-
អង្គភាព័ត៌មាននិងប្រតិកម្មរហ័ស សហការជាមួយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញផ្សាយវីដេអូក្រោមចំណងជើងថា «បទបញ្ជារបស់ សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំងគ្រឿងញៀន គឺជាវិធានការ ដ៏មុតស្រួច ដើម្បីការពារ សេចក្តី សុខសាន ជូន ប្រជាពលរដ្ឋ»

(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស និង អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសហការរៀបចំ និងផលិតវីដេអូផ្លូវការមួយ មាន រយៈ ពេល ជាង១១នាទី ក្រោមចំណងជើងថា « បទបញ្ជារបស់សម្តេចធិបតី ស្តីពីការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន គឺជាវិធានការដ៏មុតស្រួចដើម្បីការពារសេចក្តី សុខសាន ជូនប្រជាពលរដ្ឋ»។ ក្នុងខ្លឹសារវីដេអូ បានរំលេចនូវប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយតម្រូវឱ្យក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឬមានពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។ សម្តេចធិបតី បានបញ្ជាឱ្យបញ្ចប់មុខតំណែងនិងបណ្តេញចេញពីក្របខណ្ឌចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវ បាន រកឃើញថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ខុសច្បាប់។ នេះគឺជាវិធានការដ៏មុតស្រួចមួយទៀតសំដៅលុបបំបាត់បាតុភាពក្នុងសង្គម ជាពិសេសដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសុខមាលភាពជូនប្រជាពលរដ្ឋ។ បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី…
-
បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ គណបក្សប្រជាជនកម្ពុជា ទទួលបាន ចំនួន ៥៥អាសនៈ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើន លើសលប់ នៅក្នុងមណ្ឌល ភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈ ចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេង ទទួលបានអាសនៈ ចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ នេះបើយោងតាម លទ្ធផលបឋមនៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ ប្រកាសដោយ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ៕ ប្រភព ៖ គណបក្សប្រជាជនកម្ពុជា
-
នៅខេត្តកំពង់ឆ្នាំង ការិយាល័យ បោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា ចំនួន ១ នៅក្នុងបរិវេណសាលាបឋមសិក្សាគំរូក្រុង

(ខេត្តកំពង់ឆ្នាំង)៖ ការិយាល័យបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ទសភានិតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការចាប់ពីម៉ោង ៧:០០នាទី នៅព្រឹកថ្ងៃទី២៥ខែ កុម្ភ: ឆ្នាំ២០២៤ ដែលស្ថិតនៅមណ្ឌលភូមិភាគ៧ នៃការរៀបចំការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤ មានការិយាល័យ ចំនួន១ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាគំរូក្រុង ក្នុងនោះដែរគណ:បក្សចូលរួម ចំនួន៤ គឺ១-គណ:បក្ស ប្រជាជនកម្ពុជា ២-គណ:បក្ស ឆន្ទ:ខ្មែរ៣-គណ:បក្សហ៊្វុនសុីនបិច៤.គណ:បក្សកម្លាំងជាតិ។ សមាជិកក្រុមប្រឹក្សា ឃុំសង្កាត់ មកចូលរួមបោះឆ្នោតមកពីឃុំសង្កាត់ទាំង៧១ នៃក្រុង និងសមាជិកព្រឹទ្ធសភា សរុបទាំងអស់ចំនួន ៤៣១នាក់ បានចូលរួមបោះឆ្នោត ស្របតាមនិតិវិធី និងច្បាប់ស្តីពីការបោះឆ្នោត ក្នុងភាពស្ងប់ស្ងាត់ល្អនិងមានសណ្តាប់ធ្នាប់សន្តិសុខយ៉ាងល្អប្រសើរ ៕ ដោយ ៖ សុខ គឹមស៊ាន
-
អ្នកនាំពាក្យគ.ជ.ប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រព្រឹត្តិ ទៅរលូនល្អ និងរំពឹងថា ការបញ្ចប់ទៅល្អប្រសើរ

