Category: នយោបាយ

  • គណ:កម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    គណ:កម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធនានាជួបប្រជុំជាមួយ ឯកឧត្តម សុខចិន្តា សោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសហការី ដើម្បីសិក្សាស្វែងយល់ ពីគោលនយោបាយការបរទេសកម្ពុជា ការទូតសេដ្ឋកិច្ច ភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ នៅក្នុងរបត់ពិភពលោកមួយដែលមានលក្ខណៈពហុប៉ូល ពហុសណ្ឋាន និងស្មុគស្មាញ ដែលបាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន ។ ឯកឧត្តម សុខ ចិន្តាសោភា បានមានប្រសាសន៍ជម្រាបជូនឯកឧត្តម លោកជំទាវ សមាជិក សមាជិការដ្ឋសភាជាពិសេសឯកឧត្តមប្រធានគណៈកម្មការទី៥ជ្រាបថាក្នុងរយៈពេល ៦ខែដែលរាជរដ្ឋាភិបាលបានបង្កើតឡើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយវិស័យកាទូតមានភាពរីកចម្រើនលើឆាកអន្តរជាតិដោយធ្វើការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត ក៏ដូចបណ្តាប្រទេសផ្សេងៗ ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលសកលពហុនិយមពីមួយឆ្នាំទៅមួយឆ្នាំមានការតានតឹងពីសង្គ្រាមយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នៅគោលនយោបាយសន្តិភាពផ្សះផ្សាជាតិនៅក្នុងតំបន់ក៏ដូចជាក្នុងឆាកអន្តរជាតិ ។ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ សម្តេចបវរធិបតីក្រសួងបានដាក់ចេញនៅយុទ្ធសាស្ត្រក្នុងការទំនាក់ទំនងការទូតទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច ផ្នែកពាណិជ្ជកម្មដើម្បីធ្វើយ៉ាងណាគៀរគរអ្នកវិនិយោគិនឱ្យមកធ្វើវិយោគទន់នៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធ្វើឱ្យមានទីផ្សាការងារសម្រាប់បងប្អូនប្រជាពលរដ្ឋជាពិសេសធ្វើឱ្យសេដ្ឋកិច្ចជាតិមានភាពរីកចម្រើន ។…

  • រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំពិភាក្សា ស្ដីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង នៅ កម្ពុជា

    រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំពិភាក្សា ស្ដីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង នៅ កម្ពុជា

    (ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបខរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា គណៈកម្មការគ្រប់គ្រងល្បែង-ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង នៅ កម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់។ គោលបំណងសំខាន់ៗនៃកិច្ចប្រជុំគឺ៖ (១) បង្កើតឱ្យមានវេទិកាពិភាក្សា ពិគ្រោះ និងផ្លាស់ប្តូរមតិ យោបល់រវាង គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ លើការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាងនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណត់ និងដោះស្រាយនូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមានឡើង នៅក្នុងកិច្ចដំណើរការអាជីវកម្មល្បែងផ្សងសំណាង, (២) បង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអគ្គលេខាធិ ការដ្ឋាននៃ គ.ល.ក. និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សំដៅផ្លាស់ប្តូរព័ត៌មាន និងសហការក្នុងការគ្រប់គ្រង តាមដាន ត្រួតពិនិត្យ និងចាត់វិធានការតាមសមត្ថកិច្ចរៀងៗខ្លួន លើការធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក៏ដូចជាល្បែងផ្សងសំណាងដែលមិនមានអាជ្ញាបណ្ណ និង/ឬអាជ្ញាបណ្ណសាខា និង/ឬលិខិត អនុញ្ញាតប៉ុស្តិ៍សេវាពី គ.ល.ក.,…

  • មេបញ្ជាការដ្ឋានកងទ័ពខេត្តកំពង់ធំដាក់ចេញគោលការណ៍ក្នុងការ គ្រប់គ្រងសម្ភារយោធា ឱ្យបានត្រឹមត្រូវ

    មេបញ្ជាការដ្ឋានកងទ័ពខេត្តកំពង់ធំដាក់ចេញគោលការណ៍ក្នុងការ គ្រប់គ្រងសម្ភារយោធា ឱ្យបានត្រឹមត្រូវ

