Category: នយោបាយ

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសភានិយាយភាសាបារាំង (APF)

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសភានិយាយភាសាបារាំង (APF)

    (ទីក្រុងប៉ារីស)៖ សាធារណរដ្ឋបារាំង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ប្រ៊ុយណូ ហ្វូស (Bruno Fuchs) អគ្គប្រតិភូនៃសភានិយាយភាសាបារាំង (APF) និងសហការី ដែលអញ្ជើញមកពីសភានៃបណ្ដាប្រទេសមួយចំនួននិយាយភាសាបារាំង។ សម្តេចរដ្ឋភាធិបតី បានសង្កត់ធ្ងន់លើសារសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងក្របខណ្ឌនៃសភានិយាយភាសាបារាំង ក្នុងការជំរុញការទូតសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងការជំរុញសមភាពយេនឌ័រ ការផ្តល់ភាពអង់អាចដល់ស្រ្តី ការលើកកម្ពស់វិស័យវប្បធម៌ និងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។ ភាគីកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើក្របខណ្ឌការងារយុទ្ធសាស្រ្តរបស់ APF ឆ្នាំ២០២៣-២០៣០ ក្នុងនោះរួមមានការពង្រឹងការងារការទូតសភា ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ការពង្រឹងឯករាជ្យភាព កិច្ចសហប្រតិបត្តិការ និងការធ្វើសុខដុមនីយកម្មច្បាប់។ ក្រោយពីបានអរគុណ APF ដែលបានដកសភាកម្ពុជាចេញពីបញ្ជីស្ថិតនៅក្នុងការឃ្លាំមើលលើបញ្ហា នយោបាយ កាលពីឆ្នាំ២០២៣មក សម្តេចប្រធានរដ្ឋសភាបានស្នើឱ្យ APF ជួយការងារមួយចំនួនទៀត នៅ កម្ពុជា ដូចជាវិស័យសុខាភិបាល ការ បណ្ដុះបណ្ដាល ធនធានមនុស្ស ផ្នែកភាសាបារាំង នៅសភាកម្ពុជា និងការងារកំណែទម្រង់ឱ្យទៅជាសភាឌីជីថល។ សម្តេចរដ្ឋសភាធិបតី…

  • សមិទ្ធផលគ្រប់វិស័យ គឺស្តែងចេញពីប្រទេសជាតិកំពុង ស្ថិត ក្នុងសុខសន្តិភាព

    សមិទ្ធផលគ្រប់វិស័យ គឺស្តែងចេញពីប្រទេសជាតិកំពុង ស្ថិត ក្នុងសុខសន្តិភាព

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស ថ្លែងក្នុងមហាសន្និបាតបូកសរុបការងារ អប់រំឥស្លាម ២០១៥-២០២៣ និងលើកទិសដៅការងារបន្តថា សមិទ្ធផលគ្រប់វិស័យដែលកំពុងរីកដុះដាលជាបន្តបន្ទាប់នេះ គឺ ស្តែងចេញពីប្រទេសជាតិកំពុងស្ថិតក្នុងសុខសន្តិភាព ស្ថិរភាពនយោ បាយ និងការឯកភាពជាតិតែមួយ ក្រោម ការខិតខំរបស់រាជរដ្ឋាភិបាល កម្ពុជា ។ ក្នុងសន្និបាតដែលប្រារព្ធនៅថ្ងៃពុធទី៦ ខែមីនា នេះ ឯកឧត្តម អូស្មាន ហាស្សាន់ បានបន្តទៀតថា សម្រាប់សហគមន៍ឥស្លាម នៅកម្ពុជា មាន ភ័ព្វសំណាងខ្ពស់ ដោយបានរួមរស់ជាមួយ ប្រជាពលរដ្ឋខ្មែរ យ៉ាងសុខ ដុមរមនា មានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាចំពោះ មុខច្បាប់ ។គ្មានការរើស អើង ។ពិសេសមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសខាងជំនឿ សាសនា ដែលខ្លួនពេញចិត្ត។ ខុសពីវាសនាជនមុស្លីម នៅបណ្តាប្រទេស ជិតខាង មួយចំនួន និងពិភពលោក។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ និងលើក តម្កើងសិទ្ធិសេរីភាពខាងជំនឿសាសនា របស់ប្រជាពលរដ្ឋ និងការអ…

  • រដ្ឋមន្រ្តីក្រសួងការពារជាតិ៖ ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកឱ្យមានអសន្តិសុខសកលលោក បង្កឱ្យកើតមានជម្លោះថ្មីៗ ហើយធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាក

    រដ្ឋមន្រ្តីក្រសួងការពារជាតិ៖ ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកឱ្យមានអសន្តិសុខសកលលោក បង្កឱ្យកើតមានជម្លោះថ្មីៗ ហើយធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាក

