Category: នយោបាយ

  • អបអរសាទរ ខួបលេីកទី ១១៣ ទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ ២០២៤ ក្រោម មូលបទ ” ស្រ្តី និង ក្មេង ស្រី ក្នុង បរិវត្ត កម្ម ឌីជីថល “

    អបអរសាទរ ខួបលេីកទី ១១៣ ទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ ២០២៤ ក្រោម មូលបទ ” ស្រ្តី និង ក្មេង ស្រី ក្នុង បរិវត្ត កម្ម ឌីជីថល “

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌច្បារអំពៅ បានរៀបចំពិធី អបអរសាទរ ខួបលេីកទី ១១៣ ទិវាអន្តរជាតិ នារី ០៨ មីនា ឆ្នាំ ២០២៤ ក្រោម មូលបទ ” ស្រ្តី និង ក្មេង ស្រី ក្នុង បរិវត្ត កម្ម ឌីជីថល ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និង លោកជុំទាវ ។ ពីធីនេះក៏មានការចូលរួមផងដែរពីលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកស្រី ,លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី, លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីជាស្ត្រីនៃរដ្ឋបាលខណ្ឌច្បារអំពៅ សរុបចំនួន ៣២៦ នាក់ ក្នុងម្នាក់ៗទទួលបានសំពត់សឹងចំនួន១ និងថវិកាមួយចំនួន…

  • ឯកឧត្តម ឌិត ទីណា អញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា

    ឯកឧត្តម ឌិត ទីណា អញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញស្តីពី វឌ្ឍនភាពនៃការរៀបចំផែនទីតំបន់ងាយរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ បន្ទាប់ពីបានស្តាប់បទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារឱ្យស្រង់ទិន្នន័យចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដើម្បីយកមកសិក្សាឈ្វេងយល់ និងប្រៀបធៀបឱ្យបានច្បាស់លាស់ពីស្ថានភាពទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ជាពិសេសដំណាំស្រូវ ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី លទ្ធផលនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ ដើម្បីអនុញ្ញាតឱ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ឆ្លើយតបនឹងបញ្ហាប្រឈមបានកាន់តែប្រសើរ និងទាន់ពេលវេលា ព្រមទាំងកាត់បន្ថយហានិភ័យផលិតកម្ម ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ក្រុមការងារ ត្រូវសិក្សាបន្ថែមពីមុខងារផ្កាយរណប (Satellite) នៃកម្មវិធី MAPscape ឱ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់ក្នុងការងារវាយតម្លៃតំបន់រងហានិភ័យទឹកជំនន់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ៕ ប្រភព ៖ ក្រសួងកសិកម្ម

  • វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចសាធារណរដ្ឋគុយបា ៩/៩​/១៩៩៩

    វីដេអូ៖ សម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចសាធារណរដ្ឋគុយបា ៩/៩​/១៩៩៩

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ AP #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #គុយបា #សម្តេចតេជោ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បន្តការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន

    ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បន្តការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពយុវជន

    ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានចូលរួមក្នុងព្រឹត្តិការសង្គមជាតិសំខាន់ៗ រួមមាន ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចូលរួមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្សព្វផ្សាយយុទ្ធនាការ Beyond The Game ចូលរួមបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅខេត្តសៀមរាប ការងារសង្គមកិច្ច និងការកៀរគរយុវជនធ្វើកម្មភាពនិងចូលជាសមាជិក ស.ស.យ.ក. ជាដើម ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៅសណ្ឋាគារ សុខាភ្នំពេញ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រព្រឹត្តិដោយមានការធ្វើបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ ដោយ ឯកឧត្តមសាស្ត្រាចារ្យ ឯក មនោសែន អនុប្រធាន ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ។ ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នៅពីក្រោយភាពជោគជ័យរបស់បុរស គឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ នៅពីក្រោយភាពជោគជ័យរបស់បុរស គឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ

    ភ្នំពេញ៖ នៅពីក្រោយភាពជោគជ័យរបស់បុរសគឺមានស្ត្រីដ៏រឹងមាំ និងសង្គមជាតិមានការអភិវឌ្ឍទៅមុខ គឺដើរទន្ទឹមគ្នារវាងបុរស និងស្ត្រីមិនអាចខ្វះនរណាម្នាក់បានឡើយ ។ នេះជាការលើកឡើងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល” ដោយមានការចូលរួមពីលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រ, លោកជំទាវ ញ៉ែម សាខន ស ខេង, លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិជានារីជាច្រើនរូបទៀត នៅទីស្ដីការក្រសួងមហាផ្ទៃ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញការកត់សម្គាល់និងគាំទ្រពេញទំហឹងចំពោះបេសកកម្ម និងការផ្ដល់ទស្សនាទានដ៏ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

