Category: នយោបាយ

  • ព្រឹកនេះសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ មានរបៀបវារៈចំនួន៣

    ព្រឹកនេះសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ មានរបៀបវារៈចំនួន៣

    (ភ្នំពេញ)៖ នៅថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈចំនួន៣៖១-ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ដោយរដ្ឋសភា នីតិកាលទី៧២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល៣- សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ៕ ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

  • រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌៖ បច្ចុប្បន្ន យុវជនមានសកម្មភាពយ៉ាងផុលផុស ក្នុងការចូលរួមលើកស្ទួយវិស័យវប្បធម៌ជាតិ

    រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌៖ បច្ចុប្បន្ន យុវជនមានសកម្មភាពយ៉ាងផុលផុស ក្នុងការចូលរួមលើកស្ទួយវិស័យវប្បធម៌ជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ន យុវជនជាច្រើន មានសកម្មភាពយ៉ាងផុលផុស ក្នុងការចូលរួមលើកស្ទួយវិស័យវប្បធម៌ជាតិ ។ ឯកឧត្តម ហាប់ ទូច បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំ ទិវាវប្បធម៌ជាតិ ៣ មិនា លើកទី៦ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្ដីការក្រសួង ។ បើតាមឯកឧត្តម ហាប់ ទូច, រាជរដ្ឋាភិបាល នឹងប្រារព្ធកម្មវិធី «ទិវាវប្បធម៌ជាតិ» លើកទី២៦ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅកោះពេជ្រ ។ ឯកឧត្តម បន្តថា «ទិវាវប្បធម៌ជាតិ» លើកទី២៦ ធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នឹងមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់ ក្នុងនោះ មានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់…

  • ក្រុមសភាយុវពាណិជ្ជករអន្តរជាតិ ៤ពាន់នាក់ នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ៦-៩ មិថុនា

    ក្រុមសភាយុវពាណិជ្ជករអន្តរជាតិ ៤ពាន់នាក់ នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០២៤ នៅខេត្តសៀមរាប ចាប់ពីថ្ងៃ៦-៩ មិថុនា

    (ភ្នំពេញ)៖ ក្រុមសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ ៤,០០០នាក់មកពីជុំវិញពិភពលោក នឹងមកចូលរួមមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅទឹកដីខេត្តសៀមរាប។ នេះបើយោងតាមលទ្ធផលនៃជំនួបពិភាក្សារវាង ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយក្រុមការងារសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ដឹកនាំដោយលោក លី ឧត្តម ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៤ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងទេសចរណ៍ ។ ឯកឧត្តម សុខ សូកេន និង លោក លី ឧត្តម ក៏បានពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការរៀបចំមហាសន្និបាតតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASPAC Angkor Cambodia) ដែលជាព្រឹត្តិការណ៍ដ៏ធំមួយរបស់សភាយុវពាណិជ្ជករអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក លី ឧត្តម បានបញ្ជាក់ថា «មហាសន្និបាតនេះគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសមាជិកសភាយុវពាណិជ្ជករអន្តរជាតិរហូតដល់ប្រមាណ ៤,០០០នាក់ មកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក»។ ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន បានបង្ហាញការគាំទ្រចំពោះការរៀបចំមហាសន្និបាតនេះ និងបានចាត់ទុកព្រឹត្តិការណ៍នេះជាការចូលរួមចំណែកយ៉ាងធំក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា…

  • អ្នកនាំពាក្យក្រសួងបរិស្ថានស្នើឱ្យបឈ្ឈប់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ

    អ្នកនាំពាក្យក្រសួងបរិស្ថានស្នើឱ្យបឈ្ឈប់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ

    (ភ្នំពេញ)៖ ប្រតិកម្មរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក Yorn Khy ដែលផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ អ្នកនាំពាក្យរូបនេះ បានធ្វើការអប់រំដោយផ្ទាល់ ដល់ម្ចាស់គណនេយ្យខាងលើ និងស្នើឱ្យមានការលប់ចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការផុសធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្សនិងការពារ ឱ្យគង់វង្សសម្រាប់កូនចៅតជំនាន់។ ទាក់ទិនក្នុងរឿងនេះឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ក្នុងនោះគឺត្រូវអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ។ ជាមួយគ្នានេះការអប់រំជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃនិងធនធានជីវៈចម្រុះ ក៏ជាផ្នែកសំខាន់ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ជាពិសេស ការបរិភោគសត្វព្រៃឱ្យធ្វើឱ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការបាត់បង់ជីវិត។ ជាមួយគ្នាអ្នកនាំពាក្យសង្ឃឹមថា អ្នកបង្កើតមាតិការផ្សព្វផ្សាយតាមបណ្តាញសង្គម ចូលរួមបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃឈើ សត្វព្រៃ និងជីវចម្រុះឱ្យបានល្អថែមទៀត។ សត្វព្រៃនិងជីវៈចម្រុះ គឺជាផ្នែកមួយដ៏សំខាន់…

  • កម្ពុជា និង US-ABC ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន ជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជា

    កម្ពុជា និង US-ABC ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន ជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជា

    ភ្នំពរញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសម ជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយ លោក Jack Myint នាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន ក្នុងការជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅកម្ពុជាប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងការធ្វើពិពិធកម្មវិស័យទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សម្បូរបែបសកលឈានមុខ ។ ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន បានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជន ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត និងលើកទឹកចិត្តក្រុមហ៊ុនឯកជនដែលជាសមាជិក US-ABC ចូលរួមជំរុញវិស័យទេសចរណ៍ តាមរយៈការចូលរួមក្នុងផ្នែកណាមួយនៃក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា។ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានពិភាក្សាអំពីការជំរុញកម្ពុជាឱ្យសម្រេចបាននូវគោលដៅសេដ្ឋកិច្ច-ទេសចរណ៍ ជាពិសេសលើកកម្ពស់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ព្រមទាំងការតភ្ជាប់ជាមួយនិងការអនុវត្តលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់សេវាកម្មទេសចរណ៍នៅកម្ពុជា ស្របតាមបរិបទថ្មី និងនិន្នាការសកលក្នុងវិស័យទេសចរណ៍ដែលកំពុងរីកចម្រើនលើការទូទាត់ចំណាយនៃសេវាកម្មទេសចរណ៍ និងការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធឌីជីថល ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Mastercard, VISA និង META Facebook បង្ហាញឆន្ទៈក្នុងការចូលរួមសហការជាមួយក្រសួងទេសចរណ៍…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន

    ភ្នំបេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ដឹកនាំដោយលោក Brian D. McFeeter អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងតំណាងមកពីស្ថានទូតសហរដ្ឋអាមេរិក ព្រមទាំងសមាជិកជាន់ខ្ពស់ប្រមាណ ១៥ក្រុមហ៊ុន នាំមុខនៅសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ កិច្ចពិភាក្សានេះផ្តោតជាសំខាន់ ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ក៏ដូចជាលទ្ធភាពក្នុងការចូលរួមចំណែកជួយដល់ការធ្វើបរិវត្តកម្មឌីជីថល និងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួង និងក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក ៕ ដោយ ង៉ាន់ ទិត្យរូបភាព រិន រចនា

  • ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ក្នុង ខេត្តពោធិ៍សាត់

    ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិរបស់លោកស្រី ស៊ឹង សុខអាង ក្នុង ខេត្តពោធិ៍សាត់

    ខេត្តពោធិ៍សាត់៖ បន្ទាប់ពីបានបន្តកិច្ចប្រជុំអន្តរក្រសួង ជាមួយឯកឧត្តម អភិបាលខេត្ត តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ នៅសាលាខេត្តពោធ៍សាត់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងជាក់ស្តែង នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ របស់លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ។ ដើម្បីស្វែងរកការពិត និងមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ធ្វើការសន្និដ្ឋាន និងគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ឱ្យបានឆាប់រហ័ស ប្រកបដោយស្មារតីម៉ឺងម៉ាត់ និងទទួលខុសត្រូវខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់លោកស្រី ស៊ឹង សុខអាង ដែលទទួលបានសិទ្ធ នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ឯកឧត្តមអភិបាល ខេត្តពោធិ៍សាត់ តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការល្អ និងសម្របសម្រួលតាមគ្រប់រូបភាព ដល់គណៈប្រតិភូក្រសួងអធិការកិច្ច ។ សូមជម្រាបជូនថា លោកស្រី ស៊ឹង សុខអាង ទទួលបានសិទ្ធិវិនិយោគគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ…

  • អាល្លឺម៉ង់ មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយកម្ពុជា

    អាល្លឺម៉ង់ មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយកម្ពុជា

    ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ មាន បំណង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិ ការ សម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុង ឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនេះ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការ សម្រប សម្រួល ញត្តិនៃសហព័ន្ធអាល្លឺម៉ង់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈ ប្រតិ ភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី ថាគោល បំណង នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ នាឱកាសនេះ គឺដើម្បីពង្រឹង…

  • ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

    ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ តាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។លោកអនុប្រធានជាន់ខ្ពស់ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ លោកអនុប្រធានជាន់ខ្ពស់ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលតំណាងឱ្យក្រុមហ៊ុនធំៗ ប្រមាណ១៧ ដែលមានប្រតិបត្តិការអាជីវកម្មលើវិស័យបច្ចេកវិទ្យាទំនើប បណ្ដាញផ្សព្វផ្សាយសង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថាមពល ផ្សារលក់រាយ និងកម្មន្តសាល ថាមពល ធានារ៉ាប់រង ដែលក្នុងនោះមានក្រុមហ៊ុនដូចជា Fedex Express, ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន…

  • នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក

    នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក

    (ភ្នំពេញ)៖ នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ។ លោក Jim Jones នាយកប្រតិបត្តិ នៃក្រុមហ៊ុន Jones Group International បានបញ្ជាក់ដូច្នេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ ។ ទន្ទឹមនឹងនេះ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្តេចធិបតី ថា គោលបំណងនៃទស្សនកិច្ចនាឱកាសនេះ គឺដើម្បីជួបពិភាក្សាជាមួយដៃគូ និងភាគីពាក់ព័ន្ធ អំពីការងារនៃការជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដែលតាមរយៈជំនួបនេះ លោកនាយកប្រតិបត្តិបាន បង្ហាញក្តីសង្ឃឹមខ្ពស់ និងសុទិដ្ឋិនិយម ក្នុងការជំរុញ…