Category: នយោបាយ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការ ដោះស្រាយវិវាទ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការ ដោះស្រាយវិវាទ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការដោះស្រាយវិវាទ រកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីមានមូលដ្ឋានជូនពលរដ្ឋ អាចធ្វើការដោយសេចក្តីសុខ ។ ចំណុចទី៥ ការកែទម្រង់ និងពង្រីកវិស័យយុត្តិធម៌ ក្នុងនោះ យើងបានបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដើម្បីជួយ ព្រោះឥលូវប្រព័ន្ធតុលាការយើង កកស្ទះច្រើនណាស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺដើម្បីបម្រើប្រជាពលរដ្ឋ និង ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ។ នេះគឺជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។ សូមរំលឹកថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានជំរុញយ៉ាងខ្លាំង នៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។ អាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើយ៉ាងណា ជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតុលាការ ដោះស្រាយវិវាទកាន់តែកៀកប្រជាពលរដ្ឋ និងធានាដល់ភាពសុខដុមរមនា។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគ សូមមានការយោគយល់ និងកុំពង្រីកទីតាំងល្បែងផ្សងសំណាង

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកវិនិយោគ សូមមានការយោគយល់ និងកុំពង្រីកទីតាំងល្បែងផ្សងសំណាង

    ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង ១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអំពាវនាវដល់ អ្នកវិនិយោគ សូមមានការយោគយល់ សូមកុំពង្រីកទីតាំងល្បែងផ្សងសំណាង ខណៈកម្ពុជា រីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើល្បែងនោះទេ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ល្បែង ខ្ញុំបានបញ្ជារឱ្យផ្អាកចេញបណ្ណ និងកំពុងឱ្យពិនិត្យមើល ត្រូវលុបអាជ្ញាប័ណ្ណចេញ ព្រោះវាមិនចំនេញនោះទេ គោលដៅរបស់យើង គឺត្រូវពង្រាយរោងចក្រ ពង្រាយការងារ បង្កើនចំណូលទៅដល់ប្រជាពលរដ្ឋ អត់មានត្រូវការពង្រាយទីតាំងល្បែង ទោះស្របច្បាប់ក៏ដោយស្អីនៅក្រោមផ្ទះ ទៅដល់ភូមិឃុំនោះទេ លុបចោលទៅ វាអត់ចំណេញទេ ។ សម្តេចធិបតី បានបន្តថា ល្បែងឥលូវ គឺមិនដូចមុននោះទេ ពីមុនអាចចាក់កន្ទុយលេខ ព្រឹក ល្ងាចអាចចាំអង្គុយអ៊ុតមើល តែឥលូវចាក់ ៣នាទីចេញម្តង ហើយតាមអនឡាញទៀត អត់បានធ្វើអីទាំងអស់…

  • រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ទើបមានអាយុ ៦ខែ ១០ថ្ងៃ អត់មានត្រូវការពេលដើរទេ កើតមកគឺរត់តែម្តង

    រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ ទើបមានអាយុ ៦ខែ ១០ថ្ងៃ អត់មានត្រូវការពេលដើរទេ កើតមកគឺរត់តែម្តង

    ភ្នំពេញ៖ រាជរដ្ឋាភិបាល នីតិកាលថ្មីនេះ ទើបមានអាយុ ៦ខែ ១០ថ្ងៃ ក្នុងន័យនេះ រាជរដ្ឋាភិបាលថ្មី អត់មានត្រូវការពេលដើរទេ កើតមកគឺរត់តែម្តង ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង ១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយយុវជនបន្តវេន ហើយទើបនឹងចាប់កំណើតជាង៦ខែមកនេះ គឺត្រូវ «រត់» មិនមែនត្រូវការពេល «ដើរ»នោះឡើយ។ «រត់» ដែលសម្តេចបានលើកឡើងនេះ សំដៅទៅលើការខិតខំប្រឹងប្រែង ដើម្បីដឹកនាំកម្ពុជា ឆ្ពោះទៅការអភិវឌ្ឍឱ្យបានលឿនបំផុត ដែលមិនមែនជាដំណើរធម្មតានោះឡើយ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ប្រទេស ឱ្យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចធិបតី បានថ្លែងថា៖ កូនក្មេងនេះ អត់មានត្រូវការម្តាយមើលថែទេ កូនក្មេងនេះ…

  • ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែក បម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប

    ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែក បម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប

    ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង ១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូន មានកម្រិតទាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យើងមានគម្រោងមួយ តពីទឹកសាបទៅទឹកប្រៃ ជីកព្រែកមួយហៅថា ព្រែកជីកហ្វូណន-តេជោ តពីសមុទ្រនៅកំពតយកមកដល់ទន្លេបាសាក់របស់យើង។ ថ្ងៃក្រោយ ប្រជាពលរដ្ឋយើងដឹកជញ្ជូន ពីក្រចេះតាមកប៉ាល់ អាចចេញទៅសមុទ្របាន អ៊ីចឹងថ្ងៃក្រោយអាចកាត់បន្ថយ ថ្លៃដឹកជញ្ជូន អ្នករស់នៅតាមផ្លូវទឹក (នឹងសម្បូរសប្បាយព្រោះ) ថ្ងៃក្រោយនឹងក្លាយជាតំបន់ឧស្សាហកម្ម ធ្វើឲ្យពលរដ្ឋធូរធារ។ សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្ម ទន្លេបាសាក់ ត្រូវបាន ប្រសិទ្ធ នាម ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នាសម័យប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីនីតិ កាល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលតែងគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលតែងគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

    ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតែងគាំទ្រសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការចេញសារគាំទ្រទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាកម្ពុជាពុំមានសន្តិភាពនោះទេ កម្ពុជា ក៏ពុំមានអ្វីៗដូចសព្វថ្ងៃនេះដែរ។ សម្តេចបានមានប្រសាសន៍បន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់នៅពេលនេះ បានបង្ហាញឱ្យឃើញថា ខ្មែរនៅទីណាក៏ដោយ ក៏តែងស្រឡាញ់និងគាំទ្រសុខសន្តិភាពដែរ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងដែរថា រាជរដ្ឋាភិបាលគ្មានគោលនយោបាយលើកទីក្រុងភ្នំពេញទៅកាន់ទីតាំងផ្សេងនោះទេ។ សម្ដេចថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានភាពរីកចម្រើនខ្លាំងណាស់ ទាំងនៅប៉ែកខាងកើតទន្លេមេគង្គ និងប៉ែកខាងជើងក៏កំពុងចាប់ផ្កើមរីកចម្រើនជាបណ្តើរៗ ហើយពីមុនឱ្យតែតំបន់ណាមានការអភិវឌ្ឍ គឺត្រូវកាត់ចូលរាជធានីភ្នំពេញ ដែលធ្វើឱ្យខេត្តកណ្តាលកាន់តែរួមតូចទៅៗ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ គឺរាជរដ្ឋាភិបាល នៅបន្តធ្វើបន្ថែមទៀត ពីព្រោះសុខសន្តិភាពយើងមាន ស្ថិរភាពយើងមាន ហើយយើងនឹងនៅបន្តបង្កើតសមិទ្ធផលជាប្រវត្តិសាស្ត្របន្តទៀត នៅលើទឹកដីអង្គររបស់កម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នេះជាការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា…

  • គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋបារាំងដោយសុខសុវត្ថិភាព

    គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋបារាំងដោយសុខសុវត្ថិភាព

    ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់អាកាសយានដ្ឋាន Charle de Gaules (CDG) នៃសាធារណរដ្ឋបារាំង ដោយសុខសុវត្ថិភាព នៅវេលាម៉ោង ៦:៥០ព្រឹក (ម៉ោងនៅទីក្រុងប៉ារីស) នាថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ។ នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស គណៈប្រតិភូរដ្ឋសភាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសមភាគីបារាំង ថ្នាក់ដឹកនាំនិងមន្រ្តីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋបារាំងជាច្រើនរូប ដែលក្នុងនោះ មានវត្តមាន ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង ព្រមទាំងសហការី។ សម្ដេចប្រធានរដ្ឋសភាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញការលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារាំងឱ្យកាន់តែជិតស្និទ្ធ និងដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក…

  • សម្តេច ម៉ែ ន សំអន ស្នើដល់គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតត្រូវពិនិត្យឱ្យបានល្អិតល្អន់ កុំតម្រូវខ្លាំងជ្រុលទៅតាមតម្រូវការទីផ្សារដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរ

    សម្តេច ម៉ែ ន សំអន ស្នើដល់គ្រប់សិល្បៈករ និងអ្នកច្នៃម៉ូតត្រូវពិនិត្យឱ្យបានល្អិតល្អន់ កុំតម្រូវខ្លាំងជ្រុលទៅតាមតម្រូវការទីផ្សារដែលនាំឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃសម្លៀកបំពាក់ខ្មែរ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធី « រាត្រីសមោសរសំពត់បត់ខ្មែរ » ដែលផ្តួចផ្តើមរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសិទចតុមុខ រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសកម្មភាពនាថ្ងៃនេះ ដែលមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំថែរក្សានូវទម្រង់សម្លៀកបំពាក់បុរាណខ្មែរ កេរដំណែលដ៏អស្ចារ្យនៃបុព្វបុរសខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ខ្ពស់ដល់ការផ្សព្វផ្សាយ និងការជំរុញលើកទឹកចិត្តបណ្តុះគំនិតសំពត់បត់ខ្មែរ នៅក្នុងសង្គមខ្មែដល់ប្រជាជនទូទៅឱ្យជ្រាបកាន់តែច្បាស់ និងសម្រេចចិត្តប្រើប្រាស់កាន់តែច្រើន ដើម្បីរួមចំណែក ដល់ការពង្រឹងអត្តសញ្ញាណជាតិយើង ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វប្បធម៌បានបញ្ជាក់ពីឫសគល់នៃអរិយធម៌ដ៏ចំណាស់របស់ជាតិយើង ដូច្នេះការថែរក្សានិងអភិវឌ្ឍ និងលើកតម្កើងកេរដំណែលវប្បធម៌ដ៏ល្អឯកនេះ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ដែលត្រូវយល់ឱ្យច្បាស់ពីប្រវត្តិ តម្លៃកេរដំណែល អត្ថន័យនៃសម្លៀកបំពាក់ របៀបរបបនៃការប្រើប្រាស់ទៅតាមពិធីនិងពេលវេលា ព្រមទាំងការចូលរួមផ្សព្វផ្សាយកម្រិតជាតិនិងអន្តរជាតិផងដែរ។ ទម្រង់ រចនាបទ ក្បាច់ និងរបៀបស្លៀកពាក់នៃសម្លៀកបំពាក់ប្រពៃណីខ្មែរយើង មានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺបានកើតមានមុនពេលដែលមនុស្សយើងបង្កើតតួអក្សរទៅទៀត។ ភស្តុតាងបុរាណវិទ្យា បានបង្ហាញឱ្យឃើញច្បាស់អំពីរបៀបរបបរស់នៅ សម្ភារប្រើប្រាស់ និងសម្លៀកបំពាក់បិទបាំងរាងកាយ របស់ជនជាតិខ្មែរយើងតាំងពីសម័យបុរេប្រវត្តិមក ព្រមទាំងមានតឹកតាងបន្ថែមតាមរយៈចម្លាក់តាមប្រាសាទនានា សិលាចារឹក ជាពិសេសតាមជញ្ជាំងប្រាសាទបាយ័ន បន្ទាយឆ្មារ អង្គរវត្តជាដើម…

  • សម្ដេចប្រធានរដ្ឋសភា ឃួន សុដារី អញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង

    សម្ដេចប្រធានរដ្ឋសភា ឃួន សុដារី អញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង

    (ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅយប់ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី នៅសាធារណរដ្ឋបារាំង រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។ ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។ សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនាឆ្នាំ២០២៤ នេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោក មកពីប្រទេសចំនួន២៥ប្រទេស សំដៅជំរុញបន្ថែមនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរពីបញ្ហាស្រ្តីនិងក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ សំខាន់ជាងនេះទៅទៀត សភាដើរតួនាទីនាំមុខ ក្នុង ការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។…

  • IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត ក្រុង មួយចំនួននៅកម្ពុជា

    IDP Education Cambodia គ្រោងពង្រីកសាខាបន្ថែមទៀតនៅតាមបណ្ដាខេត ក្រុង មួយចំនួននៅកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Tennealle O’Shannessy នាយកប្រតិបត្តិ IDP Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ លោកស្រីនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ IDP Education នៅកម្ពុជា ហើយលោកស្រីក៏បានបញ្ជាក់ផងដែរថា IDP Education នឹងបន្តនូវកិច្ចសហការល្អបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកមុ្មរបស់ IDP Education ដែលរួមមាន សាលាបណ្ដុះបណ្ដាលភាសាអង់គ្លេស ACE នៅកម្ពុជា ដែល ជាសាលាឈានមុខមួយ និងមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។…

  • លោក អ៊ុម ឈាងស៊ុន អតីតតំណាងរាស្ដ្រ រដ្ឋមន្ត្រី និងបានកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ១៩៥១

    លោក អ៊ុម ឈាងស៊ុន អតីតតំណាងរាស្ដ្រ រដ្ឋមន្ត្រី និងបានកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៥១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ១៩៥១

    លោកត្រូវជាប្អូនប្រុសលោក អ៊ុម ឈាងងួន ដែលជាអតីតចៅហ្វាយខេត្តស្ទឹងត្រែង និងសៀមរាប #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #លោកអ៊ុមឈាងស៊ុន #អតីតតំណាងរាស្រ្ត #រដ្ឋមន្រ្តី #នាយករដ្ឋមន្ត្រី #ឆ្នាំ១៩៥១ #សម័យអាណានិគមនិយមបារាំង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media