-
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី រៀបចំបដិសណ្ឋារកិច្ចផ្លូវការ

(ភ្នំពេញ)៖ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព នៅ ព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវការ ។ ក្រោយពិធីបដិសណ្ឋារកិច្ចផ្លូវការរួចមក សម្ដេចធីបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ដែលនឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Bunga Raya Complex ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាពហើយ។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី និងគណៈប្រតិភូ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម YB Gobind Singh Deo រដ្ឋ មន្ត្រីក្រសួងឌីជីថល, ឯកអគ្គរដ្ឋទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងមន្ត្រីស្ថានទូត ជាច្រើន រូបផ្សេងទៀត។ សូមរំលឹកថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី។ ដំណើរ ទស្សនកិច្ច នេះតបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ ស៊ី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (YB Dato’ Seri Anwar Bin Ibrahim)…
-
ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បង្ហាញជំហ បន្តធ្វើការឱ្យកាន់តែជិតស្និតជាមួយកម្ពុជា

ភ្នំពេញ៖ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បង្ហាញជំហ បន្តធ្វើការឱ្យកាន់តែជិតស្និតជាមួយកម្ពុជា ពិសេស ក្នុងអំឡុងពេលដែលកម្ពុជា នឹងក្លាយជាប្រទេស សម្របសម្រួលសម្រាប់ទំនាក់ទំនងសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក ។ នេះបើតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម Daniel J. Kritenbrink និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានកត់សម្គាល់អំពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី។ ក្នុងជំនួបនេះ ឯកឧត្តមឧបការីរដ្ឋមន្រ្តីការបរទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអបអរសាទរជូនចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលមួយថ្ងៃ តបតាមការអញ្ជើញរបស់ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ី នឹងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅ ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ និងក្នុងតំបន់។ ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ គឺជាការបន្តបេសកកម្មការទូតក្រៅប្រទេសលើកទី១១ ដែលជាការបន្តបេសកកម្មការទូតឈរលើគោលការណ៍នៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោផន៍ជូនជាតិ និងប្រជាជន ៕ ដោយ ៖ វណ្ណលុក
-
មួយសប្តាហ៍ចាប់បង្ក្រាបក្មេងទំនើងបានចំនួន ៤០នាក់ (Video Inside)

ចំនួនក្មេងទំនើងដែលនគរបាលចាប់ខ្លួនក្នុងសប្ដាហ៍នេះ មានចំនួន ៤០នាក់ ដែលចំនួននេះ មានការថយចុះបើប្រៀបធៀបនឹងសប្តាហ៍មុន។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងការចាប់ខ្លួនក្មេងទំនើងទាំង ៤០នាក់ ក្នុងក្របខណ្ឌទូទាំងប្រទេសនេះ បានធ្វើរវាងពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ។ លោកបានថ្លែង ប្រៀបធៀបថាករណីក្មេងទំនើងបានថយចុះ ១០នាក់ បើប្រៀបធៀបនឹងការចាប់នាសប្តាហ៍មុន ដែលមានចំនួនសរុប ៥០នាក់។ ការបង្ក្រាបក្មេងទំនើង គឺជាអាទិភាពមួយ នៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាណ្ណត្តិទី៧ នៃរដ្ឋសភា។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់អប់រំសីលធម៌ សុជីវធម៌ និងគុណធម៌ ដល់កូនចៅឱ្យបានជាប្រចាំ។
-
គណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មា ធិការ កិច្ចការជនជាតិភាគតិច នៃរដ្ឋសភាឡាវ

