Category: នយោបាយ

  • រយៈពេលជាង ១៧ឆ្នាំ ទាហានមួកខៀវកម្ពុជា ជាង ៩ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព

    រយៈពេលជាង ១៧ឆ្នាំ ទាហានមួកខៀវកម្ពុជា ជាង ៩ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព

    (ភ្នំពេញ)៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួប លើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា កម្ពុជា ជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំងប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការរាប់ពាន់នាក់ ប៉ុន្តែកម្ពុជា នៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ។ សម្ដេចធិបតី បានបន្តថា គិតពីឆ្នាំ២០០៦មក កម្ពុជា បានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍របស់ខ្លួនដើម្បីចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន…

  • អ្នកគាំទ្ររីករាយចូលរួមដង្ហែក្បួនបិទយុទ្ធការឃោសនាបោះឆ្នោតព្រឹទ្ធសភា

    អ្នកគាំទ្ររីករាយចូលរួមដង្ហែក្បួនបិទយុទ្ធការឃោសនាបោះឆ្នោតព្រឹទ្ធសភា

    កំពត៖ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រ គណបក្ស ប្រជាជន កម្ពុជាជាច្រើនពាន់នាក់ បានចូលរួមដង្ហែក្បូនបិទ យុទ្ធនាការឃោសនាជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥  ឆ្នាំ២០២៤ នៅខេត្តកំពតនាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ។អ្នកចូលរួមបានលើកឡើងថា ពួកគាត់ស្រឡាញ់ ជឿជាក់ និង គាំទ្រពេញទំហឹងចំពោះគណបក្សប្រជាជនកម្ពុជា ហើយរំពឹងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត  ទៅថ្ងៃមុខ ប្រទេសកាន់តែរីកចម្រើនជាក់ជាមិនខាន។ ពិធីបិទយុទ្ធនាការដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត  ឯកឧត្តម ម៉ៅ ធនិន ប្រធានគណបក្សខេត្ត និងឯកឧត្តមជា បេក្ខជនព្រឹទ្ធសភាបានដង្ហែក្បួននៅរង្វង់មូលទុរេនខេត្តកំពត។សូមជម្រាបថា នៅខេត្តកំពតក្នុងឱកាសយុទ្ធនាការរយៈពេល១៣ថ្ងៃបានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានបណ្តឹងណាមួយពីគណបក្ស នយោបាយឈរឈ្មោះទាំង៤ឡើយ ដែលនេះបានបង្ហាញអំពី ភាពចាស់ទុំ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជា៕ដោយ៖ សិលា សារិន

  • អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ មានសារៈសំខាន់ណាស់ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភា នឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទី របស់ប្រទេស

    អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ មានសារៈសំខាន់ណាស់ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភា នឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទី របស់ប្រទេស

    (កំពង់ធំ)៖ អង្គបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា គឺ មានសារៈសំខាន់ណាស់ ព្រោះជាអង្គនីតិបញ្ញត្តិកំពូលជាតិ ដែលប្រធានព្រឹទ្ធសភា នឹងដើរតួនាទីជាប្រមុខរដ្ឋស្ដីទី របស់ប្រទេស ។ នេះជាការថ្លែងរបស់លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្រ្តៃយ៍គណៈ កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ធំ បានបញ្ជាក់ទៅកាន់អង្គបោះឆ្នោតទាំង៥៧រូប ក្នុងស្រុកសន្ទុក នាព្រឹកថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ ។ លោកជំទាវ បានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ កាន់តែមានសារះខាន់ទៀតនោះ គឺគណបក្សប្រជាជន ទទួលបានជ័យជម្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដែលត្រូវបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី នៅពេល ព្រះមហាក្សត្រ អវត្តមាន ។ នៅក្នុងឱកាសនោះដែរ លោកជំទាវ បានសម្ដែងការសង្ឃឹម និងការជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ និងគ្មានអំពើហិង្សា ហើយសង្ឃឹមថា…

  • កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយឯកឧត្តម ស៊ឹស៊ឹមឹ ថៃ(Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសក្តានុពលដែលកម្ពុជាមានដើម្បីផ្តល់កិច្ចសហប្រតិ្តបត្តិការទៅតាមតម្រូវការរបស់វិស័យឯកជនជប៉ុនក្នុងការបំពេញសកម្មភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលធនធានមនុស្សដែលមានវ័យក្មេង និងជំនាញដែលអាចបំពេញតម្រូវការរបស់ភាគីជប៉ុន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីជប៉ុន អាចពិនិត្យលទ្ធភាពក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញឱ្យស្របទៅតាមតម្រូវការដែលក្រុមហ៊ុនជប៉ុនចង់បានព្រោះការធ្វើដូចនេះ អាចឱ្យកិច្ចសហការនឹងដំណើរការដោយរលូនស្របតាមស្តង់ដារបស់ជប៉ុនថែមទៀតផង។ ដោយឡែកភាគីវិស័យឯកជនជប៉ុន បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីចំពោះព័ត៌មាន និងឆន្ទៈនៃកិច្ចសហការ និងការណែនាំចង្អុលបង្ហាញដល់វិស័យឯកជនជប៉ុនសម្រាប់កិច្ចសហការក្នុងវិស័យការងាររវាងប្រទេសទាំងពីរឱ្យមានភាពរលូន និងល្អប្រសើរ៕ ប្រភព ៖ ក្រសួងការងារ

  • ឯកឧត្តម ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

    ឯកឧត្តម ហេង សួរ រម្លឹកយុវជនមកពីគ្រួសារក្រីក្រថា សម្តេចតេជោ និងសម្តេចធិបតី ជាអ្នកផ្តល់ឱកាសឱ្យមានជំនាញដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តាំនិងរម្លឹកទៅកាន់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈថា សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកផ្តល់ឱកាសដល់យុវជនមកពីគ្រួសារក្រីក្រឱ្យមានជំនាញបច្ចេកទេសដើម្បីមានការងារធ្វើ និងមានមុខរបរយ៉ាងឆាប់រហ័សក្នុងការលើកកម្ពស់ជីវភាពគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងកម្មវិធីសំណេះសំណាលជាមួយសិស្សវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យ ប្រមាណជាង១០០០នាក់នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនក្នុងខេត្តកណ្តាល។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមគ្គទេសក៍ក្នុងការផ្តើមគំនិតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនេះ ហើយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺឥស្សរជនដែលបានអនុវត្តគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះឱ្យមានភាពបត់បែន និងរស់រវើកដែលធ្វើឱ្យយុវជនមកពីគ្រួសារក្រីក្រ រួមទាំងពលរដ្ឋទូទៅបានចូលរៀនវគ្គជំនាញបច្ចេកទេសដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមសម្រាប់ក្រុមគ្រួសារក្រីក្រ ដែលនេះ គឺជាឱកាសដ៏ល្អបំផុតដើម្បីទទួលបានជំនាញជាក់លាក់ និងដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យមានភាពធូរធារ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា បើគ្មានសម្តេចទាំងពីរនោះទេ ក៏យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅគ្មានឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅពេលនេះដែរ។  ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីភាពបត់បែននិងទន់ភ្លន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសម្តេចធិបតី បានណែនាំ និងគិតគូដើម្បីសម្រួលដល់ការសិក្សារបស់សិក្ខាកាមដែលមានភាពបត់បែនដែលអាចសិក្សាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ការសិក្សាវេនយប់…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការផ្សព្វផ្សាយ ការយល់ ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងឱកាស ប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការផ្សព្វផ្សាយ ការយល់ ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងឱកាស ប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ

    ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួប លើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ ឆ្លៀតក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ សម្ដេចធីបតី ហ៊ុន ម៉ាណែត សូមធ្វើការអំពាវនាវ ដូចតទៅ៖ ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម…

