-
ប្រជាជនប្រទេសម៉ិកស៊ិករាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល មុនការបោះឆ្នោត

ម៉ិចស៊ិក៖ បាតុកររាប់សិបពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលទីលានការ៉េ Zocalo នៃរដ្ឋធានីម៉ិកស៊ិក នៅប៉ុន្មានខែមុនការបោះឆ្នោតប្រធានាធិបតីម៉ិចស៊ិកមកដល់ ដោយពួកគេចោទថា ការបោះឆ្នោតនេះ មានភាពមិនប្រក្រតី។ អាន. អំឡុងបាតុកម្មដែលធ្វើឡើង កាលពីថ្ងៃអាទិត្យ ក្រុមតវ៉ាបានចោទប្រកាន់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Andres Manuel Lopez Obrador ថា កំពុងព្យាយាម ត្រួយត្រាយដោយខុសច្បាប់ លើការបោះឆ្នោត ដោយធ្វើយ៉ាងណា ឲ្យសម្លេងគាំទ្រមានលើសលុបលើគណបក្សរបស់លោក។ ក្រុមប្រឆាំងបានចោទប្រកាន់លោក Lopez ថា បានស្វែងរកការស្តារសមត្ថភាព និងស្វ័យភាពដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ ដែលលោកបញ្ជូនទៅកាន់សភា។ ប្រធានាធិបតីរូបនេះត្រូវបានចោទថា បានប្រើឧបករណ៍របស់រដ្ឋ ដើម្បីភាពឈ្នះ លើគូរប្រជែងដ៏សំខាន់គឺលោកស្រី Claudia Sheinbaum អតីតអភិបាលក្រុងម៉ិកស៊ិក។ ជាការកត់សម្គាល់ បាតុកម្មតវ៉ានេះកើតឡើង នៅក្រោយពេលតែមួយថ្ងៃដែល លោកស្រី Sheinbaum បានចុះឈ្មោះជាផ្លូវការ ជាបេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្ស Morena។ គួរបញ្ជាក់ថា ប្រទេសម៉ិកស៊ិកនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ៕ ប្រភពពី AFP ប្រែសម្រួល៖…
-
នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ៖ កម្ពុជា ពីមុនធ្លាប់ជាតំបន់អសន្តិសុខ តែបច្ចុប្បន្ន មានសុខសន្តិភាព

(តាកែវ)៖ កម្ពុជា ពីមុនធ្លាប់ជាតំបន់អសន្តិសុខ តែបច្ចុប្បន្ន បានក្លាយជារដ្ឋអធិបតេយ្យ និងឯករាជ្យ មានសុខសន្តិភាព ព្រមទាំងបានចូលរួករក្សាសណ្តាប់ធ្នាប់ និងសន្តិភាពក្នុងសកលលោក ក្រោមឆត្រអង្គការសហប្រជាជាតិ ។ នេះជាការគូសបញ្ជាក់របស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រះសង្ឃ វត្តតុំ ស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បានវេរប្រគេនគ្រឿង ឧបភោគ-បរិភោគជាច្រើនមុខនិងបច្ច័យអង្គផ្កាប្រាក់ ១០០លានរៀល ប្រគេនព្រះសង្ឃវត្តតុំ ដើម្បីរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះឲ្យកាន់តែរីកចម្រើនថែមទៀត ។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានរំឭកអំពីដំណើរឆ្លងកាត់ របស់ កម្ពុជា ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ ដែលផ្តើមចេញពីជ័យជម្នះ ៧ មករា រហូតប្រទេសកម្ពុជា បាននិងកំពុងបោះជំហានទៅមុខឥតឈប់ឈរតាម ទិសដៅត្រឹមត្រូវ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនគ្រប់រូប ។ កម្ពុជា ដែលពីមុនត្រូវបានហែកហួរដោយសង្គ្រាម និងធ្លាប់តែល្បីជាវាលពិឃាដ…
-
រាជរដ្ឋាភិបាលបើកការសាងសង់ស្ពានឆ្លងទន្លេបាសាក់មួយទៀតនៅថ្ងៃស្អែក