    (ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ការបែងចែកភូមិសាស្ត្រនយោបាយ គឺជាកត្តារួមចំណែកឱ្យមានអសន្តិសុខសកលលោក បង្កឱ្យកើតមានជម្លោះថ្មីៗ ហើយ ធ្វើឱ្យការស្វែងរកដំណោះស្រាយកាន់តែពិបាក។ ឯកឧត្តម នាយឧត្តសេនីយ៍បន្ថែមថា ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរួមគ្នារបស់យើងក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមធំៗ ដែលយើងអាចនឹងជួបប្រទះ។ក្នុងន័យនេះយើងចាំបាច់ត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីស្វែងរកនូវដំណោះស្រាយជាពហុភាគី និងដោះស្រាយនូវការបោកបក់នៃភូមិសាស្ត្រនយោបាយ។ ការថ្លែងឡើងនេះធ្វើឡើងនៅក្នុង កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមមូលបទ “ អាស៊ាន រួមគ្នាដើម្បី សន្តិភាព សន្តិសុខ និង ភាពធន់។ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧឃសនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពាជាតិអាស៊ាន (ADMM )និង កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានប្រព្រឹត្តទៅពី ថ្ងៃទី៤…

  • មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវកងទ័ពទប់ស្កាត់ព័ត៌មានមិនពិត តាមរយៈបណ្តាញសង្គម ខណៈក្រុមប្រឆាំងប្រើប្រាស់ដើម្បីបំផ្លាញសន្តិសុខកម្ពុជា

    មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវកងទ័ពទប់ស្កាត់ព័ត៌មានមិនពិត តាមរយៈបណ្តាញសង្គម ខណៈក្រុមប្រឆាំងប្រើប្រាស់ដើម្បីបំផ្លាញសន្តិសុខកម្ពុជា

    (ភ្នំពេញ)៖ នាយទាហាន នាយទាហានរង និងពលទាហាន នៃនាយកដ្ឋានអប់រំ អគ្គនាយកដ្ឋានយោធសេវា ត្រូវក្តាប់ និងទប់ស្កាត់នូវព័ត៌មានមិនពិតនានា តាមរយៈប្រព័ន្ធអេឡិចត្រូនិច ខណៈក្រុមប្រឆាំងមួយក្តាប់តូចបានប្រើប្រាស់ប្រព័ន្ធនេះដើម្បីវាយប្រហារ និងមួលបង្កាច់រាជរដ្ឋាភិបាល រួមទាំងកងទ័ពតាមរយៈព័ត៌មានមិនពិត។ ការណែនាំបែបនេះរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយផែនការអនុវត្តការងារអប់រំចិត្តសាស្រ្តឆ្នាំ២០២៤ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការពារជាតិ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ បានលើកឡើងថា៖ «នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ ត្រូវធ្វើការទប់ស្កាត់ផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអេឡិចត្រូនិចផ្សេងៗដូចជា៖ តាមយូធូប ហ្វេសបុកជាដើម ព្រោះថាពួកប្រឆាំងតែងតែផ្សព្វផ្សាយព័ត៌មានមូលបង្កាច់មកលើរាជរដ្ឋាភិបាល និងកងទ័ពជាទូទៅពួកនេះភាគច្រើននៅបរទេស»។ ឯកឧត្តម ក៏បានណែនាំឱ្យអគ្គនាយកដ្ឋានយោធសេវា គប្បីអនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដែលមានបាវចនាចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយក្នុងនោះភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ គឺផ្តោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ហើយគ្រប់បណ្តាអង្គភាពត្រូវធ្វើការអប់រំ ផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជាពិសេសភារកិច្ចការពារបូរណភាពទឹកដី…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ការធ្វើបរិវត្តកម្មឌីជីថលលើវិស័យកសិកម្ម ធ្វើឡើងដោយអនុលោមទៅតាមគោលនយោបាយជាតិ

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ៖ ការធ្វើបរិវត្តកម្មឌីជីថលលើវិស័យកសិកម្ម ធ្វើឡើងដោយអនុលោមទៅតាមគោលនយោបាយជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញ និងពិភាក្សាការងារស្តីពី ការរៀបចំសេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្មឌីជីថលលើវិស័យកសិកម្ម ធ្វើឡើងដោយអនុលោមទៅតាមគោលនយោបាយជាតិ និងការវិវត្តន៍នៃសម័យកាល តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល ឆ្លើយតបបានរហ័ស ប្រកបដោយភាពត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការងារនេះទាមទារឱ្យមានផែនការមេ មានគោលដៅរួម និងមានលក្ខណៈរួមមួយលើទម្រង់ឌីជីថល ដោយមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ ដើម្បីធានាដល់សន្តិសុខសុវត្ថិភាព និងមានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការសម្រួលសេវាសាធារណៈឱ្យកាន់តែកៀក និងងាយស្រួលដល់ប្រជាពលរដ្ឋ កសិដ្ឋាន និងអ្នកពាក់ព័ន្ធ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ រយៈពេល៣ថ្ងៃ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៣ ក្រសួង ស្ថាប័ន បានបញ្ចប់ដោយក្តីមោទនៈ មានរបៀបរៀបរយ

    ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ រយៈពេល៣ថ្ងៃ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៣ ក្រសួង ស្ថាប័ន បានបញ្ចប់ដោយក្តីមោទនៈ មានរបៀបរៀបរយ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា រយៈពេល៣ថ្ងៃ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន៣ ក្រសួង ស្ថាប័ន បានបញ្ចប់ទៅប្រកបដោយក្តីមោទនៈ មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ និងគោរពតាមគោលការណ៍ដូចការគ្រោងទុក។ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី គូសបញ្ជាក់ថា «អ្វីដែលគួរឱ្យកត់សម្គាល់ លើសពីដំណើរការ និងបច្ចេកទេសនៃការប្រឡង តាមការសង្កេតជាប្រចាំរបស់ខ្ញុំ គឺខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និង ស្មារតីទទួលខុសត្រូវ ប្រកបដោយវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ៗរូបនៃក្រសួងមុខងារសាធារណៈ រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់»។ ទាំងនេះ គឺជាការចូលរួមប្រែក្លាយទស្សនវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យក្លាយជាការពិត ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពោលគឺកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល ។ ការលើលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ឯកឧត្តម កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅក្រោយពេលប្រឡងបញ្ចប់ការប្រឡងថ្ងៃទី៣ នៃការជ្រើសរើសមន្រ្តីក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បញ្ជាក់បន្តថា…

  • វីដេអូ៖ ឥស្សរជនឆ្នើមកម្ពុជា សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា

    វីដេអូ៖ ឥស្សរជនឆ្នើមកម្ពុជា សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ AP #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ឥស្សរជនឆ្នើមកម្ពុជា #សាធារណៈរដ្ឋ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

    កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ វិស័យទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម ផាម មិញជិញ បានអបអរសាទរកម្ពុជាចំពោះជោគជ័យនៃរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក៏ដូចជាអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះលើការបោះឆ្នោត ដោយទទួលបាន៥៥អាសនៈ។ ឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាម ក៏បានផ្ដាំផ្ញើការសួរសុខទុកថ្វាយជូនព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនទៀតនៃប្រទេសកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម នាយករដ្ឋមន្ត្រីជាថ្មីម្ដងទៀតដែលនេះជាឱកាសនៃកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលបានឯកភាពគ្នានាពេលកន្លងមក និងការបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតបន្ថែមទៀត។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាលើវិស័យគន្លឹះ ដែលជាកម្មវត្ថុនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម…

  • UNDP ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានជួយផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់

    UNDP ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានជួយផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់

    ភ្នំពេញ៖ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)បានលើកឡើងថាក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ មានភាពច្បាស់លាស់ និងសាមញ្ញភាពដើម្បីផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានឆ្លើយតបនឹងនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់។ គួរបញ្ជាក់ថាការលើកឡើងរបស់ UNDP នេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ លោក គ្រីសស្ទូប ប៉ាហូដ (Christophe Bahuet) នាយកប្រចាំតំបន់នៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ថ្លែងឡើងយ៉ាងដូច្នេះ បន្ទាប់ពីលោកទទួលស្តាប់នូវការរៀបរាប់យ៉ាងក្បោះក្បាយរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានស្តីពីការងារអាទិភាពរបស់ក្រសួងបរិស្ថានដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ជាត្រីវិស័យចង្អុលបង្ហាញផ្លូវឆ្ពោះទៅរកប្រភពថាមពលស្អាត ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។ គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងUNDP បាននិងកំពុងបន្តកិច្ចសហការជាមួយគ្នា លើគម្រោងកម្មវិធីអភិវឌ្ឍនានាសម្រាប់ប្រទេសកម្ពុជា ដែលបានផ្តោតជាសំខាន់លើសេដ្ឋកិច្ចចក្រា ការអភិវឌ្ឍសហគមន៍តាម-រយៈគម្រោង REDD+ និងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នា UNDP នឹងគាំទ្រយុទ្ធសាស្រ្តជាគន្លឹះរបស់ក្រសួងបរិស្ថាន ដើម្បីទទួលបានភាពជោគជ័យជាមួយគ្នា ក្នុងភាពជាដៃគូអភិវឌ្ឍន៍នៅក្នុងតំបន់ ៕ ដោយ ៖ ម៉ាដេប៉ូ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីមាតុប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តទៅពីថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ កិច្ចប្រជុំកំពូលពិសេស នឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។ ថ្នាក់ដឹកនាំ គ្រោងនឹងអនុម័តសេចក្តីថ្លែងការណ៍ ទីក្រុងម៉ែលប៊ន និងសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន-អូស្ត្រាលី។ សូមបញ្ជាក់ដែរថា ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលខាងលើ…