Category: នយោបាយ

  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរ ទស្សនកិច្ច ផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរ ទស្សនកិច្ច ផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសម៉ាឡេស៊ី

    ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ច ផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសម៉ាឡេស៊ី។ សូមបញ្ជាក់ជូនថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១១ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចពេញមួយ ថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង គណៈប្រតិភូជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ី នាពេលនេះ បានបង្ហាញពីការងារការទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយ ហត់របស់ សម្តេចធិបតី ដើម្បីស្វែងរកឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។ ក៏ដូចជា ទស្សនកិច្ចក្រៅប្រទេសលើកមុនៗដែរ ក្រៅពីបញ្ជាក់ជំហរក្នុងការបន្តកិច្ច សហប្រតិបត្តិការ ដែល សាងឡើងក្នុងសម័យ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្រោមការ ដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កិច្ចសហប្រតិបត្តិការជាមួយ បណ្តាប្រទេសជាមិត្តទាំងអស់ ទាំងទំនាក់ ទំនងការទូត ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាវិស័យផ្សេងៗទៀតនឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ជាក់ស្តែង តាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជានិងម៉ាឡេស៊ីបានបង្ហាញឱ្យឃើញ…

  • តុលាការកំពូលប្រើបច្ចេកវិទ្យាទំនើបដោះស្រាយ និងរក្សាទុករឿងក្តី

    តុលាការកំពូលប្រើបច្ចេកវិទ្យាទំនើបដោះស្រាយ និងរក្សាទុករឿងក្តី

    ភ្នំពេញ៖ ក្នុងពិធីចុះអនុសារណៈយោគយល់ជាមួយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៧ កុម្ភៈ ២០២៤ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលលើកឡើងថា សំណុំរឿងជាង ១ម៉ឺនករណីបានតំកល់ទុករាប់ឆ្នាំមកហើយនៅតុលាការកំពូល។ បដិវត្តន៍បច្ចេកវិទ្យានៅតុលាការកំពូលនឹងចាប់ផ្តើមពីការប្រែក្លាយឯកសារឿងក្តីដែលគរទុកទាំងនោះទៅជាឯកសារអេឡិចត្រូនិច ដើម្បីសុវត្ថិភាព និងភាពត្រឹមត្រូវ ។ ចំណែករឿងក្តីថ្មីៗក៏នឹងត្រូវបញ្ជូលក្នុងថ្នាលបច្ចេកវិទ្យានេះផងដែរ ដែលនឹងផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយវិវាទ។ ឯកឧត្តម ជីវ កេង បញ្ជាក់ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាធាតុមួយចាំបាច់ដើម្បីជំរុញល្បឿនការងារ ផ្តល់សេវាយុត្តិធម៌ប្រកដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងមានប្រសិទ្ធភាព ។ ក្រៅពីការប្រើថ្នាលឌីជីថលនេះ ក្រសួងប្រៃសណីយ៍ ក៏នឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាចាំបាច់ បណ្តុះធនធានមនុស្សក្នុងតុលាការកំពូល និងផ្តល់កុំព្យូទ័រផងដែរ ដើម្បីឱ្យតុលាការកំពូលមួយនេះក្លាយជាគំរូឈានមុខគេនៅក្នុងវិស័យតុលាការនៅកម្ពុជា។ នេះជាការប្តេជ្ញាចិត្តរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍។ ថ្នាលបច្ចេកវិទ្យា verify.gov.kh ប្រៀបដូចជាជម្រុកឯកសាអេឡិចត្រូនិចដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ដើម្បីបង្កើនទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយការចំណាយនានា។ ផ្តួចផ្តើមបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាលនេះដណ្តើមបានមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ាន…

  • ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ សេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ត្រូវការជាចាំបាច់ នូវធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ

    ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ សេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ត្រូវការជាចាំបាច់ នូវធាតុចូលសំខាន់ៗពីគ្រប់ភាគីពាក់ព័ន្ធ

    ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា សេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ត្រូវការជាចាំបាច់នូវធាតុចូលសំខាន់ៗពីថ្នាក់ដឹកនាំ មន្ដ្រីជំនាញ និងគ្រប់កោសិកានៃអង្គការចាត់តាំងរបស់រដ្ឋ រួមមានព្រឹទ្ធសភា រដ្ឋសភា និងក្រសួងស្ថាប័នទាំងអស់ ដើម្បីធ្វើឱ្យសេចក្ដីព្រាងច្បាប់ភូមិបាលថ្មីនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងងាយស្រួលក្នុងការអនុវត្តការងារ ។ សេចក្តីព្រាងច្បាប់ភូមិបាលថ្មីនេះ នឹងត្រូវផ្សព្វផ្សាយទៅកាន់បណ្ដារាជធានី ខេត្ត និងឃុំ សង្កាត់ ដើម្បីរម្លឹកឡើងវិញនូវតួនាទីភារកិច្ចរបស់មេឃុំ ចៅសង្កាត់ ដែលជាអ្នកអនុវត្តកិច្ចការទាក់ទិននឹងច្បាប់ភូមិបាលជារៀងរាល់ថ្ងៃ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងបែបនេះ ក្នុងសិក្ខាសាលាពិគ្រោះ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ភូមិបាលថ្មី ធ្វើនៅទីស្ដីការក្រសួង នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ពាក់ព័ន្ធការកសាងមូលធនមនុស្ស ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់ក្រសួង នឹងក្លាយជាតួអង្គដ៏សំខាន់មួយក្នុងការរៀបចំបញ្ចូលនូវកម្មវិធីសិក្សាពាក់ព័ន្ធនឹងច្បាប់ភូមិបាលថ្មីដល់សាលាភូមិន្ទរដ្ឋបាល និងសាលាបណ្ដុះបណ្ដាលនានារបស់រដ្ឋ ដើម្បីបញ្ជ្រាបចំណេះដឹងដល់ចៅក្រម មេធាវី ក្រឡាបញ្ជី សាស្ត្រាចារ្យផ្នែកច្បាប់ និងនិស្សិតគ្រប់រូប សំដៅធានាប្រសិទ្ធភាពក្នុងការអនុវត្តការងារ។ ក្រសួងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិត និងមេធាវីស្ម័គ្រចិត្ត ចូលរួមដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដោយផ្អែកលើច្បាប់ភូមិបាលថ្មីនេះ។ ឯកឧត្តម សាយ…

  • លោកប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank កោតសរសើរចំពោះការ យល់ដឹងស៊ីជម្រៅរបស់សម្ដេចធិបតី អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ

    លោកប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank កោតសរសើរចំពោះការ យល់ដឹងស៊ីជម្រៅរបស់សម្ដេចធិបតី អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ

    ភ្នំពេញ៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី លោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank បានកោតសរសើរចំពោះការយល់ដឹងស៊ីជម្រៅរបស់សម្ដេចធិបតី អំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ ។ ក្នុងជំនួបនេះ លោកប្រធាន និង ជានាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម ព្រមទាំងបានបង្ហាញពីក្ដីសោមនស្សរីករាយដែលបានស្ដាប់នូវខ្លឹមសារសុន្ទរកថាប្រកបដោយអត្ថន័យ របស់សម្ដេចធិបតីនៅក្នុងវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ឆ្នាំ ២០២៤ ហើយលោកពិតជាមានការស្ងប់ស្ងែងចំពោះសម្ដេចធិបតី ដែលជាមេដឹកនាំមួយរូបដែលពោរពេញដោយភាពឆ្លាតវៃ មានការយល់ដឹងស៊ីជម្រៅអំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធាន និងជានាយកប្រតិបត្តិ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះធនាគារ May Bank ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាចាប់ពីដើមទសវត្សរ៍ ឆ្នាំ១៩៩០។ សម្ដេចធិបតី បានជំរុញឱ្យធនាគារបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ…

  • រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្នើរដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ច សហការ ល្អ ជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹង ធម្មជាតិ ខ្នាតតូច

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ស្នើរដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ច សហការ ល្អ ជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹង ធម្មជាតិ ខ្នាតតូច

    (ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានស្នើដល់ ឯកឧត្តមអភិបាលខេត្ត តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួលតាមគ្រប់រូបភាព ដល់គណៈប្រតិភូក្រសួងអធិការកិច្ច ក្នុងការចុះពិនិត្យ និងអង្កេតស្រាវជ្រាវ ជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ដើម្បីស្វែងរកការពិត និងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ ។ ឯកឧត្តម ហួត ហាក់ បានស្ន់ឡើងបែបនេះ ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញសរុបចំនួន ៤៥ រូប ។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំបន្ត បន្ទាប់ពីក្រសួងអធិការកិច្ច បានរៀបចំកិច្ចប្រជុំអន្តរក្រសួងបន្ទាន់ កាលពីថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ នៅទីស្តីការក្រសួងអធិការកិច្ច ដើម្បីពិភាក្សា និងស្វែងយល់បន្ថែមអំពីភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង…

  • ក្រសួងបរិស្ថាន៖ មកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន

    ក្រសួងបរិស្ថាន៖ មកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន មួយដោយបានលើកឡើងថា៖ ក្រសួង បានពិនិត្យឃើញថា រហូតមកដល់ពេលនេះ នៅតែមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានធ្វើចលនាបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។ជាមួយគ្នានេះក្រសួងបរិស្ថានបានលើកឡើងដោយបញ្ជាក់ថាៈសម្រាប់ទង្វើបែបនេះ គឺជាការប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដូចមានចែងថា “សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួង បរិស្ថាន និងបង្វែធ្វើជាដីកសិកម្ម ឬ ធ្វើជាកម្មសិទ្ធិបុគ្គល ឬ លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គល ណាមួយ បានឡើយ»។ ក្នុងន័យនេះ ក្រសួងបរិស្ថានសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖-គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ត្រូវការពារថែរក្សាផ្ទៃដីព្រៃសហគមន៍ឱ្យបានគង់វង្ស ស្របតាមប្រកាសរបស់ក្រសួងបរិស្ថាន។ ក្នុងករណីចាំបាច់គណៈកម្មការសហគមន៍តំបន់ការពារ ធម្មជាតិ ត្រូវផ្ដល់ព័ត៌មានជាបន្ទាន់ជូនមន្ទីរបរិស្ថានខេត្តសាមី ដើម្បីស្នើសុំការណែនាំ និងចាត់…

  • ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ សិក្ខាកាមដែលចេញទៅក្រៅប្រទេសពេលត្រឡប់មកវិញ បើពិនិត្យឃើញមានពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ

    ឧបនាយករដ្ឋមន្រ្តី ទៀ សីហា៖ សិក្ខាកាមដែលចេញទៅក្រៅប្រទេសពេលត្រឡប់មកវិញ បើពិនិត្យឃើញមានពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានក្រើនរំលឹកដល់មន្រ្តីយោធាទាំងអស់ថា អ្នកដែលរកឃើញថា មានពាក់ព័ន្ធគ្រឿងញៀន ត្រូវទទួលវិន័យ នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ស្ថិតនៅក្នុងបញ្ជីទិន្ន័យរបស់ក្រសួងមហាផ្ទៃ ។ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានធ្វើការប្រកាសផងដែរថា មិនថាសិក្ខាកាម ឬមួយក៏អង្គភាពណាដែលបញ្ជូនចេញទៅក្រៅប្រទេស ហើយត្រឡប់ចូលមកប្រទេសកម្ពុជាវិញនឹងមានការធ្វើតេស ហើយប្រសិនជាមានពាក់ព័ន្ធ គ្រឿងញៀន ត្រូវបណ្តេញចេញពីកងទ័ព ។ ឧបនាយករដ្ឋមន្រ្តី ទា សីហា បន្ថែមថា ការសេពគ្រឿងញៀន មួយភ្លែតដើម្បីសប្បាយ និងអាចបាត់បង់ឱកាសនៅក្នុងមួយជីវិតរបស់ខ្លួន ហេតុនេះសូមបងប្អូន នាយទាហាន និងពលទាហានទាំងអស់ ដែលមានវត្តមាននៅទីនេះ ធ្វើការផ្សព្វផ្សាយទៅដល់ក្រុមគ្រួសារ ឬសាច់ញាតិ មិត្តភក្រ្ត័របស់ខ្លួន ជាពិសេសក្មេងៗ បើសិនជាមានការពាក់ព័ន្ធសូមមេត្តាឈប់ឱ្យទាន់ពេល ។ ការលើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ ៨២៧ និងកងកម្ទេច គ្រឿងផ្ទុះលេខ ៩៨ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅលីបង់ និង អាហ្វ្រិកកណ្តាល…

  • សម្តេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត

    សម្តេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេសុី បានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាឱកាសនេះ…

  • នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី អញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី

    នាយករដ្ឋមន្ត្រីកម្ពុជា-ម៉ាឡេស៊ី អញ្ជើញជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា រវាង ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ តាមរយៈអនុស្សារណៈនេះ នឹងជំរុញឱ្យការទូទាត់សាច់ប្រាក់ រវាងធនាគារកម្ពុជា និងម៉ាឡេស៊ី កាន់តែមានភាពងាយស្រួល ។ បន្ទាប់មកសម្ដេចធីបតី ហ៊ុន ម៉ាណែត បានអញ្ជើញថ្លែងការណ៍រួមគ្នាជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងការបន្តពង្រឹង និងពង្រីក…

  • សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង

    សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង

    (ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការស្តូប មិត្តភាពកម្ពុជា-វៀតណាមខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ការសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង គឺជាស្តូបជែល ជានិមិត្តរូបនៃការដឹងគុណ របស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ចំពោះបណ្តាវីរបុរសដែល បានពលីជីវិត កងទ័ពស្ម័គ្រចិត្ត វៀតណាម និងកម្មាភិបាល យុទ្ធជន កងយោធពលខេមរភូមិន្ទ ដែលពលីជីវិត ដើម្បីឯករាជ្យ សេរីភាព របស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន ហើយសម្រាប់ខេត្តស្វាយរៀង ស្តូប ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងថ្ងៃនេះ គឺជាស្តូបទី១៨ ដែលបានសាងសង់រួចក្នុងចំណោមស្តូបចំនួន ២៣ នៅទូទាំងប្រទេស។ សម្កេតកិត្តិតិសង្គហបណ្ឌិត បានបញ្ជាក់ថា ដោយសាមានកងទ័ពស្ម័គ្រចិត្តវៀតណាមបាន មកជួយរំដោះទើបយើងបានរួចពីសេចក្តីស្លាប់ពីរបបដ៏ឃោ ឃៅយង់ឃ្នោង ប៉ុល ពត…