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងបើកការដ្ឋានស្ថាបនាស្ពានឆ្លង ទន្លេបាសាក់ថ្មីមួយទៀតត្រង់ចំណុចចាក់អង្រែក្រោម-ព្រែកប្រា នៃខណ្ឌមានជ័យនិងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមាន តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក។ស្ពាននេះ ត្រូវប្រើរយៈ ពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីមិត្តចិន និងត្រូវស្ថាបនាមួយខ្សែដូចស្ពានកោះនរា ឬស្ពាន ឫស្សីកែវ) ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង២ គន្លងថ្មើរជើង។ ពិធីបើកនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណ រដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ស្ពានដ៏សំខាន់ដែលកើតឡើងដោយការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេធិការ បាន ដំណើរការការដ្ឋានមុនពិធីសម្ពោធ បើកការដ្ឋានជាផ្លូវការ ចាប់ ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និង ធានាសមិទ្ធផលរួច រាល់តាមការគ្រោងទុក…
-
ឯកឧត្តម ឌិត ទីណា អនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាគ្រី ស្មាត (Agri Smart Innovation Co.,Ltd) ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងកសិកម្ម ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយដែលក្រុមហ៊ុនបានបង្ហាញនូវប្រភេទតួម៉ាសុីននីមួយៗ ដែលមានសារៈសំខាន់បម្រើដល់វិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារវិស្វកម្មនេះដើរតួសំខាន់ណាស់ក្នុងការបង្កភាពងាយស្រួល និងចំណេញពេលវេលានិងថវិកា ដើម្បីធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមផលិតរបស់កសិករឱ្យមានប្រសិទ្ធភាព។ ពាក់ព័ន្ធនឹងការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនមានការសិក្សាបច្ចេកទេស និងនវានុវត្តន៍ថ្មីបន្ថែមទៀតជួយដល់វិស័យកសិកម្ម និងដំណាំសក្តានុពលដូចជា ស្រូវ ស្វាយចន្ទី ជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្ម ពិនិត្យ និងតាមដានការងារវិស្វកម្ម ដោយចុះមើលដល់មូលដ្ឋានជាក់ស្តែង ព្រមទាំងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ព្រមទាំងបង្កើនការយល់ដឹងបច្ចេកទេសប្រើប្រាស់ឱ្យត្រឹមត្រូវតាមស្តង់ដា និងមានប្រសិទ្ធភាព ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុន ទើបអាចលែងចូលព្រៃប៉ះពាល់ធម្មជាតិដោយខុសច្បាប់

(សៀមរាប)៖ ក្រសួងបរិស្ថានកំពុងគិតគូស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបជួយឱ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិដោយខុសច្បាប់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងការអញ្ចើញ ពិនិត្យលើសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នៅថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឧកាសអញ្ជើញពិនិត្យទីតាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជំរុំតង់អូរជប់ថ្មល់ នៃសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ធំ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍន៍នានាបន្ថែមនៅទីនេះ ដើម្បីបំរើអោយវិស័យទេសចរណ៍បៃតង់ និង ផ្តល់ជុំរើសការងារល្អប្រសើរមួយទៀត ដើម្បីជំរុញជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍តាមរយៈការផ្តល់សេវាកម្មផ្សេងដល់ភ្ញៀវទេសចរណ៍ និងបោះបង់ការងារខុសច្បាប់ទាំងឡាយលើធនធានធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការជួយជំរុញជីវភាពសហគមន៍ឱ្យមានរីកចម្រើន គឺស្របតាមគោលការណ៍រួម ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់ការពារធម្មជាតិ ដែលបានបានបំបែកចេញ ពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ។ លើសពីនេះ ក្រសួងបរិស្ថានជួយដល់សហគមន៍នៅលើភ្នំគូលែន លើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង មិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើម និងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ ដែលជំរុញឱ្យមានការទាក់ទាញ ទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏ល្អរបស់កម្ពុជាផងដែរ។…
-
ឯកឧត្តម ឌិត ទីណា អញ្ជើញស្តាប់បទបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍ សហគមន៍កសិកម្មទំនើប