  • គ.ជ.ប អអំពាវនាវឱ្យរក្សាភាពស្ងាប់ស្ងាត់ នៅថ្ងៃស និង ថ្ងៃបោះឆ្នោត

    គ.ជ.ប អអំពាវនាវឱ្យរក្សាភាពស្ងាប់ស្ងាត់ នៅថ្ងៃស និង ថ្ងៃបោះឆ្នោត

    ភ្នំពេញ៖ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតឬគ.ជ.ប កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានសេចក្ដីអំពាវនាវ ស្ដីពីការរក្សាភាពស្ងាប់ស្ងាត់ នៅថ្ងៃស ននិងថ្ងៃបោះឆ្នោត។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ នឹងបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ខណ:ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ។សូមជូនសេចក្តីអំពាវនាវ

  • ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យពិ ភាក្សា លើ សេចក្តី ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល

    ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យពិ ភាក្សា លើ សេចក្តី ព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល

    (ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកុម្ភៈឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈ រដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ សេចក្តី ព្រាង អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេ ខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋ លេខា ធិកា រដ្ឋានអាកាសចរណ៍ស៊ីវិល រួមទាំងសហការី ព្រមទាំងមន្ត្រី ជាន់ខ្ពស់ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងកាត់ ការពិភាក្សា ច្រើនលើកច្រើនសារជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងកិច្ចប្រជុំ កម្រិត បច្ចេកទេសនៅទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ ដូចនេះ សម្រាប់កិច្ចប្រជុំរបស់ យើង នៅថ្ងៃនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សាចុងក្រោយ ក៏ដូចជាដើម្បីធ្វើការ វះកាត់…

  • រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ

    រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យគ្រប់ភាគីក្នុងទំនាក់ទំនងវិជ្ជាជីវៈធ្វើការរួមគ្នាដើម្បីទាក់ទាញការវិនិយោគ

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជំរុញឱ្យគ្រប់ភាគីដែលមាន អង្គការដៃគូ សហជីព និងនិយោជក រួមគ្នាធ្វើឱ្យ ប្រសើរឡើងបន្ថែមទៀតក្នុងវិស័យទំនាក់ទំនង វិជ្ជាជីវៈ ដើម្បីឱ្យកម្ពុជា អាចរក្សា បាននូវការ ទាក់ទាញវិនិយោគ។ ថ្លែងក្នុងវេទិកាការងារប្រចាំឆ្នាំស្តីពី “វឌ្ឍនភាព នៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ដែលរៀបចំ ឡើង ដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃភាគីទាំងបីដើម្បីជំរុញឱ្យវិស័យទំនាក់ ទំនង វិជ្ជាជីវៈនៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈ ការគោរពច្បាប់ទម្លាប់ដែល កម្ពុជា មាន ស្រាប់ ដើម្បីផ្តល់ ឱ្យគ្រប់ភាគីទាំងនិយោជក និងកម្មករនិយោជិតទទួល យកបាន ស្របទៅនឹងទិស ដៅរបស់ក្រសួងដែលមានតួនាទី ក្នុងការរក្សាលំនឹង នៃ ទំនាក់ទំនងវិជ្ជាជីវៈដោយ មិនអាចខ្វះដៃគូណាមួយឡើយសម្រាប់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស៕ ប្រភព ៖ ក្រសួងការងារ

  • JICA គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យរៀបចំដែនដី ដើម្បីរួមចំណែកសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

    JICA គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យរៀបចំដែនដី ដើម្បីរួមចំណែកសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

    ជប៉ុន៖ JICA គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យ រៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរួមចំណែកសម្រេចគោលនយោបាយ អាទិ ភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះជាការបញ្ជាក់របស់ ឯកឧត្តម TANAKA Akihiko ប្រធាន JICA នៅក្នុងជំនួប ជា មួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅទីស្នាក់ការ JICA ទីក្រុងតូក្យូ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ច ផ្លូវការនៅ ប្រទេសជប៉ុន រយៈពេល៤ថ្ងៃ ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ៕ ដោយ / គ្រី សម្បត្តិ