(ភ្នំពេញ)៖ មានរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Khamchanh SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នាឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ នៅ កម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ កិច្ចពិភាក្សានេះបានផ្តោតសំខាន់លើការបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ឡាវ ។ ភាគីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ការងាររួមគ្នាក្នុងក្របខណ្ឌគណៈកម្មការទី៧ នៃរដ្ឋសភាកម្ពុជា និងគណៈកម្មាធិការកិច្ចការជនជាតិភាគតិច នៃរដ្ឋសភាឡាវ និងក្របខណ្ឌនៃសភាទាំងពីរ ។ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត សង្ឃឹមថា គណៈកម្មការនៃសភាប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកបន្តទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គម បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់នាពេលកន្លងមក បានធ្វើឱ្យវិស័យកីឡានៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលគឺជួយឱ្យកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធជាច្រើនគ្រឿង ដែលបាននាំមកនូវកិត្តិយសនិងមោទនភាពជូនជាតិមាតុភូមិ ។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងរំលឹកថា កាលពីអតីតកាល យើងបានត្រឹមតែមើលទូរទស្សន៍ ហើយយើងក៏មិនមានឱកាសក្នុងការចូលរួមប្រកួតជាមួយគេផង កុំថាឡើយការទទួលបានមេដាយ។ ប៉ុន្តែពេលនេះ គឺកម្ពុជាយើង បានចូលរួមប្រកួតនៅក្រៅប្រទេស ហើយទទួលលទ្ធផលល្អប្រសើរ ដែលចំណុចនេះហើយគឺបានមកពីផ្លែផ្កានៃសុខសន្តិភាព ។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គម…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ប្រាក់រង្វាន់ ជ័យលាភី ជូនកីឡាករ-កីឡាការិនី ក្នុងការប្រកួតកីឡាជ្រើសរើសជើងឯក ជា លក្ខណៈអន្តរជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២៦ កុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួត ជ្រើស រើស ជើងឯកសាកលវិទ្យាល័យអាស៊ាន នៅវិមានសន្តិភាព ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនប្រតិភូមន្ដ្រីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡា លក្ខណៈអន្ដរជាតិ និងក្នុងតំបន់ដោយប្រើប្រាស់ថវិការបស់អង្គភាព ថវិកា អគ្គនាយកដ្ឋានកីឡាកម្មវិធីទី៣ និងថវិការបស់គណៈ កម្មា ធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) លើ១១ប្រភេទកីឡារួមមាន៖ កីឡាជឺជីតស៊ូ កីឡាតេក្វាន់ដូ…
-
ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងទៅ សាធារណរដ្ឋប្រជាមានិតចិន

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងចាកក់ចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទ ទី២៦ កុម្ភៈ ២០២៤ ។ ដោយការគិតគូរខ្ពស់ ជាមួយទឹកចិត្តខ្វាយខ្វល់ និងព្រួយបារម្ភដ៏ជ្រាលជ្រៅ ចំពោះព្រះរាជសុខ ភាព ព្រះ ករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជ មាតា ជាតិខ្មែរ ថ្នាក់ដឹកនាំចិត្តបានរៀបចំក្រុមគ្រូពេទ្យជំនាញ ថ្វាយការពិនិត្យព្រះរាជសុខភាព ថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរយ៉ាង ទៀង ទាត់បំផុត គឺពីរដងក្នុងមួយឆ្នាំ។ ការថ្វាយការពិនិត្យព្រះរាជសុខភាព ថ្វាយព្រះមហាក្សត្រ និង សម្តេច ព្រះវររាជមាតាជាតិខ្មែរ ត្រូវបានធ្វើ តាំង ពីពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គង់នៅ មានព្រះជន្ម ហើយក៏បានធ្វើរហូតដល់ ពេល បច្ចុប្បន្ន។ ព្រះករុណា…
-
ឯកឧត្តម សុខ សូកេន បានចូលរួមវេទិកាយុវជន ICAPP លើកទី៧ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន សមាជិកគណ:កម្មការកណ្តាល នៃគណបក្ស ប្រជាជន កម្ពុជា ក្នុងនាមជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តា គណបក្សនយោ បាយ នៅអាស៊ី (ICAPP) បានដឹកនាំគណ:ប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមវេទិកា យុវជន ICAPP លើកទី៧ ពីថ្ងៃទី២៣ -២៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅរដ្ឋធានីអូឡានបាទ័រ ប្រទេសម៉ុងហ្គោលី ក្រោមមូលបទ យើងនិយាយថា Yes ចំពោះការចូលរួមរបស់យុវជន នៅសភា (We Say Yes To Youth in Parliament)។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមបានចែករំលែកទស្សនៈអំពីសារៈសំខាន់នៃការចូលរួមរបស់ យុវជន ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសនៅយុគសម័យឌីជីថល។ ការចូលរួមរបស់យុវជននៅក្នុង ស្ថាប័ននីតិប្បញ្ញត្តិ ពិតជាចាំបាច់ ដើម្បីផ្តល់នូវគំនិត និងលើកឡើងនូវកង្វល់នានារបស់ យុវជន ក្នុងការតាក់តែងគោលនយោបាយ និងច្បាប់ឱ្យមានសង្គតិភាព ជាមួយការរីក ចម្រើនរបស់សង្គមជាតិនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់…