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងថ្នាក់ដឹកនាំក្រសួង នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម។ បន្ទាប់ពីបានទទួលស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាគោលដៅត្រូវជំរុញវឌ្ឍនភាពសហគមន៍កសិកម្មទំនើបនេះ ដោយផ្តោតជាសំខាន់លើគុណភាព និងការផ្គត់ផ្គង់ទៅកាន់ទីផ្សារ ក្នុងកម្រិតទ្រង់ទ្រាយធំ ដូច្នេះត្រូវយកចិត្តទុកដាក់សិក្សា និងរៀបចំផែនការឱ្យបានច្បាស់លាស់ក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការដាំដុះ រហូតដល់ទីផ្សារ ការកំណត់តំបន់សក្តានុពលតាមប្រភេទមុខដំណាំដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ ការកាត់បន្ថយថ្លៃដើម មានតម្លៃបន្ថែមខ្ពស់ ផ្តល់ចំណូលដល់កសិករ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សហគមន៍កសិកម្មទំនើប ត្រូវយកចិត្តទុកដាក់ពិនិត្យឱ្យបានល្អិតល្អន់លើផលិតផលកសិកម្ម ទាំងទិដ្ឋភាពបច្ចេកទេស និងផ្លូវច្បាប់ ដោយត្រូវអនុវត្តតាមស្តង់ដាសុវត្ថិភាព ដើម្បីសុខុមាលភាពអ្នកបរិភោគ ៕ ប្រភព ៖ ក្រសួងកសិកម្ម
-
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតវិទ្យុសំឡេងប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៧៨ ខណៈការកកើតវិទ្យុដំបូងនៅកម្ពុជាក្នុងឆ្នាំ១៩៤៦

(ភ្នំពេញ)៖ វិទ្យុសំឡេងប្រជាជនកម្ពុជាត្រូវបង្កើតឡើងជាថ្មីនៅថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ១៩៧៨ វេលាម៉ោង ៦ ព្រឹកពោល គឺ មួយថ្ងៃបន្ទាប់ពីការបង្កើត រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា ដើម្បីរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពតរួចមកនោះ ។ ដោយ ឡែកចំពោះការកកើតវិទ្យុដំបូងនៅកម្ពុជាវិញគឺនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧ ក្នុងរបបអាណានិគមបារាំង ។ គួរបញ្ជាក់ថាការបញ្ចេញឱ្យដឹងបែបនេះធ្វើឡើងពីសំណាក់ ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មានក្នុងពិធីប្រារព្ធទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤ ក្រោម ប្រធានបទ មួយសតវត្សនៃវិទ្យុក្នុងការផ្តល់ព័ត៌មាន កំសាន្ត និងអប់រំ” (Radio: A Century of Information, Entertaining and Education)នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងព័ត៌មាន ។ បញ្ជាក់ក្នុងបទបង្ហាញរដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងដែរថា ចំពោះស្ថាបនិកអ្នកបង្កើតវិទ្យុសំឡេងប្រជាជនកម្ពុជាឡើងរួមមានមានដូចជា៖លោក សាយ ភូថង,លោក ជា សុទ្ធ,លោក កែវ ចិន្តា,លោក ជ័យ សុភា,លោក អ៊ុន តារា (អ៊ុន…
-
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មាន និងផ្តល់ភាពជឿជាក់ដល់មហាជន