    កំពង់ធំ៖ក្នុងពិធីបិទវគ្គផ្សព្វផ្សាយការងារចុះបញ្ជីគ្រប់គ្រងគ្រឿង បំពាក់ សម្ភារបច្ចេកទេស តាមប្រព័ន្ធបច្ចេកវិទ្យាកាលពី រសៀល ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំបានណែនាំដល់ថ្នាក់ ដឹកនាំនិង នាយទាហាន ទទួលបន្ទុកការងារ បច្ចេកទេសនៅគ្រប់បណ្ដាកងឯកភាព ត្រូវយកចិត្ត ទុកដាក់គ្រប់គ្រងសម្ភារយោធាឱ្យបាន ត្រឹមត្រូវ និងប្រើប្រាស់ឱ្យត្រូវនឹង ពេលវេលា។លោកក៏បានព្រមានផងដែរចំពោះអ្នកល្មើសនឹងវិន័យ កងទ័ព ។ ការណែនាំរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តោតគោលការណ៍ ចំនួនប្រាំចំណុច ក្នុងនោះមាន៖ទី១. ត្រូវគ្រប់គ្រងឱ្យបាន ហ្មត់ចត់នូវ សម្ភារបច្ចេកទេស គ្រឿងយុទ្ធោបករណ៍ ដែលថ្នាក់លើបានបំពាក់ នៅតាម អង្គភាពនីមួយៗ មិនឱ្យមានការបាត់បង់ ឬខូចខាត។ទី២. មិនអនុញ្ញាតឱ្យយោធិនណាម្នាក់យកអាវុធ គ្រាប់ចេញក្រៅ អង្គភាព ដោយគ្មានលិខិតបញ្ជាបេសកកម្មពី មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង ជាដាច់ខាត។ទី៣. ត្រូវធ្វើការផ្ទៀងផ្ទាត់ការចុះបញ្ជីគ្រឿង សម្ភារបច្ចេកទេស ដោយដៃ និងតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានត្រឹម ត្រូវច្បាស់លាស់ ។ទី៤.…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ ហើយផ្តល់ប្រាក់បៀវត្សរ៍ ដូចមន្ត្រីក្របខណ្ឌ កុំគិតត្រឹម ៧០ភាគរយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការជ្រើសរើសមន្ត្រីកិច្ចសន្យាជំនាញ ហើយផ្តល់ប្រាក់បៀវត្សរ៍ ដូចមន្ត្រីក្របខណ្ឌ កុំគិតត្រឹម ៧០ភាគរយ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសជាច្រើន នៅលើជុំវិញពិភពលោក បានកាត់បន្ថយការជ្រើសរើសមន្ត្រីរាជការ តែរើសមន្ត្រីកិច្ច សន្យា ដើម្បីធ្វើកិច្ចការងារ ។ ទន្ទឹមនឹងនេះ សម្តេច ក៏បានណែនាំឱ្យមានការជ្រើស រើស មន្ត្រីកិច្ចសន្យាជំនាញ ហើយផ្តល់ប្រាក់បៀវត្សរ៍ ដូចមន្ត្រីក្របខណ្ឌ កុំគិតត្រឹម ៧០ភាគរយ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា បានថ្លែដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យ អប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីរើសមន្ត្រីថ្មី មន្ត្រីកិច្ចសន្យា ដោយថា យើងគួរកែនិយមន័យ មន្ត្រីកិច្ចសន្យា កុំឱ្យមន្ត្រីកិច្ចសន្យា គឺផ្ដោតតែមន្ត្រីរដ្ឋបាល ឬជំនួយការតូចតាច ត្រូវបើកច្រកដល់មន្ត្រីកិច្ចសញ្ញាជំនាញផង ។ បើគាត់មានបណ្ឌិត…

  • ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ធ្វើឡើងដើម្បីបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ

    ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ធ្វើឡើងដើម្បីបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ

    (ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាល ធ្វើឡើងក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ។ សម្តេចធិបតី បានបន្តថា ការកសាងនិងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំនិងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែមកាន់តែខ្លាំង ។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន៖ ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើង បង្រៀន ទទួល បានជោគជ័យ, មនុស្សដែលយើងព្យាបាល បានជាសះស្បើយ ជួបជុំគ្រួសារ នោះទេ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើង បង្រៀន ទទួល បានជោគជ័យ, មនុស្សដែលយើងព្យាបាល បានជាសះស្បើយ ជួបជុំគ្រួសារ នោះទេ

