Category: នយោបាយ

  • ក្រសួងព័ត៌មានបានពង្រឹងឡើងវិញលើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃ និងសីលធម៌សង្គម

    ក្រសួងព័ត៌មានបានពង្រឹងឡើងវិញលើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃ និងសីលធម៌សង្គម

    ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សីលធម៌សង្គម និង សុខុមាលភាពសាធារណៈដែលកើតចេញពីការផ្សព្វផ្សាយជ្រុលហួសហេតុការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា កាលពីរសៀល ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផល គ្រឿ ង ស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះ ធ្វើ ឡើងក្រោយពីមានកិច្ចប្រជុំរវាងក្រសួងព័ត៌មាននិងម្ចាស់ស្ថានីយ៍ទូរទស្សន៍នានាដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើប ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា កន្លងទៅនេះដើម្បីគ្រប់គ្រង សណ្តា ប់ ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងព័ត៌មានបានពង្រឹង ឡើងវិញលើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកុំឱ្យលេច ចេញ រូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃនិងសីលធម៌សង្គម ដោយបានណែនាំ៖ ១-សូមបញ្ឈប់ការប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រីនិងសង្វៀងប្រដាល់ ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ, ២-ពិធីករពិធីការិនីដែលជាមនុសមានឥទ្ធិពល លើ បណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាសកំប៉ុងស្រាបៀរពិសានិងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍និងបណ្តាញទំនាក់ទំនងសង្គម, ៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរចាំបាច់ ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយ ការទទួលខុសត្រូវ» ដើម្បីធ្វើតុល្យភាពនៃសារបៃការផ្សាយពាណិជ្ជកម្មនិងសារអប់រំ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគឺជាភាពចាំបាច់ដើម្បីគ្រប់ភាគីចូលរួមក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលិគ្រឿងស្រវឹង។ «ការរួមគ្នា គ្រប់ គ្រងសណ្តាប់ធ្នាប់នៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគឺដើម្បីជួយទៅដល់សង្គម ជួយ…

  • ការប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅក្នុងក្រសួងសាធារណការ មាន ការរៀបចំត្រួតពិនិត្យយ៉ាងតឹងតែងពីគណៈកម្មការរៀបការប្រឡងនិងភាគីពាក់ព័ន្ធ

    ការប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅក្នុងក្រសួងសាធារណការ មាន ការរៀបចំត្រួតពិនិត្យយ៉ាងតឹងតែងពីគណៈកម្មការរៀបការប្រឡងនិងភាគីពាក់ព័ន្ធ

    ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួង សាធារណការ និងដឹកជញ្ជូន ឆ្នាំ២០២៣ សម័យប្រឡងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើង មានការរៀបចំត្រួតពិនិត្យយ៉ាងតឹងតែងពីគណៈ កម្មការ រៀបការប្រឡងនិងភាគីពាក់ព័ន្ធ។ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សា ធា រណៈ ប្រធានគណៈមេប្រយោគ និងមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈមេប្រយោគ បាន អញ្ជើញ ជ្រើសរើស និងបើកវិញ្ញាសា សម្រាប់បេក្ខជនចាប់ផ្តើមដំណើរការប្រឡង ក្នុង ដំណើរ ការ ប្រឡងប្រជែងរើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌ ក្រសួង សាធា រណការ និងដឹកជញ្ជូន ។ ឯកឧត្តម ពេជ្រ…

  • កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់រវាងប្រទេសទាំងពីរ

    កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់រវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ និងបានបញ្ជាក់ថា ជំនួបនេះជាឱកាសដ៏មានសារៈសំខាន់ ដើម្បីពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម និងជាផលប្រយោជន៍រួមរវាងកម្ពុជា និងហ្វីលីពីន ដែលរួមមានដូចជា៖ វិស័យពាណិជ្ជកម្ម វិស័យការពារជាតិ និងការតភ្ជាប់។ ក្នុងវិស័យពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែមទៀត ដើម្បីបង្កើនកាលានុវត្តភាពពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ចំពោះការតភ្ជាប់ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី បានឯកភាពគ្នា ដើម្បីសិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ…

  • ឯកឧត្តម ប៉ែន បូណា៖ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំង ពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង

    ឯកឧត្តម ប៉ែន បូណា៖ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំង ពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ការសម្តែងមតិរបស់ប្រជា ពលរដ្ឋ ខ្មែរ នៅអូស្ត្រាលីឆ្លុះបញ្ចាំង ពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង ទី១៖ ពលរដ្ឋខ្មែរ អ្នកសម្តែងមតិគាំទ្ររាជរដ្ឋាភិបាលនៅអូស្ត្រាលីកាលពីម្សិលមិញ មាន ចំនួន ច្រើនលើសលប់បើធៀបនឹងចំនួនអ្នកសម្តែងមតិប្រឆាំង។ ពួកគេសម្តែងមតិប្រកប ដោយសេចក្តីថ្លៃថ្នូរដោយមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងទាល់តែសោះ ពោល គឺពួកគេបង្ហាញតែពីមនោសញ្ចេតនាប្រកបដោយការស្រឡាញ់ ពេញចិត្តចំពោះ រាជរដ្ឋាភិបាល និងសម្តេចធិបតីនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ ។ ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមិនឱ្យអ្នកគាំទ្រតបតជាមួយអ្នក ប្រឆាំង ឡើយ ទោះជាពួកគេប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេច និងក្រុមអ្នកគាំទ្ររាជរដ្ឋាភិ បាល យ៉ាងណាក៏ដោយពីព្រោះសម្តេចមិនចង់ឃើញជម្លោះបែកបាក់រវាងខ្មែរ និងខ្មែរនៅ ស្រុក គេឡើយ។ ទី៣៖ ក្រុមអ្នកសម្តែងមតិប្រឆាំងដែលមានគ្នាតិចតួច រួមទាំងបណ្តាញផ្សាយព័ត៌មាន គាំទ្រ ពួកគេផង បានបំពានទៅលើសិទ្ធិអ្នកគាំទ្ររាជរដ្ឋាភិបាលតាមរយៈការចោទប្រកាន់ថា ទទួល លុយកាក់ ហើយចោទរាជរដ្ឋាភិបាលថា បានជួលមនុស្សឱ្យមកសម្តែងជាដើម។ លើស ពីនេះ គឺពួកគេថែមទាំងបានប្រើពាក្យពេចន៍ប្រមាថដល់រាជរដ្ឋាភិបាល និងសម្តេច នាយករដ្ឋមន្ត្រីយ៉ាងច្រើន។ ទាំងនេះគឺជាការបំពានសិទ្ធិនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស…

