Category: នយោបាយ

  • វីដេអូ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព​ វង្ស​​ ឆ្នាំ១៩៨០

    វីដេអូ៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព​ វង្ស​​ ឆ្នាំ១៩៨០

    ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា ប្រភព ៖ makoto tonohira #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #សម្តេចព្រះអគ្គ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង៖ បរិវត្តកម្មឌីជីថល ផ្តល់ឱ្យស្ត្រី និងក្មេងស្ត្រី នូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំកើនឡើង

    ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង៖ បរិវត្តកម្មឌីជីថល ផ្តល់ឱ្យស្ត្រី និងក្មេងស្ត្រី នូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំកើនឡើង

    កណ្តាល៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា បរិវត្តកម្មឌីជីថល បានផ្តល់ឱ្យស្ត្រី និងក្មេងស្ត្រី នូវលទ្ធភាពទទួលបានព័ត៌មាន និងការអប់រំកើនឡើង។ ជាមួយនឹងការកើនឡើងនៃវេទិកាសិក្សាតាមអ៉ីនធឺណិត និងធនធានអប់រំស្ត្រី និងក្មេងស្រីនៅគ្រប់ជ្រុងដាច់ស្រយាលបំផុតនៃពិភពលោក ក៏អាចទទួលបាននូវការអប់រំប្រកបដោយគុណភាព។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង បានថ្លែងដូចនេះ ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះនៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានសំដែងនូវការកោតសរសើរ និងគាំទ្រប្រធានបទ ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល។ដោយបានគូសរំលេចពីគុណតម្លៃនៃសុខសន្តិភាពក្នុងរយៈពេលជាង២៦ឆ្នាំ ដែលកើតចេញពីការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិ បានធ្វើឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាតិធំៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ជាច្រើន និងរក្សាបានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល។ ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត…

  • កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួល បាន ការអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម

    កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួល បាន ការអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម

    (បារាំង)៖ នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋសភានៃសាធារណរដ្ឋបារាំង បានរៀបចំសន្និសីទសារព័ត៌មាន ដោយមានការចូលរួមពីប្រធានសភាជាស្រ្តីទាំង២៥រូប រួមមាន សាធារណរដ្ឋបារាំង អាហ្រ្វិកខាងត្បូង អាល់បានី អាល្លឺម៉ង់ អង់ហ្គូឡា បាហាម៉ា បង់ក្លាដេស កម្ពុជា ស្លូវេនី ប៊ែលហ្សីក អេស្បាញ ឥណ្ឌូនេស៊ី គីរីបាទី លីទុយអានី ម៉ាដាហ្គាស្កា ម៉ាឡាវី មិកសិច ម៉ូណាកូ ម៉ូហ្សំបិក សភាកេបិក សាធារណរដ្ឋឆែក រ៉វ៉ាន់ដា តង់ហ្សានី ប្រទេសសាំងគ្រីស្តូហ្វ-នីញ៉ែវ៉េស និងប្រទេសសៅតូម៉េ-ហ្វ្រាំងស៊ីប។ កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីបានបញ្ចប់ដោយជោគជ័យ ព្រមទាំងទទួលបានការ អនុម័តជាឯកច្ឆ័ន្ទលើសេចក្តីថ្លែងការណ៍រួម ដើម្បីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុង បេសកកម្មបន្តគាំទ្រដល់ការពង្រឹងនិងលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ។ លោកជំទាវប្រធានរដ្ឋសភាបារាំង បានឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែត ពាក់ព័ន្ធ ទៅនឹងការធ្វើវិសោនកម្មច្បាប់នៅតាមបណ្តាប្រទេសនីមួយៗដើម្បីផ្តល់សិទ្ធិពេញលេញដល់ស្រ្តីចូលរួមនៅក្នុងគ្រប់វិស័យ ដោយមិនមានការគម្រាមកំហែង។ ជាងនេះទៅទៀត មានការបំភ្លឺពីលោកជំទាវប្រធានរដ្ឋសភាមួយចំនួន ទាក់ទងទៅនឹង ការធ្វើ ច្បាប់និងការអនុម័តច្បាប់តាមវិស័យដើម្បីឆ្លើយតបទៅនឹងសិទ្ធិស្រ្តីក្នុងការទទួលបានការអប់រំនៅថ្នាក់ខ្ពស់ ការទទួលបានសុវត្ថិភាព ចៀសផុតពីអំពើហិង្សា និងការបៀតបៀនទាំងក្នុង និង…

  • កិច្ចប្រជុំរវាងគណៈកម្មការ ទី៤ ទី៥ នៃរដ្ឋសភា ជាមួយខេត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ

    កិច្ចប្រជុំរវាងគណៈកម្មការ ទី៤ ទី៥ នៃរដ្ឋសភា ជាមួយខេត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រសួងស្ថាប័នពាក់ព័ន្ធ

    បន្ទាយមានជ័យ៖ការថែរក្សាសន្តិសុខព្រំដែន ការការពារបាននូវបូរណភាពនិងធ្វើឳ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មនិងទេសចរណ៍ នេះជាលើកឡើងក្នុងកិច្ចប្រជុំរវាងគណៈកម្មការ ទី៤ ទី៥នៃរដ្ឋសភា កម្ពុជាជាមួយបណ្ដាខេត្តតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ កាលពីចុងសប្ដាហ៍នេះ។ កិច្ចប្រជុំរវាងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិនិងព័ត៌មាន ជាមួយបណ្ដាខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃ រួមមានខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តប៉ៃលិន និងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីស្វែងយល់អំពីស្ថានភាពប្រជាជននៅខេត្តជាប់ព្រំដែនក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ ក្នុងនោះមានច្រកទ្វារព្រំដែនចំនួន ៤ គឺ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រត់ទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ច្រកទ្វារព្រំដែនតំបន់ម៉ាឡៃស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួនស្ថិតក្នុងស្រុកថ្មពួក។ យោងតាមលក្ខណៈភូមិសាស្ត្របែបនេះ បានបង្កលក្ខណៈអំណោយផលដល់ចំណូលសេដ្ឋកិច្ចជាតិដ៏សំខាន់ក្នុងលំដាប់ជួរមុខ និងជាច្រកអំណោយផលដ៏លំហូរចេញចូលនៃវិស័យទេសចរណ៍ដ៏សំខាន់ផងដែរ។ ជាមួយនេះដែររាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យមានការបើកច្រកតំបន់ចំនួន…

  • ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ“ ស្រី្ដ និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល”

    ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ“ ស្រី្ដ និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល”

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ អង្គភាព តំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ស្រី្ដ និងក្មេងស្រី ក្នុងបរិវត្តកម្ម ឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ-ផ្នែកពាក់ព័ន្ធ យោធិននារី និងបុគ្គលិកបំរើការជាស្រ្តីនៅក្នុងអង្គភាព ជាច្រើនរូប ។ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ បានថ្លែងនូវការអបអរសាទរចំពោះខួបលើកទី១១៣ នៃទិវានារីអន្តរជាតិឆ្នាំ២០២៤ ក្រោមប្រធានបទស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ហើយនឹងបានកោតសរសើរចំពោះស្មារតីដ៏អង់អាចក្លាហានរបស់នារីនៅក្នុងពិភពលោក ដែលបានតស៊ូទាមទារសិទ្ធិ និងសេរីភាពស្មើគ្នា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប និងបានផ្តាំផ្ញើដល់យោធិននារីគ្រប់រូប ព្រមទាំងភរិយារបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវថែទាំសុខភាព ឲ្យបានល្អ ចូលរួមក្នុងការងារសង្គម ដោយអនុវត្តន៍តាមយុទ្ធសាស្ត្របញ្ចកោណក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ការគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យា គឺទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ពិសេសស្រ្តី និងកុមារ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ៖ ការគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យា គឺទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ពិសេសស្រ្តី និងកុមារ

    (ភ្នំពេញ) ៖ ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានលើកឡើងថា យើងទាំងអស់គ្នា បានដើរដល់ដំណាក់កាលថ្មី ដែលបច្ចេកវិទ្យាឌីជីថល បានដើរតួរនាទីយ៉ាងសំខាន់ ហើយបច្ចេកវិទ្យាថ្មីៗកំពុងតែលេចចេញ និងបានសម្រួចសង្គមជាតិទាំងមូល ដែលបាននិងកំពុងបំពេញការងារបានយ៉ាងលឿនរហ័ស និងមានប្រសិទ្ធភាពជាងមុន ហើយក៏បានបង្ហាញអំពីសង្គមនុស្សជាតិ ដោយពឹងផ្អែកយ៉ាងច្រើនលើម៉ាស៊ីន និងបច្ចេកវិទ្យា អោយជួយការងារ រាប់ចាប់តាំងពីការងារសាមញ្ញ រហូតដល់ការងារគៀកនិងការសម្រេចចិត្ត ។ បច្ចេកវិទ្យាថ្មៗទាំងនេះ ពិតណាស់មានសក្តានុពល ពាំនាំមកនូវប្រយោជន៍ និងជួយដោះស្រាយបញ្ហាជាច្រើន ប៉ុន្តែក៏បង្កើតនូវហានិភ័យជាច្រើនផងដែរ ប្រសិនបើយើងគ្រប់គ្នា មិនបានយកចិត្តទុកដាក់ ឬប្រើប្រាស់មិនបានត្រូវ ឬការប្រើប្រាស់បញ្ចូលទិន្ន័យមិនបានត្រឹមត្រូវ ដែលនាំអោយបច្ចេកវិទ្យាធ្វើការខុស ដូចនេះការគ្រប់គ្រងបច្ចេកវិទ្យា គឺទាមទារអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងស្រ្តី និងកុមាររី ដែលជាកោរសិការសង្គមជាតិមួយយ៉ាងសំខាន់ និងជាមូលធនមនុស្សលើគ្រប់វិស័យទាំងអស់ រួមទាំងវិស័យឌីជីថល។ ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងពិធី អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”។ពិធីនេះមានការអញ្ជើញចូលរួមពី…