    (ភ្នំពេញ)៖ គ្មានអ្វីដែលរីករាយជាង ឃើញមនុស្សយើងបង្រៀនទទួលបានជោគជ័យ, មនុស្សដែលយើងព្យាបាល បានជាសះស្បើយជួបជុំគ្រួសារនោះទេ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យ អប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ខ្ញុំតែងតែនិយាយថា លោកគ្រូ អ្នកគ្រូពេទ្យ ជាអ្នកធ្វើការងារមួយចំនួនរបស់ទេវតា ហេតុអី? បើអ្នកទៅបន់ស្រន់ភាគច្រើន ខ្ញុំឃើញតែពីរទេធំៗ គឺទី១ បន់ឱ្យសុខភាពល្អ អាយុយឺនយូរ បន់ឱ្យម្តាយឪពុកដែលឈឺឱ្យជា ទី២ សុំឱ្យរកស៊ីមានបាន ។ អីចឹងទេវតាអាចផ្តល់បាន ប៉ុន្តែវិធីសាស្ត្រធ្វើជាក់ស្តែង មានតែលោកគ្រូអ្នកគ្រូពេទ្យ ព្រោះពេទ្យ មិនមែនទេវតា តែធ្វើការងាររបស់ទេទេវតា អីចឹងការភារកិច្ច និងការខិតខំរបស់លោកគ្រូអ្នកគ្រូ ដែលចាត់ទុកថាជាសេនាឱ្យទេវតា ធ្វើការងារទេវតា នេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ អីចឹងសុខភាព ទៅរកគ្រូពេទ្យ សមត្ថភាព ចំណេះដឹង ដើម្បីជោគជ័យ…

  • នាយករដ្ឋមន្ត្រី មានសិទ្ធិក្នុងការណែនាំតម្រង់ទិសគ្រប់ក្រសួងស្ថាប័ន ដែលជាគោលនយោបាយរបស់ជាតិ

    នាយករដ្ឋមន្ត្រី មានសិទ្ធិក្នុងការណែនាំតម្រង់ទិសគ្រប់ក្រសួងស្ថាប័ន ដែលជាគោលនយោបាយរបស់ជាតិ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នាយករដ្ឋមន្ត្រី មានសិទ្ធិណែនាំតម្រង់ទិសដល់គ្រប់ក្រសួងស្ថាប័ន ក្រោមឱវាទ ដើម្បីភាពជោគជ័យរបស់ជាតិ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានអ្នកខ្លះថា ឃើញតែលោក ហ៊ុន ម៉ាណែត ដើរគ្រប់កន្លែង ដើរទៅធ្វើការជំនួសគេគ្រប់កន្លែង ថ្ងៃមុនគ្រាន់តែទៅក្រសួងព័ត៌មាន ណែនាំក្រសួងព័ត៌មាន រឿងសារព័ត៌មាន រឿងអីសោះ ការផ្សព្វផ្សាយសោះ គេថា ខ្ញុំទៅលូកដៃការងាររបស់ក្រសួងព័ត៌មាន ។ សម្ដេចបញ្ជាក់ថា ធ្វើនាយករដ្ឋមន្ត្រី បើមិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅការងារនោះ ឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអី ។ សម្តេចនាយករដ្ឋមន្ត្រី បានពន្យល់បន្ថែមថា ភារកិច្ចជាប្រធានស្ថាប័ន សម្ដេចមិនទៅធ្វើការជំនួស ឯកឧត្តម ហង់ ជួន ណារ៉ុន នោះទេ នៅក្នុងការអនុវត្តគោលនយោបាយតែប៉ុណ្ណោះ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដំឡើង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី ដើម្បីបន្ថែមទម្ងន់ និងប្រសិទ្ធភាពការងារ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការដំឡើង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី ដើម្បីបន្ថែមទម្ងន់ និងប្រសិទ្ធភាពការងារ