  • ប្រធានសហភាពអន្តរសភា (IPU) អបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU

    ប្រធានសហភាពអន្តរសភា (IPU) អបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU

    ប៉ារីស៖ លោកជំទាវ ទូលៀ អ៊ែកសិន (Tulia Acson) ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងក្របខណ្ឌ IPU ហើយជឿជាក់ថា កម្ពុជានឹងបន្តលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីអនាគតមួយដ៏ប្រសើរ សម្រាប់ប្រជាជន និងប្រទេសជាតិ។ លោកជំទាវប្រធានសភា តង់ហ្សានី បានលើកឡើងដូចនេះ នៅក្នុងជំនួបទ្វេរភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ទូលៀ អ៊ែកសិន ប្រធានសភាតង់ហ្សានី និងជាប្រធានសហភាពអន្តរសភា (IPU) នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅសាធារណរដ្ឋបារាំង ។ ក្នុងជំនួបទ្វេរភាគីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ទាក់ទងនឹងស្ថានការណ៍តំបន់ និងអន្តរជាតិ ជាពិសេសទំនាក់ទំនងរវាងកម្ពុជា-តង់ហ្សានី និងកិច្ចសហការក្រោមក្របខណ្ឌ IPU ។ ភាគីទាំងពីរបានយល់ស្របគ្នាថា ពិភពលោកកំពុងស្ថិតក្នុងរបត់មួយដ៏គ្រោះថ្នាក់ ពិបាកទាយទុកជាមុន ប្រកបដោយហានិភ័យខ្ពស់។ អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីនិយម និងរបបពិភពលោក ដែលផ្អែកលេីវិធានច្បាប់ដែលមានការធ្លាក់ចុះគួរឱ្យបារម្ភ ចាប់តាំងពីសង្រ្គាមលើកលើកទី២ ដោយសារតែការប្រកួតប្រជែងអំណាចដ៏ស្មុគ្រស្មាញរវាងប្រទេសមហាអំណាច…

  • លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី

    លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី
  • លោកជំទាវ ទុយ សិរីរតនៈ ត្រូវបានតែងតាំងជាប្រធានកិត្តិយស គណៈកម្មការសា ខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន

    លោកជំទាវ ទុយ សិរីរតនៈ ត្រូវបានតែងតាំងជាប្រធានកិត្តិយស គណៈកម្មការសា ខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន

    ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ ដោយនាំមកនូវលទ្ធផលជាប្រយោជន៍ច្រើនសម្រាប់ជាតិ និងប្រជាជន

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ ដោយនាំមកនូវលទ្ធផលជាប្រយោជន៍ច្រើនសម្រាប់ជាតិ និងប្រជាជន

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុខសុវត្ថិភាពហើយ នៅម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីធ្វើដំណើរលើយន្តហោះរយៈពេលប្រមាណជា ១០ម៉ោង ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៤-៦ ខែមីនា ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រា្តលី តបតាមការអញ្ជើញរបស់ ឯកឧត្តម អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី ។ សូមជម្រាបថា កិច្ចប្រជុំកំពូលពិសេស បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ កំណត់ទិសដៅអនាគតរួម និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ។ អូស្ត្រាលី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអូស្រ្តាលី និងអាស៊ាន បានបង្ហាញផែនការបង្កើនសន្ទុះវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្នុងទំហំទឹកប្រាក់ ១.៣ពាន់លានដុល្លារ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់នេះ។ មូលនិធិនេះ…

  • វីដេអូ៖ ខេត្តកំពង់ឆ្នាំង ថ្ងៃទី៤​ ខែ​តុលា​ ឆ្នាំ១៩៧៤

    វីដេអូ៖ ខេត្តកំពង់ឆ្នាំង ថ្ងៃទី៤​ ខែ​តុលា​ ឆ្នាំ១៩៧៤

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភពដោយ៖ AP #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា​ #អតីតកាល #ខេត្តកំពង់ឆ្នាំង Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media