ្ឋាភិបាល បានដាក់ ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ការបង្កបង្កើនផលស្រូវប្រាំង របស់បងប្អូនប្រជាកសិករ បាន កើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។ សម្តេចបន្តថា ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះ មួយចំនួន បានច្រូតកាត់ ប្រមូល ផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការ ទឹកស្រោច ស្រពនៅឡើយ ។ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជា ដល់ក្រសួងធនធានទឹក…