  • អភិបាលខេត្តបាត់ដំបងជំរុញស្រ្តីជាថ្នាក់ដឹកនាំក្នុងអង្គភាពយ៉ាងហោចមួយរូបទៅពីររូប

    អភិបាលខេត្តបាត់ដំបងជំរុញស្រ្តីជាថ្នាក់ដឹកនាំក្នុងអង្គភាពយ៉ាងហោចមួយរូបទៅពីររូប

    បាត់ដំបង៖អភិបាលខេត្តបាត់ដំបងបានលើកទឹកចិត្តដល់អាជ្ញាធរ ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាពចំណុះខេត្តត្រូវផ្តល់ឱកាស ដល់ស្ត្រីឱ្យក្លាយជាអ្នកដឹកនាំនៅក្នុងអង្គភាពខ្លួនយ៉ាងហោចណាស់ឱ្យបានម្នាក់ ឬពីរនាក់យ៉ាងតិច។ ថ្លែងក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ស្រ្តី និង ក្មេងស្រី ក្នុង បរិវត្តកម្ម ឌីជីថល» នៅចុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាល ខេត្តបាត់ដំបងបានជំរុញ ដល់ថ្នាក់ដឹកនាំទាំងអស់នៅថ្នាក់ក្រោមជាតិ ចំណុះរដ្ឋបាលខេត្ត ត្រូវខិតខំពិនិត្យតែងតាំងស្ត្រីក្នុងមូលដ្ឋានខ្លួន ដើម្បីឱ្យស្ត្រី មានឱកាសក្នុងការបម្រើជាតិមាតុភូមិ តាមរយៈ សមត្ថភាព ចំណេះជំនាញ ស្នាដៃ បទពិសោធន៍និងការលះបង់ តស៊ូក្នុងការ បំពេញកិច្ចការងារកន្លងមក។ ឯកឧត្តមបន្តថារាជរដ្ឋាភិបាលអាណត្តិមុនៗដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំក្នុងការជំរុញលើកទឹកចិត្ត,លើកកម្ពស់ ស្ត្រីឱ្យ ទទួលបានតំណែងថ្នាក់ជាតិកំពូលសំខាន់ៗ នៅថ្នាក់ស្ថាប័ន ក្រសួង អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌយ៉ាងហោច ណាស់មានស្រ្តី មួយរូប ជាថ្នាក់ដឹកនាំក្រសួង និងជាអភិបាលរងរាជធានី ខេត្ត ក្រុង…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការដោះស្រាយវិសមភាព យេនឌ័រមិនមែនដើម្បីតែស្ត្រី ប៉ុណ្ណោះទេ តែនឹងធ្វើឱ្យសង្គមមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ការដោះស្រាយវិសមភាព យេនឌ័រមិនមែនដើម្បីតែស្ត្រី ប៉ុណ្ណោះទេ តែនឹងធ្វើឱ្យសង្គមមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា

    (បារាំង)៖ នៅពេលអញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងវេទិកាតុមូលលើកទី២ ស្តីពី សមភាព និងចំនួន ស្មើគ្នារវាងស្រ្តីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងពីតួនាទីគម្រូរបស់ស្រ្តី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការពង្រឹងសមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ជាផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៨) បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅលើវិស័យសំខាន់ៗរួមមាន សេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំសាធារណៈ។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា រដ្ឋសភាបានប្តេជ្ញាចិត្តក្នុងបុព្វហេតុលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការងារនីតិកម្ម ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ និងភាពជាតំណាងរបស់ខ្លួន។ “យើងបានបញ្ជាក់ច្បាស់នូវវិធីសាស្ត្រផ្តោតលើយេនឌ័រ និងការរឆ្លើយតបទៅនឹងតម្រូវការយេនឌ័រក្នុងការស្វែងរកការគាំទ្រមតិលើការបង្កើតច្បាប់ និងគោលនយោបាយ”។ សម្តេចប្រធានរដ្ឋសភា បានបន្តទៀតថា នៅពេលយើងអាចលើកកម្ពស់កម្រិតនៃសមភាពយេនឌ័របាន យើងមិនត្រឹមតែអាចកៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ ប៉ុន្តែយើងអាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកទី១ ដែលរដ្ឋសភាប្រទេសបាំងធ្វើជាម្ចាស់ផ្ទះ មានការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តី មកពីប្រទេសចំនួន២៥ នៅទូទាំងពិភពលោកដែលមកជួបជុំគ្នាដើម្បីជំរុញបន្ថែមទៀតនូវការទូតសភាប្រកបដោយភាពបុរេសកម្ម…

  • រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការទី១ នៃរដ្ឋសភា

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការទី១ នៃរដ្ឋសភា

    (ភ្នំពេញ)៖ នៅថ្ងៃ៧ ខែមីនា ឆ្នាំ២០២៤ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ចចំនួន ២៨រូប ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១ នៃរដ្ឋសភា) ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងមានការចូលរួមពីឯកឧត្តម លោកជំទាវអនុប្រធាន សមាជិកគណៈកម្មការទី១ និងតំណាងគណៈកម្មការនានា នៃរដ្ឋសភាដើម្បីធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងអធិការកិច្ច ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលបានបង្ហាញអំពីតួនាទីភារកិច្ច ដ៏មានសារៈសំខាន់របស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ក៏ដូចជាសមិទ្ធផលការងារជាច្រើន ដែលសម្រេចបានតាំងពីអាណត្តិទី១…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបជូនកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោកថា កម្ពុជាមានវិធានការជាក់លាក់ឈានទៅលុបបំបាត់អំពើហិង្សាទាក់ទងនិងយេនឌ័រ

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបជូនកិច្ចប្រជុំប្រធានសភាជាស្រ្តីពិភពលោកថា កម្ពុជាមានវិធានការជាក់លាក់ឈានទៅលុបបំបាត់អំពើហិង្សាទាក់ទងនិងយេនឌ័រ

    (ប៉ារីស) ៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមវេទិកាតុមូលទី១ នៃកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីពិភពលោកលើកទី១ នាទីក្រុងប៉ារីសប្រទេសបារំាង ក្រោមប្រធានបទ ការអប់រំ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងសុខភាព។ នៅក្នុងវេទិកានេះ សម្តេចប្រធានរដ្ឋសភា បានជម្រាបប្រតិភូប្រធានសភាជាស្រ្តី ដែលបានចូលរួមកិច្ចប្រជុំថា ប្រទេសកម្ពុជាបានចាត់វិធានការជាក់លាក់មួយចំនួនដើម្បីដោះស្រាយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដូចជា ការដាក់ចេញនូវផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី (២០១៩-២០២៣) និងនារីរតនៈទី៥ (២០១៩-២០២៣) និងផែនការយុទ្ធសាស្រ្តជាតិស្តីពីសមភាពយេនឌ័រ ជាដើម។ នៅក្នុងបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថាកម្ពុជា បានប្តេជ្ញាចិត្តកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រដល់កម្រិតទាបបំផុតត្រឹមឆ្នាំ២០៣០ ដើម្បីឈានទៅសម្រេចបានលទ្ធផលសូន្យបី លុបបំបាត់ឱ្យអស់(សូន្យ) នូវមរណភាពមាតាដែលអាចការពារបាន លុបបំបាត់ឱ្យអស់(សូន្យ)នូវផែនការគ្រួសារដែលមិនបានឆ្លើយតប លុបបំបាត់ឱ្យអស់(សូន្យ)នូវអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តីនិងក្មេងស្រី ត្រឹមឆ្នាំ២០៣០។ រដ្ឋសភាប្រទេសបារំាងបានធ្វើជាម្ចាស់ផ្ទះលើកទី១នៃជំនួបប្រធានសភាស្រ្តីពិភពលោក ដែលមានប្រធានសភាស្រ្តីចំនួន២៥ប្រទេសចូលរួម នៅក្នុងនោះមានសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ស្រ្តីទី១នៅកម្ពុជា បានទទួលតួនាទីជាប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញចូលរួមផងដែរ។ ប្រតិភូប្រធានសភាស្រ្តីដែលបានចូលរួមកិច្ចប្រជុំនេះ មានប្រធានរដ្ឋសភាបារំាង លោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាប្រទេសឥណ្ឌូនេស៊ី ប្រធានរដ្ឋសភាប្រទេសអាល្លឺម៉ង់ ប្រធានសភាប្រទេសអេស្ប៉ាញ…