ភ្នំពេញ៖ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាល ទី៥ ឆ្នាំ២០២៤ដែលបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៤នេះបានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ សុខសន្តិភាព ហើយរំពឹងថារហូតដល់ការបញ្ចប់ការបោះឆ្នោតនេះ នឹង ប្រព្រឹត្តទៅ ល្អប្រសើរ។នេះជាការបញ្ជាក់របស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈ កម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ប្រាប់បណ្តាញសារព័ត៌មាននៅវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងរាជធានី ឯកឧត្តម ហង្ស ពុទ្ធា បានឱ្យដឹងថា ចាប់ពីម៉ោង៧ព្រឹក ការិយា ល័យ បោះឆ្នោតទូទាំងប្រទេសបានបើកដំណើរការចំពេលវេលា ទាំង៣៣ ការិយាល័យ។ ពោលគឺគ្រប់ទាំង៨មណ្ឌលតែម្តង។ជាមួយគ្នានេះ គេក៏ឃើញថា អង្គបោះឆ្នោតមកពីសមាជិកសភា និងសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ជាច្រើនរូបបានមកកាន់ ការិល័យ បោះឆ្នោតតម្រង់ ជួរជាស្រេចដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោត។លោកបន្តថា ការបោះឆ្នោតនេះស្ថិតនៅក្រោមការឃ្លាំ មើលអ្នកសង្កេត ការណ៍ជាតិប្រមាណ៧៦០ និងអន្តរជាតិ៣០នាក់។ក្នុងនេះ ក៏មានភ្ញៀវ ពិសេស៣នាក់ផងដែរដែលមកពីប្រទេសចិន និងជប៉ុន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា គណបក្សនយោបាយក្នុងពេលនេះ បាន យកចិត្តទុកដាក់ខ្លាំងក្នុងដំណើរការបោះឆ្នោត។ក្រៅពី នេះក៏មានអ្នក សារព័ត៌មានដែលបានចុះឈ្មោះនិងទទួលស្គាល់ដោយគ.ជ.ប ទាំង ៣៣១ នាក់ ក្នុងនេះអ្នក…
-
ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តស្ទឹងត្រែង ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ

ស្ទឹងត្រែង៖ដូចបណ្ដាខេត្តនៃភូមិភាគដទៃដែរ ខេត្តស្ទឹងត្រែងដែលជា ខេត្តភាគឦសានប្រទេសបានដំណើរការបោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ចាប់តាំងពីម៉ោង៧ព្រឹកថ្ងៃអាទិត្យទី២៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលវិទ្យាល័យព្រះរាជបូជនីយ កិច្ចក្រុងស្ទឹង ត្រែង។ សូមបញ្ជាក់ថា ភូមិភាគ៨ ខេត្តស្ទឹងត្រែង បានបើកដំណើរការការិយា ល័យបោះឆ្នោត ចាប់ពីម៉ោង៧ ក្នុងទីតាំងការិយាល័យបោះ ឆ្នោត ៨០០៦ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យព្រះរាជបូជនីយកិច្ច ។ខេត្តនេះមានអង្គបោះឆ្នោតចំនួន១៧៧នាក់ និងមានគណបក្សនយោបាយចំនួនបួនប្រកួតប្រជែង។ក្នុងនេះមាន៖១.គណបក្សប្រជាជនកម្ពុជា , ២.គណបក្សឆន្ទៈខ្មែរ , ៣.គណបក្សហ្វុនស៊ិនប៉ិច និង៤.គណបក្សកម្លាំងជាតិ៕ ដោយ៖ដេង ម៉ាវិន
-
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅខេត្តកំពតប្រព្រឹត្តទៅ ដោយរលូន

កំពត៖ តាមការកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការ បោះ ឆ្នោត (គ.ជ.ប),ការិយាល័យបោះ ឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធ សភា នីតិកាល ទី៥ឆ្នាំ២០២៤ បានបើកដំណើរការចាប់ពីម៉ោង៧ ព្រឹក ថ្ងៃទី២៥ខែ កុម្ភ:ខេត្តកំពតដែលស្ថិតនៅមណ្ឌលភូមិភាគ ៥ ។ ខេត្តកំពតមានការិយាល័យ ចំនួនមួយស្ថិតនៅក្នុងវិទ្យាល័យ មិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង ។ខេត្តនេះគណបក្ស ចំនួនបួនចូលរួមប្រកួត ប្រជែង ។ក្នុង គឺ ១.គណបក្សប្រជាជនកម្ពុជា ,២. គណបក្ស ឆន្ទៈខ្មែរ, ៣-គណបក្សហ្វុន ស៊ិនប៉ិច និង ៤.គណបក្សកម្លាំង ជាតិ។អង្គបោះឆ្នោតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥៦១នាក់ មកពីឃុំ សង្កាត់ទាំង៩៣ នៃក្រុង និងសមាជិកសភា ចំនួន៦នាក់ ។សរុបទាំង អស់ចំនួន៥៦៧នាក់ បានចូលរួមបោះឆ្នោតក្នុងបរិយាកាស ស្ងប់ស្ងាត់ ល្អ និងមានសន្តិសុខ សណ្តាប់ធ្នាប់យ៉ាង ល្អ ប្រសើរ។ នៅទីក្រុងភ្នំពេញឯណេះវិញឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប…
-
ថ្ងៃនេះ ការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ បានបើកការិយាល័យបោះឆ្នោត ចាប់ពីព្រឹកម៉ោង៧:០០ នាទី