  • កម្ពុជា ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

    កម្ពុជា ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដោយមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខកំពុងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា ចិន ឱ្យកាន់តែរីកស្គុះស្គាយបន្ថែមទៀតឥតឈប់ឈរ ជាពិសេសផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤នេះ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន” ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាមួយលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថា ន ទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានទំហំទឹកប្រាក់ចំនួន ៥៣,២លានយ័ន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ឯកឧត្តម វង្សី វិស្សុត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ជំនួយ ទាំងបច្ចេកទេសនិងហិរញ្ញវត្ថុដល់កម្ពុជា ព្រមទាំងបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា សាធារណរដ្ឋប្រជាមានិតចិននឹងបន្តជួយកម្ពុជាលើគ្រប់វិស័យនៅពេលអនាគតបន្ថែមទៀត ស្របតាម សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា…

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារ ក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារ ក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ

    (ភ្នំពេញ)ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈ កម្មការ ប្រឡងប្រជែង និងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះ សង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ ថ្លែងនៅក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យ ដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងមន្ត្រីរាជការចូលបម្រើ ការងារ ក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង មានប្រសាស ន៍ ថា ការតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង ជ្រើសរើស មន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ គឺត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងវិញ្ញាសាសរសេរ ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្តថា គណៈកម្មការមេប្រយោគ បានដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ…

  • ក្រុមហ៊ុន SunRice Group បង្ហាញបំណងវិនិយោគ លើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេស អង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

    ក្រុមហ៊ុន SunRice Group បង្ហាញបំណងវិនិយោគ លើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេស អង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ។ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់ ។ ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិបានកត់សម្គាល់ឃើញថា កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយកម្ពុជាក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាពនៃតម្លៃអគ្គីសនី ជាមួយនឹងហេរដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីកល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ…

  • ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅ កម្ពុជា

    ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅ កម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល ពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ។ លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏ មមា ញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ ក្រុម ហ៊ុន ដែលផ្ដោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃ ដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ ទៅ ជាជីវៈឧស្ម័ន្ម (Biogas)។ ជាងនេះទៅទៀត លោកប្រធានក្រុមហ៊ុនបានគោរពជម្រាប ជូនសម្ដេចធិបតីបន្ថែមទៀតថា ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី…

  • សម្តេចក្រឡាហោម ស ខេង៖យើងរួមគ្នាប្រឆាំងការធ្វើ អាជីវកម្ម លើសាសនា

    សម្តេចក្រឡាហោម ស ខេង៖យើងរួមគ្នាប្រឆាំងការធ្វើ អាជីវកម្ម លើសាសនា

    កំពង់ស្ពឺ៖ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លង សមិទ្ធផលនានានៅវត្តមុនីរង្សីរតនារាម ហៅ វត្តម្រុំជើង ស្ថិត ក្នុង សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃចន្ទទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចក្រឡាហោម ស ខេង ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហា ក្សត្របានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យចូលរួមប្រឆាំងការធ្វើអាជីវកម្មលើសាសនា និងត្រូវបន្តពង្រឹង ពង្រីកការអប់រំ ផ្នែក សាសនា។ សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា បញ្ជាក់ អំពីការគោរពលើសិទ្ធិសេរីភាព ក្នុងការជ្រើសរើសជំនឿ សាសនា ។ដោយឡែក ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយក៏ជាសាសនា ដែលប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសគោរព ប្រតិបត្តិគ្រប់ៗគ្នា។ ទន្ទឹមនេះ ក៏មាន ការគោរពដល់សាសនាដទៃដូចគ្នា។ ចំណុចនេះសម្តេចក្រឡា ហោម បានស្នើឱ្យមានការ គោរពគ្នាទៅវិញទៅមក ទើបនាំឱ្យសង្គម កម្ពុជា មានភាពសុខដុមរមនាជាមួយគ្នា។ ជាមួយនោះសម្ដេចក្រឡាហោម…

  • សម្តេច ម៉ែន សំអន ស្នើដល់ស្ត្រីប្រើប្រាស់បច្ចេកវិទ្យាឌីធីថល ត្រូវប្រើប្រាស់ដោយការត្រិះរិះ ពិចារណា កុំឲ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ

    សម្តេច ម៉ែន សំអន ស្នើដល់ស្ត្រីប្រើប្រាស់បច្ចេកវិទ្យាឌីធីថល ត្រូវប្រើប្រាស់ដោយការត្រិះរិះ ពិចារណា កុំឲ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល នៅស្រុកស្វាយជ្រំ នាព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខនិងការ នឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា ការប្រារព្ធពិធីរំលឹកខួបទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ គឺក្នុងគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងជាការឆ្លើយតបនឹង បរិបទនៃការវិវត្តរបស់សង្គមនៅ ក្នុងយុគសម័យឌីជីថល និងស្របតាម ចក្ខុវិស័យ…