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចាត់ទុកការដំឡើងតំណែងឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មិនមែនដោយសារសាច់ញ្ញាតិរបស់សម្ដេចឡើយ តែផ្ទុយទៅវិញ គឺបន្ថែមទម្ងន់នៃយន្តការដឹកនាំគ្រប់គ្រងលើកិច្ចការកំណែទម្រង់មុខងារសាធារណៈ ។ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ ឃើញមានការវាយប្រហារ ការដំឡើងរដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ទៅជាឧបនាយករដ្ឋមន្ដ្រី ដោយសារអ្នកនេះ អ្នកនោះ។ ទោះបីជា ហ៊ុន ម៉ានី មិនមែនកាន់ការងារនេះ អ្នកណាក៏ដោយ ដែលកាន់ការងារនេះ ក៏ត្រូវដំឡើងដែរ ។ ដោយសារអ្វី? ដោយសារក្រសួងនេះ ដើរតួនាទីជាសេនាធិការ ក្នុងការអនុវត្តកែទម្រង់មុខងារសាធារណៈ គ្របដណ្ដប់ទៅលើការជួយកំណែទម្រង់នេះ ពាក់ព័ន្ធទៅដល់គ្រប់ក្រសួងស្ថាប័ន្ធទាំងអស់។ ជាមួយគ្នានេះ សម្តេចបញ្ជាក់បន្ថែមថា ការដំឡើងឋានៈឯកឧត្តម ហ៊ុន ម៉ានី ដើម្បីសម្រួលដល់ឋានានុក្រមការងារប៉ុណ្ណោះ គ្មានបំណងអ្វីទេបើទោះបីជា ឯកឧត្តម ហ៊ុន ម៉ានី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយនិរន្តរភាព

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយនិរន្តរភាព

    ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រយៈពេលជាង ៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដឹកនាំប្រទេសប្រកបដោយនិរន្តរភាព ជាពិសេសគឺមានលំនឹងនិងមានការកែច្នៃប្រឌិត តាមរយៈការដាក់ចេញនូវវិធីសាស្ត្រចាំបាច់នានា។ ជាក់ស្តែងនៅអាណត្តិទី៧ នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្មវិធីនយោបាយអាទិភាពចំនួន៦ នោះរួមមាន ៖ ១-ពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ពោលគឺ នៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ត្រូវទទួលបាននូវសេវាថែទាំសុខភាពគ្រប់ៗគ្នា ។ ២-យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។ ការបណ្ដុះបណ្ដាលនេះធ្វើឡើងដោយឥតបង់ប្រាក់ហើយថែមទាំងទទួលបានការឧបត្ថម្ភកំឡុងពេលបណ្ដុះបណ្ដាលបន្ថែមទៀត។ ៣-ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ នឹងទទួលបាននូវភាពកក់ក្តៅតាមរយៈកម្មវិធីជាតិជំនួយសង្គមដែលនឹងត្រូវពង្រឹងឱ្យទៅជាកម្មវិធីជាតិរឹងមាំមួយ ពោលគឺ នៅពេលពលរដ្ឋជួបវិបត្តិ ឬហានិភ័យផ្សេងៗ កម្មវិធីជាតិជំនួយសង្គមនឹងរង់ចាំជួយពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់ ។…

  • និស្សិត និងពលរដ្ឋ បង្ហាញការគាំទ្រពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

    និស្សិត និងពលរដ្ឋ បង្ហាញការគាំទ្រពីវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា

    ភ្នំពេញ៖ តាមរយៈអនុសាសន៍ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង គ្រឿង ញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនោះ ត្រូវក្រុម និស្សិត និងពលរដ្ឋបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា។ ជាមួយវិធានការនេះនិស្សិត និងប្រជាពលរដ្ឋក៏បានបង្ហាញការ សាទរ ផងដែរ ចំពោះ វិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ រា ជា ណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់។ ក្រុមនិស្សិត និងក៏ដូចជាប្រជាពលរដ្ឋ លើកឡើងថាការបង្រ្កាប ជាមួយវិធានការដាច់ខាតនេះគឺ ដើម្បី ប្រទេស មួយ ស្អាត ស្អំគ្មានគ្រឿងញៀន យុវជនប្រកបដោយចំណេះដឹង ដែលទាំង អស់នេះគឺជាកត្តាមិនអាចខ្វះបានក្នុងការ ចូលរួមចំណែក ក្នុងការ អភិវឌ្ឍសង្គមជាតិ។ ទាក់ទិនក្នុងរឿងនេះ កញ្ញា សូ ស្រីនិ យុវនិស្សិត រៀនជំនាញផ្នែកគីមីចំណីអាហារ ឆ្នាំទី៣នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឬហៅថាសាលាតិចណូ (ITC)បានឱ្យដឹងថា៖បញ្ហាគ្រឿងញៀនគឺជាដំបៅអាក្រក់មួយក្នុងសង្គម ហើយបើកាលណាមនុស្សណា…