-
ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាត សរុបចំនួន ជាង ១លានតំណកើនឡើង ៨,៥ភាគរយ

ភ្នំពេញ៖ នៅដំណាច់ឆ្នាំ២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបចំនួន ១.៣០៧.៨១០ តំណ កើនឡើង ៨,៥ភាគរយ បើធៀបនឹងមួយឆ្នាំមុន ហើយប្រវែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣.០៦៧ គីឡូម៉ែត្រ (ឬ ១១ភាគរយ) ដល់៣០.៣៥១ គីឡូម៉ែត្រ។ យោងតាមតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានបង្ហាញសមិទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៤បានឱ្យដឹងថានៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ថាក្នុងវិស័យទឹកស្អាត ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ ក្នុងការផលិតទឹកស្អាតសម្រាប់ទាំងការប្រើប្រាស់តាមលំនៅឋាន និងតាមរោងចក្រ-សហគ្រាសនានា។ ការផលិត និងការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសសម្រេចបាន ជាង ៤៦១លានម៉ែត្រគូប កើនឡើងប្រមាណ១៦ភាគរយ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងដែរថា៖គិតមកដល់ឆ្នាំ២០២៣ ភូមិចំនួន ៦.៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០.១៧៣ ភូមិទទួលបានទឹកស្អាត ប្រើប្រាស់។ ប្រភពដដែលនេះបានឱ្យដឹងដែរថានៅក្នុងឆ្នាំ២០២៣ គម្រោងហេដ្ឋារចនា សម្ព័ន្ធទឹកស្អាតចំនួន ៥ ត្រូវបានបញ្ចប់។ ក្នុងនោះ ២គម្រោងជាហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណ ៥០,៧០ លានដុល្លា និងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានា…
-
កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជំរុញកិច្ច សហប្រតិ បត្តិ ការ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត

ភ្នំពេញ៖ កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយឯកឧត្តម អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងខណៈ ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តម រដ្ឋលេខាធិការ បានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស ទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា។ ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈ នៃការ យោគយល់គ្នានេះថា ជាជំហានដ៏សំខាន់មួយទិសដៅពង្រឹងកិច្ចសហប្រ តិបត្តិការ ទ្វេភាគីឆ្ពោះទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីរបៀបវារៈ និងកាលបរិច្ឆេទ…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ៖ យុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមសម្អាតទន្លេសាបជាអាទិភាពទី១

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី០១ ខែមីនា ខាងមុខ យុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមកទន្លេសាប បានទទួលរងការបោះសំរាម-ប្លាស្ទិក ចូលយ៉ាងច្រើន។ នេះជាការលើកឡើង របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញពិនិត្យមើល សកម្មភាពសម្អាតដងន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwave នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភះ ឆ្នាំ២០២៤ ។ ទាក់ទិនក្នុងរឿងនេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា “យុទ្ធនាការសម្អាតលើផ្ទៃទឹកគឺ សម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យ ហូរចូលទន្លេសាប តែម្តង ដែលជាអាទិភាពចម្បង។ ក្រសួងបរិស្ថាន ចង់ឱ្យត្រីជាប្រភពប្រូតេអ៊ីនរបស់ប្រជាជនយើង ដែលអាចចិញ្ចឹមជីវិតបានប្រមាណ៧លាននាក់ នៅគង់វង្ស”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងដោយបញ្ជាក់ថា”យើងមិនចង់ឱ្យមានការបាត់បង់ត្រី ដោយសារការបំពុលដោយសំរាម និងដោយថង់ប្លាស្ទិក។ នៅពេលថង់ប្លាស្ទិក នៅក្នុងទន្លេសាប នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខភាពយើងផងដែរ នោះយើងនឹងខាតបង់ធំ»។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងដែរថា៖សម្រាប់ជំហានទី១នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធ…
-
រដ្ឋមន្រ្តីព័ត៌មាន បញ្ជាក់ជំហរដាច់ខាតមិនឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណ បិទទ្វារនោះទេ

(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្រ្តា បានបញ្ជាក់ជំហរដាច់ខាតមិនឱ្យប្រព័ន្ធផ្សព្វ ផ្សាយ បុរាណ ( វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ) បិទទ្វារនោះទេ ព្រោះប្រព័ន្ធនេះ នៅតែជាមធ្យោយបាយរឹងមាំផ្តល់ព័ត៌មាន ពិត ត្រឹមត្រូវ ផ្តល់ជំនឿទុកចិត្តដល់ អ្នក ស្តាប់ និងទស្សនា ។ ទោះបីប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីជំនួសមុខឱ្យប្រព័ន្ធផ្សព្វផ្សាយបុរាណក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ ប៉ុន្តែប្រភពព័ត៌មានពិតប្រាកដគឺនៅប្រព័ន្ធផ្សព្វផ្សាយ បុរាណ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ហើយឥឡូវនេះ វេបសាយ ក៏ចង់ក្លាយទៅ ជាប្រព័ន្ធផ្សព្វផ្សាយបុរាណទៅហើយដែរ ព្រោះគេមិនសូវមើលនោះទេ ដោយគេរុញ ទៅ Facebook TikTok កាណាល់ Telegram ។ ការលើកឡើងបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី សាវតា ច័ន្ទគ្រឹស្នា…
-
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ធ្វើយ៉ាងណាមិនឲ្យកម្ពុជាក្លាយជាគោលដៅប្រព្រឹត្តបទល្មើសគ្រឿងញៀន

(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលដៅធំ គឺមិនឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញសង្គមជាតិ។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពរួមគ្នាជាមួយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ ហើយគោលដៅបន្ដទៀតនោះ ខិតខំប្តេជ្ញាធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាក្លាយជា ប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍បន្ដទៀតថា ស្ថានភាពគ្រឿងញៀននាពេលបច្ចុប្បន្ន បានឈានដល់ដំណាក់កាលមួយដ៏គួរ ឲ្យព្រួយបារម្ភជាទីបំផុត ដែលវាបានក្លាយទៅជាបញ្ហារួម របស់សង្គមជាតិទាំងមូល ដោយមិនប្រកាន់វណ្ណៈ…
-
តុលាការអាមេរិកកាត់ទោសអតីតប្រធានាធិបតីនៃប្រទេសហុងឌូរ៉ាស

បរទេស៖ នៅថ្ងៃអង្គារនេះ អតីតប្រធានាធិបតីនៃប្រទេសហុងឌូរ៉ាស លោក Hernandez ត្រូវបានគេចាប់ផ្តើមបើកសវនាការកាត់ទោស នៅឯតុលាការ ក្នុងទីក្រុងញូវយ៉ក ករណីជួញដូរគ្រឿងញៀន រួមទាំងការផ្ទេរកូកាអ៊ីនចំនួន៥០០ តោនឆ្លងកាត់ប្រទេសហុងឌូរ៉ាស ទៅកាន់សហរដ្ឋអាមេរិ។ លោក Juan Orlando Hernandez បានរងបទចោទប្រកាន់ ចំនួនបី ប្រឆាំងនឹងរូបលោក រួមមាន ការសមគំនិតក្នុងការជួញដូរគ្រឿងញៀន ការជួញដូរ និងកាន់កាប់អាវុធ ខុសច្បាប់។ បើរកឃើញថា មានពិរុទ្ធ ទាំងបីនេះមែន លោកអាចនឹងត្រូវជាប់គុកអស់មួយជីវិត។ បុរសវ័យ ៥៥ឆ្នាំ រូបនេះ ត្រូវបាននាំខ្លួនទៅសហរដ្ឋអាមេរិក ក្នុងខែមេសាឆ្នាំ ២០២២ ដើម្បីសាកសួរ ពីរឿងចោទប្រកាន់ដែលថា លោកបានជួយឱ្យមានការរត់ពន្ធកូកាអ៊ីន រាប់រយតោន ទៅកាន់សហរដ្ឋអាមេរិក ជាថ្នូរនឹងការសំណូករាប់លានដុល្លារ ពីអ្នកជួញដូរគ្រឿងញៀន។ ជាការធ្វើបត្យាប័ន បន្ទាប់ពីលោកបានប្រគល់អំណាច ទៅឱ្យប្រធានាធិបតីហុងឌូរ៉ាស បច្ចុប្បន្ន គឺលោកស្រី Xiomara Castro ដែលឆ្វេងនិយម។ ចុងចោទពីរនាក់ទៀត ដែលជាមនុស្សស្និទ្ធនឹងរូបលោក ជាអតីតមេប៉ូលីសឈ្មោះ Juan Carlos និងអតីតប៉ូលីសជាន់ខ្ពស់មួយរូបទៀតបានសារភាពកំហុស…
-
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខជាមួយទីម័រខាងកើត

(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅ កម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នា ចាំបាច់ត្រូវមានកិច្ចការសហប្រតិបត្តិការខ្ពស់ ដើម្បីប្រឆាំងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់។ ភាគីទាំងពីរ ក៏សង្ឃឹមមុតមាំថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើនដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ។ ក្នុងក្របខ័ណ្ឌនយោបាយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។ ឯកឧត្តម ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានសម្តែងនូវការអបអរសាទរ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត និងអ្នកគ្រប់គ្រងធនាគារពិភពលោក ពេញចិត្តកិច្ចសហប្រតិបត្តការ នៅកម្ពុជា រួមទាំងជាមួយក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងអ្នកគ្រប់គ្រងធនាគារពិភពលោក(WB)នៅកម្ពុជាបានវាយតម្លៃជាវិជ្ជមាន និងបង្ហាញការពេញចិត្តដូចៗគ្នាចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌជារួមនៅកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃក្នុងរយៈពេលជាងបីទស្សវត្សកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Maryam Salim អ្នកគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា នាល្ងាចថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ ធនាគារពិភពលោកដល់កម្ពុជា លើគម្រោងអប់រំ សុខភាព និង អាហារូបត្ថម្ភ ផ្លូវថ្នល់ ការលើកកម្ពស់ជីវភាពរស់នៅ ការធ្វើពិពិធកម្មកសិកម្ម ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹក និងអនាម័យ ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ និងការផ្តល់សេវាកម្រិតសហគមន៍ ដែលបានរួមចំណែកយ៉ាង ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា រហូតទទួលបានផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។ នាឱកាសនោះដែរ ទាំងឯកឧត្តមអភិសន្តិបណ្ឌិត និងលោកស្រី Maryam Salim ក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោកក្នុងគម្រោងមួយចំនួន ដែលក្នុងនោះរួមមានការចូលរួមពីក្រសួងមហាផ្ទៃផងដែរ ដូចជា គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រដែលទើបបញ្ចប់នាពេលថ្មីៗ នេះ,…
-
រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើក ទី៩

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា នឹងអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នៅរសៀល ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូម ជម្រាបថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងផ្សព្វផ្សាយ ផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ កាលពីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន៖ ការងារផ្សព្វផ្សាយ អប់រំ បានធ្វើសកម្មភាពប្រកបដោយវិធីសាស្ត្រជាក់ស្តែងតាមមធ្យោបាយសមស្រប ហើយគ្របដណ្តប់លើអ្នកដែលបានទទួលនូវសារអប់រំពីបញ្ហាគ្រឿងញៀនមានចំនួន ១៥.៧៩៨.៩១៤ អង្គ/ ពីនាក់ ធៀបឆ្នាំ២០២២…
-
គណៈប្រតិភូក្រសួងរៀបចំដែនដី អញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន

ភ្នំពេញ ៖ បន្ទាប់ពីទៅដល់ប្រទេសជប៉ុន គណៈប្រតិភូ ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញទៅទស្សនកិច្ចនៅទីភ្នាក់ងាររុករកលំហអាកាសជប៉ុន (JAXA) និងអាជ្ញាធរព័ត៌មានភូមិសាស្ត្រនៃប្រទេសជប៉ុន (GSI) នៅទីស្នាក់ការក្នុងក្រុងតូក្យូ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សេចក្តីរាយការណ៍បានឳ្យដឹងថា ក្នុងឱកាសនោះ ប្រធានទីភ្នាក់ងារទាំងពីរ បានរាយការណ៍ពីដំណើរការក្នុងវិស័យរបស់ខ្លួន ដែលផ្តល់លទ្ធភាពដល់ក្រសួង ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីជាជំនួយដល់ការអនុវត្តគោលនយោបាយអាទិភាពរបស់ក្រសួងលើការចុះបញ្ជីដីធ្លីបញ្ចប់ និងការរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្នុងក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ៕ ដោយៈគ្រី សម្បត្តិ