(ខេត្តព្រះសីហនុ)៖ នៅខេត្តព្រះសីហនុ ការរៀបចំការបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧:០០នាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងទីតាំងការិយា ល័យបោះឆ្នោត ស្ថិតនៅក្នុងបរិវេណ សាលាបឋមនិងវិទ្យាល័យ ហ៊ុន សែន មិត្តភាព សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នៅក្នុងខេត្តព្រះសីហនុ មានអង្គបោះឆ្នោត សរុបចំនួន ១៨០នាក់ក្នុងនោះ ចំនួន ១៧៧ រូប ជាអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីឃុំ/សង្កាត់ទាំង២៩ នៃក្រុងស្រុងទាំង៥ អង្គបោះឆ្នោតជាអ្នកតំណាងរាស្ត្រ នៃ មណ្ឌលខេត្តព្រះសីហនុ ចំនួន ០៣ រូប គណបក្សនយោបាយ ឈរ ឈ្មោះ ចំនួន ៤ បានចុះបញ្ជីធ្វើការប្រកួតប្រែង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១២.គណបក្សឆន្ទៈខ្មែរលេខរៀងទី២៣.គណបក្សហ្វុនស៊ិនប៉ិចលេខរៀងទី៣៤.គណបក្សកំលាំងជាតិលេខរៀងទី៤ ជាមួយគ្នានេះ ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយមាន អ្នកសង្គេត ការណ៍ ជាតិមកពីអង្គការ/សមាគម ចំនួន១០នាក់…
-
ពិធីបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលភូមិភាគ២

(មណ្ឌលភូមិភាគ២)៖ មណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ បានបែងចែកជា ៣ការិយាល័យ ក្នុងនោះខេត្តកំពង់ចាម បានជ្រើសយកវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ជាមណ្ឌលបោះឆ្នោត ដោយបានបែងចែកជា២ការិយាល័យ ខណៈ មានអង្គបោះឆ្នោតក្នុងបញ្ជីចំនួន ៨២៧រូប និងដោយឡែក ខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតសរុបក្នុងបញ្ជីចំនួន ៥៤៤រូប បែងចែកមួយការិល័យផងដែរ។ នៅមណ្ឌលកំពង់ចាមនៅវេលាម៉ោង៧ និង ០០នាទី យើងឃើញមានវត្តមាន ឯកឧត្តមលោកជំទាវអ្នកតំណាងរាស្រ្ត មានអង្គបោះឆ្នោតជាជនពិការ មានអទិភាពចូលបោះមុនផងដែរ ៕ ដោយ ៖ លី ពៅ
-
ការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥ នៅខេត្តកំពង់ឆ្នំាង

កំពង់ឆ្នំាង:ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤នេះបានដំណើរការហើយនៅព្រឹកថ្ងៃទី២៥ ខែកុម្ភ:នេះ។មណ្ឌលភូមិភាគ ៧ ខេត្តកំពង់ឆ្នាំងមានការិយាល័យបោះឆ្នោតចំនួន១ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាគំរូក្រុង លេខការិយាល័យ ៧០០១ មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចូលរួមបោះឆ្នោតចំនួន ៣២៧នាក់សមាជិកសភាចំនួន៤នាក់ ទាំងអស់សរុប៤៣១នាក់ ។ រីឯគណបក្សនយោបាយមានចំនួន៤ គឺ១.គណបក្សប្រជាជនកម្ពុជា២.គណបក្សហ៊្វុន ស៊ីនប៉ិច៣.គណបក្សកម្លាំងជាតិ៤.គណបក្សឆន្ទ:ខ្មែរ នៅព្រឹកនេះផងដែរតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រីអៀ ប៊ុនធឿនស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅការិយាល័យបោះឆ្នោត7001មានកម្លាំងការពារសន្តិសុខចំនួន 3 នាក់ និងត្រៀមកម្លាំងអន្តរាគមន៍នៅតាមអង្គភាពមួយចំនួនផងដែរ។ ចំណែកសន្តិសុខសណ្ដាប់ធ្នាប់វិញមានការល្អប្រសើរ៕ ដោយ:សុខ គឹមសៀន
-
បោះឆ្នោតព្រឹទ្ធសភានៅខេត្តស្វាយរៀង

ស្វាយរៀង៖ សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងនិងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងចំនួន៤ រូបទៀត ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង។ សូមបញ្ជាក់ថា ខេត្តស្វាយរៀងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានបើកដំណើរការការិយាល័យបោះឆ្នោត ចាប់ពីម៉ោង៧និង០០នាទី នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងទីតាំងការិយាល័យបោះឆ្នោត៦០០៣ ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ នៅក្នុងខេត្តស្វាយរៀង មានអង្គបោះឆ្នោត សរុបចំនួន ៥២៣នាក់ក្នុងនោះមានគណបក្សនយោបាយមានចំនួន ៤ បានចុះបញ្ជីក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ រួមមាន៖*១.គណបក្សប្រជាជនកម្ពុជាលេខរៀងទី១*២.គណបក្សឆន្ទៈខ្មែរលេខរៀងទី២*៣.គណបក្សហ្វុនស៊ិនប៉ិចលេខរៀងទី៣*៤.គណបក្សកំលាំងជាតិលេខរៀងទី៤ ជាមួយគ្នានេះ នៅភូមិភាគ ទី៦មានខេត្តព្រៃវែងនិងខេត្តស្វាយរៀងមាន៧ អាសនៈ៕ ដោយ:នុត នាង