ភ្នំពេញ៖ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណពិតមែន តែវានៅតែមានតម្លៃខ្ពស់ ក្នុងការចូលរួមដើរតួនាទីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋហើយថែមទាំងបានចែកចាយក្នុងការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់។យើងមានតែវិទ្យុមួយក្នុងផ្ទះវាប្រៀបជាយើងមានអ្វីមួយក្នុងដៃក្នុងនេះរាប់ទាំងចម្រៀង ព័ត៌មាននិងអ្វីៗគ្រប់បែបយ៉ាង ដ៏សម្បូរបែប។ ថ្លែងក្នុងពិធីប្រារព្ធទិវាវិទ្យុពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ -មួយសតវត្សនៃវិទ្យុក្នុងការផ្តល់ព័ត៌មាន កម្សាន្ត និងអប់រំ” (Radio: A Century of Information, Entertaining and Education) នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តាបានបញ្ជាក់ថា ទោះក្នុងតម្លៃណាក៏ដោយវិទ្យុក៏នៅដើរតួនាយ៉ាងសំខាន់ ទោះបីប្រទេសរីកចម្រើនក៏ដោយក៏ចាំបាច់ត្រូវការវិទ្យុដើម្បីផ្សព្វផ្សាយផងដែរ។វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន។ទាំងនេះផ្តើមចេញពីការផ្សព្វផ្សាយដោយប្រព័ន្ធផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់ដល់សំណាក់មហាជនឬយកជាការបាននោះ។ បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានឱ្យដឹងថា ក្នុងថ្ងៃទី១៣ ខែកុម្ភៈគឺជាទិវាវិទ្យុពិភពលោក ,ថ្ងៃទី៣ ឧសភាទិវាសេរីភាពសារព័ត៌មានពិភពលោក,ថ្ងៃទី២៩ ខែមិថុនាគឺជាទិវាកាម៉ារា(ម៉ាស៊ីនថត)ជាតិ។ទាំងអស់នេះគឺមានប្រវត្តិរៀបចំរបស់គេដែរ។ថ្ងៃទី៣០ខែមិថុនាទិវាបណ្តាញសង្គមពិភពលោក។ថ្ងៃទី២៨ ខែកញ្ញា ទិវាអន្តរជាតិនៃសិទ្ធទទួលព័ត៌មានសាកល,ថ្ងៃទី២៥ ខែតុលាទិវាបោះពុម្ពអន្តរជាតិ,ថ្ងៃទី២៩ខែតុលា ទិវាអ៊ីនធើណេតអន្តរជាតិ,ថ្ងៃទី២១ ខែវិច្ឆិកាទិវាទូរទស្សន៍ពិភពលោក,សម្រាប់ព្រឹត្តិការណ៍ជាតិរបស់យើងវិញនៅថ្ងៃទី១១ និងទី១២ខែធ្នូ ជាវេទិការនិពន្ធនាយកជាដើម”។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា”អ្វីដែលក្រសួងព័ត៌មានគិតគូរបន្ថែមទៀត គឺវិទ្យុបណ្តាញ ដែលជាការពង្រាយកម្លាំងថ្ពក់គ្នាទៅវិញទៅមក។ខ្ញុំកំពុងឱ្យថ្នាក់ដឹកនាំវិទ្យុសិក្សាអំពីជម្រើសដើម្បីយើងបង្កើត។អ្វីដែលជាដំណើរការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយ ទំនើបរបស់យើង ក្នុងនេះពលរដ្ឋគាត់ចូលចិត្តស្តាប់វិទ្យុណាស់ តែយើងត្រូវធានាថាបើទោះបីប្រជាពលរដ្ឋគាត់មានជម្រើសផ្សេងក៏ដោយ រដ្ឋត្រូវតែមានភាពចាំបាច់ក្នុងការផ្តល់ព័ត៌មានឱ្យគាត់ដែរ។ ឯកឧត្តម នេត្រ ភក្រ្តា…
-
ឯកឧត្តមបណ្ឌិត សម តារា ជួបអង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥នៅឃុំបន្ទាយក្រាំង

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលខេត្ត ស្វាយរៀងបាន ជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ដែលជាអង្គបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភានីតិកាលទី៥ និង អំណោយចែក ដល់ពលរដ្ឋ ដែលមានជីវភាពលំបាកចំនួនបួនគ្រួសារ ព្រមទាំងចុះពិនិត្យមើល ប្រព័ន្ធស្រោចស្រពស្រូវរដូវប្រាំងផងដែរ។ ក្នុងឱកាសសំណេះសំណាលកាលពីថ្ងៃទី១៥ ខែកុម្ភៈឯកឧត្តមបណ្ឌិត បានយកនាំយកការផ្តាំសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាជូនដល់លោក លោកស្រី ដែលអង្គបោះឆ្នោត។ឯកឧត្តមបានរំលឹកដល់អង្គបោះឆ្នោត ទាំង អស់ឱ្យត្រៀមខ្លួនទៅ បោះឆ្នោត នៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។ ឯកឧត្តមកបណ្ឌិតរំលឹកដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចមូលដ្ឋាន ទាំងអស់ នៅស្រុកកំពង់រោទិ៍ ត្រូវចូលរួមអនុវត្តគោលនយោ បាយ ភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕ ដោយ៖នុត នាង
-
ក្រសួងប្រៃសណីយ៍ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល បានអញ្ជើញជាអធិបតីក្នុង សន្និសីទសារព័ត៌មាន ស្តីពី វេទិការដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ព្រមទាំងសមាជិកគណៈកម្មការរៀបចំវេទិការដ្ឋាភិបាលឌីជីថល និងអង្គភាពសារព័ត៌មានជាច្រើនផងដែរ ។ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង “ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។ វេទិការដ្ឋាភិបាលឌីជីថលដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥…